EH-HE10VP421
អ៊ីយ៉ុងអវិជ្ជមានត្រូវបានបង្កើតឡើងដោយក្រាសដែលជួយទប់ស្កាត់អគ្គិសនីស្តាទិកនៅក្នុងសក់ ដែលធ្វើឱ្យសក់មានសណ្ដាប់ធ្នាប់ល្អ។ លើសពីនេះ អ៊ីយ៉ុងអវិជ្ជមានតោងជាប់ផ្ទៃសក់ ដែលធ្វើឱ្យសក់រលោង មានសំណើម និងភ្លឺចែងចាំង។
អ៊ីយ៉ុងអវិជ្ជមានដែលបង្កើតឡើងដោយក្រាសនេះធ្វើណឺតកម្មលើបន្ទុកវិជ្ជមានដែលតោងជាប់សក់ និងទប់ស្កាត់អគ្គិសនីស្តាទិកដែលបង្កើតឡើងនៅក្នុងសក់។ បន្ថែមពីនេះ ដោយសារតែឥទ្ធិពលនៃសំណើមរបស់អ៊ីយ៉ុងអវិជ្ជមាន សក់ប្រែជារលោង ទន់ជាងមុន មិនសំពោង និងកាន់តែងាយថែរក្សាជាងមុន។
វាមានទំហំតូច ងាយស្រួលដាក់ក្នុងកូនកាបូប ឬកាបូបគ្រឿងសម្អាងរបស់អ្នក និងមានគម្របគ្របដែលបង្កើតឡើងជាពិសេស ដែលអ្នកមិនចាំបាច់បារម្ភរឿងខូចក្រាសឡើយ ទោះបីជានៅពេលដាក់ក្នុងកាបូបក៏ដោយ។
ចុងក្រាសមានទ្រនាប់ជ័រទន់ៗ។ ទ្រនាប់នេះជួយម៉ាស្សាស្បែកក្បាលរបស់អ្នកយ៉ាងមានផាសុកភាពពេលកំពុងសិត ហើយកែតម្រូវតុល្យភាពទឹក និងស្ថានភាពសុខភាពស្បែកក្បាលក្នុងពេលតែមួយ។
គ្រឿងបង្គុំរបស់ក្រាសអាចដោះចេញពីតួវា ដើម្បីលាងទឹកបាន។ ដូច្នេះវាមានភាពងាយស្រួលក្នុងការរក្សាវាឱ្យនៅស្អាតជានិច្ច។