EH-HV52
គ្រឿងបង្គុំចំនួនប្រាំសម្រាប់ម៉ូតសក់ផ្សេងៗគ្នា ពីម៉ូតត្រង់ រមូរ រហូតដល់ប៉ោង។បន្ទះកៀបដ៏រលោងផ្ដល់នូវការលេងម៉ូតដោយមិនចាំបាច់ប្រឹង។
សមត្ថភាពធ្វើម៉ូតសក់ច្រើនយ៉ាងដែលអាចឱ្យអ្នកផ្លាស់ប្ដូរសម្រស់របស់អ្នករៀងរាល់ថ្ងៃ។
ដោយមានគ្រឿងបង្គុំ 5 ម៉ាស៊ីនកៀបសក់នេះអាចឱ្យអ្នកបង្កើតម៉ូតផ្សេងៗគ្នាបាន។
តាមរយៈការប្រើគ្រឿងបង្គុំ 5 អ្នកអាចបង្កើតម៉ូតសក់រមូរបានច្រើនប្រភេទ និងអាចកៀបឱ្យសក'ប៉ោងបានផងដែរ។
បន្ទះសេរ៉ាមិចដ៏រលោងដែលបញ្ចូលគ្រឿងផ្សំដ៏ពេញនិយមសម្រាប់ព្យាបាលសក់ជួយធ្វើឱ្យការកៀបកាន់តែរលូនដោយមិនបាច់ប្រឹង និងកាត់បន្ថយកម្រិតខូចសក់។
កម្ដៅត្រូវបានបញ្ចេញលើបន្ទះកៀបបានសព្វល្អពីគែមម្ខាងទៅគែមម្ខាង ដូច្នេះសក់របស់អ្នកត្រូវបានកៀបកាន់តែរាបស្មើរ។ ការលេងម៉ូតបានលឿនជាងម៉ូតធម្មតា 30%*¹ ។ ម៉ូតសក់រក្សាទ្រង់ទ្រាយបានយូរជាង 25%*² ។ ប្រៀបធៀបជាមួយម៉ាស៊ីនកៀបសក់ Panasonic ស៊េរី EH-HW58 តាមការកំណត់សីតុណ្ហភាព 200°C*1 ការធ្វើតេស្តលើរយៈពេលក្នុងការកៀបសក់ 10 របុំក្នុងមួយលើក*2 ការធ្វើតេស្តដោយរមូរសក់ 10 របុំក្នុងមួយលើក
ការបង្កើនកម្ដៅបានលឿនជួយឱ្យលេងម៉ូតបានរហ័ស ដើម្បីសន្សំសំចៃពេលវេលា។* ឡើងដល់ 100 ˚C
មានការកំណត់សីតុណ្ហភាព 5 កម្រិត ដូច្នេះអ្នកអាចជ្រើសរើសកម្រិតណាមួយដែលសមស្របសម្រាប់ស្ថានភាព និងប្រភេទសក់របស់អ្នក។
ប៊ូតុងចាក់សោដោយស្វ័យប្រវត្តិ ដើម្បីជៀសវាងកុំឱ្យមានការផ្លាស់ប្ដូរសីតុណ្ហភាពដោយចៃដន្យ។ ដើម្បីដោះសោ សូមចុចប៊ូតុង "-" ពីរដង។