ទូទឹកកករចនាឡើងប្រកបដោយសុខភាពល្អសម្រាប់ការរស់នៅជារៀងរាល់ថ្ងៃ
ការរក្សាទុកអាហារបានត្រឹមត្រូវគឺជាគន្លឹះក្នុងការរៀបចំអាហារដ៏ឈ្ងុយឆ្ងាញ់ និងមានជីវជាតិ។ Panasonic យកចិត្តទុកដាក់ជាពិសេសលើបច្ចេកវិទ្យារក្សាទុកអាហារ ដើម្បីរក្សាបន្លែផ្លែឈើឱ្យនៅស្រស់បំផុត ផ្ដល់ភាពងាយស្រួលសម្រាប់រៀបចំអាហារដែលមានជីវជាតិ នឹងផ្ដល់សុខភាពល្អ។
គ្រឿងផ្សំស្រស់ៗ និងមានជីវជាតិដែលអាចរក្សាបាន
បច្ចេកវិទ្យាបង្កកដែលមានភាពច្នៃប្រឌិតរបស់យើងកាត់បន្ថយការខូចកោសិកាក្នុងចំណីអាហារអំឡុងពេលរក្សាទុក ដែលអាចឱ្យអាហាររក្សាបាននូវរសជាតិ ជីវជាតិ និងលក្ខណៈពីធម្មជាតិរបស់វា ដើម្បីឲ្យនៅស្រស់បានយូរ។
ការរក្សាទុកអាហារប្រកបដោយសុវត្ថិភាព និងអនាម័យ
សូមប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលមើលមិនឃើញដូចជា បាក់តេរី វីរុស និងក្លិនមិនល្អដែលលាក់ខ្លួនក្នុងទូទឹកកក នឹងបណ្តាលឲ្យគ្រឿងផ្សំរបស់អ្នកខូច។ ដើម្បីប្រឆាំងនឹងអ្វីៗទាំងនេះ Panasonic បានអភិវឌ្ឍន៍បច្ចេកវិទ្យាផ្តល់អនាម័យដល់កន្លែងស្តុកទុកឲ្យនៅស្អាត ក៏ដូចជាកម្ចាត់សត្វល្អិតដែលមាននៅលើចំណីអាហាររបស់អ្នកផងដែរ។
ស្វែងយល់បន្ថែម
ទូទឹកកករបស់យើង
ទូទឹកកក Panasonic បំពាក់នូវបច្ចេកវិទ្យា ដែលអាចរក្សាបាននូវភាពស្រស់ និងជីវជាតិ ព្រមទាំងផ្តល់អនាម័យដល់អាហារ។
ផលិតនៅប្រទេសជប៉ុន
ទ្វារច្រើន
ទូទឹកកកទ្វារ 2 ផ្នែកខាងក្រោមកក