តាំងពីក្រុមហ៊ុន Panasonic ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១៨មក​ ពួកយើងបានលះបង់នូវកំលាំងកាយចិត្តដើម្បីជួយធ្វើ​ឱ្យ ជីវិតរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង នឹងជួយអភិវឌ្ឍន៌សង្គមជាតិ​ឱ្យមានការរីកចម្រើន។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ការបន្តគាំទ្ររបស់លោកអ្នកអស់រយះពេល ១០០ឆ្នាំ។

ក្រុមហ៊ុន Panasonic យើងខ្ញុំនឹងបន្តប្រកួតប្រជែង ជាមួយ ស្មារតី និងទឹកចិត្តដែលមិនប្រួលប្រែរដើម្បីសម្រេច​ឱ្យបាននូវគោលបំណង "ជីវិតកាន់តែប្រសើរ ពិភពលោកកាន់តែ​ប្រសើរ"។

មាតិកា

តាំងពីក្រុមហ៊ុនយើងបានបង្កើតឡើងនៅឆ្នាំ ១៩១៨ ក្រុម​ហ៊ុន Panasonic បានប្តេជ្ញាចិត្តក្នុងការធ្វើ​ឱ្យប្រសើរ​ឡើងនូវជីវភាពរស់នៅរបស់ប្រជាជន និងជួយ​សង្គមឲ្យ​រីកចម្រើន។ គេហទំព័រនេះណែនាំពីសកម្មភាពអាជីវកម្មមួយចំនួនដែលយើងបានប្រមូលផ្តុំ និងផលិតផលជាច្រើន​ប្រ​ភេទដែលយើងបានបង្កើតឡើងក្នុងរយៈពេលជាង ១០០ ឆ្នាំនេះ។

ទីក្រុងដែលពោរពេញដោយស្នាមញញឹម និងភាពរស់រវើក គឺជាក្តីស្រមៃរបស់ពួកយើង។ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Panasonic បាន​បំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់នាពេលបច្ចុប្បន្ន ដែលជួយទ្រទ្រង់ដល់ការរស់នៅ និងអាជីវ​កម្មរបស់ប្រជាជន។ តើអ្នកចង់ឃើញ បំណងប្រាថ្នា "ជីវិតកាន់តែប្រសើរ ពិភពលោកកាន់តែប្រសើរ " ក្លាយទៅជាការ​ពិតដែរ​ឬទេ?

នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ឧបករណ៍ប្រើប្រាស់របស់យើងបានធ្វើឲ្យជីវិតកាន់តែស្រស់បំព្រងភ្លឺថ្លាជាមួយនឹងគំនិត និងបច្ចេកវិទ្យារបស់យើង។ ចាប់តាំងពីក្រុមហ៊ុនយើងបានបង្កើតឡើង បំណងរបស់​យើងនៅពេលបង្កើតផលិតផលគឺមិនបានផ្លាស់ប្តូររយៈពេល ១០០ ឆ្នាំមកហើយ។