បច្ចេកវិទ្យា nanoe™

ការចាប់ផ្ដើមសតវត្សន៍នៃការបង្កើតថ្មី

បច្ចេកវិទ្យា nanoe™ របស់ Panasonic គឺការអភិវឌ្ឍនៃប្រព័ន្ធបន្សុទ្ធខ្យល់ដែលមាន nanoe™ nanoe™ X និង nanoe-G ។ វាអាចកម្ចាត់ក្លិនមិនល្អ ទប់ស្កាត់ការកកើតនៃបាក់តេរី និងវីរុស ព្រមទាំងកម្ចាត់ធូលីយ៉ាងមានប្រសិទ្ធភាព ដើម្បីជួយឱ្យមជ្ឈដ្ឋានរស់នៅក្នុងអគារកាន់តែស្អាត ខ្យល់បរិសុទ្ធនិងស្រស់ស្រាយជាងមុនសម្រាប់អ្នក និងគ្រួសាររបស់អ្នក។

ស្វែងយល់បន្ថែមអំពីប្រវត្តិនៃបច្ចេកវិទ្យា nanoe™ និងបទពិសោធន៌ប្រើប្រាស់ទូទាំងពិភពលោក។

សមាសធាតុភាគល្អិតនៃ nanoe™
nanoe™
nanoe™X
nanoe-G

ភាពខុសគ្នារវាង nanoe™ nanoe™X និង nanoe-G

លក្ខណៈ

nanoe™

nanoe™ X

nanoe-G

ទំហំ និងសមាសធាតុគោល
(ដ្យាក្រាមបង្ហាញ)

កម្ចាត់ក្លិនមិនល្អ

មានប្រសិទ្ធភាព

មានប្រសិទ្ធភាពខ្ពស់

-

ទប់ស្កាត់សារធាតុមិនល្អទាំង 5 ប្រភេទ
(សារធាតុគ្រោះថ្នាក់ បាក់តេរីនិងវីរុស ផ្សិត អាឡែកហ្ស៊ី លម្អងផ្កា)

មានប្រសិទ្ធភាព

មានប្រសិទ្ធភាពខ្ពស់

-

ផ្ដល់សំណើម

មានប្រសិទ្ធភាព

មានប្រសិទ្ធភាពខ្ពស់

-

ការកម្ចាត់ធូលី (PM2.5)

-

-

មានប្រសិទ្ធភាពខ្ពស់

របៀបដំណើរការរបស់ nanoe™ ៖
កម្ចាត់ក្លិនមិនល្អ

របៀបដំណើរការរបស់ nanoe™ ៖
ទប់ស្កាត់បាក់តេរី

របៀបដំណើរការរបស់ nanoe™ ៖
ផ្ដល់សំណើម

ភាពខុសគ្នារវាង
nanoe™ និង nanoe™ X

ក្លិនមិនល្អដែលមានក្នុងបរិយាកាស

ក្លិនមិនល្អដែលមានក្នុងបរិយាកាស

ភាគល្អិតនៃ nanoe™ នៅក្នុងផលិតផលរបស់យើង មានទំហំតូចជាងភាគល្អិតនៃចំហាយទឹក អាចជ្រាបចូលទៅផ្នែកជ្រៅបំផុតនៃសាច់ក្រណាត់ និងអាចកម្ចាត់ក្លិនមិនល្អយ៉ាងមានប្រសិទ្ធភាពខ្ពស់។ រ៉ាឌីកាល់ OH ជ្រាបចូលទៅដល់ប្រភពនៃក្លិនមិនល្អ រួចកម្ចាត់ក្លិនទាំងនោះរហូតដល់អស់គ្មានសល់សោះតែម្ដង។

កម្ចាត់ក្លិនមិនល្អដោយប្រើម៉ាស៊ីនត្រជាក់មាន nanoe™

ទប់ស្កាត់បាក់តេរី និងវីរុស

ទប់ស្កាត់បាក់តេរី និងវីរុស

nanoe™ ស្រោប និងទប់ស្កាត់សកម្មភាពរបស់បាក់តេរី និងវីរុសដែលជាប់នៅលើផ្ទៃនានា និងចម្លងតាមខ្យល់។ រ៉ាឌីកាល់ OH ចាប់បាក់តេរី និងវីរុសទាំងនោះ រួចបំប្លែងប្រូតេអ៊ីននៃវីរុសរហូតដល់កម្ចាត់បានសម្រេច។
 

ទប់ស្កាត់បាក់តេរី និងវីរុសយ៉ាងមានប្រសិទ្ធភាពដោយប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ nanoe™

ផ្ដល់សំណើមដល់ស្បែក សក់ និងស្បែកក្បាល

ផ្ដល់សំណើមដល់ស្បែក សក់ និងស្បែកក្បាល

nanoe™ X រួមជាមួយជាតិប្រេងសេបូមធម្មជាតិ ជួយធ្វើឱ្យស្បែករលោង និងមានសំណើមជាងមុន។ ជាងនេះទៅទៀត វាផ្ដល់សំណើមដល់សក់ ធ្វើឱ្យសក់ត្រង់ជាងមុន និងភ្លឺចែងចាំង ដែលសំណើមដ៏លើសលុបមាននៅក្នុង nanoe™។
 

ផ្ដល់សំណើមដោយប្រើម៉ាស៊ីនផ្លុំសក់ nanoe™

កម្ចាត់ធូលីយ៉ាងមានប្រសិទ្ធភាព (PM2.5)

កម្ចាត់ធូលីយ៉ាងមានប្រសិទ្ធភាព (PM2.5)

nanoe-G ឆក់ភាគល្អិតនៃធូលីដែលមានទំហំតូចរហូតដល់ PM2.5 ដោយប្រើបន្ទុកអវិជ្ជមាន រួចចាប់យកភាគល្អិតទាំងនោះ។ ម៉ាស៊ីនត្រជាក់ប្រើលំហូរបឺតខ្យល់ ដើម្បីស្រូប និងប្រមូលធូលីដាក់ក្នុងតម្រងខ្យល់។ ដរាបណាម៉ាស៊ីនត្រជាក់បើកដំណើរការ ខ្យល់ក្នុងបន្ទប់នឹងត្រូវសម្អាតជានិច្ច។

កម្ចាត់ធូលីដោយប្រើម៉ាស៊ីនត្រជាក់ nanoe™

បន្សុទ្ធខ្យល់សាយភាយសព្វនៅក្នុងគេហដ្ឋានរបស់អ្នក

បច្ចេកវិទ្យា nanoe™ អាចបំពេញតួនាទីដ៏សំខាន់នៅក្នុងមជ្ឈដ្ឋានផ្សេងៗជាច្រើន ដោយជួយរក្សាឱ្យគេហដ្ឋានរបស់អ្នកមានភាពស្រស់ស្រាយ និងស្អាតល្អក្នុងរយៈពេល 24/7 ដើម្បីទទួលបានបែបបទរស់នៅដ៏ល្អប្រសើរ។ ស្វែងយល់បន្ថែមអំពីរបៀបប្រើប្រាស់ nanoe™ នៅក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់សិក្សា និងបន្ទប់តុបតែងខ្លួនរបស់អ្នក។

បន្សុទ្ធខ្យល់បានទាំងស្រុងនៅក្នុងគេហដ្ឋានរបស់អ្នក
បន្សុទ្ធខ្យល់ នៅពេលដែលអ្នកមិននៅផ្ទះ
បន្សុទ្ធខ្យល់ នៅពេលដែលអ្នកនៅផ្ទះ

ស្វែងយល់អំពីវិធីបង្កើនគុណភាពខ្យល់ក្នុងបន្ទប់

ច្រើនទៀតអំពីបន្ទប់ទទួលភ្ញៀវ

ច្រើនទៀតអំពីបន្ទប់គេង

ច្រើនទៀតអំពីបន្ទប់សិក្សា

ច្រើនទៀតអំពីបន្ទប់តុបតែងខ្លួន

ស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា nanoe™

ផលិតផលដែលបានណែនាំ

សេចក្ដីប្រកាស

លទ្ធផលពិសោធន៍បង្ហាញថា nanoe™ X មានប្រសិទ្ធភាពខ្ពស់ទប់ស្កាត់ការកកើតនៃប្រភេទផ្សិតដែលមានជាទូទៅនៅក្នុងផ្ទះដូចជា៖ Cladosporium, Aspergillus, Penicillium, Alternaria,Fusarium, Eurotium, Mucor និង  Stachybotrys.
អង្គការសុខភាពពិភពលោក ជំងឺហឺត រលាកទងសួត៖ http://www.who.int/mediacentre/factsheets/fs206/en/
សូចនាករ និងអំណះអំណាងខាងលើត្រូវបានរៀបចំឡើងដោយយោងតាមព័ត៌មានដែលអាចរកមើលបាន។

<ក្លិនផ្សែងបារី> <nanoe™ X> [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រធ្វើតេស្ត] បានផ្ទៀងផ្ទាត់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានអាំងតង់ស៊ីតេក្លិនមិនល្អប្រាំមួយកម្រិត នៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23m³ [វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] ក្លិនផ្សែងបារីដែលជាប់នៅលើផ្ទៃនានា [លទ្ធផលធ្វើតេស្ត] អាំងតង់ស៊ីតេក្លិនមិនល្អបានកាត់បន្ថយ 2.4 កម្រិតក្នុងរយៈពេល 12 នាទី (4AA33-160615-N04) <nanoe™> [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រធ្វើតេស្ត] បញ្ជាក់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានអាំងតង់ស៊ីតេក្លិនមិនល្អប្រាំមួយកម្រិត នៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23m³ [វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] ក្លិនផ្សែងបារីដែលជាប់នៅលើផ្ទៃនានា [លទ្ធផលធ្វើតេស្ត] អាំងតង់ស៊ីតេក្លិនមិនល្អបានកាត់បន្ថយមកត្រឹមកម្រិត 1.2 ក្នុងរយៈពេល 2 ម៉ោង (BAA33-130125-D01)<បាក់តេរីដែលចម្លងតាមខ្យល់> [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថានគីតាសាតូ [វិធីសាស្ត្រធ្វើតេស្ត] ចំនួនបាក់តេរីត្រូវបានវាស់ បន្ទាប់ពីមានការប៉ះពាល់ដោយផ្ទាល់នៅក្នុងបន្ទប់ធ្វើតេស្តបិទជិតទំហំប្រហែល 25m³ [វិធីសាស្រ្តទប់ស្កាត់] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] បាក់តេរីដែលចម្លងតាមខ្យល់ [លទ្ធផលធ្វើតេស្ត] បានទប់ស្កាត់យ៉ាងហោចណាស់ 99.7% ក្នុងរយៈពេល 4 ម៉ោង (24_0301_1)<បាក់តេរីដែលតោងជាប់> [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថានគីតាសាតូ [វិធីសាស្ត្រធ្វើតេស្ត] ចំនួនបាក់តេរីត្រូវបានវាស់ បន្ទាប់ពីមានការប៉ះពាល់ដោយផ្ទាល់នៅក្នុងបន្ទប់ធ្វើតេស្តបិទជិតទំហំប្រហែល 1m³ [វិធីសាស្រ្តទប់ស្កាត់] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] បាក់តេរីដែលតោងជាប់ [លទ្ធផលធ្វើតេស្ត] បានទប់ស្កាត់យ៉ាងហោចណាស់ 99.99% ក្នុងរយៈពេល 24 ម៉ោង (20_0154_2) ការធ្វើតេស្តនីមួយៗត្រូវបានធ្វើឡើងដោយប្រើប្រភេទបាក់តេរីតែមួយ<ផ្សិតដែលចម្លងតាមខ្យល់> [ការធ្វើតេស្ត<វីរុសដែលចម្លងតាមខ្យល់ > [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថានគីតាសាតូ [វិធីសាស្ត្រធ្វើតេស្ត] ចំនួនវីរុសត្រូវបានវាស់ បន្ទាប់ពីមានការប៉ះពាល់ដោយផ្ទាល់នៅក្នុងបន្ទប់ធ្វើតេស្តបិទជិតទំហំប្រហែល 25m³ [វិធីសាស្រ្តទប់ស្កាត់] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] វីរុសដែលចម្លងតាមខ្យល់ [លទ្ធផលធ្វើតេស្ត] បានទប់ស្កាត់យ៉ាងហោចណាស់ 99.7% ក្នុងរយៈពេល 6 ម៉ោង (24_0300_1) <បាក់តេរីដែលតោងជាប់> [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថានគីតាសាតូ [វិធីសាស្ត្រធ្វើតេស្ត] ] ចំនួនវីរុសត្រូវបានវាស់ បន្ទាប់ពីមានការប៉ះពាល់ដោយផ្ទាល់នៅក្នុងបន្ទប់ធ្វើតេស្តបិទជិតទំហំប្រហែល 1m³ [វិធីសាស្រ្តទប់ស្កាត់] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] វីរុសដែលតោងជាប់ [លទ្ធផលធ្វើតេស្ត] បានទប់ស្កាត់យ៉ាងហោចណាស់ 99.9% ក្នុងរយៈពេល 2 ម៉ោង (21_0084_1) ការធ្វើតេស្តនីមួយៗត្រូវបានធ្វើឡើងដោយប្រើប្រភេទវីរុសតែមួយ
<ផ្សិតដែលចម្លងតាមខ្យល់> [ស្ថាប័នធ្វើតេស្ត] មន្ទីរពិសោធន៍ការស្រាវជ្រាវអាហាររបស់ជប៉ុន [វិធីសាស្ត្រធ្វើតេស្ត] បានវាស់ចំនួនផ្សិតដែលប្រែប្រួលនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23m³ [វិធីសាស្រ្តទប់ស្កាត់] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] ផ្សិតដែលចម្លងតាមខ្យល់ [លទ្ធផលធ្វើតេស្ត] បានទប់ស្កាត់យ៉ាងហោចណាស់ 99% ក្នុងរយៈពេល 1 ម៉ោង (205061541-001) <ផ្សិតដែលតោងជាប់> [ស្ថាប័នធ្វើតេស្ត] មន្ទីរពិសោធន៍ការស្រាវជ្រាវអាហាររបស់ជប៉ុន [វិធីសាស្ត្រធ្វើតេស្ត] បានវាស់ចំនួនផ្សិតដែលតោងជាប់សម្លៀកបំពាក់នៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23m³ [វិធីសាស្រ្តទប់ស្កាត់] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] ផ្សិតដែលតោងជាប់ [លទ្ធផលធ្វើតេស្ត] ប្រសិទ្ធភាពនៃការទប់ស្កាត់ត្រូវបានបញ្ជាក់ក្នុងរយៈពេល 8 ម៉ោង (18077411001-0201) ការធ្វើតេស្តនីមួយៗត្រូវបានធ្វើឡើងដោយប្រើប្រភេទផ្សិតតែមួយ
<nanoe™ X> [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រធ្វើតេស្ត] បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្រ្តអេឡិចត្រូហ្វូរែសនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23m³ [វិធីសាស្រ្តទប់ស្កាត់] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] សារធាតុបង្កអាលាក់ហ្ស៊ី (Dermatophagoides pteronyssinus, Dermatophagoides farina, Cedar, Cypress, Orchard grass, Ragweed, Alnus japonica, Japanese white birch, Arte-misia, Olive, Juniper, Casuarina, Miscanthus, Timothy grass, Humulus japonicus, Alternaria, Aspergillus, Candida, Malassezia កន្លាត ខ្មូត ឆ្កែ (អង្គែ) ឆ្មា (អង្គែ)
[លទ្ធផលធ្វើតេស្ត] ប្រសិទ្ធភាពនៃការទប់ស្កាត់ត្រូវបានបញ្ជាក់ក្នុងរយៈពេល 24 ម៉ោង (4AA33-160615-F01, 4AA33-170301-F15, 4AA33-151001-F01, 4AA33-151028-F01, 4AA-33-160601-F01, 4AA33-160601- F02, 4AA33-160701-F01, 1V332-180301-F01, 4AA33-160615-F02, 4AA33-160615-F03, 4AA33-160620-F01)
<nanoe™> <សារធាតុបង្កអាឡែកហ្ស៊ីដែលកើតពីឆ្កែ និងឆ្មា> [ស្ថាប័នធ្វើតេស្ត] វិទ្យាស្ថានស្រាវជ្រាវសារធាតុបង្កអាឡែកហ្ស៊ីក្នុងមជ្ឈដ្ឋាននៃក្រុងតូក្យូ [វិធីសាស្ត្រធ្វើតេស្ត] ការប៉ះពាល់ផ្ទាល់នៅក្នុងធុងបិទជិតចំណុះ 45L និងបានវាស់ដោយប្រើវិធីសាស្ត្រ ELISA [វិធីសាស្រ្តទប់ស្កាត់] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] សារធាតុបង្កអាឡែកហ្ស៊ីដែលកើតពីឆ្កែ និងឆ្មា [លទ្ធផលធ្វើតេស្ត] <ឆ្កែ (អង្គែ)> បានទប់ស្កាត់យ៉ាងហោចណាស់ 99% ក្នុងរយៈពេល 1 ម៉ោង (11M-RPTAPRO47_1) <ឆ្មា (អង្គែ)> បានទប់ស្កាត់យ៉ាងហោចណាស់ 98% ក្នុងរយៈពេល 2 ម៉ោង (11M-RPTAPR051_1) <អាចម៍ចៃ/សង្កើច> [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រធ្វើតេស្ត] បានវាស់សារធាតុបង្កអាឡែកហ្ស៊ីដែលតោងជាប់សម្លៀកបំពាក់ដោយប្រើវិធីសាស្ត្រ ELISA នៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23m³ [វិធីសាស្រ្តទប់ស្កាត់] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] សារធាតុបង្កអាឡែកហ្ស៊ីកើតចេញពីសត្វសង្កើច [លទ្ធផលធ្វើតេស្ត] បានទប់ស្កាត់យ៉ាងហោចណាស់ 60% ក្នុងរយៈពេល 24 ម៉ោង (BAA33-130304-F04) <សារធាតុបង្កអាឡែកហ្ស៊ីដែលកើតពីផ្សិត> [ស្ថាប័នធ្វើតេស្ត] វិទ្យាស្ថានស្រាវជ្រាវសារធាតុបង្កអាឡែកហ្ស៊ីក្នុងមជ្ឈដ្ឋាននៃក្រុងតូក្យូ [វិធីសាស្ត្រធ្វើតេស្ត] ការប៉ះពាល់ផ្ទាល់នៅក្នុងធុងបិទជិតចំណុះ 45L និងបានវាស់ដោយប្រើវិធីសាស្ត្រ ELISA [វិធីសាស្រ្តទប់ស្កាត់] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] សារធាតុបង្កអាឡែកហ្ស៊ីដែលកើតពីផ្សិត [លទ្ធផលធ្វើតេស្ត] បានទប់ស្កាត់យ៉ាងហោចណាស់ 93% ក្នុងរយៈពេល 2 ម៉ោង (11M-RPTMAR076_1) <លម្អង> សេដា [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រធ្វើតេស្ត] បានវាស់សារធាតុបង្កអាឡែកហ្ស៊ីដែលតោងជាប់សម្លៀកបំពាក់ដោយប្រើវិធីសាស្ត្រ ELISA នៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23m³ [វិធីសាស្រ្តទប់ស្កាត់] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] លម្អងសេដា [លទ្ធផលធ្វើតេស្ត] បានទប់ស្កាត់យ៉ាងហោចណាស់ 88% ក្នុងរយៈពេល 8 ម៉ោង (BAA33-130304-F01) Cypress, Orchard grass, Ragweed [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រធ្វើតេស្ត] បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្រ្តអេឡិចត្រូហ្វូរែសនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23m³ [វិធីសាស្រ្តទប់ស្កាត់] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] លម្អងCypress លម្អងស្មៅផលព្រឹក្ស លម្អងស្មៅរ៉េក [លទ្ធផលធ្វើតេស្ត] ប្រសិទ្ធភាពនៃការទប់ស្កាត់ត្រូវបានបញ្ជាក់ក្នុងរយៈពេល 24 ម៉ោង (1V332-171010-F04,1V332-171010-F02, 1V332-171010-F01)
<ស្បែក> <nanoe™ X> [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រធ្វើតេស្ត] រយៈពេលសម្រាក៖ 90 នាទី រយៈពេលប៉ះពាល់ nanoe™៖ 60 នាទី រក្សាទុក៖ 60 នាទី។ ស្ត្រី 8 នាក់អាយុ 30~49 ដែលមានស្បែកពីស្ងួតទៅធម្មតា។ [លទ្ធផលធ្វើតេស្ត] បំរែបំរួលនៃបរិមាណសំណើមក្នុងស្បែកដែលស្មើនឹងចំណុច 20 ភាគរយកើនឡើងពី 30% --> 50% នៃសំណើមក្នុងមជ្ឈដ្ឋាន (USG-KT-14K-012-TM) <nanoe™> [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រ និងលទ្ធផលធ្វើតេស្ត] បន្ទប់ធ្វើតេស្តមានទំហំប្រហែល 34m³ សីតុណ្ហភាពក្នុងបន្ទប់គឺ 23 អង្សាសេ សំណើមគឺ 30% ស្ត្រី 8 នាក់អាយុ 30~49 មានស្ថានភាពស្បែកខុសគ្នាពីសំណើមមធ្យមទៅស្ងួត បរិមាណទឹកក្នុងស្រទាប់Stratum Corneumត្រូវបានវាស់នៅមុនពេល និងក្រោយពេលសម្រាករយៈពេល 90 នាទី ត្រូវបានដាក់ឱ្យប៉ះឧបករណ៍ផលិត nanoe™ ដើម្បីរកតម្លៃមធ្យមនៃបំរែបំរួលនោះ។ (D01-071219F-01)
<សក់> [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រធ្វើតេស្ត] បន្ទប់ធ្វើតេស្តមានទំហំប្រហែល 46m³ សីតុណ្ហភាពក្នុងបន្ទប់គឺ 25 អង្សាសេ សំណើមគឺ 40%។ របុំសក់ (6 របុំ) ត្រូវបានព្យួរចម្ងាយ 2m ពីឧបករណ៍ផលិត nanoe™ ដោយបើកដំណើរការឧបករណ៍ផលិត nanoe™ សារចុះសារឡើង៖ បើក 8 ម៉ោង និងបិទ 16 ម៉ោង។ [វិធីសាស្ត្រ] nanoe™ ត្រូវបានបញ្ចេញ [សារធាតុធ្វើតេស្ត] សក់ [លទ្ធផលធ្វើតេស្ត] <nanoe™ X> (USD-KS-15S-009-TM), <nanoe™> (D01-091005-01TM)

ប្រសិទ្ធភាពនៃការកម្ចាត់ក្លិនមិនល្អខុសគ្នាទៅតាមមជ្ឈដ្ឋាន (សីតុណ្ហភាព និងសំណើម) រយៈពេលដំណើរការ ក្លិន និងប្រភេទសាច់ក្រណាត់។ វាមិនកម្ចាត់សារធាតុពុលក្នុងបារី (កាបូនម៉ូណូអុកស៊ីត។ល។) ទេ។ ក្លិនដែលកើតមានឥតឈប់ឈរ (ឧ. ក្លិនសម្ភារក្នុងអគារ និងក្លិនសត្វចិញ្ចឹម) មិនត្រូវបានកម្ចាត់ទាំងស្រុងទេ។ លទ្ធផលអាចខុសគ្នាទៅតាមការប្រើប្រាស់ ក៏ដូចជាស្ថានភាពប្រែប្រួលតាមមជ្ឈដ្ឋាន និងរដូវកាល (សីតុណ្ហភាព និងសំណើម)។ nanoe™ X និង nanoe™ ទប់ស្កាត់សកម្មភាព ឬការកកើតនៃវីរុស ប៉ុន្តែមិនការពារការចម្លងទេ។
លទ្ធផលនីមួយៗអាចខុសគ្នាទៅតាមការប្រើប្រាស់ ក៏ដូចជាស្ថានភាពប្រែប្រួលតាមមជ្ឈដ្ឋាន និងរដូវកាល (សីតុណ្ហភាព និងសំណើម)។