CS-VU10UKH/CU-VU10UKH
នៅ Panasonic យើងចង់ផ្ដល់លើសពីដំណោះស្រាយនៃការបង្កើតភាពត្រជាក់ ឬ កម្ដៅ តាមរយៈម៉ាស៊ីនត្រជាក់តែមួយគត់ទេ។ យើងក៏ផ្ដល់ "ដំណោះស្រាយនៃការបញ្ចេញខ្យល់ជារួមដែរ" ដើម្បីអាចឱ្យអ្នកទទួលបានខ្យល់បរិសុទ្ធនៅក្នុងផ្ទះ។
យើងកែសម្រួលគុណភាពខ្យល់ឱ្យប្រសើរជាងមុន ដើម្បីអាចឱ្យអ្នកមានជីវិតកាន់តែប្រសើរ។
[គុណភាពខ្យល់នៃជីវិត]
SKYWING (មុខងារបញ្ចេញខ្យល់ត្រជាក់លើផ្ទៃបន្ទប់ និងមុខងារត្រជាក់ដោយផ្ទាល់),Inverter, nanoe
ដើម្បីជ្រើសរើសម៉ូដែលត្រឹមត្រូវ
[ម៉ាស៊ីនគណនាកម្លាំងសេស]
បច្ចេកវិទ្យា nanoe™របស់ Panasonic គឺជាប្រព័ន្ធបន្សុទ្ធខ្យល់ដ៏ទំនើបបំផុត ដែលកម្ចាត់ក្លិនមិនល្អ ទប់ស្កាត់ការកកើតបាក់តេរី និងវីរុស ព្រមទាំងកម្ចាត់ធូលីបានយ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើតបរិស្ថានរស់នៅ ដែលមានភាពស្រស់ថ្លា និងអនាម័យជាងមុន។
បច្ចេកវិទ្យា nanoe™របស់ Panasonic កម្ចាត់ក្លិនមិនល្អ ទប់ស្កាត់ការកកើតបាក់តេរី និងវីរុស ព្រមទាំងកម្ចាត់ធូលីបានយ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើតបរិស្ថានរស់នៅ ដែលមានភាពស្រស់ថ្លា និងអនាម័យជាងមុន។
បច្ចេកវិទ្យាចុងក្រោយបំផុត nanoe™ X របស់ Panasonic ជួយកម្ចាត់ក្លិន ទប់ស្កាត់ការកកើតបាក់តេរី និងវីរុស ដែលបង្កគ្រោះថ្នាក់ដល់អ្នក និងសុខុមាលភាពទូទៅរបស់ក្រុមគ្រួសារអ្នក។
បច្ចេកវិទ្យាចុងក្រោយបំផុត nanoe™ X ប្រើប្រព័ន្ធ “បញ្ចេញបន្ទុកអគ្គិសនីនាំមុខចម្រុះ" ដែលផ្តោតលើការបញ្ចេញអេឡិចត្រូតរាងម្ជុលចំនួន 4 ដែលពង្រីកផ្នែកបង្កើតរ៉ាឌីកាល់ OH ឱ្យធំជាងមុនខ្លាំង ដើម្បីបង្កើតរ៉ាឌីកាល់ OH ច្រើនជាងមុន 10 ដង ដើម្បីជួយជំរុញប្រតិបត្តិការរបស់វាឱ្យខ្លាំងជាងមុន។
ភាគល្អិត nanoe™ X ដែលតូចជាងភាគល្អិតចំហាយទឹកអាចជ្រាបចូលជ្រៅទៅក្នុងក្រណាត់បានយ៉ាងងាយស្រួល ដើម្បីកម្ចាត់បាក់តេរី និងសារធាតុ ដែលបង្កឱ្យមានក្លិនមិនល្អ បន្ទាប់មក វានឹងកម្ចាត់ក្លិនមិនល្អទាំងនោះបានយ៉ាងលឿន ក្នុងកម្រិតមួយដែលមិនអាចសម្គាល់ឃើញបាន។
* ឥទ្ធិពលជាក់ស្ដែងអាចមានភាពខុសគ្នា អាស្រ័យលើស្ថានភាពបន្ទប់ និងរបៀបនៃការប្រើប្រាស់។ បច្ចេកវិទ្យា nanoe™ និង nanoe™ X មានមុខងារជួយទប់ស្កាត់សកម្មភាពឬការកកើតវីរុស។ល។ ប៉ុន្តែមិនធានាលើការជួយបង្ការការឆ្លងមេរោគនោះទេ។
ឥឡូវនេះ បច្ចេកវិទ្យា nanoe™ X ជាមួយបរិមាណរ៉ាឌីកាល់ OH ច្រើនជាងមុនខ្លាំង អាចទប់ស្កាត់ និងគ្រប់គ្រងសារធាតុបង្កអាលាក់ហ្ស៊ីចម្បងៗ ដែលមានប្រភពមកពីចៃ សត្វ សត្វល្អិត និងផ្សិតបានកាន់តែប្រសើរជាង។
យើងតែងតែមានអារម្មណ៍មិនល្អដោយសារក្លិនអាក្រក់ចេញមកពីប្រភពផ្សេងៗ ដូចជាអាហារ និងសត្វចិញ្ចឹមជាដើម។ បច្ចេកវិទ្យា nanoe™ X ជ្រាបចូលជ្រៅទៅក្នុងក្រណាត់ កម្ចាត់ក្លិនមិនល្អ និងជួយបង្កើនភាពស្រស់ថ្លាសម្រាប់កន្លែងរស់នៅរបស់អ្នក។
កន្លែងរស់នៅរបស់យើងពោរពេញដោយសារធាតុបង្កអាឡែរហ្សីគ្រប់ប្រភេទ ដូចជាចៃទំលើធូលី ផ្សិត និងអង្គែសត្វចិញ្ចឹមជាដើម។ ចៃទំលើធូលីគឺសារធាតុបង្កអាលាកហ្ស៊ីទូទៅបំផុត ដែលជាមូលហេតុចម្បងនៃបញ្ហាអាឡែរហ្សី និងជំងឺហឺត។ បច្ចេកវិទ្យា nanoe™ X ទប់ស្កាត់សារធាតុបង្កអាឡែរហ្សី បាក់តេរី និងវីរុសនៅលើក្រណាត់ និងផ្ទៃនានា ដើម្បីឱ្យអ្នកអាចរស់នៅក្នុងគេហដ្ឋាន ដែលមានអនាម័យជាងមុនប្រកបដោយភាពរីករាយ។
យើងដកដង្ហើមដោយស្រូបចូលបាក់តេរី វីរុស ចៃ និងផ្សិតយ៉ាងច្រើន ដែលហោះនៅក្នុងខ្យល់ ឬជាប់លើផ្ទៃផ្សេងៗជារៀងរាល់ថ្ងៃ។
ប្រព័ន្ធបន្សុទ្ធខ្យល់ nanoe-G កម្ចាត់មីក្រុប និងធូលីល្អិតៗដែលមានទំហំតូចរហូតដល់ PM2.5 ចេញពីខ្យល់ ដោយចាប់យកសារធាតុទាំងនោះទៅក្នុងតម្រង ដើម្បីកម្ចាត់ចោល។ បន្សុទ្ធខ្យល់ក្នុងបរិស្ថានរស់នៅរបស់អ្នក ដើម្បីសម្រួលដល់ការដកដង្ហើម។
* លម្អងធូលីក្នុងខ្យល់ដែលមានទំហំតូចជា 2.5 មីក្រូម៉ែត្រ (PM2.5) អាចចូលក្នុងសួតរបស់យើងបានយ៉ាងងាយស្រួល ដែលបង្កផលប៉ះពាល់ដល់សុខភាពក្នុងពេលអនាគត។ ភាគល្អិតទាំងនេះរួមមាន បាក់តេរី វីរុស និងផ្សិតជាដើម។
ម៉ាស៊ីនត្រជាក់ស៊េរី SKY ក៏ភ្ជាប់មកជាមួយសេនស័រចាប់ធូលីបន្ថែមផងដែរ ដែលត្រួតពិនិត្យគុណភាពខ្យល់ជានិច្ច និងបើកដំណើរការបច្ចេកវិទ្យា nanoe™ ដោយស្វ័យប្រវត្តិ នៅពេលសេនស័ររបស់វាបានរកឃើញថាមានកម្រិតលម្អងធូលីខ្ពស់។
សេនស័រចាប់ធូលីត្រួតពិនិត្យកម្រិតភាគល្អិតជានិច្ចនៅក្នុងបន្ទប់។
- នៅពេលកម្រិតភាគល្អិតមានសុវត្ថិភាព ពន្លឺបង្ហាញសញ្ញានៅលើផ្ទាំងអេក្រង់ LED មានពណ៌ស។
- នៅពេលកម្រិតភាគល្អិតរបស់PM2.5ខ្ពស់ ពន្លឺបង្ហាញសញ្ញាប្រែទៅជាពណ៌ក្រហម ហើយបច្ចេកវិទ្យា nanoe-G នឹងបើកដំណើរការ ដើម្បីបន្សុទ្ធខ្យល់។
បច្ចេកវិទ្យា nanoe™ អាចដំណើរការ ទោះបីជាបិទមុខងារបញ្ចេញខ្យល់ត្រជាក់ក៏ដោយ ដូច្នេះវាអាចបន្តបន្សុទ្ធខ្យល់ និងកម្ចាត់ក្លិនមិនល្អក្នុងគេហដ្ឋានរបស់អ្នក នៅពេលដែលអ្នកមិននៅផ្ទះ។
អ្នកមិនចាំបាច់បារម្ភថាត្រូវចំណាយលើថ្លៃភ្លើងច្រើននោះទេ ព្រោះមុខងារនេះប្រើប្រាស់ថាមពលក្នុងកម្រិតអប្បបរមាតែប៉ុណ្ណោះ ( 25W ប៉ុណ្ណោះ)។
មុំ SKYWING បាញ់ចុះក្រោម ដើម្បីបញ្ចេញចរន្តខ្យល់ខ្លាំង នៅពេលចាប់ផ្ដើម។
បន្ទាប់ពីឈានដល់សីតុណ្ហភាពដែលបានកំណត់ហើយ មុំ SKYWING និងផ្ដូរស្លាបបាញ់ខ្យល់ឡើងលើទៅពិតាន និងជញ្ជាំង ដោយជះខ្យល់ត្រជាក់សព្វកន្លែងនៅពេញបន្ទប់។
បច្ចេកវិទ្យាត្រជាក់ដោយប្រយោលឬមិនត្រូវមនុស្សចុងក្រោយបំផុតរបស់ Panasonic សន្យាថានឹងផ្ដល់វិធីដែលជួយឱ្យមានសុខភាពល្អជាងមុន ក្នុងការទទួលបានបរិយាកាសត្រជាក់ប្រកបដោយផាសុកភាព។
ស្វែងយល់អំពីការបញ្ចេញខ្យល់ត្រជាក់មានភាពបត់បែនបែបធម្មជាតិ
មុខងារបញ្ចេញខ្យល់ត្រជាក់លើផ្ទៃបន្ទប់យកលំនាំតាមបរិយាកាសក្នុងរូងភ្នំ ដែលផ្ទៃត្រជាក់របស់វាបង្កើតបានជាបរិយាកាសត្រជាក់សព្វកន្លែង។ បន្ទាប់ពីឈានដល់សីតុណ្ហភាពដែលបានកំណត់ហើយ មុំ SKYWING បាញ់ចរន្តខ្យល់ឡើងលើទៅកាន់ពិតាន និងជញ្ជាំង ហើយបំបាត់កម្ដៅដែលស្ថិតនៅលើផ្ទៃទាំងនេះ ដើម្បី ទទួលបានបរិយាកាសត្រជាក់គ្រប់កន្លែង។
ឥឡូវនេះ ម៉ាស៊ីនត្រជាក់ស៊េរី SKY ភ្ជាប់មកជាមួយ SKYWING ថ្មីមានស្លាបបញ្ចេញខ្យល់ខាងក្នុងធំ និងច្រើនជាងមុន ដើម្បីបញ្ជូនចរន្តខ្យល់បានកាន់តែទូលាយ ដែលអាចបង្កើតភាពត្រជាក់នៅកន្លែងកាន់តែធំ និងសព្វជាងមុន។
មុខងារបញ្ចេញខ្យល់ត្រជាក់លើផ្ទៃបន្ទប់ បង្កើតភាពត្រជាក់លើពិតាន និងជញ្ជាំង ដើម្បីទទួលបានបរិយាកាសត្រជាក់សព្វកន្លែង។
ចរន្តខ្យល់ផ្នែកខាងលើធំជាងមុន ជួយបង្កើតភាពត្រជាក់នៅគ្រប់កន្លែងក្នុងបន្ទប់ ដើម្បីអាចឱ្យអ្នកគ្រប់គ្នាមានអារម្មណ៍ត្រជាក់ដូចៗគ្នា។
មុំ SKYWING បាញ់ខ្យល់ត្រជាក់ឡើងលើ មិនឱ្យប៉ះអ្នកប្រើប្រាស់ផ្ទាល់ ដើម្បីបង្ការមិនឱ្យត្រជាក់ជ្រុល និងរក្សាសំណើមស្បែក។
*វាស់ស្ទង់នៅអំឡុងដំណើរការថេរ ក្នុងកម្រិតសីតុណ្ហភាពត្រជាក់ 25°C ដោយកំណត់ល្បឿនកង្ហារ "ខ្ពស់"។
ម៉ាស៊ីនត្រជាក់ស៊េរី SKY បង្កើតភាពត្រជាក់សព្វកន្លែងក្នុងបន្ទប់ ទោះបីជាមិនមានអារម្មណ៍ថាប៉ះចរន្តខ្យល់ក៏ដោយ។
ប្រព័ន្ធម៉ាស៊ីនត្រជាក់ស៊េរី SKY ផ្ដល់ផាសុកភាពផ្អែកលើគោលការណ៍បញ្ចេញខ្យល់ត្រជាក់លើផ្ទៃបន្ទប់។
បង្ការមិនឱ្យត្រជាក់ជ្រុល និងរក្សាសំណើមស្បែក។
SKYWING បាញ់ខ្យល់ត្រជាក់ចុះក្រោម ដើម្បីឱ្យអ្នកមានអារម្មណ៍ត្រជាក់ភ្លាមៗ នៅពេលចាប់ផ្តើម។ រួមជាមួយបច្ចេកវិទ្យាInverterរបស់កុំប្រ៊េស័រកម្លាំងខ្លាំងគឺ P-TECh។ ម៉ាស៊ីនត្រជាក់ស៊េរី SKY អាចឈានដល់សីតុណ្ហភាពដែលបានកំណត់លឿនជាងមុន។
រីករាយជាមួយខ្យល់ត្រជាក់ខ្លាំងអស្ចារ្យ
ជាមួយបច្ចេកវិទ្យាInverterនិង កុំប្រ៊េស័រកម្លាំងខ្លាំង P-TECh ម៉ាស៊ីនត្រជាក់ស៊េរី SKY និងស៊េរី AERO អាចបញ្ចេញខ្យល់ត្រជាក់សម្រាប់អ្នកយ៉ាងលឿនបំផុត។ បច្ចេកវិទ្យា P-TECh ផ្ដល់ខ្យល់ត្រជាក់ខ្លាំង នៅពេលអ្នកបើកម៉ាស៊ីនត្រជាក់។
P-Tech ជួយឱ្យកុំប្រ៊េស័រសម្រេចបានហ្វ្រេកង់អតិបរមាក្នុងរយៈពេលខ្លីបំផុត នៅពេលចាប់ផ្តើម ដោយបញ្ចេញខ្យល់ត្រជាក់ខ្លាំងសម្រាប់អ្នក នៅពេលបើកម៉ាស៊ីនត្រជាក់។
SKYWING របស់ម៉ាស៊ីនត្រជាក់ Panasonic មានការរចនាស្លាបខាងលើប្រកបដោយភាពច្នៃប្រឌិត ដែលបង្កើនប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ចរន្តខ្យល់ ដើម្បីបង្កើតភាពត្រជាក់ប្រកបដោយស្ថិរភាព។ ការរចនាស្លាបខាងលើពិសេស៖ ភ្ជាប់ជាមួយដៃស្លាបអាចបែរទៅទិសដៅច្រើន ដែលអាចកែតម្រូវមុំរបស់ចរន្តខ្យល់ទៅកាន់ពិតាន និងជញ្ជាំង ដើម្បីបំបាត់កម្ដៅដែលស្ថិតនៅលើផ្ទៃទាំងនេះ ដែលជួយឱ្យបន្ទប់មានបរិយាកាសត្រជាក់សព្វកន្លែង - មុខងារបញ្ចេញខ្យល់ត្រជាក់លើផ្ទៃបន្ទប់។
ការរចនា SKY STREAM រំលេចដោយខ្សែឆ្នូតសាមញ្ញ និងទាន់សម័យ ជាហេតុធ្វើឱ្យវាក្លាយជាគ្រឿងបំពេញបន្ថែមដ៏ប្រណិតសម្រាប់ការរចនាផ្ទៃខាងក្នុង។.
ខ្សែឆ្នូតសាមញ្ញ និងទាន់សម័យ
ផ្ទៃរលោងពេញតួម៉ាស៊ីន រំលេចដោយខ្សែឆ្នូតក្រូម៉េស្ដើង ជាបន្សំដ៏ល្អឥតខ្ចោះនៃភាពថ្លៃថ្នូរ និងប្រណិត។.
ផ្ទៃដូចគជ់ចែងចាំង
ផ្នែកកោងត្រូវបានកែលម្អ និងសម្រិតសម្រាំង។ ពន្លឺបង្ហាញសញ្ញាមានលក្ខណៈសាមញ្ញនៅលើផ្ទៃរលូន។.
សន្សំសំចៃថាមពល និងគ្រប់គ្រងសីតុណ្ហភាពត្រឹមត្រូវ
ប្រព័ន្ធInverterរបស់ Panasonic ជួយសន្សំសំចៃថាមពល ខណៈដែលធានាបាននូវផាសុកភាពសម្រាប់អ្នក ដោយរក្សាសីតុណ្ហភាពដែលបានកំណត់ តាមរយៈការកែសម្រួលល្បឿនរង្វិលរបស់កុំប្រ៊េស័រ។ វាក៏បញ្ចេញខ្យល់ត្រជាក់ខ្លាំងជាងធម្មតាផងដែរ នៅអំឡុងពេលចាប់ផ្ដើម ដើម្បីបង្កើតភាពត្រជាក់នៅក្នុងបន្ទប់លឿនជាងមុន 1.5 ដង។.
"ខួរក្បាល" របស់INVERTER
មីក្រូកុំព្យូទ័រកំណត់មុខងារដំណើរការដ៏សមស្របបំផុតក្នុងអំឡុងពេលដំណើរការ និងកែសម្រួលថាមពលដោយស្វ័យប្រវត្តិ ដើម្បីទទួលបានផាសុកភាពជានិច្ច។.
P-Tech ជួយឱ្យកុំប្រ៊េស័រសម្រេចបានហ្វ្រេកង់អតិបរមាក្នុងរយៈពេលខ្លីបំផុត នៅពេលចាប់ផ្តើម ដោយបញ្ចេញខ្យល់ត្រជាក់ខ្លាំងសម្រាប់អ្នក នៅពេលបើកម៉ាស៊ីនត្រជាក់។
ហ្គាសម៉ាស៊ីនត្រជាក់ដែលប្រើទូទៅគឺជាផ្នែកដ៏ធំមួយនៃបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបំផ្លាញស្រទាប់អូហ្សូន ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានរបស់យើង។
អំពីហ្គាសម៉ាស៊ីនត្រជាក់ R32
1) ហ្គាសម៉ាស៊ីនត្រជាក់ R32 មានសមត្ថភាពបង្កើតភាពត្រជាក់ខ្លាំងជាងមុន ដូច្នេះវាបង្កើនប្រសិទ្ធភាពនៃការផ្ទេរកម្ដៅ
2) ប្រើប្រាស់ថាមពលតិច ជួយសន្សំលើចំណាយថ្លៃអគ្គិសនី។
3) ហ្គាស R32 ក៏មិនប៉ះពាល់ដល់ស្រទាប់អូហ៊្សូនផងដែរ ដូច្នេះវាមានភាពសមស្របសម្រាប់បរិស្ថាន។
វាចាំបាច់ណាស់ដែលយើងត្រូវយកចិត្តទុកដាក់លើសារធាតុមួយ ដែលយើងត្រូវការច្រើនបំផុត…
ម៉ាស៊ីនត្រជាក់ Panasonic ផ្ដល់លើសពីដំណោះស្រាយនៃការបង្កើនភាពត្រជាក់។ យើងនឹងផ្ដល់ “ដំណោះស្រាយនៃការបញ្ចេញខ្យល់” ដែលជួយធ្វើឳ្យគុណភាពខ្យល់នៅក្នុងគេហដ្ឋានប្រសើរជាមុន ដើម្បីទទួលបានសុខភាពល្អ និងការរស់នៅប្រសើរជាងមុន។
មានការកើនឡើងលើការប្រើប្រាស់នៅក្នុងឧស្សាហកម្មជាច្រើន ដូចជាផ្លូវដែក យានយន្ត សណ្ឋាគារ និងមន្ទីរពេទ្យជាដើម។.
Panasonic ប្ដេជ្ញាចិត្តក្នុងការបង្កើនគុណភាពខ្យល់តាមរយៈបច្ចេកវិទ្យា nanoe™។.