CS-PS12TKH/CU-PS12TKH
ទទួលបានបរិយាកាសត្រជាក់ប្រកបដោយផាសុកភាពដូចធម្មជាតិជាមួយម៉ាស៊ីនត្រជាក់ស៊េរី AERO របស់ Panasonic។#AIRTHATMOVESYOUInverter, iAUTO, ហ្គាសម៉ាស៊ីនត្រជាក់ R410A, ស្ដង់ដារថាមពលកម្រិតផ្កាយ 4។ដើម្បីជ្រើសរើសម៉ូដែលត្រឹមត្រូវ >
ចូលចិត្តអារម្មណ៍ស្រស់ស្រាយនៃខ្យល់ត្រជាក់សន្សឹមៗ?ឬចូលចិត្តអារម្មណ៍រំភើបនៃខ្យល់ត្រជាក់ខ្លាំងនៅថ្ងៃក្ដៅ?ទទួលបានបរិយាកាសត្រជាក់ប្រកបដោយផាសុកភាពដូចធម្មជាតិជាមួយម៉ាស៊ីនត្រជាក់ស៊េរី SKY និងស៊េរី AERO របស់ Panasonic។ដើម្បីទទួលបានបរិយាកាសត្រជាក់ដ៏សមស្របបំផុត ម៉ាស៊ីនត្រជាក់ Panasonic ត្រូវបានរចនាឡើងដោយផ្ដល់ផាសុកភាពតាមរយៈមុខងារត្រជាក់ដោយផ្ទាល់ និងត្រជាក់ដោយប្រយោល។
នៅ Panasonic យើងចង់ផ្ដល់លើសពីដំណោះស្រាយនៃការបង្កើតភាពត្រជាក់ ឬ កម្ដៅ តាមរយៈម៉ាស៊ីនត្រជាក់តែមួយគត់ទេ។ យើងក៏ផ្ដល់ "ដំណោះស្រាយនៃការបញ្ចេញខ្យល់ជារួមដែរ" ដើម្បីអាចឱ្យអ្នកទទួលបានខ្យល់បរិសុទ្ធនៅក្នុងផ្ទះ។ផាសុកភាពមុខងារម៉ាស៊ីនត្រជាក់ចាំបាច់ជួយឱ្យអ្នកមានអារម្មណ៍ត្រជាក់តាមបែបធម្មជាតិជាងមុន។សុខភាពខ្យល់ស្រស់ស្រាយបរិសុទ្ធជួយពង្រឹងសុខភាព និងសុខុមាលភាពរបស់អ្នក។សោភ័ណភាពម៉ាស៊ីនត្រជាក់មានរូបរាងសាមញ្ញ និងទាន់សម័យ ជួយបង្កើនសោភ័ណភាពផ្ទះរបស់អ្នក។
គ្រប់គ្រងសីតុណ្ហភាពច្បាស់លាស់INVERTER ជួយកាត់បន្ថយភាពខ្ជះខ្ជាយលើការប្រើប្រាស់ថាមពល ដោយកែសម្រួលល្បឿនរង្វិលរបស់កុំប្រ៊េស័រ ដើម្បីរក្សាសីតុណ្ហភាពដែលបានកំណត់។ម៉ាស៊ីនត្រជាក់ធម្មតាមិនមាន INVERTER រអាចដំណើរការនៅក្នុងល្បឿនថេរតែប៉ុណ្ណោះ ដែលមានថាមពលខ្លាំងជ្រុលក្នុងការរក្សាសីតុណ្ហភាពដែលបានកំណត់។ ដូច្នេះវាបិទបើកម៉ាស៊ីនបង្ហាប់ខ្យល់ចុះឡើង។ នេះជាហេតុបណ្ដាលឱ្យមានការប្រែប្រួលសីតុណ្ហភាពខ្លាំង ដែលនាំឱ្យមានការខ្ជះខ្ជាយថាមពល។ម៉ាស៊ីនត្រជាក់ INVERTER របស់ Panasonic កែសម្រួលល្បឿនរង្វិលរបស់ម៉ាស៊ីនបង្ហាប់ខ្យល់ ដែលជាវិធីដ៏ត្រឹមត្រូវក្នុងរក្សាសីតុណ្ហភាពដែលបានកំណត់។ ដូច្នេះម៉ាស៊ីនត្រជាក់ INVERTER របស់Panasonic អាចជួយសន្សំសំចៃថាមពលបានយ៉ាងមានប្រសិទ្ធភាព ដោយធានាបានថា អ្នកទទួលបានផាសុកភាពគ្រប់ពេលវេលា។
ការគ្រប់គ្រងសីតុណ្ហភាពត្រឹមត្រូវរួមជាមួយកម្រិតថាមពលខ្លាំង ជួយឱ្យម៉ាស៊ីនត្រជាក់INVERTERអាចដំណើរការបានយ៉ាងមានប្រសិទ្ធភាពនៅក្នុងបន្ទប់ខុសៗគ្នា ដូច្នេះវាធានាបាននូវផាសុកភាពជានិច្ច។
ម៉ាស៊ីនត្រជាក់ INVERTER របស់ Panasonic អាចបញ្ចេញថាមពលត្រជាក់ខ្លាំងជាងធម្មតា នៅអំឡុងពេលចាប់ផ្តើម ដើម្បីធ្វើឱ្យបរិយាកាសក្នុងបន្ទប់ត្រជាក់លឿនជាងម៉ូដែលមិនមាន INVERTER 1.5 ដង។
ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍរបស់យើងផ្ដោតលើភាពងាយស្រួលប្រើប្រាស់ ហើយប្រវត្តិនៃការគ្រប់គ្រងគុណភាពដ៏គួរជឿទុកចិត្តរបស់យើងគឺគ្មានគូប្រៀបក្នុងវិស័យនេះ។ ជាលទ្ធផល ជាមួយបទពិសោធន៍រយៈពេលជាង 50 ឆ្នាំរបស់យើង Panasonic បានលក់ម៉ាស៊ីនត្រជាក់ជាង 70 លានគ្រឿងនៅក្នុងប្រទេសជប៉ុន និងជុំវិញពិភពលោក។ [ទស្សនាវីដេអូ]
ពិនិត្យស្ថានភាពប្រេងនៅក្នុងម៉ាស៊ីនបង្ហាប់ខ្យល់ក្នុងស្ថានភាពក្ដៅ និងត្រជាក់ខ្លាំង។ ការធ្វើតេស្តអំពីភាពធន់ធ្វើឡើងនៅកន្លែងធ្វើតេស្តមានសំណើមខ្ពស់ និងសីតុណ្ហភាពខ្ពស់រហូតដល់ 55°C និងកន្លែងធ្វើតេស្តមានសីតុណ្ហភាពទាបរហូតដល់ 20°C។
ប្រើពន្លឺព្រះអាទិត្យសិប្បនិម្មិត។ ម៉ាស៊ីនត្រជាក់ត្រូវបានដំណើរការនៅក្នុងបន្ទប់ធ្វើតេស្ត ដែលដូចបន្ទប់ទទួលភ្ញៀវ ដោយធ្វើតេស្តលើល្បឿននៃបង្កើតភាពត្រជាក់ ប្រសិទ្ធភាពនៃបង្កើតភាពត្រជាក់ និងភាពខុសគ្នារវាងសំណើម និងសីតុណ្ហភាពនៅក្នុងបន្ទប់នោះ។
សំឡេងរំខាននៅពេលម៉ាស៊ីនខាងក្នុង និងក្រៅអគារដំណើរការត្រូវបានវាស់ស្ទង់ នៅកន្លែងធ្វើតេស្តដែលមានសំឡេងស្ងាត់បំផុត។ ការធ្វើតេស្តសំឡេងរំខាននេះបញ្ជាក់ថា សំឡេងរំខាននៅពេលដំណើរការមានកម្រិតទាបល្មម ដែលអាចឱ្យអ្នកប្រើប្រាស់គេង និងនិយាយដោយគ្មានការរំខាន នៅពេលម៉ាស៊ីនត្រជាក់កំពុងដំណើរការ។
បញ្ហាដែលអាចកើតមានត្រូវបានត្រួតពិនិត្យដោយការធ្វើតេស្តផ្សេងៗ ដូចជាស្រោចទឹកលើម៉ាស៊ីនត្រជាក់នោះក្នុងរយៈពេលដែលបានកំណត់ជាមុន។ ផ្នែកដែលមានការប៉ះពាល់នៅលើបន្ទះសៀគ្វីដែលបោះពុម្ពក៏មានស្រោបការពារផងដែរ ដើម្បីបង្ការគ្រោះថ្នាក់បណ្ដាលមកពីការប៉ះពាល់នឹងតំណក់ទឹក ដែលមិនងាយនឹងកើតឡើង។