NA-F125A6
កម្ចាត់ស្នាមប្រឡាក់រហ័សជាមួយStainMaster និងប្រព័ន្ធActiveFoam
StainMaster កម្ចាត់ស្នាមប្រឡាក់ដែលពិបាកបោកសម្អាតដូចជា ស្នាមភក់ និងញើសជាដើម ដោយគ្រាន់តែចុចប៊ូតុងបើកដំណើរការជាការស្រេច។ បោកសម្លៀកបំពាក់ ដើម្បីកម្ចាត់ស្នាមប្រលាក់ចេញពីសាច់ក្រណាត់យ៉ាងមានប្រសិទ្ធភាព។ ឥឡូវនេះ អ្នកអាចរីករាយជាមួយលទ្ធផលល្អជាងមុន ថែមទាំងមិនចាំបាច់ជម្រះសម្លៀកបំពាក់ជាមុន ឬបោកដៃទេ។ ស្នាមប្រឡាក់ពីរត្រូវបានណែនាំ៖ 1. ឯកសណ្ឋានសិស្ស 2. សម្លៀកបំពាក់/ ឈុតដែលប្រឡាក់ភាពកខ្វក់* មុខងារនេះអាចប្រើសម្រាប់ចំណុះរហូតដល់ 5 kg។* រូបភាពប្រើសម្រាប់ពន្យល់តែប៉ុណ្ណោះ។
Active Wave Pulsatoមានស្លាប 8ដំណើរការ បង្កើតបានជាចរន្តទឹកខ្លាំងតាមទិសបញ្ឈរនៅក្នុងធុង ដើម្បីផ្លាស់ទីសម្លៀកបំពាក់ចុះឡើងៗ អាចបោកជាមួយកម្លាំងដ៌ខ្លាំងកម្ចាត់ស្នាមប្រឡាក់ដែលបោកមិនងាយជ្រះ។* រូបភាពប្រើសម្រាប់ពន្យល់តែប៉ុណ្ណោះ។
ប្រព័ន្ធActiveFaomបង្កើតពពុះដែលមានដង់ស៊ីតេខ្ពស់ និងគុណភាពល្អ មុនពេលវដ្តបោកគក់ចាប់ផ្ដើម។ ពពុះសាប៊ូអាចកម្ចាត់ស្នាមប្រឡាក់រហ័ស និងកម្ចាត់ភាពកខ្វក់ដែលមាននៅជ្រៅក្នុងសាច់ក្រណាត់។*កម្រិតពពុះគឺអាស្រ័យលើស្ថានភាពដូចជា ចំណុះផ្ទុក កម្រិតប្រឡាក់ ប្រភេទសាប៊ូ និងសម្ពាធទឹក។ ទោះជាយ៉ាងណាក៏ដោយ សមត្ថភាពបោកគក់គឺនៅដដែល។* រូបភាពប្រើសម្រាប់ពន្យល់តែប៉ុណ្ណោះ។
1. លទ្ធផលបោកគក់ស្អាតគុណភាពនៃពពុះសាប៊ូត្រូវបានបង្កើតឡើង ដើម្បីបង្កើនសមត្ថភាពនៃសារធាតុបន្ថយប្រតិកម្មក្នុងកម្រិតអតិបរមា សម្រាប់ការបោកគក់កម្លាំងខ្លាំង។2. ការជ្រៀតចូលដ៍រហ័សពពុះសាប៊ូមានគុណភាពល្អធ្វើឱ្យមានភាពងាយស្រួលជាងមុនក្នុងការជ្រៀតចូលសាច់ក្រណាត់ ដើម្បីកម្ចាត់ភាពកខ្វក់បានយ៉ាងរហ័ស។3.អស់បារម្ភជាមួយសាប៊ូដែលមិនរលាយ បន្ទាប់ពីបោកគក់ហើយ
ជំហានទី 1៖ ពពុះសាប៊ូដែលមានលក្ខណៈខាប់ និងម៉ត់ខ្លាំងត្រូវបានបង្កើតឡើងដោយស្លាបនៃបាតថាសបង្វិល។ជំហានទី 2៖ ពពុះសាប៊ូអាចជ្រៀតចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងរហ័សជំហានទី 3៖ ពពុះសាប៊ូធ្វើចលនាចុះឡើងៗ និងត្រូវបានបង្កើតថ្មីឡើងវិញតាមរយៈរន្ធទាំង 6របស់ប្រដាប់បាញ់ទឹក *1 បន្ទាប់វាមកជ្រៀតចូលយ៉ាងជ្រៅទៅក្នុងសាច់ក្រណាត់។* កម្រិតពពុះគឺអាស្រ័យលើស្ថានភាពប្រើប្រាស់។ សមត្ថភាពបោកគក់នៅតែល្អដដែល។* រូបភាពប្រើសម្រាប់ពន្យល់តែប៉ុណ្ណោះ។
ការជម្រះដោយប្រើទឹក ដើម្បីបង្កើនប្រសិទ្ធភាពជម្រះ និងកាត់បន្ថយជាតិសាប៊ូដែលនៅសល់ក្នុងកម្រិតតិចបំផុត។* រូបភាពប្រើសម្រាប់ពន្យល់តែប៉ុណ្ណោះ។
បន្ទះប្រតិបត្តិនៅលើម៉ាស៊ីនបោកសម្លៀកបំពាក់ដែលមានមាត់ម៉ាស៊ីនធំល្អ ផ្ដល់ភាពងាយស្រួលរបស់ Panasonic ត្រូវបានប្ដូរទីតាំងទៅខាងក្រោយវិញ។ ឥឡូវនេះ ការដំណើរការមានភាពងាយស្រួលខ្លាំងបំផុត ទោះបីជានៅក្នុងម៉ូដែលផ្ទុកចំណុះច្រើនក៏ដោយ។
មាត់ម៉ាស៊ីនធំជាងមុន៖ មាត់ម៉ាស៊ីនធំផ្ដល់ភាពងាយស្រួលក្នុងការដាក់ចូល/ដកចេញ ទោះបីជារបស់ធំៗក៏ដោយ។*រង្វាស់បង្ហាញអំពីម៉ូដែល NA-F160A6, F150A6។
កម្ពស់ខាងមុខទាបជាងមុន៖ ងាយស្រួលក្នុងការឈោងយកសម្លៀកបំពាក់នៅបាតធុង។*រូបថតបង្ហាញអំពីម៉ូដែល NA-FS16V7។
បន្ទះប្រតិបត្តិនៅខាងក្រោយ៖ អាចអានប៊ូតុងបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ឱន។*រូបថតបង្ហាញអំពីម៉ូដែល NA-FS16V7។