ទូទឹកកកទ្វារ 2 ថតបង្កកនៅខាងក្រោម
ម៉ូដែល NR-BV320XSSG

NR-BV320XSSG

រក្សាសាច់ និងត្រីឱ្យនៅស្រស់ល្អរយៈពេល 7 ថ្ងៃ

ទូទឹកកក Panasonic ជួយឱ្យការរស់នៅមានសុខភាពល្អ ដើម្បីបង្កើតពេលវេលាដ៏ស្រស់ស្រាយរៀងរាល់ថ្ងៃ។ មុខងារក្លាស្សេល្មមក្នុងកម្រិត -3°C របស់បច្ចេកវិទ្យា Prime Fresh ជួយរក្សាឱ្យម្ហូបនៅស្រស់ល្អ រក្សាជីវជាតិ និងកាន់តែងាយស្រួលក្នុងការចម្អិនដោយមិនចាំបាច់ទុកឱ្យរលាយទឹកកក។
・ ការប្រើប្រាស់កែវពង្រីក កាត់បន្ថយរន្ធពន្លឺប្រកបដោយប្រសិទ្ធភាពត្រឹមកម្រិតប្រសព្វមួយ (DMW-STC14) ឬកម្រិតប្រសព្វពីរ (DMW-STC20)។
  • Ag Clean
  • ECONAVI
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

Prime Fresh+ រក្សាឱ្យអាហារនៅស្រស់ដោយក្លាស្សេក្នុងកម្រិតរហ័សជាងមុន

Prime Fresh ក្លាស្សេសាច់ និងត្រីនៅកម្រិតសមល្មមប្រហែល -3°C។
អាហារក្លាស្សេល្មមតាមរបៀបនេះជួយរក្សាភាពស្រស់រយៈពេលប្រហែល 7 ថ្ងៃ*² ដោយមិនចាំបាច់រំលាយទឹកកក។
ជ្រើសរើសមុខងារ Prime Fresh+ ដើម្បីក្លាស្សេក្នុងកម្រិតល្មមរហ័សជាងមុនប្រហែលបួនដង។*¹
  • Prime Fresh FREEZING
Prime Fresh+ រក្សាឱ្យអាហារនៅស្រស់ដោយក្លាស្សេក្នុងកម្រិតរហ័សជាងមុន

ចម្អិនអាហារសុខភាពល្អរៀងរាល់ថ្ងៃជាមួយ
Prime Fresh+

រក្សាអាហារឱ្យនៅស្រស់បានយូរជាងមុន

Prime Fresh ប្រើចរន្តខ្យល់សីតុណ្ហភាពកម្រិត -3°C ដើម្បីក្លាស្សេក្នុងកម្រិតល្មម និងរក្សាឱ្យអាហារស្រស់ល្អ មិនកករឹង។
រក្សាអាហារឱ្យនៅស្រស់បានយូរជាងមុន

រក្សាអាហារូបត្ថម្ភ

Prime Fresh រក្សាជីវជាតិ និងរសជាតិនៃសាច់ និងត្រី ដើម្បីទទួលបានអាហារពោរពេញដោយជីវជាតិប្រកបដោយឱជារស។
រក្សាអាហារូបត្ថម្ភ

ងាយស្រួលកាត់

Prime Fresh ក្លាស្សេអាហារក្នុងកម្រិតល្មម ដើម្បីជួយឱ្យងាយស្រួលកាត់និងហាន់ ដោយមិនចាំបាច់ចាំឱ្យរលាយទឹកកក។
ងាយស្រួលកាត់

ងាយស្រួលក្នុងការបំបែកចេញពីគ្នា

អាហារក្លាស្សេកម្រិតល្មម អាចកាត់ចេញពីគ្នា ឬបរិភោគជាដុំៗបានយ៉ាងងាយស្រួល។
ងាយស្រួលក្នុងការបំបែកចេញពីគ្នា

ងាយស្រួលដួស

អ្នកអាចដួសយកអាហារឆ្អិនដែលបានក្លាសេ្ស យ៉ាងងាយស្រួល។
ងាយស្រួលដួស

ឆាប់ចូលជាតិ

ម្ហូបប្រឡាក់គ្រឿង ត្រូវបានរក្សាទុកក្នុងកម្រិតប្រហែល -3°C ធ្វើឱ្យម្ហូបចូលជាតិកាន់តែឆាប់រហ័ស។
ឆាប់ចូលជាតិ

ប្រសិទ្ធភាពនៃការកម្ចាត់បាក់តេរី

អ៊ីយ៉ុងប្រាក់ទប់ស្កាត់ការកកើតបាក់តេរីបាន 99.9%*³ នៅលើតម្រង់ Ag និងកម្ចាត់ក្លិនមិនល្អចេញ។
ប្រសិទ្ធភាពនៃការកម្ចាត់បាក់តេរី

ប្រព័ន្ធ ECONAVI INVERTER
កែសម្រួលមុខងារនីមួយៗឱ្យស្របនឹងជីវិតរស់នៅរបស់អ្នក

វិភាគស្ថានភាពនៃការប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពនៃការបញ្ចេញកម្រិតត្រជាក់បានប្រសើរបំផុត

សេនស័រ ECONAVI 4 ប្រភេទត្រួតពិនិត្យការប្រើប្រាស់ទូទឹកករបស់អ្នកប្រចាំថ្ងៃ និងកត់ត្រាគំរូនៃការប្រើប្រាស់រយៈពេល 3 សប្ដាហ៍ដូចជា ពេលដែលអ្នកប្រើប្រាស់ច្រើនបំផុត និងកម្រិតញឹកញាប់ដែលអ្នកប្រើប្រាស់ជាដើម។
វិភាគស្ថានភាពនៃការប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពនៃការបញ្ចេញកម្រិតត្រជាក់បានប្រសើរបំផុត

សន្សំសំចៃថាមពលប្រកបដោយភាពឆ្លាតវៃ

ECONAVI ប្រើការគ្រប់គ្រងថាមពល ផ្អែកតាមទិន្នន័យព្យាករ ដើម្បីកាត់បន្ថយការខ្ជះខ្ជាយថាមពល។
សន្សំសំចៃថាមពលប្រកបដោយភាពឆ្លាតវៃ

ចំណារ

"*1 ស្ថានភាពនៃការធ្វើតេស្ត -- សីតុណ្ហភាពនៅជុំវិញ៖ 32°C; ហឺត៖ 50Hz; វ៉ុល៖ 220V; ម៉ូដែលដែលបានធ្វើតេស្ត៖ NR-BC369-V2/ការកំណត់សីតុណ្ហភាព -- ទូទឹកកក៖ Med; ត្រជាក់ខ្លាំង៖ Med; Prime Fresh៖ Prime Fresh+/Prime Fresh ធម្មតា/អាហារដែលបានធ្វើតេស្ត៖ សាច់គោ 200g ត្រូវបានរក្សាទុកក្នុងទូទឹកកក (នៅកម្រិតប្រហែល 4°C) និងសាច់គោ 200g ត្រូវបានរក្សាទុកនៅកម្រិតសីតុណ្ហភាពក្នុងបន្ទប់ (នៅកម្រិតប្រហែល 26°C)/វិធីសាស្រ្តនៃការធ្វើតេស្ត៖ សាច់គោទាំងពីរប្រភេទត្រូវបានដាក់នៅក្នុងកេស Prime Fresh បន្ទាប់ពីទូទឹកកកដែលកំពុងដំណើរការឈានដល់ស្ថានភាពថេរ។ ល្បឿននៃរយៈពេលសម្រាប់ធ្វើឱ្យត្រជាក់ត្រូវបានគេប្រៀបធៀបចាប់ពី 4°C/26°C to -1.5°C រវាងមុខងារ Prime Fresh+ និងមុខងារ Prime Fresh ធម្មតា។
*2 ទិន្នន័យត្រូវបានរៀបចំដោយ Panasonic។ ប្រសិទ្ធភាពខុសគ្នាទៅតាមស្ថានភាពប្រតិបត្តិការ និងប្រភេទ ស្ថានភាព និងបរិមាណអាហារដែលផ្ទុក។
*3 ស្ថាប័នធ្វើតេស្ត៖ វិទ្យាស្ថានវាយតម្លៃគុណភាព Boken។ ប្រភេទបាក់តេរីនៃការធ្វើតេស្ត៖ Staphylococcus aureus, Escherichia coli។ នេះមិនមានន័យថា អាចទប់ស្កាត់ជំងឺដែលបង្កដោយបាក់តេរីទាំងនេះទេ។ វិធីសាស្ត្រនៃការធ្វើតេស្ត៖ ការធ្វើតេស្តដោយផ្អែកលើបរិមាណ JIS L 1902 (វិធីស្រូបយកសូលុយស្យុងបាក់តេរី)។ វិធីសាស្ត្រវាស់ស្ទង់ចំនួនបាក់តេរីដែលសមស្រប៖ វិធីសាស្ត្រដាក់បាក់តេរីលើបន្ទះពិសោធន៍។ លទ្ធផលនៃការធ្វើតេស្ត៖ តម្លៃនៃសកម្មភាពកម្ចាត់បាក់តេរីកម្រិត 2 ឬខ្ពស់ជាងនេះ កម្ចាត់បាក់តេរី 99.9%។ មិនធានាថាចំនួនបាក់តេរីនឹងមិនកើនឡើងឆាប់រហ័សដល់កម្រិតដែលគ្មានសុវត្ថិភាពនោះទេ អាស្រ័យលើចំនួនបាក់តេរី និងស្ថានភាពមជ្ឈដ្ឋាន។ លេខនៃការធ្វើតេស្ត៖ 003557-1 , 003557-2
*4 ទិន្នន័យត្រូវបានរៀបចំដោយ Panasonic។
*5 ទិន្នន័យត្រូវបានរៀបចំដោយ Panasonic។ ECONAVI ដំណើរការតែនៅពេលដែលការកំណត់សីតុណ្ហភាពគឺ [MED] ប៉ុណ្ណោះ សម្រាប់ផ្នែកផ្សេងៗនៅក្នុងទូទឹកកក និងផ្នែកកក។"

ព័ត៌មានផលិតផល

រូបភាពរបស់ ទូទឹកកកទ្វារ 2 ថតបង្កកនៅខាងក្រោម<br>ម៉ូដែល NR-BV320XSSG

ទំហំ និងទម្ងន់

កម្ពស់
1645mm
ទទឹង
601mm
ជម្រៅ
656mm
ទម្ងន់
55kg

*សូមពិនិត្យមើលទំហំទីកន្លែងអប្បបរមាដែលអាចដាក់ដំឡើងបាន។

  • បច្ចេកវិទ្យា Prime Freshបច្ចេកវិទ្យា Prime Fresh
  • Ag CleanAg Clean
  • ECONAVIECONAVI
  • InverterInverter

ចំណុះផ្ទុក៖ 322 L (MS IEC 62552:2011(IEC 62552:2007))
សមាសធាតុរបស់ទ្វារ៖ ដែកថែប (ប្រាក់)

ប្រអប់ផ្ទុកដាច់ដោយឡែករបស់ Prime Fresh ជួយរក្សាឱ្យសាច់ និងត្រីនៅស្រស់ល្អបានយូរដោយមិនចាំបាច់ទុកឱ្យរលាយទឹកកក

Ag Clean ទប់ស្កាត់បាក់តេរី និងក្លិននៅក្នុងទូទឹកកក

ECONAVI ជួយសន្សំសំចៃថាមពលដោយប្រើសេនស័របួនប្រភេទ

INVERTER កែសម្រួលការប្រើប្រាស់ថាមពល តាម
រយៈការគ្រប់គ្រង់កុំប្រេស័រដែលមានភាពបត់បែន

សេចក្តីលម្អិត

  • ចំណុះផ្ទុកសរុប (IEC 62552:2007)

    • សរុប
      • 322 L
    • ផ្នែកនៅក្នុងទូទឹកកក (PC)
      • 218.0 L
    • ផ្នែកនៅក្នុងកន្លែងកក (FC)
      • 104.0 L
    • ផ្នែកដាក់បន្លែ (VC)
      • -
  • ចំណុះផ្ទុក (IEC 62552:2007)

    • សរុប
      • 277 L
    • ផ្នែកនៅក្នុងទូទឹកកក (PC)
      • 205.0 L
    • ផ្នែកនៅក្នុងកន្លែងកក (FC)
      • 72.0 L
    • ផ្នែកដាក់បន្លែ (VC)
      • -
  • វិមាត្ររបស់ផលិតផល (WxDxH)

    • 601 x 656 x 1645 mm
  • ប្រភេទរំលាយទឹកកក

    • ការគ្រប់គ្រង PCB បែបអេឡិចត្រូនិច
  • ស្តង់ដារ / បទប្បញ្ញត្តិ

    • IEC 62552:2007
      IEC 60335-1, IEC 60335-2-24
  • ការប្រើប្រាស់ថាមពល

    • 274 kWh/ឆ្នាំ
  • កម្រិតថាមពល

    • 3 Tick
  • ទម្ងន់សុទ្ធ

    • 57 kg
  • ទម្ងន់សរុប

    • 62 kg
  • វ៉ុល

    • 220-240 V
  • ហឺត

    • 50 Hz
  • ចំនួនទ្វារ

    • 2
  • ពណ៌ទ្វារ

    • ប្រាក់

ផ្នែកនៅក្នុងទូទឹកកក (PC)

  • សមាសធាតុថាស

    • ថាសកញ្ចក់
  • ថតដាក់បន្លែ

    • មាន
  • ថត Prime Fresh

    • មាន
  • ប្រអប់ដាក់របស់របរផ្សេងៗ

    • មាន
  • កន្លែងដាក់ស៊ុត

    • មាន
  • ពន្លឺ LED

    • មាន
  • ថាសអាចលៃតម្រូវបាន

    • មាន
  • ថាសកញ្ចក់

    • មាន

ផ្នែកនៅក្នុងកន្លែងកក (FC)

  • ថាសកាច់ទឹកកក

    • មាន
  • ថាសទឹកកកពីរ

    • មាន
  • ប្រអប់ទឹកកក

    • មាន
  • ទូរបង្កក

    • មាន
  • ធ្នើរ

    • មាន
  • 1-2 ថាសកញ្ចក់

    • មាន
  • អាចបង្កើតទឹកកកបានឆាប់រហ័ស

    • មាន

ផ្សេងៗ

  • ECONAVI

    • មាន
  • ផ្ទាំងគ្រប់គ្រង

    • មាន (ក្រៅទ្វារទូទឹកកក/ Electrostatic )
  • កុំប្រេសស័រ

    • Inverter
  • គ្រប់គ្រងការបង្កក

    • មាន
  • ឆាប់ត្រជាក់

    • មាន
  • សន្សំសំចៃថាមពល

    • មាន
  • ហ្គាស

    • R600a
  • ស៊ីក្លូផេននីនអ៊ីសូឡង់អ៊ុលត្រាណេ

    • មាន
  • ទ្វារមានសំឡេងរោទ៍

    • មាន
  • ស្រស់ហើយស្អាត

    • មាន
  • Ag Clean

    • មាន
  • Prime Fresh+

    • មាន

ជំនួយបន្ថែម

ទូទឹកកកទ្វារ 2 ថតបង្កកនៅខាងក្រោម ម៉ូដែល NR-BV320XSSG