NR-BY608XSWA
ទ្វាររាបស្មើលក្ខណៈសាមញ្ញ គ្មានស៊ុម មិនប៉ះទង្គិច ឬមិនតឹង ការរចនាដើម្បីទទួលបានភាពរីករាយប្រកបដោយសោភ័ណភាព។ ការរចនាផ្ទាំងគ្រប់គ្រងការចុចអេឡិចត្រូម៉ាញ៉េទិចទាន់សម័យក៏បន្ថែមនូវភាពស្រស់ស្អាតជាពិសេសផងដែរ។
Prem Fresh ក្លាសេ្សសាច់ និងត្រីនៅកម្រិតសមល្មមប្រហែល -3°C។ ការក្លាស្សេអាហាររបៀបនេះមិនធ្វើឱ្យកករឹងឡើយ ហើយសូម្បីតែអាហារឆៅក៏នៅស្រស់បំផុតដែរ
1. ចម្អិនដោយមិនចាំបាច់រំលាយទឹកកក ដោយសារផ្ទៃខាងលើនៃអាហារមានកម្រិតកកល្មម អ្នកអាចកាត់វាបានយ៉ាងងាយស្រួល។ 2. រក្សារសជាតិបានយូរជាងមុន វាអាចរក្សាអាហារនៅក្នុងស្ថានភាពនៅស្រស់ រក្សារសជាតិឆ្ងាញ់ និងពណ៌របស់អាហារឱ្យនៅដដែល។ 3. រក្សាអាហារូបត្ថម្ភ អ្នកមិនចាំបាច់រំលាយទឹកកក ដូច្នេះការបាត់បង់អាហារូបត្ថម្ភ និងរសជាតិមានតួចបំផុត។ 4. ក្លិនមិនល្អតិចជាងមុន ជួយទប់ស្កាត់ក្លិនមិនល្អសាយភាយដល់អាហារផ្សេងទៀតនៅផ្នែកទៀតខាងក្នុងទូទឹកកក។
កន្លែងបង្កក ជាកន្លែងត្រូវស្ថិតនៅផ្នែកខាងក្រោមសម្រាប់របស់ធ្ងន់ៗ តែជាញឹកញាប់វាស្ថិតនៅផ្នែកខាងលើ។ ការរចនាកន្លែងកកនៅផ្នែកខាងក្រោមថ្មីនេះផ្ដល់ភាពងាយស្រួលក្នុងការមើលឃើញអាហារ និងងាយស្រួលក្នុងការដាក់អាហារចូល និងដកចេញវិញ។
ប្រអប់ដាក់អាហារកកនៅផ្នែកខាងក្រោមផ្តល់ភាពងាយស្រួលប្រើ និងមានភាពរលូន។ អាហារមើលពីក្រោមក៏ផ្ដល់ភាពងាយស្រួលជាងមុន។ ក៏ដូចជាធ្វើឱ្យមានផ្ទៃទូលាយជាងមុន និងចែកប្រអប់ដាច់ពីគ្នា នោះក្លិនមិនល្អមិនងាយសាយភាយ និងរក្សាអនាម័យទៀតផង។
ប្រអប់ដាក់បន្លែ និងផ្លែឈើ រក្សាសំណើមនៅស្ថានភាពល្អបំផុត និងសីតុណ្ហភាពថេរ ដើម្បីរក្សាឱ្យនៅស្រស់ និងមានទឹកដមច្រើនបានយូរជាងមុន។ * ទិន្នន័យរបស់ Panasonic
សារធាតុប្រាក់មានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី កាត់បន្ថយផ្សិត និងបាក់តេរីបាន 99%* នៅក្នុងទូទឹកកក។ ប្រសិទ្ធភាពនេះគឺជាពាក់កណ្តាលអចិន្រ្តៃយ៍ ដូច្នេះមិនចាំបាច់ផ្លាស់ប្ដូរវាឡើយ។ អង់ស៊ីមសកម្មក៏កម្ចាត់ក្លិនមិនល្អពីបន្លែ និងត្រីបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ * ទទួលបានការបញ្ជាក់ពីមន្ទីរពិសោធន៍របស់អង្គការត្រូតពិនិត្យស្ពីនណ័ររបស់ជប៉ុន។ លេខរបាយការណ៍នៃការធ្វើតេស្ត៖ No. 003557-1, 003557-3
ខ្យល់ត្រជាក់ដែលចេញពីផ្ទាំងខាងក្រោយត្រូវបានបញ្ចេញមកខាងមុខ និងទៅចំហៀងអាហារសម្រាប់ភាពត្រជាក់សន្សឹមៗ។
ទូទឹកកក ECONAVI ត្រួតពិនិត្យកម្រិតពន្លឺ និងសីតុណ្ហភាព ពេលណាទ្វារទូទឹកកកបើកញឹកញាប់ និងការប្ដូរសីតុណ្ហភាពខាងក្នុង។ បច្ចេកវិទ្យានេះវិភាគ និងឆ្លើយតបចំពោះព័ត៌មាន ដើម្បីរក្សាភាពត្រជាក់ដ៏សមស្រប និងជៀសវាងការខ្ជះខ្ជាយថាមពល។ * ECONAVI ដំណើរការតែនៅពេលដែលការកំណត់សីតុណ្ហភាពគឺ “MED” ប៉ុណ្ណោះ។ *1 ស្ថានភាពធ្វើតេស្ត ទិន្នន័យផ្ទៃក្នុងរបស់ Panasonic។ សីតុណ្ហភាពជុំវិញ៖ 32°C នៅពេលដែលការកំណត់សីតុណ្ហភាពរបស់ទូទឹកកកគឺ “MED”។ ភាពញឹកញាប់នៃការបើក/បិទទ្វារ៖ ផ្នែកនៅក្នុងទូទឹកកក 35 ដង កន្លែងកក 7 ដង។ ចំណុះផ្ទុក៖ កញ្ចប់តេស្ដ 625 g នៅក្នុងកន្លែងកក ទឹក 2.5L នៅក្នុងផ្នែកក្នុងទូទឹកកក។ ប្រសិនបើដាច់ថាមពល មុខងារ ECONAVI ប្រហែលជាមិនដំណើរការដូចប្រក្រតីនោះទេ។
ទូទឹកកកបើកជាប់ជានិច្ច ដូច្នេះវាប្រើប្រាស់អគ្គិសនីច្រើនជាងសម្ភារប្រើប្រាស់ក្នុងផ្ទះផ្សេងទៀត។ ប៉ុន្តែមិនចាំបាច់ព្រួយបារម្ភជាមួយនឹងទូទឹកកក Inverter ។ ទូទឹកកកប្រើថាមពលខុសគ្នា ដើម្បីឱ្យស្របនឹងស្ថានភាព ដែលមានន័យថានៅពេលថ្ងៃវាប្រើថាមពលច្រើនពេលបើក និងបិទវាញឹបញាប់ ហើយប្រើថាមពលតិចនៅពេលយប់ពេលមិនសូវប្រើវា។ លទ្ធផលគឺថាប្រតិបត្តិការមានប្រសិទ្ធភាពបំផុតសម្រាប់ការសន្សំសំចៃថាមពលយ៉ាងខ្លាំង សំឡេងរំខានតិច និងភាពត្រជាក់ខ្លាំង។
ដើម្បីទទួលបានការច្នៃប្រឌិតថ្មី និងងាយស្រួលប្រើប្រាស់ យើងបន្តប្រកាន់ភ្ជាប់គុណភាពទាំងស្រុង។ ដើមកំណើតនៃការអភិវឌ្ឍផលិតផលរបស់យើងអាចឃើញពីការប្តេជ្ញានេះ ហើយវាជាផ្នែកនៃ DNA ក្នុងការផលិតរបស់ជប៉ុន ដែលត្រូវបានបញ្ជូនទៅក្នុងខ្សែស្រឡាយបន្តរាប់ជំនាន់មកហើយ។ ផ្អែកលើស្តង់ដារគុណភាពយ៉ាងតឹងរ៉ឹងដែលត្រូវបានបណ្ដុះបណ្ដាលនៅក្នុងប្រទេសជប៉ុន ឥឡូវនេះយើងកំពុងផ្តល់ជូនផលិតផល Panasonic ដែលត្រូវបានបង្កើត និងផលិតនៅទីតាំងទូទាំងពិភពលោក។ ម៉ាស៊ីនកុំប្រេសស័រនៃទូទឹកកករបស់ Panasonic គឺជាឧទាហរណ៍មួយនៃការប្ដេជ្ញាចំពោះគុណភាពនេះ។ ម៉ាស៊ីនកុំប្រេសស័រធន់ដ៏ពិសេស និងមានការធានារយៈពេល 12 ឆ្នាំ ជាម៉ាស៊ីនដែលផលិតក្នុងស្រុក។ជាមួយរបៀបនៃការត្រួតពិនិត្យអំពីគុណភាពយ៉ាងតឹងរ៉ឹងធានាបានប្រតិបត្តិការដែលអាចទុកចិត្តបានយ៉ាងតិច 12 ឆ្នាំ។ អ្នកអាចមានទំនុកចិត្តលើទូទឹកកក Panasonic សម្រាប់ការរស់នៅប្រចាំថ្ងៃបាន។