ទូទឹកកកមានទ្វារច្រើនផលិតនៅប្រទេសជប៉ុនម៉ូដែល NR-F603GT-X6

NR-F603GT-X6/W6

រក្សាសាច់ និងត្រីឱ្យនៅស្រស់ល្អរយៈពេល 7 ថ្ងៃ

ទូទឹកកក Panasonic ជួយឱ្យការរស់នៅមានសុខភាពល្អ និងបង្កើតពេលវេលាដ៏ស្រស់បំព្រងរៀងរាល់ថ្ងៃ។ មុខងារក្លាស្សេល្មមក្នុងកម្រិត -3°C របស់បច្ចេកវិទ្យា Prime Fresh ជួយរក្សាឱ្យម្ហូបនៅស្រស់ល្អ មានជីវជាតិ និងកាន់តែងាយស្រួលចម្អិនដោយមិនចាំបាច់ទុកឱ្យរលាយទឹកកក។
  • Made in Japan
  • Prime Fresh FREEZING
  • nanoe X
  • ECONAVI
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

"Prime Fresh រក្សាឱ្យអាហារនៅស្រស់
ដោយក្លាស្សេក្នុងសីតុណ្ហភាពកម្រិត -3°C"

Prime Fresh ក្លាស្សេសាច់ និងត្រីក្នុងសីតុណ្ហភាពកម្រិត -3°C។ ការក្លាស្សេតាមរបៀបនេះជួយរក្សាភាពស្រស់រយៈពេលប្រហែល 7 ថ្ងៃ* ដោយមិនចាំបាច់រំលាយទឹកកក។
*ទិន្នន័យត្រូវបានរៀបចំដោយ Panasonic។ ប្រសិទ្ធភាពប្រែប្រួលទៅតាមស្ថានភាពដំណើរការ ព្រមទាំងប្រភេទអាហារ ស្ថានភាពអាហារ និងបរិមាណអាហារដែលផ្ទុក។

ចម្អិនអាហារសុខភាពជារៀងរាល់ថ្ងៃ
ជាមួយ Prime Fresh

រក្សាអាហារឱ្យនៅស្រស់បានយូរជាងមុន

Prime Fresh ប្រើចរន្តខ្យល់សីតុណ្ហភាពកម្រិត -3°C ដើម្បីក្លាស្សេក្នុងកម្រិតល្មម និងរក្សាឱ្យអាហារស្រស់ល្អ មិនកករឹង។
រក្សាអាហារឱ្យនៅស្រស់បានយូរជាងមុន

រក្សាអាហារូបត្ថម្ភ

Prime Fresh រក្សាជីវជាតិ និងរសជាតិនៃសាច់ និងត្រី ដើម្បីទទួលបានអាហារពោរពេញដោយជីវជាតិប្រកបដោយឱជារស។
រក្សាអាហារូបត្ថម្ភ

ងាយស្រួលកាត់

Prime Fresh ក្លាស្សេអាហារក្នុងកម្រិតល្មម ដើម្បីជួយឱ្យងាយស្រួលកាត់និងហាន់ ដោយមិនចាំបាច់ចាំឱ្យរលាយទឹកកក។
ងាយស្រួលកាត់

ងាយស្រួលក្នុងការបំបែកចេញពីគ្នា

អាហារក្លាស្សេកម្រិតល្មម អាចកាត់ចេញពីគ្នា ឬបរិភោគជាដុំៗបានយ៉ាងងាយស្រួល។
ងាយស្រួលក្នុងការបំបែកចេញពីគ្នា

ងាយស្រួលដួស

អ្នកអាចដួសយកអាហារឆ្អិនដែលបានក្លាសេ្ស យ៉ាងងាយស្រួល។
ងាយស្រួលដួស

ឆាប់ចូលជាតិ

ម្ហូបប្រឡាក់គ្រឿង ត្រូវបានរក្សាទុកក្នុងកម្រិតប្រហែល -3°C ធ្វើឱ្យម្ហូបចូលជាតិកាន់តែឆាប់រហ័ស។
ឆាប់ចូលជាតិ

កន្លែងផ្ទុកកាន់តែមានអនាម័យជាងមុន

"nanoe™ X គឺជាបច្ចេកវិទ្យាចុងក្រោយរបស់ Panasonic បង្កើតរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែល
មានក្នុងទឹក។ រ៉ាឌីកាល់អ៊ីដ្រុកស៊ីលមានសមត្ថភាពកម្ចាត់បាក់តេរី ការទប់ស្កាត់ក្លិនមិនល្អ និងអត្ថប្រយោជន៍ជាច្រើនជាដើម។"
កន្លែងផ្ទុកកាន់តែមានអនាម័យជាងមុន

អាហារមានអនាម័យ និងស្រស់ល្អ
ជាមួយ nanoe™ X

ទប់ស្កាត់បាក់តេរី

nanoe™ X ទប់ស្កាត់បាក់តេរីបាន 99.99%*¹ ជួយរក្សាអាហារ និងផ្នែកខាងក្នុងទូទឹកកកឱ្យមានអនាម័យ។
ទប់ស្កាត់បាក់តេរី

កាត់បន្ថយសារធាតុថ្នាំកម្ចាត់សត្វល្អិត

nanoe™ X បញ្ចេញថាមពលពាសពេញទូទឹកកក ដើម្បីបំបែកសារធាតុថ្នាំកម្ចាត់សត្វល្អិត។ ការលាងសម្អាតដោយប្រើទឹក បន្ទាប់ពីរក្សាទុកដោយប្រើ nanoe™ X កាត់បន្ថយសារធាតុថ្នាំសម្លាប់សត្វល្អិតរហូតដល់ 4.8 ដង*² បើប្រៀបធៀបនឹងការលាងសម្អាតដោយមិនប្រើបច្ចេកវិទ្យានេះ។
កាត់បន្ថយសារធាតុថ្នាំកម្ចាត់សត្វល្អិត

ទប់ស្កាត់ក្លិនមិនល្អ

nanoe™ X ទប់ស្កាត់ក្លិនមិនល្អរបស់អាហារ កុំឱ្យសាយភាយក្លិនចេញក្រៅ។*³
ទប់ស្កាត់ក្លិនមិនល្អ

តម្រងគ្រប់គ្រងសំណើមទ្វេ

តម្រងគ្រប់គ្រងសំណើមទ្វេ ជួយរក្សាបន្លែ និងផ្លែឈើនៅឱ្យស្រស់បានយូរជាងមុន ដោយកែតម្រូវកម្រិតសំណើមទៅ 90%* ដោយស្វ័យប្រវត្តិ។
*ទិន្នន័យផ្ទៃក្នុងរបស់ Panasonic។
តម្រងគ្រប់គ្រងសំណើមទ្វេ

ជួយរក្សារសជាតិ និងធ្វើឱ្យអាហារស្រស់ល្អ

ចរន្តខ្យល់ប្រហែល -32°C*⁴ និងបន្ទះអាលុយមីញ៉ូមបញ្ជូនភាពត្រជាក់កម្រិតខ្ពស់ពីរប្រេភេទ ដែលអាចក្លាស្សេអាហារបានឆាប់រហ័ស។ មុខងារក្លាស្សេរហ័សជួយរក្សារសជាតិ និងធ្វើឱ្យអាហារស្រស់ល្អ ដោយទប់ស្កាត់ការបំផ្លាញកោសិការបស់អាហារ។
*មុខងារនេះត្រូវតែកំណត់ទៅជា "Fresh Freezing" ដោយប្រើផ្ទាំងបញ្ជា។
ជួយរក្សារសជាតិ និងធ្វើឱ្យអាហារស្រស់ល្អ

មុខងារងាយស្រួលប្រើ

មុខងារបង្កើតទឹកកកស្វ័យប្រវត្តិ

គ្រាន់តែចាក់ទឹកក្នុងប្រអប់ ដើម្បីបង្កើតទឹកកកដោយស្វ័យប្រវត្តិក្នុងពេល 80 នាទី*⁶ ។ ប្រអប់ទឹកកកធំអាចដាក់ទឹកកកបានរហូតដល់ 156 ដុំ ដែលមានកន្លែងដាក់ដាច់ដោយឡែក ដើម្បីរក្សាអនាម័យ និងគ្មានក្លិនមិនល្អ។
មុខងារបង្កើតទឹកកកស្វ័យប្រវត្តិ

អាចបើកថតផ្នែកកក និងបន្លែបានទាំងស្រុង

ថតផ្នែកកក និងកន្លែងដាក់បន្លែ អាចបើកបានទាំងស្រុង អាចឱ្យអ្នកងាយស្រួលមើល និងចាប់យកអាហារ ហើយរក្សាអាហារយ៉ាងមានសណ្ដាប់ធ្នាប់។
អាចបើកថតផ្នែកកក និងបន្លែបានទាំងស្រុង

រចនាដោយផ្ទៃកញ្ចក់រាបស្មើជាមួយផ្ទាំងប៉ះបញ្ជាប្រភេទអេឡិចត្រូស្តាទិច

ទ្វារកញ្ចក់រាបស្មើផ្ដល់នូវសោភ័ណភាពដ៏ស្រស់ស្អាត។ ផ្ទាំងប៉ះបញ្ជាប្រភេទអេឡិចត្រូស្តាទិចបង្ហាញឡើង នៅពេលប៉ះតែប៉ុណ្ណោះ ហើយនៅពេលមិនប្រើ វាបង្ហាញជាផ្ទាំងកញ្ចក់រាបស្មើ ដែលត្រូវជាមួយការរចនាផ្ទៃក្នុងយ៉ាងស្រស់ស្អាត។
រចនាដោយផ្ទៃកញ្ចក់រាបស្មើជាមួយផ្ទាំងប៉ះបញ្ជាប្រភេទអេឡិចត្រូស្តាទិច

"ប្រព័ន្ធ ECONAVI INVERTER
កែសម្រួលមុខងារនីមួយៗឱ្យស្របនឹងជីវិតរស់នៅរបស់អ្នក"

វិភាគស្ថានភាពនៃការប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពនៃការបញ្ចេញកម្រិតត្រជាក់បានប្រសើរបំផុត

សេនស័រ ECONAVI ប្រាំពីរប្រភេទត្រួតពិនិត្យការប្រើប្រាស់ទូរទឹកករបស់អ្នកប្រចាំថ្ងៃ និងកត់ត្រាគំរូនៃការប្រើប្រាស់រយៈពេល 3 សប្ដាហ៍ដូចជា ពេលដែលអ្នកប្រើប្រាស់ច្រើនបំផុត និងរបៀបដែលអ្នកប្រើប្រាស់។
វិភាគស្ថានភាពនៃការប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពនៃការបញ្ចេញកម្រិតត្រជាក់បានប្រសើរបំផុត

សន្សំសំចៃថាមពលប្រកបដោយភាពឆ្លាតវៃ

ECONAVI ប្រើការគ្រប់គ្រងថាមពល ផ្អែកតាមទិន្នន័យព្យាករ ដើម្បីកាត់បន្ថយការខ្ជះខ្ជាយថាមពល។
សន្សំសំចៃថាមពលប្រកបដោយភាពឆ្លាតវៃ

ចំណារ

"*1 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន (មូលនិធិសាជីវកម្មទូទៅ)។ KRCES-Bio។ របាយការណ៍ធ្វើតេស្តលេខ 2017_0188។ វិធីសាស្ត្រនៃការធ្វើតេស្ត៖ បន្ទាប់ពីបញ្ចេញបាក់តេរីឱ្យហោះក្នុងបរិយាកាស (1 ប្រភេទ) ក្នុងប្រអប់ចំណុះ 400 L ចំនួនបាក់តេរីដែលបានប្រមូលនៅក្នុងខ្យល់ត្រូវបានរាប់។ វិធីទប់ស្កាត់បាក់តេរី។ បញ្ចេញ nanoe™ X។ លទ្ធផលនៃការធ្វើតេស្ត៖ បាក់តេរី 99.99% ត្រូវបានទប់ស្កាត់ បន្ទាប់ពីប្រើ nanoe™ X រយៈពេល 50 នាទី។ មិនធានាលើការទប់ស្កាត់ការពុលអាហារទេ។
*2 ស្ថាប័នធ្វើតេស្ត៖ សាជីវកម្ម TECHNO SCIENCE, វិញ្ញាបនបត្រលេខ៖ 20020273-001, សារធាតុសម្លាប់សត្វល្អិតដែលបានធ្វើតេស្ត៖ Diniconazole និង Azoxystrobin, វិធីសាស្ត្រនៃការធ្វើតេស្ត៖ (n=2)៖ 3 ថ្ងៃដោយប្រើ និងមិនប្រើ nanoe™ X និងបន្ទាប់ពីលាងសម្អាតដោយប្រើទឹក។ ស្ថានភាពនៃការធ្វើតេស្ត៖ នៅក្នុងប្រអប់រាងការ៉េចំណុះ 400 L, សីតុណ្ហភាព 5°C, កម្រិតសំណើមលើស 70%, ដោយបើក nanoe™ X រយៈពេល 20 នាទី/បិទរយៈពេល 40 នាទីចុះឡើង។ ដំណើរការនៃការធ្វើតេស្ត៖ 1) សារធាតុសម្លាប់សត្វល្អិតត្រូវបានប្រើនៅលើចាន φ2.8 cm។ 2) ចានត្រូវបានដាក់នៅក្នុងប្រអប់ចំណុះ 400 L។ 3) ចានត្រូវបានលាងសម្អាតដោយប្រើទឹក ក្រោយពេល 3 ថ្ងៃ។ 4) បានពិនិត្យមើលសំណល់នៃសារធាតុសម្លាប់សត្វល្អិតដែលនៅសល់លើចាន។ 5) វិភាគដោយប្រើ LC/MS។ លទ្ធផលនៃការធ្វើតេស្ត៖ Diniconazole បានថយចុះ 77.7% នៅពេលប្រើ nanoe™ X , 44.4% នៅពេលមិនប្រើ nanoe™ X។ Azoxystrobin បានថយចុះ 59.3% នៅពេលប្រើ nanoe™ , 12.5% នៅពេលមិនប្រើ nanoe™ X។ ប្រសិទ្ធភាពនេះមានភាពខុសគ្នាអាស្រ័យលើប្រភេទបន្លែ។
*3 បន្ទប់ពិសោធន៍នៃការធ្វើតេស្ត៖ ទិន្នន័យផ្ទៃក្នុងរបស់ Panasonic។ លេខរបាយការណ៍នៃការធ្វើតេស្ត៖ 1V332-180118-K01។ វិធីសាស្ត្រនៃការធ្វើតេស្ត៖ ផ្ទៀងផ្ទាត់ដោយប្រើសន្ទស្សន៍ក្លិន 6 កម្រិត។ ក្លិនដែលបានធ្វើតេស្ត៖ Trimethylamine ដែលស្ថិតនៅលើក្រណាត់ជ្រលក់ពណ៌ត្រូវបានទុកចោលនៅក្នុងប្រអប់ចំណុះ 400L រយៈពេល 8 ម៉ោងដោយប្រើ និងមិនប្រើ nanoe™, nanoe™X។ កម្រិតក្លិនត្រូវបានវាស់ស្ទង់ដោយអ្នកជំនាញចំនួន 16 នាក់។ លទ្ធផលនៃការធ្វើតេស្ត៖ កម្រិតក្លិន 1.9 នៅក្នុងមជ្ឈដ្ឋានដែលប្រើ nanoe™ X។ កម្រិតក្លិន 3.2 នៅក្នុងជម្ឈដ្ឋានដែលមិនប្រើ nanoe™X។
*4 នៅពេលសីតុណ្ហភាពនៅជុំវិញមានកម្រិត 20°C ខ្យល់ត្រជាក់ដែលមានកម្រិតត្រជាក់អតិបរមា -32°C ត្រូវបានបញ្ជូននៅក្នុងផ្នែកនោះ។
*5 ប្រៀបធៀបនឹងការក្លាស្សេធម្មតា។
*6 រយៈពេលនៅពេលប្រើមុខងារបង្កើតទឹកកករហ័ស ដោយកំណត់ផ្នែកនីមួយៗទៅ MED, សីតុណ្ហភាពនៅជុំវិញមានកម្រិត 20°C និងបិទទ្វារជានិច្ច។
*7 ទិន្នន័យផ្ទៃក្នុងរបស់ Panasonic។ ECONAVI ដំណើរការតែនៅពេលដែលការកំណត់សីតុណ្ហភាពត្រូវបានទៅ [2] ប៉ុណ្ណោះ សម្រាប់ទាំងផ្នែកកក និងផ្នែកត្រជាក់ធម្មតា។"

ព័ត៌មានផលិតផល

ទំហំ និងទម្ងន់

កម្ពស់
1828mm
ទទឹង
685mm
ជម្រៅ
745mm
ទម្ងន់
114kg

*សូមពិនិត្យមើលទំហំទីកន្លែងអប្បបរមាដែលអាចដាក់ដំឡើងបាន។

  • Prime Fresh FREEZINGPrime Fresh FREEZING
  • nanoe Xnanoe X
  • ECONAVIECONAVI
  • INVERTERINVERTER

ចំណុះផ្ទុក៖ 589 L (កម្រិត TCVN7829-2016)
វត្ថុធាតុដើមរបស់ទ្វារ៖ កញ្ចក់

Prime Fresh ជួយរក្សាសាច់ និងត្រីឱ្យនៅស្រស់ល្អបានយូរដោយមិនចាំបាច់ទុកឱ្យរលាយទឹកកក

nanoe™ X ជួយកម្ចាត់បាក់តេរី រក្សាអនាម័យនៅក្នុងទូទឹកកក

ECONAVI ជួយសន្សំសំចៃថាមពលដោយប្រើសេនស័រប្រាំពីរប្រភេទ

INVERTER កែសម្រួលការប្រើប្រាស់ថាមពល តាមរយៈការគ្រប់គ្រង់កុំប្រេស័រដែលមានភាពបត់បែន

តម្រងគ្រប់គ្រងសំណើមទ្វេ ជួយរក្សាឱ្យបន្លែ
និងផ្លែឈើនៅស្រស់ល្អ

ព័ត៌មានលម្អិត

  • វិមាត្ររបស់ផលិតផល (WxDxH)

    • 685 x 745 x 1828 mm
  • ប្រភេទរំលាយទឹកកក

    • រលាយទឹកកកដោយស្វ័យប្រវត្តិ
  • ស្តង់ដារ / បទប្បញ្ញត្តិ

    • IEC 62552-2007
  • ការប្រើប្រាស់ថាមពល

    • 369 kWh/ឆ្នាំ
  • ស្លាកថាមពល

    • 3 Tick
  • កម្រិតសំឡេងរំខាន (JIS C 9607)

    • ប្រហែល 18 db (A)
  • ទម្ងន់

    • 114 Kg
  • វ៉ុល

    • 220 - 240 V
  • ហឺត

    • 50 Hz
  • ចំនួនទ្វារ

    • 6
  • ពណ៌ទ្វារ

    • X៖ ថ្លា W៖ ស
  • ធាតុផ្សំរបស់ទ្វារ

    • កែវ
  • ចំណុះផ្ទុកសរុប (IEC 62552-2007)

    • សរុប
      • 628 L
  • ចំណុះផ្ទុក (IEC 62552-2007)

    • សរុប
      • 488 L
    • ថតត្រជាក់ធម្មតា
      • 301 L
    • ថតបង្កក (FC)
      • 77 L
    • សេនស័រសំណើម
      • 87 L
    • ថតក្លាស្សេអាហារឱ្យនៅស្រស់
      • 18 L
    • ថតដាក់ទឹកកក
      • 5 L

ផ្នែកនៅក្នុងទូទឹកកក (PC)

  • សមាសធាតុថាស

    • ថាសកញ្ចក់
  • ធ្នើរខាងក្នុង

    • ធ្នើរ 4
  • ប្រអប់ជាប់ទ្វារ

    • 4 ថ្នាក់
  • កន្លែងដាក់ស៊ុត

    • ប្រអប់ទទេរ និងប្រអប់ដាក់ស៊ុត (12 ស៊ុត)
  • ក្លាស្សេ Prime Fresh / ផ្នែកត្រជាក់ខ្លាំង

    • មាន (បន្ទះអាលុយមីញ៉ូម)

ផ្នែកនៅក្នុងកន្លែងកក (FC)

  • ទូរបង្កក

    • 3 ថ្នាក់
  • ថត

    • អាចបើកបានទាំងស្រុង
  • មុខងារបង្កើតទឹកកកស្វ័យប្រវត្តិ

    • មាន
  • ថាសដាក់ទឹកកក

    • មាន
  • ការបង្កើតទឹកកកបានឆាប់រហ័ស

    • មាន
  • ផ្នែកក្លាស្សេអាហារឱ្យនៅស្រស់

    • មាន (បន្ទះអាលុយមីញ៉ូមពីរជាន់)

ថតដាក់បន្លែ (VC)

  • ថតដាក់បន្លែ

    • 2 ថ្នាក់
  • ថត

    • អាចបើកបានទាំងស្រុង
  • ផ្នែកដាក់ដបទឹក

    • មាន (2L x 10 ដប)
  • តម្រងគ្រប់គ្រងសំណើម

    • មាន (ទ្វេ)

ផ្សេងទៀត

  • ផ្ទាំងគ្រប់គ្រង

    • នៅក្រៅ PC (អេឡិចត្រូស្តាទិច)
  • ECONAVI

    • មាន
  • កុំប្រេសស័រ

    • Inverter (ភ្ជាប់នៅផ្នែកខាងលើ)
  • ហ្គាសបញ្ចេញថាមពលត្រជាក់

    • R600a
  • សារធាតុរក្សាកម្ដៅ

    • មាន
  • U-Vacua

    • មាន
  • nanoe™ X

    • មាន
  • ប្រឆាំងបាក់តេរី

    • មាន
  • កម្ចាត់ក្លិនមិនល្អ

    • មាន
  • ទម្រធន់នឹងទម្ងន់ធ្ងន់

    • មាន (FC និង VC)

ជំនួយបន្ថែម

ទូទឹកកកមានទ្វារច្រើនផលិតនៅប្រទេសជប៉ុនម៉ូដែល NR-F603GT-X6