ទំនុកចិត្តនៅថ្ងៃប្រកួត៖ ការផ្តល់ដំណោះស្រាយដោយការសម្គាល់
ទម្រង់មុខអ្នកចូលរូមនៅពហុកីឡដ្ឋានបាល់ទាត់

ដោយសារតែឥរិយាបថកោងកាចរបស់អ្នកគាំទ្រមួយចំនួនតូចដែលខឹងសម្បារ ទើបអ្នកគាំទ្រធម្មតាៗ និងអ្នកដែលមានសមាជិកវ័យក្មេងក្នុងគ្រួសារមិនសូវហ៊ានទៅកីឡដ្ឋានដើម្បីទស្សនាការប្រកួត។ នៅរដូវក្ដៅក្នុងឆ្នាំ 2019 ក្រុមហ៊ុន Panasonic បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសម្គាល់មុខនៅកីឡដ្ឋានបាល់ទាត់មួយកន្លែងក្នុងប្រទេសដាណឺម៉ាក ដើម្បីដោះស្រាយបញ្ហានេះ។ តាមរយៈការផ្ដល់ទំនុកចិត្តលើប្រព័ន្ធមានកម្រិតច្បាស់លាស់ខ្ពស់ ដើម្បីសម្គាល់អត្តសញ្ញាណ និងបញ្ឈប់ជនបង្កបញ្ហាដែលស្គាល់មុខមិនឱ្យចូលកីឡដ្ឋាន (ដំណើរការដែលជាធម្មតាត្រូវមានបុគ្គលិកសន្តិសុខរង់ចាំពិនិត្យមើលនៅច្រកចូលកាលពីមុន) កីឡដ្ឋានបានក្លាយជាកន្លែងមានសុវត្ថិភាព ដែលអ្នកគ្រប់គ្នាអាចទស្សនាការប្រកួតបានដោយចិត្តស្ងប់។

Brøndby IF គឺជាក្លឹបបាល់ទាត់អាជីពនៅក្នុងក្របខណ្ឌ Danish Superliga។ Panasonic បានដំឡើង “FacePRO” ដែលជាប្រព័ន្ធសម្គាល់ទម្រង់មុខមនុស្សដែលមានការការកំណត់សម្គាល់ទម្រង់មុខ យ៉ាងជាក់លាក់នៅឯពហុកីឡដ្ឋានរបស់ក្លឹប Brøndby IF ។

ប្រព័ន្ធនេះគឺផ្អែកលើបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពរយៈពេលជាង 60 ឆ្នាំរបស់ក្រុមហ៊ុន Panasonic និងបច្ចេកវិទ្យាចាប់រូបភាពដែលក្រុមហ៊ុន Panasonic បានអភិវឌ្ឍអស់រយៈពេលជាង 30 ឆ្នាំ និងបំពាក់កាមេរ៉ាសុវត្ថិភាពដែលមានមុខងារ “ថតរូបភាពច្បាស់បំផុត” រួមជាមួយកម្មវិធីសម្គាល់មុខ FacePROដែលមានការការកំណត់សម្គាល់ទម្រង់មុខយ៉ាងជាក់លាក់។

រូបថត៖ មុខបុគ្គលដែលពាក់អាវមានមួក និងពាក់មួកត្រូវបានមើលស្គាល់ ហើយមានការ៉េពណ៌ក្រហមជុំវិញ។

បុគ្គលដែលធ្លាប់ចាប់បានថាបំពានលក្ខន្តិកៈរបស់កីឡដ្ឋាននឹងត្រូវបានហាមឃាត់មិនឱ្យចូលទស្សនាការប្រកួតទៀត ព្រមទាំងមានឈ្មោះក្នុងបញ្ជីខ្មៅទៀតផង។ Brøndby IF មានអ្នកចូលរួមទស្សនាការប្រកួតជាមធ្យមប្រមាណ 14,000
នាក់ និងអាចមានមនុស្សរហូតដល់ប្រមាណ 100 នាក់ត្រូវបានចុះឈ្មោះក្នុងបញ្ជីខ្មៅក្នុងមួយប្រកួត។ កាលពីមុន បុគ្គលិកសន្តិសុខនៅច្រកចូលបានរារាំងពួកគេមិនឱ្យចូលទៅក្នុងកីឡដ្ឋាន ដោយពិនិត្យផ្ទៀងផ្ទាត់ជាមួយបញ្ជីនោះ
ប៉ុន្តែវិធីសាស្ត្រដោយផ្ទាល់នេះនៅមានកម្រិត ហើយពិបាកនឹងរារាំងបានគ្រប់គ្នាណាស់ ដោយពេលខ្លះមានអ្នក
ប៉ុនប៉ងចូលទៅក្នុងកីឡដ្ឋានដោយស្លៀកពាក់ក្លែងខ្លួន ដូចជាពាក់វ៉ែនតា ឬប្ដូរភិនភាគជាដើម។
ប្រឈមនឹងបញ្ហានេះ ក្រុមហ៊ុន Panasonic បានធ្វើការជាមួយក្លឹបនេះប្រមាណពីរឆ្នាំ ដើម្បីអភិវឌ្ឍប្រព័ន្ធសម្គាល់មុខ
ដែលអាចបំពេញតាមតម្រូវការរបស់កីឡដ្ឋានបាន។ នៅពេលប្រព័ន្ធនេះចាប់បានមុខនៅច្រកចូលដែលដូចគ្នា
ទៅនឹងអ្នកមានឈ្មោះក្នុងបញ្ជីខ្មៅ បុគ្គលិកនៅក្នុងបន្ទប់ឃ្លាំមើលនៃកីឡដ្ឋាននឹងឃើញការជូនដំណឹងក្នុងពេលជាក់
ស្ដែង ហើយបន្ទាប់ពីពិនិត្យបានម៉ត់ចត់លើភាពត្រឹមត្រូវរួច បុគ្គលិកសន្តិសុខនៅច្រកចូលនឹងទទួលបានសារប្រាប់ឱ្យ
ឃាត់បុគ្គលនោះ មុននឹងអាចបន្តទៅមុខតាមច្រកបាន។ តាមរយៈវិធីនេះ នីតិវិធីសន្តិសុខដ៏រឹងមាំមួយត្រូវបាន
បង្កើតឡើងដោយប្រើប្រព័ន្ធតាមដានចម្រុះ ដែលមានប្រព័ន្ធសម្គាល់មុខ និងមនុស្សពិតប្រាកដ។

រូបថត៖ កំពុងផ្ញើសារពីបន្ទប់ឃ្លាំមើលទៅស្ថានីយរបស់បុគ្គលិកសន្តិសុខនៅច្រកចូល ដើម្បីរារាំងបុគ្គលគួរឱ្យសង្ស័យមិនឱ្យចូលកីឡដ្ឋាន។

តាមរយៈប្រព័ន្ធនេះ បច្ចេកវិទ្យាដើមរបស់ក្រុមហ៊ុន Panasonic ត្រូវបានប្រើប្រាស់នៅក្នុងកាមេរ៉ា និងនៅក្នុងកម្មវិធីវិភាគភិនភាគ ដែលបញ្ជូនពីកាមេរ៉ានោះ។

ចំណែកឯកាមេរ៉ាវិញ មុខងារ “រូបភាពច្បាស់បំផុត” ត្រូវបានប្រើ ដើម្បីជ្រើសរើសរូបភាពទម្រង់មុខល្អបំផុតដោយស្វ័យប្រវត្តិសម្រាប់ការវិភាគ ទោះបីជាស្ថិតនៅក្នុងស្ថានភាពដែលគ្មានពន្លឺគ្រប់គ្រាន់ក៏ដោយ។ មានតែរូបភាពល្អបំផុតដែលសមស្របសម្រាប់ការសម្គាល់មុខប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស និងផ្ញើទៅម៉ាស៊ីនមេពីរូបភាពទម្រង់មុខជាច្រើនដែលថតពីមនុស្សតែមួយ។ ការធ្វើបែបនេះអាចឱ្យដំណើរការទម្រង់មុខបានយ៉ាងច្រើន ដោយមិនធ្វើឱ្យបណ្ដាញដំណើរការហួសសមត្ថភាព និងកាត់បន្ថយការចំណាយរបស់ប្រព័ន្ធទាំងមូល។

មានតែរូបភាពដែលសមស្របសម្រាប់ការសម្គាល់មុខប៉ុណ្ណោះ ទើបត្រូវបានបញ្ជូនទៅម៉ាស៊ីនមេ។

កំពុងកាត់បន្ថយបន្ទុករបស់ម៉ាស៊ីនមេដោយផ្ញើតែរូបភាពសមស្របសម្រាប់ការសម្គាល់មុខប៉ុណ្ណោះទៅម៉ាស៊ីនមេ ក្នុងចំណោមរូបភាពដែលថតដោយកាមេរ៉ា។

ឯខាងកម្មវិធីវិញ គេអាចសម្រេចបានលទ្ធផលសម្គាល់មុខកម្រិតខ្ពស់បំផុតលេខ 1* ក្នុងពិភពលោកដោយប្រើការវិភាគរូបមុខ។ កម្មវិធីនេះបើកការពិនិត្យច្បាស់លាស់ខ្លាំង ទោះបីជានៅខាងក្រៅអគារដែលមានពន្លឺខ្លាំង ឬមុខមើលពីចំហៀងក៏ដោយ ដូចជានៅពេលមុខងាកទៅស្ដាំ ឬទៅឆ្វេង 45 ដឺក្រេ ឬឱន/ងើយ 30 ដឺក្រេ ក៏ដូចជានៅក្នុងស្ថានភាពពិបាកបែងចែកមុខមាត់ដោយប្រើភ្នែកមនុស្ស ដោយសារមុខមាត់ប្រែប្រួលទៅតាមពេលវេលា (ស្មើនឹង 10 ឆ្នាំ) ឬទោះបីនៅពេលបិទបាំងមុខមួយភាគដោយពាក់វ៉ែនតា ឬម៉ាស់ក៏ដោយ។

លទ្ធផលសម្គាល់មុខកម្រិតខ្ពស់បំផុតក្នុងពិភពលោកដោយប្រើបច្ចេកវិទ្យាស្វែងយល់យ៉ាងជាក់លាក់

រូបភាព៖ បច្ចេកវិទ្យាស្វែងយល់ស៊ីជម្រៅ និងការគណនាភាពស្រដៀងគ្នានឹងវិភាគរូបមុខ ដើម្បីសម្គាល់អត្តសញ្ញាណបុគ្គលនោះ។

ត្រូវនឹងលក្ខខណ្ឌផ្សេងៗ

រូបភាព៖ ការផ្ទៀងផ្ទាត់ដែលមានកម្រិតច្បាស់លាស់ខ្ពស់អាចធ្វើទៅបានក្នុងស្ថានភាពផ្សេងៗដូចជា នៅពេលមុខរាងផ្ដេក 45 ដឺក្រេ និងបញ្ឈរ 30 ដឺក្រេ នៅពេលបិទបាំងមុខមួយភាគដោយពាក់វ៉ែនតា ឬម៉ាស់ និងភិនភាគប្រែប្រួលទៅតាមពេលវេលា។

*1 ពិន្ទុវាយតម្លៃពីរបាយការណ៍វាយតម្លៃផ្លូវការរបស់វិទ្យាស្ថានជាតិផ្នែកបទដ្ឋាន និងបច្ចេកវិទ្យា (NIST) គិតត្រឹមថ្ងៃទី 9 ខែឧសភា ឆ្នាំ 2017៖ https://www.nist.gov/programs-projects/face-challenges (របាយការណ៍ IJB-A ស្ដីពីលទ្ធផលនៃបញ្ហាផ្ទៀងផ្ទាត់មុខ របាយការណ៍ IJB-A ស្ដីពីលទ្ធផលនៃបញ្ហាអត្តសញ្ញាណរបស់មុខ)។ បច្ចេកវិទ្យានេះត្រូវបានបោះផ្សាយជាក្រដាស។ https://arxiv.org/abs/1704.00438

រូបថត៖ អេក្រង់កុំព្យូទ័របង្ហាញប្រព័ន្ធសម្គាល់មុខដែលកំពុងលុបទិន្នន័យរូបថត។

បញ្ហាមួយទៀតដែលត្រូវតែដោះស្រាយនៅកីឡដ្ឋានគឺ
មានអ្នកទស្សនាប្រមូលផ្ដុំគ្នាជាច្រើនហើយបទប្បញ្ញត្តិ
GDPR*2 ដែលបានបង្កើតថ្មីដើម្បីការពារទិន្នន័យផ្ទាល់
ខ្លួននៅក្នុងសហភាពអឺរ៉ុប។ ក្រោយកិច្ចប្រជុំជាច្រើន
លើកជាមួយក្លឹប Brøndby IF ហានិភ័យនៃការបែកធ្លាយ
ព័ត៌មានត្រូវបានទប់ស្កាត់តាមរយៈការអភិវឌ្ឍយន្តការ
អ៊ីនគ្រីបទិន្នន័យដែលបានមកពីកាមេរ៉ា និងយន្តការ
មិនរក្សាទុករូបភាពនិងទិន្នន័យអំពីមនុស្សដែលគ្មាន
ឈ្មោះក្នុងបញ្ជីខ្មៅបន្ទាប់ពីផ្ទៀងផ្ទាត់ថាមិនដូចគ្នា ក៏
ដូចជាតាមរយៈការដាក់បញ្ជីឈ្មោះបុគ្គលហាមឃាត់នៅ
ក្នុងម៉ាស៊ីនមេដែលទប់ស្កាត់ អ៊ីនធឺណិត និងរាល់ប្រព័ន្
ធខាងក្រៅផ្សេងទៀត។

*2GDPR (បទប្បញ្ញត្តិស្ដីពីការការពារទិន្នន័យទូទៅ)៖ 
បទប្បញ្ញត្តិដែលអនុម័តដោយសភាអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប និងគណៈកម្មាធិការអឺរ៉ុបត្រូវបានធ្វើឡើងក្នុងបំណងពង្រឹង និងធ្វើសមាហរ័ណកម្មការការពារទិន្នន័យ និងឯកជនភាពសម្រាប់ពលរដ្ឋគ្រប់រូបរបស់សហភាពអឺរ៉ុប។ បទប្បញ្ញត្តិដ៏តឹងរ៉ឹង និងទូលំទូលាយត្រូវបានបង្កើតឡើងពាក់ព័ន្ធនឹងការដំណើរការ និងការផ្ទេរព័ត៌មានផ្ទាល់ខ្លួន។

តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ កីឡដ្ឋាន
ដែលសមស្របសម្រាប់គ្រួសាររបស់ក្លឹប Brøndby IF បាន
ក្លាយជាកន្លែងកាន់តែមានសុវត្ថិភាពសម្រាប់ឱ្យអ្នក
គាំទ្រគ្រប់វ័យរីករាយទស្សនាការប្រកួតបានដោយចិត្ត
ស្ងប់។ លើសពីនេះ ការកាត់បន្ថយបន្ទុករបស់បុគ្គលិក
សន្តិសុខបានអនុញ្ញាតឱ្យពួកគេអាចផ្ដល់សេវាជំនួយដល់
អ្នកគាំទ្របានប្រសើរជាងមុន។

ក្រុមហ៊ុន Panasonic បន្តខិតខំអភិវឌ្ឍកម្មវិធីថ្មីៗ រួម
ទាំងការប្រើដំណោះស្រាយលើបញ្ហាសម្គាល់មុខសម្រាប់ឃ្លាំ
មើលបរិក្ខារសាធារណៈសំខាន់ៗ ការគ្រប់គ្រងច្រកចូល
អគារ និងការត្រួតពិនិត្យលិខិតឆ្លងដែននៅ
អាកាសយានដ្ឋាន ដែលរួមចំណែកធ្វើឱ្យសង្គមកាន់តែ
មានសុវត្ថិភាព និងសន្តិសុខ។

រូបថត៖ កុមារកំពុងសាទរ។
រូបភាព៖ A Better Life, A Better World

ទំនាក់ទំនង

Panasonic Corporation
Groupwide Brand Communications Division
ទំនាក់ទំនង [គេហទំព័រសកល]