ផ្ទាំងបិទមុខ៖ ការចូលរួមចំណែកប្រកបដោយភាពច្នៃប្រឌិតក្នុងពិភពសម្រស់

ផលិតផលថែរក្សាសម្រស់ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Panasonic បិទបាំងស្នាមជាំ ធ្វើឱ្យស្បែកស្រស់ថ្លាបែបធម្មជាតិ

ផ្ទាំងបិទមុខថ្មីរបស់ក្រុមហ៊ុន Panasonic គឺជាផលិតផល “បោះពុម្ពភ្លាម-បិទភ្លាម” ដែលផ្ដល់នូវស្តាយល៍ថ្មីក្នុងទម្រង់ជាគ្រឿងសម្អាងក្នុងពិភពសម្រស់។ 

ជាដំបូង អតិថិជនត្រូវបានស្កេនមុខត្រួសៗ ដើម្បីកំណត់ស្ថានភាពស្បែក និងពណ៌ស្បែកឱ្យបានច្បាស់លាស់។ បន្ទាប់ពីជ្រើសរើសម្សៅទ្រនាប់ និងផ្ទាំងបិទបាំងដែលបញ្ចូលគ្នាបានត្រឹមត្រូវ ម៉ាស៊ីនបោះពុម្ពទឹកថ្នាំត្រូវបានដំណើរការ ដើម្បីបង្កើតផ្ទាំងបិទមុខដែលតម្រូវតាមបុគ្គលម្នាក់ៗ។ ផ្ទាំងបិទមុខនីមួយៗមានស្រទាប់បិទបាំងស្ដើងបំផុត និងម្សៅទ្រនាប់ដែលត្រូវគ្នាជាមួយស្ថានភាព និងពណ៌ស្បែករបស់អតិថិជន។ ក្រុមហ៊ុន Panasonic បានអភិវឌ្ឍប្រព័ន្ធកម្មវិធីផាត់មុខផ្ដាច់មុខនេះតាមរយៈការបញ្ចូលចាប់សញ្ញាដោយមិនចាំបាច់ប៉ះម៉ាស៊ីន ការបោះពុម្ពទឹកថ្នាំ និងបច្ចេកវិទ្យាផ្សេងទៀតទៅក្នុងហ្វីលវេជ្ជសាស្ត្រស្ដើងៗបំផុតដែលមានស្រាប់។

គ្រឿងផាត់មុខធម្មតាមិនអាចបំបាត់ភាពបញ្ហាស្បែកដូចជា អាចម៍រុយ ស្នាមជ្រួញ រន្ធញើសធំៗ និងពណ៌ស្បែកស្លេកបានទេ។ ផលិតផលផាត់មុខធម្មតាក៏មិនផ្ដល់ភាពងាយស្រួលដែរ។ ចាំបាច់ត្រូវរកផលិតផលដែលសមស្រប ហើយការប្រើគ្រឿងផាត់មុខឱ្យបានត្រឹមត្រូវតម្រូវឱ្យមានបច្ចេកទេសខ្លះៗ និងជាកិច្ចការប្រចាំថ្ងៃដែលចំណាយពេលច្រើនទៀតផង។ ផ្ទាំងបិទមុខមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយអាចបកភ្លាម រួចបិទភ្លែតជាការស្រេច។

ការកំណត់ដំណោះស្រាយល្អបំផុតសម្រាប់សែ្បកមុខគ្រប់ប្រភេទទាំងអស់

ក្រុមហ៊ុន Panasonic ប្រឹងប្រែងស្វែងរកវិធីសម្គាល់លក្ខណៈនៃមុខរបស់បុគ្គលម្នាក់ៗ និងដោះស្រាយបញ្ហាផាត់មុខហើយទទួលបានលទ្ធផលភ្លាមៗ។ បុគ្គលិកក្រុមហ៊ុន Panasonic មានចក្ខុវិស័យវែងឆ្ងាយអំពីផលិតផលថ្មី ដែលងាយស្រួលប្រើ និងរហ័ស។ ដោយសារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីក្រុមអ្នកជំនាញពហុឯកទេស ក្រុមហ៊ុន Panasonic បានបង្កើតដំណោះស្រាយដ៏ស័ក្ដិសមឥតខ្ចោះ។

ដើម្បីបង្កើតផលិតផលដែលមានការច្នៃប្រឌិតនេះបាន ក្រុមហ៊ុន Panasonic បានប្រើបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនបញ្ចូលគ្នាពីវិស័យផ្សេងៗ។ កញ្ចក់វិភាគសម្រស់ដែលមានឧបករណ៍ចាប់សញ្ញាដោយមិនចាំបាច់ប៉ះភ្ជាប់មកជាមួយស្រាប់របស់ក្រុមហ៊ុន Panasonic នឹងស្កេនមុខ នៅពេលនរណាម្នាក់អង្គុយនៅខាងមុខ។ កញ្ចក់នេះនឹងរកឃើញទីតាំង ពណ៌ និងជម្រៅអាចម៍រុយ ស្នាមជ្រួញ និងរន្ធញើសធំៗបានយ៉ាងច្បាស់។

រូបថត៖ នារីម្នាក់កំពុងប្រើកញ្ចក់ឆ្លុះសម្រស់ ដែលចាប់ដឹងអំពីស្ថានភាពស្បែករបស់គាត់។

ដើម្បីជួយឱ្យពណ៌ស្បែកស្អាត ក្រុមហ៊ុនបានប្រើបច្ចេកវិទ្យាសម្គាល់មុខរបស់កាមេរ៉ាសុវត្ថិភាព ជាបច្ចេកវិទ្យាចាប់រូបភាពជាពិសេស ដែលដំណើរការ មុខងារ “កែសម្រស់” នៅក្នុងកាមេរ៉ាឌីជីថល។ ទិន្នន័យដែលប្រមូលបានត្រូវបានវិភាគដោយប្រើអ័ក្សវាយតម្លៃ ដែលគ្រូពេទ្យឯកទេសខាង រោគសើស្បែកបានអភិវឌ្ឍ។

ដើម្បីបង្កើតផ្ទាំងបិទមុខ ស្រទាប់ស្ដើងៗបំផុតនៃផ្ទាំងបិទ និងម្សៅទ្រនាប់ត្រូវបានបោះពុម្ពនៅលើបំណែកហ្វីលវេជ្ជសាស្ត្រថ្លា ដែលត្រូវគ្នាជាមួយស្បែក។ដំបូងឡើយទឹកថ្នាំបង្កើនសម្រស់ពិសេសមានបញ្ហាដល់ការបោះពុម្ពទឹកថ្នាំ ដោយសារភាគល្អិតនៃទឹកថ្នាំបង្កើនសម្រស់នោះមានលក្ខណៈគ្រើម។ ក្រុមហ៊ុន Panasonic បានប្រើបច្ចេកវិទ្យាគីមីនៃវត្ថុធាតុដើម ដើម្បីដោះស្រាយបញ្ហានោះ និងបានទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាអភិវឌ្ឍឈានមុខរបស់ខ្លួនក្នុងកម្រិតអតិបរមា និងបច្ចេកវិទ្យាបោះពុម្ពផ្សេងទៀតដែលប្រើដើម្បីផលិតផ្ទាំងអេក្រង់ទូរទស្សន៍សរីរាង្គ EL។

រូបថត៖ ផ្ទៃខាងក្នុងនៃម៉ាស៊ីនបោះពុម្ពទឹកថ្នាំ ដែលប្រើដើម្បីបោះពុម្ពទឹកថ្នាំបង្កើនសម្រស់ពិសេសនៅលើផ្ទាំងបិទមុខ។ បៃតង ស្វាយ ទឹកក្រូច។ល។ ទឹកថ្នាំបង្កើនសម្រស់ត្រូវបានកំណត់។
រូបថត៖ ផ្ទាំងថ្លាដែលបានបោះពុម្ព (ផ្ទាំងបិទមុខ)

ផ្ទាំងបិទមុខរបស់ក្រុមហ៊ុន Panasonic អាចប្រើបានដោយគ្រាន់តែផ្សើមជាមួយទឹកជាការស្រេច។ ម្សៅផាត់មុខនៅតែដិតជាប់ស្បែក បន្ទាប់ពីបកហ្វីលចេញ។ ម្សៅផាត់មុខដែលស្ទើរតែមើលមិនដឹងជួយកាត់បន្ថយការមើលឃើញស្នាមអុជ អាចម៍រុយ និងពណ៌ស្លេក។ ហើយផ្ទាំងនេះអាចបកចេញបានយ៉ាងងាយ។

រូបថត៖  នារីដែលកំពុងប្រើផ្ទាំងបិទមុខលើស្បែករបស់គាត់។

កម្មវិធីសម្រាប់ផ្ទាំងបិទមុខមិនមែនប្រើបានតែនៅក្នុងពិភពសម្រស់មួយមុខនោះទេ។ ក្រុមហ៊ុន Panasonic ទន្ទឹងរង់ចាំមើលការប្រើប្រាស់ផលិតផលនេះនៅក្នុងវិស័យគ្រឿងសម្អាងវេជ្ជសាស្ត្រ ដើម្បីបិទបាំងស្នាមជាំ និងស្នាមមុខផ្សេងៗ។

រូបភាព៖ A Better Life, A Better World

ទំនាក់ទំនង

Technology Public Relations Section, Innovation Strategy Office
Panasonic Corporation
Email: crdpress@ml.jp.panasonic.com