ដំណោះស្រាយឧបករណ៍ដែលភ្ជាប់អ៊ីនធឺណិតដែលគេហៅថា Seekit ការពារមនុស្ស និងវត្ថុដែលអ្នកស្រឡាញ់

ឧបករណ៍តាមដានរបស់ Seekit របស់ Panasonic កំណត់ទីតាំងវត្ថុ ក៏ដូចជាមនុស្សជាទីស្រឡាញ់ ទោះបីជានៅកន្លែងដែលមានមនុស្សច្រើនក៏ដោយ

ផ្ទះកញ្ចក់ IT ក៏រួមបញ្ចូលផ្ទាំងស្រូបពន្លឺអ៊ីនហ្វ្រារេតរបស់ Panasonic ផងដែរ។ បច្ចេកវិទ្យានេះទទួលបានតាមរយៈការអភិវឌ្ឍទូរទស្សន៍ប្លាស្មា ត្រូវបានប្រើដើម្បីគ្រប់គ្រងសីតុណ្ហភាពនៅខាងក្នុងផ្ទះកញ្ចក់ប្រកបដោយប្រសិទ្ធភាព។ផ្ទាំងទប់ស្កាត់កាំរស្មីអ៊ីនហ្វ្រារេត អាចជួយរក្សាសីតុណ្ហភាពផ្ទះកញ្ចក់មិនឱ្យកើនឡើង ហើយថែមទាំងការពារប៉េងប៉ោះ និងស្ត្របឺរីពីពន្លឺព្រះអាទិត្យដោយផ្ទាល់ផងដែរ។ ប្រព័ន្ធបាញ់ទឹកដែលជាដំណោះស្រាយអ័ព្ទត្រជាក់បង្កើតឡើងសម្រាប់ម៉ាស៊ីនត្រជាក់បៃតងរបស់ Panasonic បាញ់អ័ព្ទដ៏ល្អបំផុតដែលជួយរក្សាសីតុណ្ហភាព និងសំណើមខាងក្នុងឱ្យមានស្ថិរភាពនៅកម្រិតខ្ពស់បំផុត។

រូបថត៖ ឧបករណ៍តាមដាន Seekit (ជ្រុង៖

ឧបករណ៍តាមដាន Seekit ទាក់ទងជាមួយកម្មវិធីស្មាតហ្វូន Seekit ដើម្បីចាប់ និងបញ្ជូនទីតាំង។ ឧទាហរណ៍ ដាក់តាមកូនរបស់អ្នកដោយប្រើឧបករណ៍តាមដាន Seekit នោះការជូនដំណឹងដាច់ដោយឡែកនឹងត្រូវបានបើក រាល់ពេលដែលកូននោះផ្លាស់ទីចេញក្រៅ 30 ម៉ែត្រ (98.4 ហ្វីត) ពីទីតាំងរបស់អ្នក។ ទីតាំងរបស់កុមារអាចត្រូវបានបញ្ជាក់តាមរយៈកម្មវិធីដែលដំឡើងនៅក្នុងស្មាតហ្វូន។

រូបភាព៖ ដ្យាក្រាមសម្រាប់ពន្យល់ដែលបង្ហាញពីរបៀបដែលឧបករណ៍តាមដាន Seekit បញ្ជូនទីតាំងរបស់កូនទៅកាន់ម្តាយរបស់គាត់។ ឧទាហរណ៍ ប្រសិនបើកូនដែលមានឧបករណ៍តាមដាន Seekit បានឡើងជិះឡានក្រុង ហើយធ្វើដំណើរទៅឆ្ងាយពីម្តាយ កម្មវិធីស្មាតហ្វូនរបស់អ្នកប្រើ Seekit ដែលបាននៅក្បែរកូននោះនឹងចាប់ឧបករណ៍តាមដាន Seekit របស់កូននោះ តាមរយៈមុខងារ Crowd GPS របស់ Seekit ដែលគេហៅថា “Seekit Cloud” ហើយនឹងបង្ហាញទីតាំងបច្ចុប្បន្នរបស់កូននោះនៅលើកម្មវិធីស្មាតហ្វូនរបស់ម្តាយកូននោះ។

ឧបករណ៍តាមដាន Seekit ក៏អាចដាក់នៅខាងក្នុងកាបូប ឬភ្ជាប់ទៅនឹងវត្ថុដែលមានតម្លៃបានផងដែរ ដើម្បីការពារវត្ថុទាំងនេះកុំឱ្យបាត់បង់ដោយការលួច ឬទុកចោលដោយចៃដន្យ។ 

ការសិក្សាស្រាវជ្រាវតាមមូលដ្ឋានដើម្បីបង្កើតដំណោះស្រាយដែលមានប្រសិទ្ធភាព
បំផុត

នៅពេលអភិវឌ្ឍសេវាកម្មតាមដាន Seekit មជ្ឈមណ្ឌលច្នៃប្រឌិតរបស់ប្រទេសឥណ្ឌាបានបញ្ជូនអ្នកជំនាញ
ជាង៣០នាក់ទៅគ្រប់ផ្នែកនៃប្រទេស។ ពួកគេបានធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយ និងធ្វើការសម្ភាសជាច្រើន
ក្នុងរយៈពេលជាងមួយឆ្នាំ ដើម្បីកំណត់នូវប្រភេទមុខងារដែលអតិថិជននឹងផ្តល់តម្លៃយ៉ាងពិតប្រាកដ ហើយការ
កែសម្រួលត្រូវបានធ្វើឡើង អំឡុងពេលអភិវឌ្ឍដើម្បីធានាថាសេវាកម្មនេះអាចត្រូវបានបញ្ចូលទៅក្នុងទម្លាប់ប្រចាំ ថ្ងៃ
របស់ប្រជាជនបានយ៉ាងងាយស្រួល។

ជាលទ្ធផលឥឡូវនេះ Seekit បានបំពេញតាមស្តង់ដារ IP65 ហើយអាចការពារធូលីដី និងការពារការជ្រាបទឹក វាក៏
បំពាក់ដោយស្រោមមិនជ្រាបទឹកផងដែរ។ ឧបករណ៍នេះប្រើថ្មនាឡិកា ដោយលុបបំបាត់នូវតម្រូវការក្នុងការសាកថ្ម
ប្រចាំថ្ងៃ។ អាចយក Seekit ជាប់ខ្លួនចុះឡើង ដោយគ្មានការព្រួយបារម្ភឡើយ។ 

នៅពេល Crowd GPS របស់ Seekit ត្រូវបានភ្ជាប់ជាមួយកម្មវិធីស្មាតហ្វូន Seekit វាអាចចាប់ និងបញ្ជូន ទីតាំង
បាន។ នៅពេលមានអ្នកប្រើប្រាស់ Seekit កាន់តែច្រើននៅក្នុងតំបន់ជិតៗជុំវិញនោះ ភាពត្រូវច្បាស់លាស់នឹងមាន
កាន់តែខ្ពស់ ហើយតំបន់ស្វែងរក និងដែនគ្របដណ្តប់នឹងកាន់តែទូលំទូលាយ។ 

តម្រូវការកម្មវិធីកាន់តែទូលំទូលាយសម្រាប់សេវាកម្មនេះ Panasonic បានប្រកាសពីភាពជាដៃគូយុទ្ធសាស្រ្តជាមួយ
Samsonite នៅខែសីហា ឆ្នាំ 2019 ដើម្បីផលិតវ៉ាលិសឆ្លាតវៃដែលមានឈ្មោះថា EVOA Tech ដោយមានបំពាក់
ឧបករណ៍តាមដានជាមុន និងបានចាប់ផ្តើមផ្តល់ជូនសេវាកម្មដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើលទីតាំងរបស់
វ៉ាលីដែលដាក់តាមពួកគេបានគ្រប់ពេល តាមរយៈកម្មវិធីស្មាតហ្វូន។

បច្ចុប្បន្ននេះ សេវាកម្ម Seekit អាចរកបានតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ។ Panasonic នឹងបន្តពង្រីកការលក់
Seekit នៅក្នុងប្រទេសនោះ ហើយជំរុញនូវគុណភាពនៃដំណោះស្រាយ Seekit នៅក្នុងប្រទេសដទៃទៀត តាម រយៈកិច្ច
សហការជាមួយក្រុមហ៊ុនដែលមានការយល់ដឹងដូចគ្នាអំពីបញ្ហានានា។

Panasonic ប្តេជ្ញាថានឹងធ្វើឱ្យសង្គមមួយមានសន្តិសុខ និងមានសុវត្ថិភាព ហើយ Seekit ផ្តល់នូវសន្តិភាពផ្លូវចិត្
តដែលបានមកពីការដឹងច្បាស់នូវទីកន្លែងដែលមនុស្សជាទីស្រឡាញ់ និងរបស់មានតម្លៃរបស់អ្នកស្ថិតនៅ។ 

រូបភាព៖ A Better Life, A Better World

ទំនាក់ទំនង

Panasonic Corporation
Groupwide Brand Communications Division
ទំនាក់ទំនង [គេហទំព័រសកល]