ការយកចិត្តទុកដាក់ជាចម្បងទៅលើគម្រោងអាហារសមុទ្រប្រកប
ដោយនិរន្តរភាព
Panasonic បង្កើតអាហារដ្ឋានដែលផ្គត់ផ្គង់ ត្រីដែលត្រូវបានចិញ្ចឹមដោយ ផ្ដោតលើនិរន្តរភាព
ធនធាននៅក្នុងសមុទ្រស្ថិតក្រោមការគំរាមកំហែងពីការថយចុះ ដោយសារតែចំនួនប្រជាជនកើនឡើងនៅលើពិភពលោក។ អាហារដ្ឋាននៅក្នុងក្រុមហ៊ុនរបស់ Panasonic កំពុងត្រូវបានប្រើជាដំណាក់កាលមួយ ដើម្បីបំភ្លឺដល់មនុស្សនានាតាមវិធីផ្សេងៗគ្នា ដោយរួមមានការបញ្ចូល “អាហារសមុទ្រប្រកបដោយនិរន្តរភាព” - អាហារសមុទ្រដែលផលិតដោយប្រើប្រាស់ការអនុវត្តប្រកបដោយនិរន្តរភាព ដែលបានបញ្ចូលក្នុងបញ្ជីមុខម្ហូបរបស់ពួកគេ គោលបំណងចូលរួមចំណែកដល់នៃការសម្រេចបាននូវគោលដៅទាំង 14 (ជីវិតនៅក្រោមទឹក) នៃគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ UN។
គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទាំង 17 (SDG)

ការនេសាទហួសកម្រិត និងវារីវប្បកម្មរួមចំណែកដល់ការកើនឡើងជាបន្តបន្ទាប់នៃការប្រើប្រាស់ធនធានជលផល។ ប្រសិនបើវិធានការទប់ស្កាត់មិនត្រូវបានអនុវត្តទេ អ្នកជំនាន់ក្រោយប្រហែលជាមិនអាចមានត្រី និងលៀសខ្យង
សម្រាប់ទទួលទានទេ។ ដើម្បីអភិរក្សធនធានសមុទ្រ និងទន្លេទាំងនេះសម្រាប់អ្នកជំនាន់ក្រោយ Panasonic បាន
នាំមកជូននូវគ្រឿងសមុទ្រប្រកបដោយនិរន្តរភាពនៅក្នុងបញ្ជីមុខម្ហូបនៅអាហារដ្ឋាននៅក្នុងក្រុមហ៊ុនរបស់ខ្លួន
ចាប់តាំងពីខែមីនា ឆ្នាំ 2018។ នេះគឺជាគំនិតផ្តួចផ្តើមដំបូងបង្អស់សម្រាប់ក្រុមហ៊ុនដែលមានស្នាក់ការកណ្ដាលនៅ
ប្រទេសជប៉ុន។
អាហារសមុទ្រប្រកបដោយនិរន្តរភាពសំដៅទៅលើផលិតផលនៅក្នុងសមុទ្រដែលអ្នកផលិតក្នុងវិស័យជលផល ហើយ វារីវប្បកម្មបានប្រើប្រាស់វិធីសាស្រ្តផលិតកម្មប្រកបដោយនិរន្តរភាពដោយផ្ដោតលើការគ្រប់គ្រងធនធាន បរិស្ថាន
និង សង្គម។ ចាប់ពីខែមករា ឆ្នាំ 2020 អាហារសមុទ្រប្រកបដោយនិរន្តរភាពត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីមុខម្ហូប
នៅអាហារដ្ឋាននៅក្នុងក្រុមហ៊ុនចំនួន 30 ហើយ Panasonic មានគោលបំណងបញ្ចប់ការណែនាំរបស់ខ្លួននៅអាហារ
ដ្ឋានប្រហែល 100 កន្លែង ដែលបម្រើដល់កម្លាំងពលកម្មរបស់ខ្លួនជាង 100.000 នាក់នៅក្នុងប្រទេសជប៉ុន មុនចុង
ឆ្នាំ 2020។
![]() |
![]() |
![]() |
ការទទួលស្គាល់អាហារសមុទ្រប្រកបដោយនិរន្តរភាពសម្រាប់ការប្រើប្រាស់
គំនិតផ្តួចផ្តើមមួយសម្រាប់ការពារធនធានសមុទ្រដែលកំពុងត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោកគឺដំណើរការនៃ
ការជ្រើសរើសគ្រឿងសមុទ្រប្រកបដោយនិរន្តរភាព។ ក្រុមប្រឹក្សាផ្នែកគ្រប់គ្រងធនធាននៅក្នុងសមុទ្រ (MSC) និង
ក្រុមប្រឹក្សាផ្នែកគ្រប់គ្រងវារីវប្បកម្ម (ASC) ត្រូវបានបង្កើតឡើងជាប្រព័ន្ធ ដើម្បីធ្វើការបញ្ជាក់វិញ្ញាបនបត្រ។ ប្រសិនបើអ្នកទទួលទានអាហារចាប់ផ្តើមជ្រើសរើសផលិតផលសមុទ្រដែលមានស្លាកវិញ្ញាបនបត្រក្រោមប្រព័ន្ធមួយ
ក្នុងចំណោមប្រព័ន្ធទាំងនេះ ចំនួននៃប្រតិបត្តិករ ឧស្សាហកម្មនេសាទដែលកំពុងចង់ទទួលបានវិញ្ញាបនបត្រ
នឹងកើនឡើង។ សកម្មភាពនេះនឹងនាំឱ្យមានការការពារធនធានដ៏សម្បូរបែបនៅក្នុងសមុទ្រ។


Panasonic បានប្រឈមនឹងឧបសគ្គក្នុងការណែនាំអំពីអាហារសមុទ្រប្រកបដោយនិរន្តរភាពរបស់ខ្លួន។ ដើម្បីអាចបញ្ជាក់បានថា ការផ្តល់បញ្ចីអាហាររបស់អាហារដ្ឋាននៅក្នុងក្រុមហ៊ុនរបស់ខ្លួនប្រើប្រាស់អាហារសមុទ្រប្រកបដោយ រន្តរភាព ក្រុមហ៊ុនដែលពាក់ព័ន្ធទាំងអស់ មិនត្រឹមតែអ្នកផ្គត់ផ្គង់ផលិតផលគ្រឿងសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាំចូល អ្នកលក់ដុំ អ្នកផលិត អ្នកចែកចាយ និងអ្នកផ្ដល់សេវាបម្រើម្ហូបអាហារក៏ត្រូវតែគោរពតាមគោលការណ៍ទូទាំងទំហំនៃខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។ ខ្សែសង្វាក់នៃការគ្រប់គ្រង (CoC) ត្រូវបានធានា ដោយតម្រូវឱ្យក្រុមហ៊ុនទាំងនេះបំពេញលក្ខខណ្ឌជាច្រើន ដើម្បីទទួលបានវិញ្ញាបនបត្រ។
ដំណាក់កាលនៃការផ្តល់ផលិតផលគ្រឿងសមុទ្រដែលបានបញ្ជាក់

ដើម្បីទទួលបានលទ្ធផលខ្ពស់បំផុតពីគំនិតផ្តួចផ្តើមនេះ Panasonic កំពុងពន្លឿនកិច្ចប្រឹងប្រែងរបស់ខ្លួន ទាំងក្នុងនិងក្រៅ ក្រុមហ៊ុន។ ក្រុមហ៊ុនកំពុងផ្តល់ជំនួយយ៉ាងសកម្មដល់ក្រុមហ៊ុនផ្សេងៗទៀត ដោយលើកទឹកចិត្តក្រុមហ៊ុនទាំងនោះឱ្យណែនាំគ្រឿងសមុទ្រប្រកបដោយនិរន្តរភាពនៅក្នុងអាហារដ្ឋាន ដើម្បីពង្រីកការទទួលស្គាល់ផលិតផលនេះ។ Panasonic ក៏កំពុងផ្តល់ជំនួយសម្រាប់ការទទួលបានវិញ្ញាបនបត្រ CoC ដល់សមាជិកនៃឧស្សាហកម្មបម្រើម្ហូបអាហារផងដែរ។
តាមរយៈសកម្មភាពលើកកម្ពស់ការយល់ដឹង Panasonic សង្ឃឹមថានឹងជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់ពាក់ព័ន្ធនឹងឥរិយាបថរបស់អ្នកទទួលទានអាហារ។ គំនិតគោលគឺចង់ឱ្យបុគ្គលិករបស់ខ្លួនសាកល្បងទទួលទាន រីករាយនឹងអាហារសមុទ្រប្រកបដោយនិរន្តរភាព និងប្រាប់អ្នកផ្សេងទៀតអំពីវា។ ហើយតាមរយៈការបន្តភាពជឿនលឿនទៅមុខនៃគំនិតផ្តួចផ្តើមនេះ ក្រុមហ៊ុនមានបំណងចង់ចូលរួមចំណែកក្នុងការអភិរក្សធនធានសមុទ្រ និងការយល់ដឹងអំពីសង្គមប្រកបដោយនិរន្តរភាព។



ទំនាក់ទំនង
Panasonic Corporation
Groupwide Brand Communications Division
ទំនាក់ទំនង [គេហទំព័រសកល]