ការអភិវឌ្ឍបុគ្គលិក
វិធីសាស្ត្រមូលដ្ឋាននៃធនធានមនុស្ស

"មនុស្សគឺជាមូលដ្ឋាននៃអាជីវកម្ម អភិវឌ្ឍធនធានមនុស្សមុននឹងបង្កើតផលិតផល"។ ពេញមួយប្រវត្តិសាស្ត្ររបស់ខ្លួន ក្រុមហ៊ុន Panasonic បានដាក់អាទិភាពយ៉ាងខ្ជាប់ខ្ជួនលើការអភិវឌ្ឍធនធានមនុស្ស ដោយផ្អែកលើទស្សនៈនេះ។ ចំណុចស្នូលនៃគោលការណ៍ធនធានមនុស្សរបស់យើងគឺការបង្កើតទំនាក់ទំនង “ឈ្នះ-ឈ្នះ” រវាងក្រុមហ៊ុន និងបុគ្គលិកតាមរយៈគំនិតផ្ដួចផ្ដើមផ្សេងៗ ដែលកើតចេញពីគោលការណ៍នៃការគ្រប់គ្រងដែលមានការចូលរួម ការវាយតម្លៃដោយផ្អែកលើលទ្ធផលការងារ និងការគោរពចំពោះបុគ្គលិក។ សរុបសេចក្ដីមក វិធីសាស្ត្រនេះមានន័យថាយើងកំពុងឆ្ពោះទៅរកគោលដៅពីរក្នុងពេលតែមួយ៖ រក្សាកំណើនលទ្ធផលអាជីវកម្ម និងអនុញ្ញាតឱ្យបុគ្គលិកសម្រេចមហិច្ឆតាផ្ទាល់ខ្លួនតាមរយៈការងាររបស់ពួកគេ។ នេះជារបៀបដែលយើងចាប់ផ្ដើមធ្វើឱ្យក្រុមហ៊ុន Panasonic ក្លាយជាកន្លែងដ៏ស័ក្តិសមសម្រាប់អ្នកធ្វើការ ដោយបង្កើតបានជាមជ្ឈដ្ឋានការងារដែលកាន់តែងាយសម្រេចមហិច្ឆតា។
ការអភិវឌ្ឍ និងការបណ្ដុះបណ្ដាលបុគ្គលិក
ការអភិវឌ្ឍធនធានមនុស្ស
ដូចដែលបានបញ្ជាក់ដោយឃ្លា "ភាពជោគជ័យនៃអាជីវកម្មគឺអាស្រ័យលើបុគ្គលិក" ការរីកចម្រើន និងការអភិវឌ្ឍអាជីវកម្មមិនអាចសម្រេច
បានដោយគ្មានការអភិវឌ្ឍមនុស្សនោះទេ។ ការអភិវឌ្ឍធនធានមនុស្សគួរតែអនុវត្តតាមរយៈការគ្រប់គ្រងប្រចាំថ្ងៃ ហើយការអភិវឌ្ឍនេះគឺជា
ទំនួលខុសត្រូវដ៏សំខាន់បំផុតមួយរបស់អ្នកគ្រប់គ្រង។
អ្នកគ្រប់គ្រងគួរតែចងចាំថា ដើម្បីនាំមកនូវភាពច្នៃប្រឌិតសម្រាប់អ្នកដទៃ អ្នកគ្រប់គ្រងត្រូវតែមានគំនិតផ្ដួចផ្ដើមដើម្បីនាំយកនូវភាពច្នៃ
ប្រឌិតសម្រាប់ខ្លួនឯងជាមុនសិន។ ការអនុវត្តការអភិវឌ្ឍធនធានមនុស្សឱ្យបានត្រឹមត្រូវគឺជារឿងសំខាន់ ដើម្បីបង្កើនគុណភាពសមាជិក
បុគ្គលិក និងជំរុញឱ្យមានការរីកចម្រើនផ្ទាល់ខ្លួន។
អាស្រ័យហេតុនេះ ក្រុមហ៊ុន Panasonic បានបង្កើត "គោលការណ៍ធនធានមនុស្ស" របស់ខ្លួនក្នុងឆ្នាំ 1957 ដែលរួមបញ្ចូល "គោលបំណងមូលដ្ឋាននៃការអភិវឌ្ឍធនធានមនុស្ស" លក្ខខណ្ឌតម្រូវសម្រាប់បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន " Panasonic Group" និង "គោលការណ៍ណែនាំមូលដ្ឋានសម្រាប់អ្នកគ្រប់គ្រង"។ដើម្បីអនុវត្តគោលការណ៍ទាំងនេះជាសកល យើងបានបង្កើត "គោលការណ៍អភិវឌ្ឍធនធានមនុស្ស" ដែលមានទស្សនៈមូលដ្ឋានដែលសរសេរជាឃ្លាកាន់តែងាយយល់ និងត្រូវបានកែសម្រួលឱ្យកាន់តែមានភាពច្បាស់លាស់។បុគ្គលិកនៅក្រុមហ៊ុន Panasonic ទាំងអស់អនុវត្តតាមគោលការណ៍ធនធានមនុស្សនេះរួមគ្នា ដើម្បីបង្កើនភាពរីកចម្រើនរបស់បុគ្គលនីមួយៗ និងបង្កើតបរិយាកាសកន្លែងធ្វើការដែលអំណោយផលសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួន។
គោលការណ៍អភិវឌ្ឍធនធានមនុស្ស (សេចក្ដីដកស្រង់)
I. គោលបំណងមូលដ្ឋាននៃការអភិវឌ្ឍធនធានមនុស្ស
ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យមានការយល់ដឹងអំពីទស្សនៈសម្រាប់ការគ្រប់គ្រងរបស់ក្រុមហ៊ុន Panasonic (BBP) ដើម្បីឱ្យពួកគេខ្នះខ្នែងអនុវត្តតាមទំនួលខុសត្រូវរបស់ខ្លួនដោយផ្អែកលើទស្សនៈនេះ ជាពិសេសគឺដើម្បីអភិវឌ្ឍមនុស្សឱ្យអនុវត្តតាម 'លក្ខខណ្ឌតម្រូវសម្រាប់បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន Panasonic Group ដូចរៀបរាប់ខាងក្រោម។
II. លក្ខខណ្ឌតម្រូវសម្រាប់បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន Panasonic Group
ចំណុចខាងក្រោមនេះគឺជាលក្ខខណ្ឌតម្រូវដែលបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន Panasonic Group គួរតែសម្រេចឱ្យបាន។ បុគ្គលិកទាំងអស់ត្រូវបានរំពឹងថានឹងប្រើប្រាស់វាជាគោលការណ៍ណែនាំ និងខ្នះខ្នែងដើម្បីទទួលបានការអភិវឌ្ឍបន្ថែម។
- អនុវត្តទស្សនៈសម្រាប់ការគ្រប់គ្រងរបស់យើង
- បង្ហាញស្មារតីប្រកួតប្រជែងជានិច្ច
- បន្តការគិត និងការធ្វើសកម្មភាពប្រកបដោយភាពច្នៃប្រឌិត
- មានការគោរពចំពោះភាពចម្រុះ និងការរួមបញ្ចូលគ្នា
- មានការគិតជាសកល
III. គោលការណ៍ណែនាំមូលដ្ឋានសម្រាប់អ្នកគ្រប់គ្រង
ខាងក្រោមនេះគឺជាគោលការណ៍ណែនាំមូលដ្ឋានសម្រាប់អ្នកគ្រប់គ្រង ដែលត្រូវតែសម្រេចឱ្យបានដើម្បី "អភិវឌ្ឍមនុស្សមុននឹងបង្កើតផលិតផល"។
- បង្ហាញភាពជាអ្នកដឹកនាំច្បាស់លាស់ ដោយផ្អែកលើភាពជឿជាក់ដ៏រឹងមាំ
- បង្កើតការរៀបចំ និងវប្បធម៌ដែលអនុញ្ញាតឱ្យបុគ្គលិកសម្រេចឱ្យបាននូវសក្ដានុពលរបស់ពួកគេ
- ជំរុញអ្នកដទៃឱ្យអភិវឌ្ឍខ្លួន
- ផ្ដល់ឱកាសក្នុងការប្រកួតប្រជែងថ្មី និងសម្រេចគោលដៅរបស់ពួកគេ
- បង្កើតកន្លែងធ្វើការដែលមានការគោរព និងផ្ដល់តម្លៃចំពោះភាពចម្រុះ
- លើកសរសើរសមាជិកដែលជាបុគ្គលិកចំពោះការខិតខំប្រឹងប្រែង
- អភិវឌ្ឍការគ្រប់គ្រងដែលមានគុណភាព / ទំនាក់ទំនងជាមួយបុគ្គលិក