ភាពជាដៃគូ

ភាពជាដៃគូសកល

ភាពជាដៃគូសកលរបស់ក្រុមហ៊ុន Panasonic គឺផ្អែកលើការគាំទ្រសកម្មភាព និងព្រឹត្តិការណ៍សកលជាច្រើន ដែលត្រូវនឹងទស្សនៈចូលរួមចំណែកកិច្ចការសង្គមរបស់យើង តាមរយៈការផ្ដល់នូវបច្ចេកវិទ្យាដ៏ទំនើបនិងថ្មីៗ។

អូឡាំពិក

ក្នុងនាមជាដៃគូផ្លូវការរបស់អូឡាំពិកនៅទូទាំងពិភពលោក Panasonic បានជួយជ្រោមជ្រែងផ្ដល់ជូនដល់ការប្រកួត
កីឡាអូឡាំពិកនូវបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់នៃឧបករណ៍បំពងសំឡេង និងរូបភាពអស់រយៈពេលជាង ៣០
ឆ្នាំមកហើយ។

Panasonic ក៏បានផ្ដល់ការគាំទ្ររបស់ខ្លួនបន្ថែមទៀតលើព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកតាមរយៈការប្រែក្លាយខ្លួនជា
ក្រុមហ៊ុនរបស់ប្រទេសជប៉ុនដំបូងគេបង្អស់ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការឧបត្ថម្ភថ្នាក់កំពូល
សម្រាប់ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក។

យោងទៅតាមសំណុំកម្រងបច្ចេកវិទ្យា និងបទពិសោធន៍ដ៏សម្បូរបែបជាច្រើនក្រៃលែង Panasonic នឹងនៅតែបន្ត
ផ្តល់ជូនបច្ចេកវិទ្យាយ៉ាងទូលំទូលាយ ដើម្បីជួយឱ្យប្រជាជននៅទូទាំងពិភពលោកអាចចូលរួមចែករំលែកក្ដីស្រលាញ់
និងភាពរំភើបរីករាយ ហើយក៏ជួយឱ្យអត្តពលិកទាំងអស់អាចបញ្ចេញនូវសមត្ថភាពសម្ដែងរបស់ខ្លួនឱ្យល្អបំផុតតាម
ដែលអាចធ្វើបាន។

និមិត្តសញ្ញាដៃគូព្រឹត្តិការណ៍កីឡាអូឡាំពិកទូទាំងពិភពលោករបស់ក្រុមហ៊ុន Panasonic
និមិត្តសញ្ញាដៃគូព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទូទាំងពិភពលោករបស់ក្រុមហ៊ុន Panasonic

តំណដែលពាក់ព័ន្ធ

ប្រតិទិនបេតិកភណ្ឌពិភពលោករបស់
អង្គការ UNESCO ដែលមានផ្ដល់ជូន
អ្នកដោយក្រុមហ៊ុន Panasonic។

ព័ត៌មានអប់រំកុមារ (KWN) គឺជា
កម្មវិធីអប់រំតាមវីដេអូដោយអនុវត្
តផ្ទាល់ជាសកលសម្រាប់កុមារ
កម្រិតបឋមសិក្សា និងអនុវិទ្យាល័យ
ដែលគាំទ្រដោយក្រុមហ៊ុន Panasonic។