A Better Life, A Better World

Panasonic ប្តេជ្ញាចិត្តក្នុងការបង្កើតជីវិតប្រសើរជាងមុន និងពិភពលោកដែលកាន់តែប្រសើរ ដោយបន្តចូលរួមចំណែកក្នុងការវិវត្តនៃសង្គម និងសុភមង្គលរបស់មនុស្សនៅជុំវិញពិភពលោក។

ទស្សនៈ

ពាក្យស្លោករបស់ក្រុមហ៊ុន Panasonic “ជីវិតប្រសើរជាងមុន ពិភពលោកកាន់តែប្រសើរ” មានគោលបំណងបង្ហាញយ៉ាងជាក់ច្បាស់នូវគោលដៅគ្រប់គ្រងមូលដ្ឋានរបស់យើងនៅក្នុងសករាជសម័យទំនើបនេះ ដែលបង្កើតឡើងដោយស្ថាបនិកក្រុមហ៊ុន លោក Konosuke Matsushita។ គោលដៅគ្រប់គ្រងមូលដ្ឋាននេះរួមបញ្ចូលបេសកកម្ម ការប្ដេជ្ញាចិត្តដែលជាចំណុចសំខាន់បំផុតនៃទស្សនៈសម្រាប់ការគ្រប់គ្រង។ ចំណុចទាំងអស់នេះហើយគឺជាមូលដ្ឋានគ្រឹះសម្រាប់សកម្មភាពគ្រប់គ្រងទាំងអស់របស់យើង។

គោលដៅគ្រប់គ្រងមូលដ្ឋាន

ក្នុងនាមជាឧស្សាហករ យើងមានទំនួលខុសត្រូវខ្ពស់ នឹងប្ដេជ្ញាដើម្បីវឌ្ឍនភាព ការអភិវឌ្ឍសង្គម និងសុខុមាលភាពរបស់ប្រជាជនតាមរយៈសកម្មភាពអាជីវកម្មរបស់យើង ដោយបង្កើនគុណភាពនៃការរស់នៅទូទាំងពិភពលោក។

គោលលទ្ធិរបស់ក្រុមហ៊ុន

វឌ្ឍនភាព និងការអភិវឌ្ឍអាចសម្រេចបាន លុះត្រាតែមានការខិតខំប្រឹងប្រែង និងការសហការរួមគ្នារវាងបុគ្គលិកគ្រប់រូបក្នុងក្រុមហ៊ុនរបស់យើង។ សាមគ្គីភាពជាធ្លុងមួយ យើងបំពេញភារកិច្ចក្រុមហ៊ុនរបស់យើងប្រកបដោយការប្ដេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងសុចរិតភាព។

គោលការណ៍ទាំងប្រាំពីរ

ការចូលរួមចំណែកក្នុងសង្គម
សមភាព និងភាពស្មោះត្រង់
ការសហការ និងស្មារតីធ្វើការជាក្រុម
ការប្រឹងប្រែងមិនចេះនឿយហត់ដើម្បីកែលម្អ
ការគួរសម និងការបន្ទាបខ្លួន
ភាពបត់បែន
ការថ្លែងអំណរគុណ 

Panasonic នឹងបន្តជួយដោះស្រាយបញ្ហាសង្គម និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមបន្ថែម ដើម្បីនាំមកនូវអនាគតដ៏ភ្លឺត្រចះត្រចង់ ដោយផ្អែកលើទស្សនៈសម្រាប់ការគ្រប់គ្រងរបស់យើង។

ផ្នែកអាជីវកម្ម

Panasonic Corporation មានក្រុមហ៊ុនក្នុងដែនអាជីវកម្មផ្សេងៗជាច្រើន រួមមានឧបករណ៍បំពងសំឡេង/វីដេអូ រហូតដល់សម្ភារបរិក្ខារអគ្គិសនីក្នុងផ្ទះ ដំណោះស្រាយឧស្សាហកម្ម និងផលិតផល
អេឡិចត្រូនិចផ្សេងទៀត។ ក្រុមហ៊ុននីមួយៗមានតួនាទីផ្នែកលក់ ផលិតកម្ម ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍផលិតផលខុសៗគ្នា ដែលបំពេញតាមតម្រូវការរបស់អតិថិជនទូទាំងពិភពលោក។

ចាប់ពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2019

Appliances Company

វិស័យអាជីវកម្មរបស់ក្រុមហ៊ុន Automotive Company រួមមានប្រព័ន្ធព័ត៌មាននិងកម្សាន្តក្នុងយានយន្ត គ្រឿងអេឡិចត្រូនិចក្នុងរថយន្ត កញ្ចក់រថយន្ត ប្រព័ន្ធម៉ាស៊ីនដូចជាអាគុយរថយន្តជាដើម។ ក្រុមហ៊ុននេះផ្ដល់នូវឧបករណ៍
និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ផ្លាស់ប្ដូរបែបបទជីវិតខណៈពេលកំពុងធ្វើដំណើរ ដោយកាត់បន្ថយបន្ទុករបស់អ្នកបើកបរ និងយានយន្តដែលសមស្របសម្រាប់បរិស្ថាន។
ផលិតផលចម្បង
ការអភិវឌ្ឍ ការផលិត និងការលក់គ្រឿងអេឡិចត្រូនិច ប្រព័ន្ធកាប៊ីនអ្នកបើកយន្តហោះជំនាន់ក្រោយ ប្រព័ន្ធស្ទង់មើលទិសដៅ ឧបករណ៍ជំនួយការបើកបរ ETC ម៉ូឌុលកាមេរ៉ា ប្រព័ន្ធបញ្ចូលថាមពលរថយន្ត និងកុំប្រេសស័រដែលមាននៅក្នុងធុងបំប្លែងចរន្តអគ្គិសនីស្រាប់។

Life Solutions Company

ពីវិស័យអាជីវកម្មផ្នែក សម្ភារបរិក្ខារអគ្គិសនីក្នុងផ្ទះ លំនៅដ្ឋាននិងសំណង់ យើងក៍ផ្ដល់នូវកន្លែងដែលមានផាសុកភាព ដល់គ្រប់ទិដ្ឋភាពនៃការរស់នៅ រួមមានទាំងគេហដ្ឋាន ការិយាល័យ ពាណិជ្ជកម្ម និងទីក្រុងឆ្លាតវៃ។
ផលិតផលចម្បង
អំពូលជាប់ជញ្ជាំងឬពិតាន ឧបករណ៍ប្រព័ន្ធខ្សែភ្លើង ប្រព័ន្ធស្វ័យប្រវត្តិក្នុងផ្ទះ ផលិតផលពាក់ព័ន្ធនឹងទឹក សម្ភារតុបតែងខាងក្នុង ឧបករណ៍ម៉ាស៊ីនត្រជាក់និងប្រព័ន្ធខ្យល់ចេញចូល ការអភិវឌ្ឍលំនៅដ្ឋាននិងទីក្រុង និងកង់អគ្គិសនី។

Connected Solutions Company

យើងផ្ដល់នូវ "គុណតម្លៃដែលជាដៃគូ" សម្រាប់អាជីវកម្ម (B2B) របស់យើងក្នុងផ្នែកអាជីវកម្មអាទិភាពទាំងប្រាំមួយគឺ "ការចែកចាយ" "ភស្តុភារ" "ការកម្សាន្ត" "សាធារណៈ" "គ្រឿងអគ្គិសនីសម្រាប់យន្តហោះ" និង "ការផលិត"។
ផលិតផលចម្បង
ការអភិវឌ្ឍ/ការផលិត/ការលក់ផលិតផល ការរួមបញ្ចូល/ការដំឡើង/ជំនួយផ្នែកប្រព័ន្ធនិងសេវាកម្មថែទាំ និងប្រតិបត្តិការសម្រាប់វិស័យគោលដៅដូចជា អាកាសចរណ៍ ការផលិត ការកម្សាន្ត ការលក់រាយ ភស្តុភារ និងសាធារណៈ។

Automotive Company

ស័យអាជីវកម្មរបស់ក្រុមហ៊ុន Automotive Company រួមមានប្រព័ន្ធព័ត៌មាននិងកម្សាន្តក្នុងយានយន្ត គ្រឿងអេឡិចត្រូនិចក្នុងរថយន្ត កញ្ចក់រថយន្ត ប្រព័ន្ធម៉ាស៊ីនដូចជាអាគុយរថយន្តជាដើម។ ក្រុមហ៊ុននេះផ្ដល់នូវឧបករណ៍
និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ផ្លាស់ប្ដូរបែបបទជីវិតខណៈពេលកំពុងធ្វើដំណើរ ដោយកាត់បន្ថយបន្ទុករបស់អ្នកបើកបរ និងយានយន្តដែលសមស្របសម្រាប់បរិស្ថាន។
ផលិតផលចម្បង
ការអភិវឌ្ឍ ការផលិត និងការលក់គ្រឿងអេឡិចត្រូនិច ប្រព័ន្ធកាប៊ីនអ្នកបើកយន្តហោះជំនាន់ក្រោយ ប្រព័ន្ធស្ទង់មើលទិសដៅ ឧបករណ៍ជំនួយការបើកបរ ETC ម៉ូឌុលកាមេរ៉ា ប្រព័ន្ធបញ្ចូលថាមពលរថយន្ត និងកុំប្រេសស័រដែលមាននៅក្នុងធុងបំប្លែងចរន្តអគ្គិសនីស្រាប់។

Industrial Solutions Company

ក្រុមហ៊ុន Industrial Solutions Company ផ្ដល់ដំណោះស្រាយដ៏សម្បូរបែបនៅក្នុងវិស័យអាជីវកម្មសម្រាប់អាជីវកម្ម (B2B) រួមទាំងគ្រឿងអេឡិចត្រូនិច ឧបករណ៍ឧស្សាហកម្ម និង FA សម្ភារអេឡិចត្រូនិច និងអាគុយផងដែរ។
ផលិតផលចម្បង
ការអភិវឌ្ឍ ការផលិត និងការលក់គ្រឿងអេឡិចត្រូនិច ឧបករណ៍បញ្ជា និងឧបករណ៍អេឡិចត្រូមេកានិច សម្ភារអេឡិចត្រូនិច សឺមីកុងឌុចទ័រ ផ្ទាំងគ្រីស្តាល់រាវ ម៉ូទ័រ អាគុយចម្បង និងអាគុយដែលអាចសាកថាមពលបាន។

China & Northeast Asia Company

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រទេសចិន ក្រុមហ៊ុន China & Northeast Asia Company នឹងចូលរួមចំណែកក្នុងការបង្កើតកន្លែងរស់នៅកាន់តែប្រសើរ តាមរយៈការរួមបញ្ចូលចំណុចខ្លាំងលក្ខណៈប្រពៃណីរបស់ខ្លួនជាមួយឧបករណ៍សម្រាប់លំនៅដ្ឋាន និងបរិក្ខារអគ្គិសនីក្នុងផ្ទះ ក៏ដូចជាបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់អាហារស្រស់ ដោយមានទូក្លាស្សេជាចម្បង​។

US Company