ចក្ខុវិស័យចំពោះបរិស្ថានសម្រាប់ឆ្នាំ 2050 របស់ក្រុមហ៊ុន Panasonic

ក្រុមហ៊ុន Panasonic នឹងខិតខំឆ្ពោះទៅរកការបង្កើត និងការប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាព ឱ្យលើសពីបរិមាណថាមពលដែលបានប្រើប្រាស់ 

នៅឆ្នាំ 2017 ក្រុមហ៊ុន Panasonic បានបង្កើតចក្ខុវិស័យចំពោះបរិស្ថានសម្រាប់ឆ្នាំ 2050 ជា“ចក្ខុវិស័យចំពោះបរិស្ថានសម្រាប់ឆ្នាំ 2050” ជាចក្ខុវិស័យរយៈពេលវែងសម្រាប់ការគ្រប់គ្រងបរិស្ថានប្រកបដោយនិរន្តរភាព។

ចក្ខុវិស័យចំពោះបរិស្ថានសម្រាប់ឆ្នាំ 2050 របស់ក្រុមហ៊ុន Panasonic

ដើម្បីសម្រេចបាន "ជីវិតប្រសើរជាងមុន" និង "បរិស្ថានដែលមាននិរន្តរភាពជាសកល" ក្រុមហ៊ុន Panasonic នឹងខិតខំឆ្ពោះទៅរកការ
បង្កើត និងការប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាព ឱ្យលើសពីបរិមាណថាមពលដែលបានប្រើប្រាស់ ក្នុងគោលដៅបង្កើតសង្គម
ដែលមានថាមពលមិនប៉ះពាល់ដល់បរិស្ថាន និងរបៀបនៃការរស់នៅកាន់តែមានផាសុកភាព។

ថាមពលសម្រាប់ប្រើប្រាស់ < ថាមពលដែលបានបង្កើត

បច្ចុប្បន្ន ធៀបនឹងបរិមាណថាមពលសម្រាប់ប្រើប្រាស់ (ថាមពលសម្រាប់ប្រើប្រាស់នៅក្នុងសកម្មភាពអាជីវកម្មរបស់យើង ដូចជាក្នុងអំឡុង
ផលិតកម្ម និងថាមពលដែលប្រើដោយផលិតផលនៅក្នុងដៃអតិថិជន) យើងឃើញថាបរិមាណថាមពលដែលបានបង្កើត (ថាមពលមិនប៉ះ
ពាល់ដល់បរិស្ថានដែលបង្កើតឡើង ឬបង្កើតដោយផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Panasonic ដូចជាប្រព័ន្ធបង្កើតថាមពលអគ្គិសនី
សំយោគ ថ្មឧបករណ៍ផ្ទុក និងដំណោះស្រាយថាមពល) មានត្រឹមតែមួយភាគដប់ប៉ុណ្ណោះ។ ចាប់ពីពេលនេះតទៅ សម្រាប់ថាមពលដែលបានប្រើ យើងនឹងអភិវឌ្ឍបច្ចេកវិទ្យាដើម្បីបង្កើតផលិតផលដែលដំណើរការដោយសន្សំសំចៃថាមពលកាន់តែប្រសើរជាងមុន និងច្នៃប្រឌិតដំណើរការ
ផលិតថ្មី ដើម្បីកាត់បន្ថយបរិមាណប្រើប្រាស់ថាមពល។ សម្រាប់ថាមពលដែលបានបង្កើត យើងនឹងពង្រីកអាជីវកម្មបង្កើតថាមពល និងការ
ស្តុកទុក ដែលចូលរួមចំណែកក្នុងការបង្កើតប្រព័ន្ធសង្គមថ្មី ដូចជាសង្គមអ៊ីដ្រូសែនជាដើម ដើម្បីបង្កើនបរិមាណថាមពលមិនប៉ះពាល់ដល់
បរិស្ថាន។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រុមហ៊ុន Panasonic នឹងខ្នះខ្នែងដើម្បីធ្វើឱ្យ “ថាមពលដែលបានបង្កើត” មានបរិមាណច្រើនជាង
“ថាមពលសម្រាប់ប្រើប្រាស់” នៅឆ្នាំ 2050។

ស្វែងយល់បន្ថែម៖

ការកាត់បន្ថយការបំភាយឧស្ម័ន CO2

ក្រុមហ៊ុន Panasonic កាត់បន្ថយការបំភាយឧស្ម័នកាបូនិច (CO2) តាមរយៈកិច្ចខិតខំប្រឹងប្រែងផ្សេងៗ ដោយរួម
បញ្ចូលទាំងផលិតផល សកម្មភាពផលិត ភស្តុភារ និងនៅការិយាល័យផងដែរ។ 

ការកើនឡើងកម្ដៅផែនដីគឺជាបញ្ហាដ៍ធំ ដែលមនុស្សលោកយើងកំពុងតែប្រឈមនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន
Panasonic កំពុងខិតខំដើម្បីកាត់បន្ថយឧស្ម័នកាបូនិច (CO2) ដែលគេដឹងថាជាបុព្វហេតុនៃការកើនឡើង
កម្ដៅផែនដីតាមរយៈ “ផលិតផល” និង “ក្នុងអំឡុងផលិតកម្ម”។ ជាពិសេស ដោយសារផលិតផលអេឡិចត្រូនិចស៊ី
ថាមពលក្នុងអំឡុងពេលប្រើប្រាស់ ច្រើនជាងក្នុងអំឡុងផលិត ក្រុមហ៊ុន Panasonic ខិតខំដើម្បីកាត់បន្ថយការ
បំភាយឧស្ម័នកាបូនិច (CO2) ក្នុងទ្រង់ទ្រាយធំ ដោយមានគោលគំនិតចំនួនបួនគឺ "សន្សំសំចៃថាមពល"
"បង្កើតថាមពល" "រក្សាទុកថាមពល" និង "គ្រប់គ្រងថាមពល”។

ឧទាហរណ៍គំរូមួយនៃការអភិវឌ្ឍផលិតផលសន្សំសំចៃថាមពលបែបនេះគឺ ECONAVI ដែលជាមុខងារប្រើ
បច្ចេកវិទ្យាចាប់សញ្ញា ដើម្បីសម្គាល់ការប្រើប្រាស់ថាមពលខ្ជះខ្ជាយ និងសន្សំសំចៃអគ្គិសនីដោយស្វ័យប្រវត្តិ។ 
ផលិតផលបង្កើតថាមពលរួមមាន ប្រព័ន្ធបង្កើតថាមពលអគ្គិសនីសំយោគ និងប្រព័ន្ធសហបង្កើតធុងឥន្ធនៈ
សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ព្រមទាំងផលិតផលផ្ទុកថាមពល ដូចជាថ្មអ៊ីយ៉ុងលីចូមជាដើម។ ក្នុងនាមជាផលិតផល
គ្រប់គ្រងថាមពល យើងបានអភិវឌ្ឍ និងធ្វើទីផ្សារប្រព័ន្ធដែលពាក់ព័ន្ធនឹងឧបករណ៍បង្កើត-ផ្ទុកថាមពល ដែល
ធ្វើឱ្យមានការប្រើប្រាស់អគ្គិសនីដោយឆ្លាតវៃ តាមរយៈការភ្ជាប់ម៉ាស៊ីនផលិតអគ្គិសនីសំយោគជាមួយថ្មឧបករណ៍
ផ្ទុក និងប្រព័ន្ធគ្រប់គ្រងថាមពលក្នុងផ្ទះឆ្លាតវៃ (Smart HEMS)។

ចំពោះសកម្មភាព “ក្នុងអំឡុងផលិតកម្ម” វិញ យើងកំពុងចូលរួមក្នុងសកម្មភាពរោងចក្របៃតង (GF) ដែលមាន គោលដៅកាត់បន្ថយផលប៉ះពាល់បរិស្ថានតិចបំផុតតាមដែលអាចធ្វើទៅបាន នៅក្នុងរោងចក្រក្រុមហ៊ុន
Panasonic ទាំងអស់ទូទាំងពិភពលោក។ នេះជាផ្នែកមួយនៃសកម្មភាព យើងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់
គ្រងថាមពលនៅក្នុង រោងចក្រប្រហែល 300 កន្លែងទូទាំងសកលលោក និងកំពុងកាត់បន្ថយការប្រើប្រាស់
ថាមពល តាមរយៈការដាក់ លក្ខខណ្ឌប្រើប្រាស់ និងលទ្ធផលនៃវិធានការកាត់បន្ថយថាមពល។

បន្ថែមលើវិធានការទាំងនេះ យើងក៏កំពុងតែលើកកម្ពស់ការកាត់បន្ថយឧស្ម័នកាបូនិច (CO2) យ៉ាងក្លៀវក្លា
ផងដែរ តាមរយៈសកម្មភាពផ្សេងៗនៅក្នុងភស្តុភារ និងនៅការិយាល័យជាមួយដៃគូរបស់យើង។

យើងនឹងកាត់បន្ថយការ
បំភាយឧស្ម័នកាបូនិច
(CO2)
តាមរយៈសកម្មភាព
ផលិតកម្ម
និងផលិតផល/សេវាកម្ម។

ការច្នៃធនធានឡើងវិញ

Panasonic ចូលរួមចំណែកបង្កើតសង្គមដែលមាននិរន្តរភាព តាមរយៈការផលិតដែលផ្ដោតលើការច្នៃប្រើឡើងវិញ ដើម្បីអភិរក្សធនធានសម្រាប់អនាគត

ដោយសារកំណើនសេដ្ឋកិច្ចកើនឡើងយ៉ាងឆាប់រហ័សទូទាំងពិភពលោក បញ្ហាពាក់ព័ន្ធនឹងធនធានកាន់តែមាន
ការចាប់អារម្មណ៍ និងក្ដីកង្វល់ចំពោះសង្គមកាន់តែខ្លាំងឡើងៗ។ ការទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើម និង
ធនធានថ្មីៗមិនត្រឹមតែប៉ះពាល់ដល់បរិស្ថានសកលរបស់យើងប៉ុណ្ណោះទេ ថែមទាំងអាចបណ្ដាលឱ្យមានការបំផ្លិច
បំផ្លាញធនធានរ៉ែ និងកំណើនតម្លៃវត្ថុធាតុដើមយ៉ាងឆាប់រហ័សទៀតផង។

ដោយមានទំនួលខុសត្រូវខ្ពស់ក្នុងនាមជាក្រុមហ៊ុនផលិត យើងកំពុងខិតខំបង្កើតគំនិតផ្ដួចផ្ដើមផ្សេងៗ ដើម្បី
កាត់បន្ថយបរិមាណប្រើប្រាស់វត្ថុធាតុដើមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ឧទាហរណ៍មួយនៃគំនិតផ្ដួច
ផ្ដើមនេះគឺការប្រើប្រាស់ធនធានច្នៃប្រើឡើងវិញ ដោយផ្អែកលើគោលគំនិត “ផលិតផលក្លាយជាផលិតផល”។ យើងយកកាកសំណល់ប្លាស្ទិកពីផលិតផលដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកនិង
សម្ងួតខោអាវ នៅពេលផលិតផលទាំងនោះផុតអាយុកាលប្រើប្រាស់ ហើយច្នៃកាកសំណល់ប្លាស្ទិកទាំងនោះទៅជា
វត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងសម្ភារប្រើប្រាស់ក្នុងផ្ទះផ្សេងៗ។ បន្ថែមពីនេះ លោហៈច្នៃប្រើឡើងវិញត្រូវបានប្រើ
ជាសម្ភារសំណង់។

បន្ថែមលើសកម្មភាពទាំងនេះ យើងកំពុងឆ្ពោះទៅរកការបញ្ចេញកាកសំណល់មកត្រឹមកម្រិតសូន្យ តាមរយៈការ កាត់បន្ថយការបោះចោលចុងក្រោយមកត្រឹមកម្រិតទាបបំផុត។ ឧទាហរណ៍ នៅប្រទេសសិង្ហបុរីខ្សាច់ត្រូវ
បានយក ទៅប្រើក្នុងការផលិតកុំប្រេសស័រដែលប្រើក្នុងទូទឹកកក ក្រោយពីបានប្រើរួចខ្សាច់ទាំងនោះត្រូវ
បានយកទៅបោះ ចោលនៅកន្លែងចាក់សំរាម។ ជំនួសឱ្យការធ្វើបែបនេះ ឥឡូវនេះខ្សាច់នោះត្រូវបានរៀបចំឱ្យ
ប្រើប្រាស់ឡើងវិញ ជាខ្សាច់ស្នូលនៅក្នុងដំណើរការផលិតកម្ម ឬប្រើប្រាស់ឡើងវិញជាគ្រឿងសំណង់ដោយក្រុមហ៊ុន
ផ្សេង។  ការធ្វើបែបនេះបានជួយកាត់បន្ថយគួរឱ្យកត់សម្គាល់នូវបរិមាណសំណល់ និងសំណល់ផ្ដល់ចំណូល ចំណាយ
ថ្លៃ លទ្ធកម្មលើវត្ថុធាតុដើម និងចំណាយលើការបោះចោលខ្សាច់សំណល់។

យើងនឹងចូលរួមចំណែកបង្កើតសង្គមដែលមាននិរន្តរភាព និងស្តង់ដាររស់នៅកាន់តែប្រសើរឱ្យចេញជារូបរាង
ឡើង តាមរយៈការបន្តលើកកម្ពស់ការ ផលិតដោយផ្ដោតលើការច្នៃប្រើឡើងវិញ។

យើងនឹងខិតខំដើម្បីប្រើ
ប្រាស់ធនធាន
ប្រកបដោយប្រសិទ្ធភាព
ដោយឆ្ពោះទៅរកការ
ផលិតដោយផ្ដោតលើការ
ច្នៃប្រើឡើងវិញ។

ការប្រើប្រាស់ធនធានទឹកដោយប្រុងប្រយ័ត្ន

ក្រុមហ៊ុន Panasonic ខិតខំដើម្បីអភិវឌ្ឍផលិតផលសន្សំសំចៃទឹក ក៏ដូចជាអភិរក្សធនធានទឹកនៅក្នុងសកម្មភាព
ផលិតកម្មផងដែរ

ទឹកនៅលើផែនដីកៅសិប៩៨%នៃគឺជាទឹកប្រៃ។ រីឯទឹកសាប 2% ដែលនៅសល់ ដោយមិនរួមបញ្ចូលផែនទឹកកក និងធនធានទឹកផ្សេងទៀតដែលមិនអាចចូលទៅដល់ នោះបរិមាណទឹកដែលអាចប្រើប្រាស់បាននៅក្នុងបឹង
ទន្លេ និងទឹករាក់ក្រោមដីគឺមានមិនដល់ 0.01% ផង។  យោងតាមរបាយការណ៍ស្ដីពីហានិភ័យជាសកល ដែលបោះ
ផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោកនៅខែមករា ឆ្នាំ 2015 វិបត្តិកង្វះទឹកត្រូវបានចុះបញ្ជីជា ហានិភ័យខ្ពស់
បំផុតដែលមានផលប៉ះពាល់ជាសកលធ្ងន់ធ្ងរបំផុត។

ដូច្នេះដើម្បីធានាបាននូវទឹកសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ឧស្សាហកម្ម និងកសិកម្មអោយបានគ្រប់គ្រាន់ Panasonic កំពុងចាត់វិធានការដើម្បីអភិរក្សធនធានទឹក ទាំងនៅក្នុងផលិតផលផ្ទាល់ និងសកម្មភាពផលិតកម្ម
ផងដែរ ក្នុងការរក្សាបាននូវមជ្ឈដ្ឋានរស់នៅដ៏សម្បូរហូរហៀរ។ ក្រុមហ៊ុនធ្វើការវិភាគយ៉ាងល្អិតល្អន់លើការប្រើ
ប្រាស់ទឹកតាមរយៈផលិតផលរបស់យើង យើងបានអភិវឌ្ឍមុខងារនានាដែលអនុញ្ញាតឱ្យមានការអភិរក្សទឹកក្នុង
បរិមាណគួរឱ្យកត់សម្គាល់ ដោយប្រើប្រាស់ទឹកក្នុងកម្រិតអប្បបរមា តាមរយៈការកែលម្អការគ្រប់គ្រងលំហូរទឹក
និងការប្រើប្រាស់សាចុះឡើង។ ផលិតផលទាំងនេះរួមមាន ម៉ាស៊ីនបោកនិងសម្ងួតខោអាវ ម៉ាស៊ីនលាងចាន
បង្គន់ទឹកក្ដៅ និងគម្របម៉ាស៊ីនសំប៉ែតដែលមានមុខងារសម្អាត។

នៅក្នុងដំណើរការផលិតកម្មរបស់យើង យើងកំពុងខិតខំដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដោយប្រើប្រាស់
បរិមាណទឹកថ្មីតិចជាងមុន និងបញ្ចេញចោលសំណល់ទឹកក្នុងបរិមាណតិចជាងមុនតាមរយៈការស្ដារ និងច្រោះ
ទឹកដើម្បីប្រើឡើងវិញ។ ឧទាហរណ៍ រោងចក្រ Nishikinohama នៃក្រុមហ៊ុន Panasonic Corporation Eco
Solutions Company ដែលផលិតផ្ទាំងថាមពលព្រះអាទិត្យ កំពុងប្រើប្រាស់ទឹកដែលបញ្ចេញចោលឡើងវិញ
នៅពេលបង្កើតទឹកសុទ្ធ ដោយច្រោះយកភាពបរិសុទ្ធនៅក្នុងសំណល់ទឹក ដោយប្រើឧបករណ៍បន្សុទ្ធទឹកមួយទៀត។

យើងនឹងអភិរក្ស
ធនធានទឹកតាមរយៈ
ការប្រើប្រាស់ទឹកប្រកប
ដោយប្រសិទ្ធភាព និង
បង្ការការបំពុលទឹក។

ការកាត់បន្ថយផលប៉ះពាល់នៃសារធាតុគីមី

ក្រុមហ៊ុន Panasonic គ្រប់គ្រងសារធាតុគីមីនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល ដើម្បីការពារអតិថិជន និងបរិស្ថាន។ 

សារធាតុគីមីដែលប្រើនៅក្នុងសម្ភារប្រើប្រាស់ក្នុងផ្ទះ និងផលិតផលក្នុងផ្ទះផ្សេងទៀត ជួយដល់ការរស់នៅមានផាសុកភាព និងសម្បូរស្តុកស្តម្ភតាមរូបភាពជាច្រើន។ ស្របពេលជាមួយគ្នានេះដែរ សារធាតុគីមីមួយចំនួនមានផលប៉ះពាល់ជាអវិជ្ជមានដល់មនុស្ស និងបរិស្ថាន ដូច្នេះការគ្រប់គ្រងសារធាតុគីមីពីការអភិវឌ្ឍផលិតផល និងដំណាក់កាលផលិតគឺជាកត្ដាសំខាន់ ដោយយកចិត្តទុកដាក់ចំពោះផលប៉ះពាល់លើសុខភាពមនុស្ស និង បរិស្ថានក្នុងអំឡុងពេលប្រើប្រាស់របស់អតិថិជនបន្ទាប់ពីបោះចោលផងដែរ។

ផ្អែកលើការទទួលស្គាល់នេះ ក្រុមហ៊ុន Panasonic អនុលោមតាមច្បាប់ និងបទប្បញ្ញតិ្តដែលពាក់ព័ន្ធរបស់ប្រទេសនីមួយៗ ហើយចូលរួមក្នុងសកម្មភាពអាជីវកម្មដោយស្របតាមគោលការណ៍ជាមូលដ្ឋានរបស់ខ្លួនស្ដីពីការកាត់
បន្ថយផលប៉ះពាល់នៃសារធាតុគីមីក្នុងអាយុកាលប្រើប្រាស់ផលិតផលទាំងមូល ដោយរាប់តាំងពីការធ្វើលទ្ធកម្មវត្ថុ
ធាតុដើម រហូតដល់ផលិតកម្ម ការប្រើប្រាស់របស់អតិថិជន និងការបោះចោល។

ក្រុមហ៊ុន Panasonic ខិតខំដើម្បីកំណត់សារធាតុគីមីដែលមាននៅក្នុងផលិតផល។ តាមរយៈការវាយតម្លៃផលប៉ះពាល់ចំពោះមនុស្ស និង បរិស្ថាន តាមរយៈការស្ម័គ្រចិត្តឈប់ប្រើប្រាស់សារធាតុគីមី ក្នុងករណីដែលសារធាតុទាំងនោះអាចបង្កហានិភ័យ ក្រុមហ៊ុន Panasonic មានគោលដៅផ្ដល់នូវផលិតផលដែលមានសុវត្ថិភាព។

បន្ថែមពីនេះ ដើម្បីបង្ការការបំពុលខ្យល់ ទឹក និងដីនៅក្នុងតំបន់នៃរោងចក្ររបស់ខ្លួន ក៏ដូចជាដើម្បីបង្ការផលប៉ះពាល់ជាអវិជ្ជមានចំពោះប្រជាជនដែលរស់នៅជុំវិញ ក្រុមហ៊ុន Panasonic កំពុងខិតខំដើម្បីកាត់បន្ថយសារធាតុគីមីដែលប្រើនៅរោងចក្ររបស់ខ្លួន តាមរយៈការកែលម្អ វិធីសាស្ត្រផលិតកម្ម។

យើងនឹងកាត់
បន្ថយផលប៉ះពាល់នៃសារ
ធាតុគីមី
ចំពោះសុខភាពមនុស្ស
និងបរិស្ថាន។

ការអភិរក្សជីវចម្រុះ

ក្រុមហ៊ុន Panasonic ខិតខំដើម្បីអភិរក្សជីវចម្រុះផ្តោតនៅផ្នែកសំខាន់ៗបី៖
ផលិតផល លទ្ធកម្ម និងការប្រើប្រាស់ដីធ្លី។ 

សកម្មភាពសង្គមរបស់យើងត្រូវបានបង្កើតឡើងដោយមានអំណោយផលពីធម្មជាតិ (សេវាកម្មប្រព័ន្ធអេកូ)
ដោយរួមមានដី ខ្យល់ ទឹក រុក្ខជាតិ និងសត្វ។ ធម្មជាតិត្រូវបានបង្កើតឡើងដោយផ្អែកតាមលំនឹងជីវិតដ៏ផុយ
ស្រួយ ដូច្នេះការអភិរក្សជីវចម្រុះអាចឱ្យយើងផ្ទេរអំណោយផលទាំងនេះទៅកូនចៅជំនាន់ក្រោយគឺពិតជាមាន
សារៈសំខាន់។

ក្រុមហ៊ុន Panasonic បានប្ដេជ្ញាចិត្តក្នុងការយល់ដឹងឱ្យបានសមស្របអំពីផលប៉ះពាល់នៃសកម្មភាពអាជីវកម្ម
របស់ខ្លួនចំពោះជីវចម្រុះ ក៏ដូចជាចូលរួមចំណែកអភិរក្សផងដែរ ជាពិសេសគឺការលើកកម្ពស់គំនិតផ្ដួចផ្ដើមនៅ
ក្នុងផ្នែកសំខាន់ៗបីខាងក្រោម៖ (1) ផលិតផល៖ បង្កើនផលិតផលដែលចូលរួមចំណែកអភិរក្សជីវចម្រុះ (2) លទ្ធ
កម្ម៖ លើកកម្ពស់លទ្ធកម្មបៃតង ឆ្ពោះទៅរកការប្រើប្រាស់ធនធានព្រៃឈើដែលមាននិរន្តរភាព និង (3) ការប្រើ
ប្រាស់ដីធ្លី៖ ការប្រើប្រាស់ផ្នែកបៃតងនៅតំបន់អាជីវកម្ម ដើម្បីចូលរួមចំណែកអភិរក្សជីវចម្រុះ។

នៅក្នុងផ្នែក “ផលិតផល” ប្រព័ន្ធវាយតម្លៃការចូលរួមចំណែកក្នុងជីវចម្រុះតាមផលិតផលត្រូវបានបង្កើតឡើងរួម
គ្នាជាមួយអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិមួយ (NGO) នឹងត្រូវបានប្រើប្រាស់ក្នុងការបង្កើតផលិតផលនៅ
ក្រុមហ៊ុន Panasonic។ ជាមួយគ្នានេះដែរ ផលិតផល ពាក់ព័ន្ធនឹងជីវចម្រុះត្រូវបានបញ្ចូលទៅក្នុងលក្ខន្តិកៈនៃការទទួលស្គាល់ “ផលិតផលបៃតង” ហើយយើងស្ម័គ្រចិត្តវាយតម្លៃទំនាក់ទំនងរវាងវត្ថុធាតុដើម មុខងារ និងជីវចម្រុះ។

នៅក្នុងផ្នែក “លទ្ធកម្ម” ក្រុមហ៊ុន Panasonic បានប្រឹក្សាយ៉ាងហ្មត់ចត់ជាមួយអង្គការ World Wide Fund for Nature (WWF) Japan បានបង្កើត “គោលការណ៍ណែនាំស្ដីពីលទ្ធកម្មបៃតងរបស់ក្រុមហ៊ុន Panasonic Group ដើម្បីព្រៃឈើ” នឹងលើកកម្ពស់លទ្ធកម្មវត្ថុធាតុដើមដោយយកចិត្តទុកដាក់លើជីវចម្រុះ។

នៅក្នុងផ្នែក “ការប្រើប្រាស់ដីធ្លី” ជីវចម្រុះនៃផ្នែកបៃតងនៅតំបន់អាជីវកម្មរបស់ក្រុមហ៊ុន Panasonic ត្រូវបានវាយតម្លៃដើម្បីអភិវឌ្ឍយន្តការ ដែលមិនត្រឹមតែអភិរក្សអត្រារុក្ខជាតិ និងសត្វក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវកន្លែងទំនេរសម្រាប់បណ្ដាញសរីរាង្គសត្វព្រៃក្នុងតំបន់ដើម្បីរស់នៅ និងបង្កាត់ពូជទៀតផង។

ក្រុមហ៊ុន Panasonic នឹងបន្តសហការជាមួយរដ្ឋាភិបាលក្នុងតំបន់ អង្គការមិនរកប្រាក់ចំណេញ (NPO) ផ្នែកបរិស្ថាន និងអង្គការឯកទេសនានា ដើម្បីអភិរក្សជីវចម្រុះ។

សម្រាប់ព័ត៌មានលម្អិត សូមមើលសកម្មភាពបរិស្ថាន៖

យើងនឹងយកចិត្តទុកដាក់ និងអភិរក្សជីវចម្រុះ។