ការគ្រប់គ្រង/គោលការណ៍ CSR ការគ្រប់គ្រងហានិភ័យ

និរន្តរភាព និងទស្សនវិជ្ជានៃការគ្រប់គ្រងដែលមិនប្រែប្រួលរបស់យើង

បេសកកម្មរបស់ក្រុមហ៊ុន Panasonic គឺចូលរួមចំណែកជាមួយការ
រីកចម្រើននៃវប្បធម៌ពិភពលោក ដោយខិតខំកែលម្អសង្គមឱ្យ
កាន់តែប្រសើរឡើង តាមរយៈផលិតផលដែលយើងផលិត និងលក់។
គោលដៅគ្រប់គ្រងមូលដ្ឋានរបស់ក្រុមហ៊ុន Panasonic បញ្ជាក់យ៉ាង
ច្បាស់នូវគោលបំណងនៃសកម្មភាពអាជីវកម្មរបស់យើង ក៏ដូចជា
គោលបំណងនៃវត្តមានរបស់យើងផងដែរ។

ចាប់តាំងពីការបង្កើតក្រុមហ៊ុននៅឆ្នាំ 1918 មក ទស្សនវិជ្ជានៃការ
គ្រប់គ្រងនេះបានបង្កើតនូវមូលដ្ឋានគ្រឹះនៃសកម្មភាពអាជីវកម្
ទាំងអស់របស់យើង។ យើងមានគោលគំនិតជាមូលដ្ឋាន "ក្រុមហ៊ុនជា
ស្ថាប័នសាធារណៈក្នុងសង្គម" ដែលជាធាតុផ្សំសំខាន់នៃទស្សនៈនេះ។
 ធនធានគ្រប់គ្រងទាំងអស់របស់ក្រុមហ៊ុន ដែលរួមបញ្ចូលទាំង
មនុស្ស ប្រាក់ និងផលិតផល គឺសុទ្ធតែបានមកពីសង្គម។

ខណៈពេលដែលក្រុមហ៊ុនចូលរួមក្នុងសកម្មភាពអាជីវកម្មដោយប្រើ
ធនធានដែលផ្ដល់ការជឿទុកចិត្តដោយសង្គម ក្រុមហ៊ុនក៏អភិវឌ្ឍ
ទន្ទឹមនឹងសង្គមផងដែរ ដូច្នេះសកម្មភាពរបស់ក្រុមហ៊ុនត្រូវតែមាន
តម្លាភាព ស្មើភាព និងត្រឹមត្រូវ។

ក្រុមហ៊ុន Panasonic Group ទាំងមូលយកចិត្តទុកដាក់ក្នុង ការ
ធានាថា សកម្មភាពអាជីវកម្ម និងគ្រប់គ្រងរបស់យើងមានភាព
សមស្របសម្រាប់ "ស្ថាប័នសាធារណៈក្នុងសង្គម" ហើយយើងនឹងបន្ត
អនុវត្តទស្សនវិជ្ជានៃការគ្រប់គ្រងនេះ តាមរយៈការផលិតជាអាជីវ
កម្ម ចម្បងរបស់យើង។ នេះក៏ជាចំណុចដ៏សំខាន់នៃនិរន្តរភាពរបស់
ក្រុមហ៊ុន Panasonic Group ផងដែរ។

ខណៈដែលយើងឈរជើងនៅចំណុចរបត់ជាប្រវត្តិសាស្ត្រនៅក្នុងវិស័យ
ជាច្រើននាពេលបច្ចុប្បន្នដូចជា សង្គម សេដ្ឋកិច្ច បរិស្ថានសកល
ជាដើម ក្រុមហ៊ុន Panasonic Group នឹងបន្តលើកកម្ពស់ការគ្រប់
គ្រងនិរន្តរភាពជាសកល និងចូលរួមចំណែកជាមួយអនាគតនៃ
សង្គម និងពិភពលោក តាមរយៈការដាក់ស្នើនូវរបៀបនៃការរស់នៅ
សម្រាប់អនាគត។

អក្សរផ្ចង់ជប៉ុនអំពីគោលដៅគ្រប់គ្រងមូលដ្ឋានរបស់ក្រុមហ៊ុន Panasonic

ទស្សនវិជ្ជានៃការគ្រប់គ្រងរបស់ខ្ញុំ (ចេញផ្សាយនៅខែមិថុនា ឆ្នាំ 1978)

រូបថតស្ថាបនិកក្រុមហ៊ុន Panasonic លោក Konosuke Matsushita

“បច្ចុប្បន្ន មានការពិភាក្សាជាច្រើនអំពី ‘ទំនួលខុសត្រូវសង្គម’ ថ្វីបើអត្ថន័យនៃគោលគំនិតនោះអាច
មានលក្ខណៈទូលំទូលាយដោយអាស្រ័យលើស្ថានភាពសង្គមក្នុងពេលជាក់លាក់ក៏ពិតមែន ក៏ទំនួលខុស
ត្រូវសង្គមជាមូលដ្ឋាននៃក្រុមហ៊ុនមួយគួរតែដើម្បីកែលម្អសង្គមឱ្យកាន់តែប្រសើរ តាមរយៈសកម្មភាព
អាជីវកម្មរបស់ខ្លួន ទោះជានៅក្នុងសម័យកាលណាក៏ដោយ។ វាមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រង
សកម្មភាពអាជីវកម្មទាំងអស់ ដោយផ្អែកលើការយល់ដឹងអំពីបេសកកម្មនេះ”។

លោក Konosuke Matsushita,
ស្ថាបនិកនៃក្រុមហ៊ុន Panasonic Corporation

ក្រមប្រតិបត្តិរបស់ក្រុមហ៊ុន Panasonic ត្រូវបានបង្កើតឡើងនៅឆ្នាំ 1992 ជាការណែនាំជាក់លាក់សម្រាប់ការអនុវត្តទស្សនវិជ្ជានៃការគ្រប់គ្រងរបស់ក្រុមហ៊ុន។ (កំណែឆ្នាំ 2014 គឺជាស្តង់ដារបច្ចុប្បន្ន បន្ទាប់ពីធ្វើការកែប្រែ និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់)

ក្រុមហ៊ុន Panasonic បានបង្កើតគោលការណ៍ស្ដីពីនិរន្តរភាពនៅឆ្នាំ 2013 ជាកំណត់ត្រាជាលាយលក្ខណ៍អក្សរនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីចូលរួមចំណែកជាមួយសង្គមបច្ចុប្បន្ន និងដើម្បីបំពេញទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន (CSR)។