ការបង្កើនតគុណភាព និងធានាសុវត្ថិភាពផលិតផល

ក្រុមហ៊ុន Panasonic ចាត់ទុកសុវត្ថិភាពផលិតផលជាអាទិភាពចម្បងរបស់ខ្លួន ដែលបម្រើដល់អតិថិជនយ៉ាងពិតប្រាកដ

នៅក្រុមហ៊ុន Panasonic យើងយកចិត្តទុកដាក់យ៉ាងខ្លាំងលើគុណភាពផលិតផល និងខិតខំបង្កើតផលិតផលដែលអាចទុកចិត្តបាន ពីអតិថិជនរបស់យើងនៅជុំវិញពិភពលោកហើយពួកគាត់អាចប្រើប្រាស់បាន ទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ។

ហេតុនេះហើយទើបគោលការណ៍គុណភាពរបស់ក្រុមហ៊ុន Panasonic បញ្ជាក់ថា ក្រុមហ៊ុននឹង "បម្រើដល់អតិថិជនយ៉ាងពិតប្រាកដ តាមរយៈការផ្តល់ផលិតផល និងសេវាកម្មដែលបន្តបំពេញនូវតម្រូវការរបស់អតិថិជន និងសង្គម"។ ក្រុមហ៊ុន Panasonic ក៏ធានាផងដែរថា តាមរយៈគោលការណ៍គោលដែលបានកំណត់ដោយឡែកពីគ្នាលើសុវត្ថិភាពផលិតផល ការធានាគុណភាព និងសុវត្ថិភាពផលិតផលដ៏ល្អបំផុតត្រូវបានអនុវត្តតាមយ៉ាងហ្មត់ចត់នៅទូទាំងក្រុមហ៊ុន Panasonic Group។

ដើម្បីអនុវត្តគោលការណ៍ទាំងនេះ ក្រុមហ៊ុននីមួយៗបានអនុវត្តប្រព័ន្ធសម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន ដោយមានទំនួលខុសត្រូវឯករាជ្យ និងបទប្បញ្ញត្តិផ្ទាល់ខ្លួន ក្រោមការត្រួតពិនិត្យរបស់ប្រធានផ្នែកគុណភាព (CQO)។ បន្ថែមលើនេះទៀត ក្រុមហ៊ុន Panasonic រៀបចំ “ការប្រជុំផ្នែកយុទ្ធសាស្រ្តគុណភាព” និង “ការប្រជុំរបស់អ្នកគ្រប់គ្រងគុណភាព” ជាទៀងទាត់។ កិច្ចប្រជុំទាំងពីរនេះបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងក្រុម និងលើកកម្ពស់ការប្រឹងប្រែងកែលម្អគុណភាព។

ដើម្បីអនុវត្តការផលិតប្រកបដោយសុវត្ថិភាពរបស់ផលិតផលជាចម្បងរបស់ខ្លួន ក្នុងឆ្នាំ 2012 ក្រុមហ៊ុន Panasonic បានរៀបចំគណៈកម្មាធិការសុវត្ថិភាពផលិតផលទូទៅទូទាំងក្រុមហ៊ុនរបស់ខ្លួន ហើយបានបង្កើតក្រុមការងារបច្ចេកទេសសុវត្ថិភាព និងក្រុមការងារស្តង់ដារសុវត្ថិភាព។ តាមរយៈការប្រើប្រាស់ក្រុមការងារទាំងនេះ ក្រុមហ៊ុនបានបង្កើត បច្ចេកវិទ្យាសុវត្ថិភាពយ៉ាងរឹងមាំ និងបានអភិវឌ្ឍស្តង់ដារសុវត្ថិភាពផលិតផល ដែលបង្កើតជាប្រព័ន្ធដែលល្អ និងមានស្ថិរភាពជាងមុន។ ដោយសារតម្រូវការកើនឡើងសម្រាប់មុខងារសុវត្ថិភាពនៅក្នុងផលិតផលយានយន្ត មនុស្សយន្ត និងផលិតផលផ្សេងទៀត ក្រុមហ៊ុន Panasonic លើកកម្ពស់ការទទួលបានវិញ្ញាបនបត្រស្តង់ដារសុវត្ថិភាព តាមរយៈភាពជាដៃគូនៅក្នុងក្រុមហ៊ុន ដើម្បីធានាសុវត្ថិភាពនៅក្នុងប្រភេទផលិតផលទាំងនេះ។

ក្នុងករណីដែលមិនអាចនឹកស្មានដល់អាចកើតមានឡើង គ្រោះថ្នាក់ពាក់ព័ន្ធនឹងផលិតផលបានកើតឡើង ក្រុមហ៊ុន Panasonic បានបញ្ជាក់ភ្លាមៗអំពីអង្គហេតុទាក់ទងនឹងឧប្បត្តិហេតុ វិភាគអំពីមូលហេតុ និងធ្វើតេស្ត។ ប្រសិនបើក្រុមហ៊ុនកំណត់ថាគ្រោះថ្នាក់ទាក់ទងនឹងផលិតផលមានលក្ខណៈធ្ងន់ធ្ងរ នោះព័ត៌មានលម្អិតត្រូវបានរាយការណ៍យ៉ាងឆាប់រហ័សទៅថ្នាក់ដឹកនាំក្រុមហ៊ុន និងភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ដើម្បីធានាសុវត្ថិភាពដល់អតិថិជនរបស់ខ្លួន ក្រុមហ៊ុន Panasonic Group ដើរតួជាអ្នកចាត់វិធានការសមស្របទាំងអស់។

ស្វែងយល់បន្ថែម៖

ទំនាក់ទំនងជាមួយអតិថិជន

យើងផ្តល់ទំនុកចិត្ត និងការពេញចិត្តដល់អតិថិជនរបស់យើង ដោយផ្អែកលើទស្សនវិជ្ជានៃ “សេវាកម្មពិត” របស់យើង។ 

ទស្សនវិជ្ជានៃការគ្រប់គ្រងរបស់ Panasonic បានចូលរួមចំណែកដល់សង្គម តាមរយៈផលិតផល និងសេវាកម្មរបស់ខ្លួន ដោយយកចិត្តទុកដាក់ចំពោះ អតិថិជនជានិច្ច។ ផ្អែកលើទស្សនវិជ្ជានេះ ក្រុមហ៊ុនខិតខំកែលម្អការពេញចិត្តពីអតិថិជន (CS) និងផ្តល់ជូននូវផលិតផល ដំណោះស្រាយ និងសេវាកម្មដែលធ្វើឱ្យជីវិតរស់នៅរបស់មនុស្សនៅជុំវិញពិភពលោកមានភាពប្រសើរឡើង។

នៅពេលផ្ដល់ជំនួយផ្នែកសេវាកម្មបម្រើអតិថិជន និងការជួសជុលតាមរយៈបណ្តាញសេវាកម្មជាសកលរបស់ខ្លួន ក្រុមហ៊ុន Panasonic ខិតខំដើម្បីភាពស្មោះត្រង់ ភាពត្រឹមត្រូវ និងរហ័ស តាមរយៈធ្វើសកម្មភាពដោយការគោរព។ ដើម្បីទទួលបានភាពគោលរបស់ខ្លួននៅក្នុងគោលការណ៍នៃ "សេវាកម្មពិត" ដែលស្ថាបនិកក្រុមហ៊ុនបានចែករំលែកមកតាមរយៈសាររបស់គាត់។ ជំហរជាមូលដ្ឋានរបស់ក្រុមហ៊ុនគឺដើម្បីផ្តល់ទំនុកចិត្ត ភាពស្ងប់ចិត្ត និងការពេញចិត្តដល់អតិថិជន។

លើសពីនេះទៀត ក្រុមហ៊ុន Panasonic បានបង្កើតនូវវិធានជាមូលដ្ឋានសម្រាប់ឆ្លើយតបទៅអតិថិជន (អនុលោមតាម ISO 10002) សម្រាប់ឆ្លើយតប ទូទាំងក្រុមហ៊ុនឱ្យបានសមស្របទៅនឹងសំណួរ និងបណ្ដឹងពីអតិថិជន។ យើងបានអនុវត្តប្រព័ន្ធគ្រប់គ្រងស្របតាម ISO ដោយផ្អែកលើវិធានជាមូលដ្ឋានសម្រាប់ការឆ្លើយតបចំពោះអតិថិជន និងស្របតាមប្រព័ន្ធច្បាប់នៅក្នុងប្រទេស ឬតំបន់នីមួយៗ។

សកម្មភាពរបស់ CS ត្រូវបានត្រួតពិនិត្យដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Panasonic ក្រោមកិច្ចសហប្រតិបត្តិការរវាងការិយាល័យកណ្តាល និងក្រុមហ៊ុន ពាក់ព័ន្ធផ្សេងទៀត។  CS នៃក្រុមហ៊ុនលក់របស់ក្រុមហ៊ុន Panasonic នៅជុំវិញពិភពលោក ប្រមូលព័ត៌មានទាក់ទងនឹងសេវាកម្ម និងគុណភាព ក៏ដូចជាសំណើរបស់អតិថិជន និងព័ត៌មានផ្សេងទៀតផងដែរ។ ព័ត៌មាននេះត្រូវបានប្រើប្រាស់ ដើម្បីធានានូវគុណភាព និងសុវត្ថិភាពនៃផលិតផល និងដើម្បីជួយអភិវឌ្ឍផលិតផលដែលត្រូវនឹងតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារនីមួយៗ។

បុគ្គលិក CS នៅប្រទេសជប៉ុនចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលពួកគេបានទទួល ដើម្បីខិតខំផ្តល់សេវាកម្មបម្រើអតិថិជនឱ្យបានកាន់តែប្រសើរ។

ក្រុមហ៊ុន Panasonic ប្រើប្រាស់វិធីសាស្រ្តជាច្រើន ដើម្បីវិភាគមតិរបស់អតិថិជន (VOC) និងប្រើប្រាស់លទ្ធផលនៃការវិភាគរបស់ខ្លួន តាមរយៈការសម្របសម្រួលរវាងផែនការផលិតផល ការរចនា វិស្វកម្ម ផ្នែកទីផ្សារ និងផ្នែកលក់ ដើម្បីកែលម្អការអភិវឌ្ឍផលិតផល មុខងារ គុណភាព សៀវភៅណែនាំ ការធ្វើបច្ចុប្បន្នភាព កាតាឡុក និងសកម្មភាពទីផ្សារ។

ក្រុមហ៊ុន Panasonic ចាត់ទុកសកម្មភាព VOC របស់ខ្លួនថាជាការអនុវត្តជាក់ស្តែងនៃទស្សនវិជ្ជាគ្រប់គ្រងរបស់ខ្លួន ដើម្បីកែលម្អការពេញចិត្តរបស់អតិថិជន។ ក្រុមហ៊ុនលើកទឹកចិត្តបុគ្គលិកទាំងអស់ឱ្យចូលរួមជាមួយមតិអតិថិជនរបស់ក្រុមហ៊ុននៅក្នុងការងារទាំងអស់។

ស្វែងយល់បន្ថែម៖

សុវត្ថិភាពព័ត៌មាន និងការការពារព័ត៌មានផ្ទាល់ខ្លួន

យើងកំពុងផ្តោតលើវិធានការសុវត្ថិភាពព័ត៌មាន ដើម្បីការពារការខូចខាតដល់អតិថិជន ដៃគូអាជីវកម្មរបស់យើង និងអ្នកដទៃទៀត

ក្រុមហ៊ុន Panasonic ដឹងយ៉ាងច្បាស់ពីសារសំខាន់នៃការការពារព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានផ្សេងទៀត ដែលអតិថិជនរបស់ខ្លួនបានប្រគល់ឱ្យ។ ក្រុមហ៊ុនបានបង្កើតប្រព័ន្ធមួយសម្រាប់ការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន និងខិតខំគ្រប់គ្រងព័ត៌មានឱ្យបានត្រឹមត្រូវនៅទូទាំងក្រុមហ៊ុន តាមរយៈការបង្កើត ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ពិភពលោក។

ក្រុមហ៊ុន Panasonic ខិតខំបង្កើនកម្រិតចំណេះដឹង និងការយល់ដឹងរបស់បុគ្គលិកទាំងអស់ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងព័ត៌មានបានត្រឹមត្រូវ តាមរយៈ ការបណ្តុះបណ្តាល។ ការបណ្តុះបណ្តាលអំពីទម្រង់ថ្មីៗនៃហានិភ័យសម្រាប់ក្រុមនិយោជិត និងបុគ្គលិកទាំងអស់ ត្រូវបានបង្កើតឡើងយោងទៅតាមតួនាទីរបស់ពួកគេនៅក្នុងស្ថាប័ន ដែលគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានផ្សេងទៀតដែលបានប្រគល់ឱ្យក្រុមហ៊ុន Panasonic។

ក្នុងការពិចារណាអំពីកំណើនដែលបានរំពឹងទុកនៃអាជីវកម្ម IoT របស់ខ្លួន ក្រុមហ៊ុន Panasonic កំពុងផ្តួចផ្តើមគំនិតក្នុងការទទួលខុសត្រូវរបស់ខ្លួនចំពោះសង្គម ដោយគ្រប់គ្រងទិន្នន័យតាមរបៀបការពារឯកជនភាព ក្រុមហ៊ុនមានឱកាសគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនច្រើនជាងមុន ដូចជាកំណត់ត្រាប្រចាំថ្ងៃជាដើម។

ស្វែងយល់បន្ថែម៖

ការផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយជាសាធារណៈ ប្រកបដោយការទទួលខុសត្រូវ

ការបង្កើនគុណតម្លៃនៃម៉ាកPanasonic តាមរយៈការពង្រីកទំនាក់ទំនងក្រុមហ៊ុនត្រឹមត្រូវ និងមានភាពស្មើគ្នាវ

ប៉ុន្មានឆ្នាំថ្មីៗនេះ មានរឿងអាស្រូវនៅក្នុងក្រុមហ៊ុនជាបន្តបន្ទាប់នៅជុំវិញពិភពលោក សង្គមផ្ដោតទៅរកក្រុមហ៊ុន កាន់តែច្រើនឡើងៗ។ សង្គមបានចាប់ផ្តើមចោទជាសំណួរអំពីអភិបាលកិច្ចក្រុមហ៊ុន ការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ឥរិយាបថរបស់ក្រុមហ៊ុន និងវិធីដែលក្រុមហ៊ុនត្រូវបានគ្រប់គ្រងជាទូទៅ។ ដើម្បីឆ្លើយតបទៅនឹងការលើកឡើង ទំនាក់ទំនងក្រុមហ៊ុនកាន់តែមានសារៈសំខាន់ជាងមុន។

ក្រមប្រតិបត្តិរបស់ក្រុមហ៊ុន Panasonic ចែងអំពីគោលការណ៍ដូចខាងក្រោម សម្រាប់ទំនាក់ទំនងគោលរបស់យើងក្នុងនាមជាសាជីវកម្ម។
(1) ទំនាក់ទំនង
តាមរយៈទំនាក់ទំនងក្រុមហ៊ុនដែលរួមមានទំនាក់ទំនងសាធារណៈ និងសកម្មភាពផ្សាយពាណិជ្ជកម្ម នឹងផ្តល់ព័ត៌មានសមស្រប ត្រឹមត្រូវអំពីគោលការណ៍ក្រុមហ៊ុនគោលក៏ដូចជាផលិតផល សេវាកម្ម និងបច្ចេកវិទ្យា ដោយមានគោលបំណងក្នុងការជូនដំណឹងដល់អតិថិជន អ្នកចូលហ៊ុនដែលពាក់ព័ន្ធផ្សេងទៀតឱ្យបានប្រសើរជាងមុន ដោយលើកកម្ពស់គុណតម្លៃនៃម៉ាក។ ទន្ទឹមនឹងនេះ យើងនឹងបន្តស្តាប់ និងសង្កេតមើលជាសាធារណៈ ដើម្បីស្វែងយល់ពីពួកគេ និងឆ្លុះបញ្ចាំងពីទស្សនៈរបស់ពួកគេនៅក្នុងសកម្មភាពអាជីវកម្ម ទីផ្សារ និងការលក់ទំនិញ។
(2) ការបង្ហាញ និងខ្លឹមសារដែលសមស្រប
យើងនឹងមិនធ្វើបោកបញ្ឆោត បំភាន់ ក្លែងបន្លំ ឬគ្មានភាពយុត្តិធម៌ឡើយ។ ការផ្សាយពាណិជ្ជកម្មរបស់យើងមិនត្រូវបង្ខូចកេរ្តិ៍ឈ្មោះ ឬពាក់ព័ន្ធនឹងនយោបាយ ឬសាសនាឡើយ។
(3) ការច្នៃប្រឌិត និងការបង្កើតថ្មី
យើងផ្ដោតលើការអភិវឌ្ឍ ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់យើង នៅក្នុងសកម្មភាពទំនាក់ទំនងក្រុមហ៊ុនរបស់យើង និងបង្ហាញឱ្យអតិថិជនដឹងថា ពួកគេអាចជឿទុកចិត្តលើម៉ាករបស់យើងបាន។

ស្វែងយល់បន្ថែម៖

ការអនុវត្តប្រតិបត្តិការដោយស្មើភាព

ដោយអនុលោមតាមច្បាប់ និងទស្សនវិជ្ជាក្រុមហ៊ុន យើងខិតខំកែលម្អបទដ្ឋានសង្គមម្ដងមួយៗ ដើម្បីលើកកម្ពស់ការអនុវត្តអាជីវកម្មដែលមានភាពស្មើភាព  

ដោយសារសកម្មភាពក្រុមហ៊ុនរីកលូតលាស់ទូទាំងពិភពលោក ករណីមិននឹកស្មានដល់បានកើតឡើង មិនមែន
ដោយសារតែចេតនាទុច្ចរិត និងឧក្រិដ្ឋកម្មប៉ុណ្ណោះទេ ថែមទាំងកង្វះការយល់ដឹង និងចំណេះដឹងផងដែរ។ នៅ
ក្រុមហ៊ុន Panasonic យើងជឿជាក់ថា ការអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងទស្សនវិជ្ជាក្រុមហ៊ុន នៅក្នុង
សកម្មភាពអាជីវកម្មទាំងអស់គឺជាគ្រឹះសំខាន់នៃអាជីវកម្មរបស់យើង។ យើងខិតខំសម្រេចឱ្យបានតាមរយៈការ
ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវវិធានទាំងនេះ ក្នុងគោលបំណងលើកកម្ពស់ការធ្វើប្រតិបត្តិការដោយស្មើភាពនៅគ្រប់
ប្រទេស និងតំបន់ទាំងអស់ក្នុងពិភពលោក និងដើម្បីទទួលបានសង្គមមួយដែលមាននិរន្តរភាព។ នេះគឺជា
"ក្រមប្រតិបត្តិរបស់ក្រុមហ៊ុន Panasonic" ដែលរួមបញ្ចូលលក្ខខណ្ឌតម្រូវនៃគោលការណ៍ណែនាំរបស់ OECD
(ស្ថាប័នសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច) សម្រាប់សហគ្រាសពហុជាតិ និងបទដ្ឋានផ្សេង
ទៀត។

នៅក្នុងប្រតិបត្តិការ យើងមានបណ្តាញសកលផ្នែកច្បាប់ នាយក និងមន្រ្តីប្រតិបត្តិ ដែលទទួលបន្ទុកធានានូវការប្រកាន់ខ្ជាប់នូវក្រមប្រតិបត្តិ ក៏ដូចជាអ្នកគ្រប់គ្រងដែលទទួលបន្ទុកការគ្រប់គ្រងការនាំចេញ និងអ្នកផ្សេងទៀតដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យមុខងារផ្សេងៗជាច្រើននៅក្នុងក្រុមហ៊ុន ផ្នែកអាជីវកម្ម និងការិយាល័យកណ្តាលប្រចាំតំបន់នៅខាងក្រៅប្រទេសជប៉ុន។

ជារៀងរាល់ឆ្នាំ យើងកំណត់ខែកញ្ញាជា “ខែនៃការយល់ដឹងអំពីអនុលោមភាព” ដែលត្រូវបានសម្គាល់ដោយកិច្ច
ប្រឹងប្រែង ដើម្បីពង្រឹងការយល់ដឹងរបស់យើងអំពីតម្រូវការក្នុងការសង្កេតមើលលក្ខខណ្ឌតម្រូវការក្រមសីលធម៌
និងច្បាប់។ អំឡុងខែនេះ យើងធ្វើការ “ស្ទង់មតិពីការយល់ដឹងអំពីអនុលោមភាព” ដើម្បីពិនិត្យមើលកម្រិតនៃ
ការផ្សព្វផ្សាយអំពីអនុលោមភាពក្នុងចំណោមបុគ្គលិករបស់យើងនៅជុំវិញពិភពលោក។ លើសពីនេះទៀត យើងក៏
ធ្វើការត្រួតពិនិត្យប្រចាំឆ្នាំអំពីស្ថានភាពនៃការប្រតិបត្តិ និងការអនុវត្តនៃ “ក្រមប្រតិបត្តិរបស់ក្រុមហ៊ុន
Panasonic” នៅគ្រប់ទីតាំងអាជីវកម្មរបស់យើងទាំងអស់នៅជុំវិញពិភពលោកផងដែរ។

លើសពីនេះទៀត ដើម្បីការពារកុំឱ្យមានភាពមិនត្រឹមត្រូវ និងសម្រេចបាននូវដំណោះស្រាយយ៉ាងឆាប់រហ័ស យើង បានបង្កើតខ្សែទូរសព្ទបន្ទាន់ សម្រាប់ការជូន ដំណឺងអំពីភាពអសកម្ម នៅក្នុងទីតាំងអាជីវកម្មក្នុងស្រុក និងក្រៅ ប្រទេស និងសម្រាប់ដៃគូអាជីវកម្មរបស់យើង។ តាមរយៈកិច្ចប្រឹងប្រែងទាំងនេះ យើងអាចយល់បានកាន់តែច្បាស់ អំពីបញ្ហាហើយបន្ទាប់មកផ្តួចផ្តើមគំនិត ដើម្បីកែប្រែឱ្យវាប្រសើរឡើងនៅកម្រិតទីតាំងអាជីវកម្ម។ យើងក៏នឹងប្រមូលផ្ដុំដំណោះស្រាយទាំងនេះ តាមលក្ខណៈបង្រួបបង្រួម និងលម្អិតនៅកម្រិតការិយាល័យកណ្តាល ផងដែរ ហើយបន្ទាប់មកឆ្លុះបញ្ចាំងចំណុចទាំងនោះនៅក្នុងវិធានការរួមរបស់ក្រុមហ៊ុន ដោយផ្អែកលើលក្ខខណ្ឌសង្គម។ បច្ចុប្បន្ននេះ គំរូអាទិភាពរបស់យើងគឺ “ការការពារក្រុមកាតែល” និង “ការការពារការសូកប៉ាន់មន្ត្រីរដ្ឋាភិបាល”។

ស្វែងយល់បន្ថែម៖

ការគោរពសិទ្ធិមនុស្ស

ក្រុមហ៊ុន Panasonic បានកំណត់បណ្ដុំគោលការណ៍រឹងមាំស្តីពីសិទ្ធិមនុស្ស និងបានបង្កើតប្រព័ន្ធគ្រប់គ្រង សម្រាប់ការអនុវត្តតាមគោលគោលការណ៍

ការគោរពសិទ្ធិមនុស្សជាគោលការណ៍គ្រឹះរបស់សហគមន៍អន្តរជាតិ ហើយការគោរពសិទ្ធិរបស់អតិថិជន និងបុគ្គលិកគឺជាចំណុចសំខាន់សម្រាប់ក្រុមហ៊ុនដែលជាអាជីវកម្មរបស់ខ្លួនបានពង្រីកពាសពេញពិភពលោក។

ក្រុមហ៊ុន Panasonic បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងក្រមប្រតិបត្តិរបស់ខ្លួនថា "យើងត្រូវតែគោរពសិទ្ធិមនុស្ស
និងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីស្វែងយល់ ការទទួលស្គាល់ និងគោរពនូវវប្បធម៌ សាសនា ផ្នត់គំនិត ច្បាប់ និងបទប្បញ្ញត្តិចម្រុះផ្សេងៗគ្នារបស់ប្រជាជននៅក្នុងប្រទេស និងតំបន់ផ្សេងៗដែលយើងធ្វើអាជីវកម្ម"។ ក្រុម
ហ៊ុន Panasonic គាំទ្រគោលការណ៍គ្រឹះនៃសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស សេចក្តីប្រកាសរបស់អង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីគោលការណ៍ និងសិទ្ធិជាមូលដ្ឋាននៅកន្លែងធ្វើការ និង
គោលការណ៍ណែនាំរបស់ OECD សម្រាប់សហគ្រាសពហុជាតិ និងគោលការណ៍ភាគច្រើនដែលបានបញ្ចូលទៅក្នុង
សេចក្តីប្រកាសទាំងនេះ ហើយគោលការណ៍ណែនាំត្រូវបានអនុវត្តនៅក្នុងក្រមប្រតិបត្តិរបស់ក្រុមហ៊ុន
Panasonic។ លើសពីនេះទៀត ក្រុមហ៊ុន Panasonicរួមបញ្ចូលគំនិតទាក់ទងនឹងសិទ្ធិមនុស្សជាសកលទៅក្នុងការ
គ្រប់គ្រងរបស់ខ្លួន។ ការរួមបញ្ចូលយោងតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីអាជីវកម្ម និង
សិទ្ធិមនុស្សដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN នៅខែមិថុនា ឆ្នាំ 2011។

នៅក្នុងសារពើពន្ធឆ្នាំ 2015 ក្រុមហ៊ុន Panasonic បានអនុម័ត “គោលការណ៍សិទ្ធិមនុស្ស និងពលកម្ម” ហើយ បានអនុវត្ដព័ន្ធគ្រប់គ្រង ដើម្បីគោរពតាមគោលការណ៍នោះ។ ប្រព័ន្ធនេះរួមមានការគូសបញ្ជាក់ដោយផ្ទាល់នូវនីតិវិធី សម្រាប់វាយតម្លៃហានិភ័យ និងផលប៉ះពាល់យ៉ាងត្រឹមត្រូវលើសិទ្ធិមនុស្ស ធ្វើការត្រួតពិនិត្យលើវាយតម្លៃខ្លួនឯង ដើម្បីកំណត់ហានិភ័យ កែតម្រូវហានិភ័យដែលបានរកឃើញ ធ្វើការកែលម្អជាបន្តបន្ទាប់ និងសមាសធាតុផ្សេងទៀត។  ចាប់ពីសារពើពន្ធឆ្នាំ 2016 ក្រុមហ៊ុន Panasonic នឹងអនុវត្តប្រព័ន្ធនេះជាបន្តបន្ទាប់នៅកន្លែងធ្វើការទូទាំងពិភពលោក។

នាយកប្រតិបត្តិជាន់ខ្ពស់គឺជានាយកប្រតិបត្តិដែលទទួលខុសត្រូវក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមនៃសិទ្ធិមនុស្ស។ ផ្នែកដែលទទួលខុសត្រូវរួមមាន ផ្នែកធនធានមនុស្ស និងទំនាក់ទំនងឧស្សាហកម្មដែលត្រូវបានបង្កើតឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Panasonic ក៏ដូចជាផ្នែកធនធានមនុស្សដែលត្រូវបានបង្កើតឡើងនៅគ្រប់ផ្នែកអាជីវកម្មទាំងអស់ផងដែរ។ លើសពីនេះទៀត វេទិកាពិគ្រោះយោបល់ត្រូវបានបង្កើតឡើងនៅក្រុមហ៊ុន និងផ្នែកអាជីវកម្មនីមួយៗ ក្នុងគោលបំណងដើម្បីផ្តល់កន្លែងឱ្យបុគ្គលិកពិភាក្សាគ្នាអំពីកង្វល់របស់ពួកគេពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទ ការបៀតបៀនដោយផ្អែកលើភាពខុសគ្នានៃអំណាច និងប្រធានបទជាច្រើនទៀតដែលទាក់ទងនឹងសិទ្ធិមនុស្ស។ ម៉្យាងវិញទៀត ការរើសអើងគ្រប់ប្រភេទត្រូវបានហាមឃាត់ ដើម្បីការពារសិទ្ធិរបស់បុគ្គលិក ហើយគោលការណ៍ក៏រួមបញ្ចូលផងដែរនូវចំណុចនានា ទាក់ទងនឹងការគ្រប់គ្រងម៉ោងធ្វើការ និងប្រាក់ឈ្នួលក្នុងចំណោមចំណុចជាច្រើនទៀតផងដែរ។

ក្រៅពីកិច្ចប្រឹងប្រែងដែលបានធ្វើឡើងជាមួយបុគ្គលិករបស់ខ្លួន ក្រុមហ៊ុន Panasonic នឹងសហការជាមួយអ្នកផ្គត់ផ្គង់របស់ខ្លួននៅទូទាំងពិភពលោក ក្នុងការគោរពសិទ្ធិមនុស្ស និងយល់ឱ្យបានត្រឹមត្រូវអំពីច្បាប់ និងការអនុវត្តការងារនៅក្នុងប្រទេសផ្សេងៗគ្នា។

ស្វែងយល់បន្ថែម៖

ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ភាពមិនរើសអើង

ការលើកកម្ពស់សកម្មភាពសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងភាពមិនរើសអើងដែលបុគ្គលិកម្នាក់ៗអាចបញ្ចេញទេពកោសល្យរបស់ពួកគេបានយ៉ាងពេញលេញ ដោយមិនគិតពីអាយុ ភេទ ឬសញ្ជាតិឡើយ

អាជីវកម្មរបស់ក្រុមហ៊ុន Panasonic កំពុងរីកចម្រើន ហើយវាចាំបាច់ក្នុងការបង្កើតវប្បធម៌ក្នុងការរៀបចំឆ្ពោះទៅរកការអភិវឌ្ឍធនធានមនុស្ស ដែលបុគ្គលិកម្នាក់ៗអាចបញ្ចេញទេពកោសល្យរបស់ពួកគេបានយ៉ាងពេញលេញ ដើម្បីអភិវឌ្ឍក្រុមហ៊ុនបន្ថែមទៀត។ ដូច្នេះហើយក្រុមហ៊ុន Panasonic ចាត់ទុកការលើកកម្ពស់ភាពមិនរើសអើងជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួន ហើយផ្តល់នូវឱកាសយ៉ាងទូលំទូលាយសម្រាប់អ្នកដែលមានសមត្ថភាព មហិច្ឆិតា និងខិតខំយ៉ាងសកម្ម ដើម្បីបង្កើតបរិយាកាសការងារដែលមានភាពងាយស្រួល។ នៅក្នុងសារពើពន្ធឆ្នាំ 2011 ក្រុមហ៊ុន Panasonic បានចងក្រងនូវគំនិតនេះទៅក្នុងគោលការណ៍ភាពចម្រុះសកល។ ចាប់តាំងពីពេលនោះមក គោលការណ៍នេះត្រូវបានអនុវត្តជាសកល។

គោលការណ៍ភាពមិនរើសអើងសកល


ក្រុមហ៊ុន Panasonic Group គឺជាក្រុមហ៊ុនអាជីវកម្មឈានមុខគេមួយនៅលើពិភពលោកដែលផ្តល់នូវ
ផលិតផលជាច្រើនប្រភេទ នៅក្នុងផ្នែកអាជីវកម្មអេឡិចត្រូនិចដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់
យើង។ គោលបំណងចូលរួមចំណែកនៅក្នុងភាពរីកចម្រើនក្នុងសង្គម និងលើកកម្ពស់ការរស់នៅរបស់
ប្រជាជន តាមរយៈការផលិត បុគ្គលិកម្នាក់ៗដើរតួនាទីឈានមុខគេនៅក្នុងការងាររបស់ពួកគេ និងការ
លើកកម្ពស់សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Panasonic។
ក្រុមហ៊ុន Panasonic គឺជាបណ្ដុំនៃមនុស្សដែលមានសាវតាផ្សេងៗដូចជា ពាក់ព័ន្ធនឹងសាសនា វប្បធម៌ និង
ប្រវត្តិសាស្រ្ត ដែលមានសមត្ថភាព និងចរិតលក្ខណៈផ្សេងៗគ្នាទាក់ទងនឹងកត្តាផ្សេងៗរួមមាន ភេទ អាយុ
ពូជសាសន៍ ជំនឿ សាសនា សញ្ជាតិ និន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រជាដើម។ មនុស្សម្នាក់ៗមាន
គំនិតផ្សេងៗគ្នា ហើយតាមរយៈការចែករំលែកគំនិតទាំងនេះពាសពេញប្រទេស និងផ្នែកអាជីវកម្ម យើង
អាចបង្កើតគុណតម្លៃនៃការបង្កើតថ្មីបន្ថែមទៀត។ ដូច្នេះហើយទើបក្រុមហ៊ុន Panasonic នឹងបន្តក្លាយជា
ក្រុមហ៊ុនដែលតែងតែប្រមូលផ្តុំនូវប្រាជ្ញា និងការជំរុញឱ្យមានការបង្កើតថ្មី តាមរយៈការខិតខំរបស់អ្នក
ដែលពាក់ព័ន្ធទាំងអស់។ យើងមានក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការប្រើប្រាស់ ផ្នត់គំនិត និងទស្សនៈ
ចម្រុះគ្នារបស់យើង យើងអាចផ្ដល់ជូនផលិតផល និងសេវាកម្មដ៏ពិសេសនៅលើពិភពលោកដល់អតិថិជន
របស់យើងបាន។

ដើម្បីសម្រេចបាននូវគោលដៅនេះ ប្រការសំខាន់គឺត្រូវផ្តល់ឱកាសដើម្បីទទួលបានជោគជ័យដល់បុគ្គល
ដែលមានការជំរុញទឹកចិត្តនៅគ្រប់ប្រទេស និងតំបន់ទាំងអស់ ដោយមិនគិតពីភេទ សញ្ជាតិ ឬចរិត
លក្ខណៈណាមួយឡើយ។ យើងបានពង្រីកសកម្មភាពភាពចម្រុះរបស់យើង ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏
ល្អបំផុតពីបុគ្គលិកលក្ខណៈ និងសមត្ថភាពរបស់បុគ្គលិកម្នាក់ៗ និងគាំទ្រដល់ភាពជោគជ័យរបស់ពួកគេ
ចំពោះក្រុមហ៊ុនជាលក្ខណៈសកល។ យើងនឹងបន្តធ្វើការប្រកួតប្រជែង ដើម្បីក្លាយជា "លេខ 1 នៅក្នុង
សកម្មភាពលើកកម្ពស់ភាពមិនរើសអើងនៅក្នុងប្រទេស និងតំបន់នីមួយៗ"។

សម្រាប់ការជ្រើសរើសបេក្ខជនគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សផ្នែកគ្រប់គ្រង ក្រុមហ៊ុន Panasonic បានបង្រួបបង្រួមស្តង់ដារ ប្រព័ន្ធ នីតិវិធី និងព័ត៌មានវិទ្យារបស់ខ្លួនជាលក្ខណៈសកល។ ក្រុមហ៊ុនស្វែងរក និងទំនុកបម្រុងបេក្ខជនដែលស័ក្តិសមបំផុត ដោយមិនគិតពីអាយុ ភេទ ឬសញ្ជាតិឡើយ និងខិតខំសម្រាប់ការអភិវឌ្ឍអាជីព និងការផ្សព្វផ្សាយតាមការគ្រោងទុកសម្រាប់បុគ្គលិករបស់ខ្លួន។

ក្រុមហ៊ុន Panasonic បានបង្កើតយន្តការបរិមាណ ដើម្បីវាយតម្លៃបេក្ខជនសម្រាប់មុខតំណែងសំខាន់ៗនៅក្នុងក្រុមហ៊ុន ដោយប្រើស្តង់ដារសកលទូទៅ។ មុខតំណែងទាំងអស់នៃកម្រិតជាក់លាក់ ឬខ្ពស់ជាងនេះត្រូវបានគេចាត់ទុកថាជា "ការគ្រប់គ្រង" ហើយផ្នែកនីមួយៗនៃក្រុមហ៊ុនត្រួតពិនិត្យទាំងអ្នកគ្រប់គ្រងជាន់ខ្ពស់បច្ចុប្បន្ន និងបេក្ខជនបន្តវេន។ លើសពីនេះទៀត ក្រុមហ៊ុនបានបង្កើត “គណៈកម្មាធិការគ្រប់គ្រងអ្នកដែលមានទេពកោសល្យ” ជាកន្លែងដើម្បីជជែកវែកញែកគ្នា និងពិចារណាលើការអភិវឌ្ឍអាជីព និងការដំឡើងតំណែងបេក្ខជនបន្តវេន សម្រាប់មុខតំណែងសំខាន់ៗទៅតាមសមត្ថភាពជាក់ស្ដែង ប្រកបដោយតម្លាភាព និងដោយបើកចំហ។

ស្វែងយល់បន្ថែម៖

សុខភាព និងសុវត្ថិភាពការងារ

ការលើកកម្ពស់ការគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារ ដើម្បីទទួលបានកន្លែងការងារដែលមានផាសុកភាព មានសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិកទាំងអស់

បញ្ហាប្រឈមសំខាន់បំផុតសម្រាប់ក្រុមហ៊ុនគឺការបង្កើតកន្លែងធ្វើការដែលមានសុវត្ថិភាព មានផាសុកភាព ការរក្សាបាននូវសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គលិកខ្លួន។ គោលបំណងនៃការគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងាររបស់ក្រុមហ៊ុន Panasonic Group គឺដើម្បីលើកកម្ពស់កន្លែងការងារដែលមានផាសុកភាព និងមានសុវត្ថិភាព តាមរយៈការខិតខំប្រឹងប្រែង ដោយផ្អែកលើការអនុវត្តប្រសើរបំផុតដែលនឹងជួយដល់សុខុមាលភាពរបស់បុគ្គលិកក្រុមហ៊ុន និងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ លើសពីនេះទៀត ក្រុមហ៊ុនបានបង្កើតឡើងនៅក្នុងបទប្បញ្ញត្តិរបស់ខ្លួនដោយធ្វើការពិចារណាដោយយកចិត្តទុកដាក់ ទាក់ទងនឹងសុខភាព និងសុវត្ថិភាពរបស់បុគ្គលិកក្រុមហ៊ុនផ្សេង ដែលធ្វើការពេញម៉ោងនៅអគាររបស់ក្រុមហ៊ុន Panasonic ផងដែរ។

ដើម្បីបន្តការខិតខំរបស់យើងទាក់ទងនឹងសុខភាព សុវត្ថិភាពការងារ ដើម្បីកែលម្អចំណុចទាំងនោះជាបន្ត
បន្ទាប់ ក្រុមហ៊ុន Panasonic បានអនុវត្តប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារនៅស្ទើរគ្រប់ទីតាំង
ផលិតកម្មរបស់ខ្លួនទាំងអស់នៅទូទាំងពិភពលោក។ ប្រព័ន្ធដែលត្រូវបានអនុវត្តនៅទីតាំងក្រុមហ៊ុនមានជា
ចម្បងគឺប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពពេលបំពេញការងាររបស់ក្រុមហ៊ុន Panasonic ដែលរួមបញ្ចូល
នូវស្តង់ដារ OHSAS18001 ដែលបំពេញបន្ថែមជាមួយនឹងទស្សនវិស័យពិសេសរបស់ក្រុមហ៊ុន។ តបតាមការស្នើសុំ
របស់អតិថិជន ក្រុមហ៊ុន Panasonic ក៏ទទួលបានវិញ្ញាបនបត្រ OHSAS18001 ពីខាងក្រៅ សម្រាប់ទីតាំងរបស់
ខ្លួនផងដែរ។

តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ ក្រុមហ៊ុន Panasonic ផ្តល់ឱ្យបុគ្គលិកទាំងអស់នូវតួនាទី និងការទទួលខុសត្រូវច្បាស់លាស់ លើកកម្ពស់ការចូលរួមក្នុងសកម្មភាពដែលទាក់ទងនឹងសុខភាព និងសុវត្ថិភាព។ ប្រព័ន្ធនេះក៏រួមបញ្ចូលការពិនិត្យមើលជាទៀងទាត់ដោយនាយកគេហទំព័រអាជីវកម្មផងដែរ ដើម្បីឱ្យក្រុមហ៊ុនអាចពិនិត្យឡើងវិញនូវសកម្មភាពទាំងនេះបានតាមតម្រូវការ។ យ៉ាងហោចណាស់មួយឆ្នាំម្ដង ក្រុមហ៊ុន Panasonic ធ្វើការវាយតម្លៃលើហានិភ័យជាទៀងទាត់ ដើម្បីបង្ហាញពីហានិភ័យដែលនៅសេសសល់ពីគ្រោះថ្នាក់នៅកន្លែងធ្វើការ ឬជំងឺ កាត់បន្ថយហានិភ័យទាំងនេះ ដែលខ្លួនត្រូវធ្វើយ៉ាងម៉ឺងម៉ាត់តាមលំដាប់នៃភាពធ្ងន់ធ្ងរ។ លើសពីនេះទៀត នៅពេលគ្រោះថ្នាក់នៅកន្លែងធ្វើការបានកើតឡើងនៅក្នុងក្រុមហ៊ុន ក្រុមហ៊ុន Panasonic ចែករំលែកគ្រោះថ្នាក់នោះជាករណីសិក្សា តាមរយៈអ៊ីនត្រាណិតរបស់ក្រុមហ៊ុន ដើម្បីឱ្យខ្លួនអាចអនុវត្តតាមជំហាន ដើម្បីការពារកុំឱ្យកើតឡើងជាថ្មីនៅគ្រប់ទីតាំងអាជីវកម្មទាំងអស់។

បុគ្គលិកក្រុមហ៊ុន Panasonic Group ទទួលបន្ទុកផ្នែកសុខភាព និងសុវត្ថិភាពចូលរួមក្នុងវេទិកាសុខភាពបុគ្គលិក សុខភាព សុវត្ថិភាពការងារប្រចាំឆ្នាំ។ ពួកគេរៀនរួមគ្នាពីករណីសិក្សានៃកិច្ចប្រឹងប្រែងនៅទីតាំងអាជីវកម្មផ្សេងៗ ចូលរួមស្តាប់ការបង្រៀនដោយគ្រូបង្ហាត់ តាមរយៈការចូលរួមសកម្មភាពផ្សេងទៀត ដើម្បីបង្កើនចំណេះដឹង និងអនុវត្តវានៅកន្លែង អាជីវកម្មនីមួយៗ។

ស្វែងយល់បន្ថែម៖

ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយទំនួលខុសត្រូវ

យើងខិតខំបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព តាមរយៈលទ្ធកម្ម CSR ដោយសហការជាមួយអ្នក ផ្គត់ផ្គង់របស់យើង

នៅក្នុងពិភពលោកសព្វថ្ងៃ លទ្ធកម្មនៃវត្ថុធាតុដើម និងគ្រឿងបន្លាស់គឺជាសកម្មភាពអាជីវកម្មដ៏សំខាន់នៅក្នុងការផលិត។ ក្រុមហ៊ុន Panasonic ស្នើសុំឱ្យសកម្មភាពទាំងនេះគោរពនូវទំនួលខុសត្រូវសង្គមមួយចំនួនដូចជា ការគោរពសិទ្ធិមនុស្ស និងបរិស្ថានជាដើម។

ដោយសារហេតុផលនេះ ការផ្គត់ផ្គង់បច្ចេកវិទ្យា និងគុណភាពខ្ពស់លែងមានគ្រប់គ្រាន់ទៀតហើយ។ លើសពីនេះទៀត ក្រុមហ៊ុន Panasonic ខិតខំធានាថា ខ្លួនធ្វើអាជីវកម្មតែជាមួយអ្នកផ្គត់ផ្គង់ដែលបំពេញតាមភារកិច្ចសង្គមរបស់ពួកគេនៅក្នុងវិស័យចំនួនប្រាំប៉ុណ្ណោះ គឺលទ្ធកម្មស្អាត លទ្ធកម្មបៃតង ការអនុលោមតាមច្បាប់ និងបទដ្ឋានសង្គម សុវត្ថិភាពព័ត៌មាន ការគោរពសិទ្ធិមនុស្ស ពលកម្ម សុខភាព និងសុវត្ថិភាពការងារ។

ដើម្បីធានាថា បុគ្គលិកដែលចូលរួមក្នុងសកម្មភាពលទ្ធកម្មយល់ដឹងកាន់តែច្បាស់អំពីលទ្ធកម្ម CSR ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពួកគេអំពីលទ្ធកម្ម CSR យើងបានបង្កើតវិធានផ្ទៃក្នុង សៀវភៅណែនាំស្តីពីលទ្ធកម្ម CSR បានផ្សព្វផ្សាយព័ត៌មានដែលចាំបាច់ តាមរយៈឯកសារ អ៊ីនត្រាណិត និងវគ្គបណ្តុះបណ្តាលរបស់យើង។

នៅខែមីនាឆ្នាំ 2016 ក្រុមហ៊ុន Panasonic Group បានដាក់ចេញនូវលក្ខខណ្ឌតម្រូវ CSR យើងបានបង្កើតឡើងដើម្បីបង្ហាញពីជំហររបស់យើងលើលទ្ធកម្ម CSR ក្នុងការផ្ដល់ឱ្យអ្នកផ្គត់ផ្គង់របស់យើងប្រកាន់ខ្ជាប់នូវអ្វីដែលហៅថាគោលការណ៍ណែនាំនៃការជំរុញ CSR ខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Panasonic (ដែលចាប់ពីពេលនេះតទៅហៅថា "គោលការណ៍ណែនាំលទ្ធកម្ម") ដោយយោងទៅស្តង់ដារអន្តរជាតិ និងវិធីសាស្រ្តស្តង់ដារក្នុងឧស្សាហកម្ម។

គោលការណ៍ណែនាំស្តីពីលទ្ធកម្មទាំងនេះត្រូវបានបង្កើតឡើងជាភាសាជប៉ុន អង់គ្លេស ចិន ថៃ វៀតណាម និងឥណ្ឌូណេស៊ី ហើយយើងកំពុងខិតខំចែកចាយគោលការណ៍ណែនាំទាំងនេះទៅដល់អ្នកផ្គត់ផ្គង់របស់យើងទាំងអស់ តាមរយៈអ៊ីមែល និងធានាថាពួកគេបានទទួលការជូនដំណឹង បន្ថែមពីលើការផ្សាយនៅលើគេហទំព័ររបស់យើង។

យើងក៏មានកិច្ចប្រជុំអ្នកផ្គត់ផ្គង់ CSR នៅក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍ផងដែរ។ នៅប្រទេសចិន មានអ្នកផ្គត់ផ្គង់ប្រហែល 400 ក្រុមហ៊ុនបានចូលរួម ហើយក្រុមហ៊ុនប្រមាណ 3,000 បានចូលរួមនៅអាស៊ីអាគ្នេយ៍ និងឥណ្ឌា។

សម្រាប់ព័ត៌មានលម្អិត សូមមើល “សម្រាប់អ្នកផ្គត់ផ្គង់” របស់យើងទាក់ទងនឹងសកម្មភាពលទ្ធកម្មរបស់យើង។

តំណដែលពាក់ព័ន្ធ

លើសពីនេះទៀត ទាក់ទងនឹងបញ្ហារ៉ែ ការផ្តល់មូលនិធិដល់អង្គការប្រព្រឹត្តទៅដោយមិនគោរពសិទ្ធិមនុស្សឱ្យបានត្រឹមត្រូវ ចូលរួមក្នុងការបំផ្លាញបរិស្ថាន ប្រព្រឹត្តអំពើពុករលួយ និងធ្វើសកម្មភាពដោយគ្មានសីលធម៌នៅក្នុងតំបន់ជម្លោះ។ យើងខិតខំប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ថែទាំ (OECD) របស់អង្គការសម្រាប់សហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែដែលមានទំនួលខុសត្រូវពីតំបន់ដែលរងផលប៉ះពាល់ និងមានហានិភ័យខ្ពស់។

យើងខិតខំបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តរភាព តាមរយៈកិច្ចប្រឹងប្រែងទាំងនេះរួមជាមួយអ្នកផ្គត់ផ្គង់របស់យើង។

ស្វែងយល់បន្ថែម៖

ទំនាក់ទំនងជាមួយសហគមន៍

ក្រុមហ៊ុន Panasonic ខិតខំដោះស្រាយបញ្ហាក្នុងសង្គម តាមរយៈសកម្មភាពភាពជាពលរដ្ឋរបស់ក្រុមហ៊ុន រួមជាមួយសកម្មភាពអាជីវកម្ម

ក្រុមហ៊ុន Panasonic មានគោលបំណងចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាក្នុងសង្គម ការបង្កើតនូវជីវិត សុភមង្គលដែលកាន់តែប្រសើរនៅជុំវិញពិភពលោក ការអភិវឌ្ឍសង្គម តាមរយៈសកម្មភាពអាជីវកម្ម និងសកម្មភាពភាពជាពលរដ្ឋរបស់ក្រុមហ៊ុន។ ទាំងអស់នេះស្ថិតក្រោមបដាពាក្យស្លោកម៉ាកដែលថា “ជីវិតប្រសើរជាងមុន ពិភពលោកកាន់តែប្រសើរ”។

ក្នុងចំណោមបញ្ហាទាំងអស់នៅលើពិភពលោកសព្វថ្ងៃនេះ ភាពក្រីក្រដែលកំពុងកើនឡើងដែលមនុស្សជុំវិញ
ពិភពលោកប្រឈម មិនថានៅក្នុងប្រទេសអភិវឌ្ឍន៍ ឬប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសអភិវឌ្ឍន៍ នោះទេគឺមាន
លក្ខណៈធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់។ គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពត្រូវបានអនុម័តនៅអង្គការសហ
ប្រជាជាតិក្នុងឆ្នាំ 2015 ជាផែនការសកម្មភាពសម្រាប់មនុស្សជាតិ ផែនដី និងវិបុលភាព។ ក្នុងចំណោមគោលដៅ
ទាំង 17 និងគោលបំណងចំនួន 169 ដែលមាននៅក្នុងគោលដៅទាំងនោះ គោលដៅមួយដែលសំខាន់បំផុតគឺ
ការបញ្ចប់ភាពក្រីក្រ។

លោក Konosuke Matsushita ដែលជាស្ថាបនិកក្រុមហ៊ុន Panasonic បានយល់ថា ភាពក្រីក្រគឺជាភាពអាក្រក់ ហើយគោលបំណងនៃអាជីវកម្មគឺដើម្បីបញ្ចប់អំពើភាពក្រីក្រនេះ។ ទោះបីជាស្ដង់ដារនៃការរស់នៅបានប្រសើរឡើងសម្រាប់មនុស្សជាច្រើន ហើយភាពក្រីក្រមួយចំនួនត្រូវបានលុបបំបាត់ក៏ដោយ ក៏នៅតែមានប្រទេស និងតំបន់ជាច្រើនដែលស្ថិតក្រោមភាពក្រីក្រដដែល ហើយគម្លាតស្ដង់ដារនៃការរស់នៅកាន់តែខុសគ្នាឆ្ងាយ សូម្បីតែនៅក្នុងចំណោមប្រទេសអភិវឌ្ឍផងដែរ។

ដោយសារស្ថានភាពនេះហើយទើបក្រុមហ៊ុន Panasonic បន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គមទាំងនេះ និងកអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព តាមរយៈសកម្មភាពភាពជាពលរដ្ឋដូចជា សកម្មភាពពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស ឱកាសថ្មីៗ និងការយោគយល់គ្នាជាដើម។ ក្តីសង្ឃឹមរបស់ក្រុមហ៊ុនគឺធ្វើបែបនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអ្នកចូលហ៊ុនដែលពាក់ព័ន្ធទាំងអស់របស់ខ្លួន ដោយប្រើប្រាស់ផលិតផល និងបច្ចេកវិទ្យា ក៏ដូចជាចំណេះដឹង និងធនធានរបស់ខ្លួនដែលបានបណ្ដុះបណ្ដាលតាមរយៈផលិតកម្ម ដើម្បីជាប្រយោជន៍។

ស្វែងយល់បន្ថែម៖