រូបភាពកូនស្រី និងឪពុកម្តាយរបស់នាងកំពុងអង្គុយលើសាឡុងមើលកុំព្យូទ័រ។

គ្រប់កន្លែងនៅក្នុងផ្ទះដែលមាន nanoe™ X

ម៉ាស៊ីនត្រជាក់ភ្ជាប់ជញ្ជាំង

ម៉ាស៊ីនត្រជាក់បង្កប់ក្នុងពិដាន

ម៉ាស៊ីនត្រជាក់កាសែត

ម៉ាស៊ីនត្រជាក់តម្លើងក្រោមពិដាន

ការការពារ 24 ម៉ោងដោយបច្ចេកវិទ្យា
nanoe™ X សម្រាប់អ្នក និងគ្រួសាររបស់អ្នក

បច្ចេកវិទ្យា nanoe™ X ប្រើថាមពលរបស់រ៉ាឌីកាល់អ៊ីដ្រុកស៊ីត ដើម្បីទប់ស្កាត់វីរុស សារធាតុបំពុល និងក្លិនដែលនៅជាប់លើវត្ថុនានា និងដែលចម្លងតាមខ្យល់។
បច្ចេកវិទ្យានេះអនុញ្ញាតឱ្យអ្នកបង្កើតកន្លែងរស់នៅដែលមានសុវត្ថិភាពសម្រាប់គ្រួសារដោយកាត់បន្ថយហានិភ័យនៃការចម្លងជំងឺនៅគេហដ្ឋានបានខ្ពស់បំផុត ដោយមានការទទួលស្គាល់ថាបច្ចេកវិទ្យានេះជួយទប់ស្កាត់វីរុសជាក់លាក់។

រូបភាពកុមារម្នាក់កំពុងសម្រាក និងមើលកុំព្យូទ័រក្នុងបន្ទប់ទទួលភ្ញៀវដោយមានឪពុកម្តាយកំពុងអង្គុយជុំវិញ។

នៅផ្ទះ

រីករាយជាមួយខ្យល់បរិសុទ្ធ គ្មានសារធាតុបំពុលនិងសារធាតុបង្កអាលែកហ្ស៊ី និងសម្រាកប្រកបដោយផាសុកភាពជាមួយក្រុមគ្រួសារ។

រូបភាពបន្ទប់ទទួលភ្ញៀវ។

មិននៅផ្ទះ

ម៉ាស៊ីនត្រជាក់ Panasonic បន្សុទ្ធខ្យល់ និងផ្ទៃវត្ថុនានានៅផ្ទះរបស់អ្នក ពេលដែលអ្នកមិននៅផ្ទះ។ ដំណើរការឧបករណ៍របស់អ្នកដោយប្រើមុខងារ nanoe™ X ដោយគ្មានមុខងារត្រជាក់ ដែលប្រើថាមពលត្រឹមតែ 25 W ប៉ុណ្ណោះក្នុងមួយម៉ោង* កាត់បន្ថយការចំណាយថ្លៃភ្លើង។

*ការប្រើប្រាស់ថាមពលអាចខុសគ្នាទៅតាមម៉ូដែល។

រូបភាពក្មេងៗកំពុងញញឹមពេលទទួលទានអាហារពេលល្ងាចជាមួយឪពុកម្តាយរបស់ពួកគេ។

ពេលទទួលអាហារ

ខ្យល់បរិសុទ្ធមានន័យថា អ្នកអាចរីករាយទទួលទានអាហារជាមួយគ្នាប្រកបដោយផាសុកភាព។

រូបភាពកុមារម្នាក់កំពុងគេងយ៉ាងស្កប់ស្កល់នៅលើគ្រែ។

គេងលក់ស្កប់ស្កល់

គេងលក់ស្កប់ស្កល់ ខណៈពេលដែល nanoe™ X ជួយបន្សុទ្ធខ្យល់ និងការពារអ្នកពេញមួយយប់។

បច្ចេកវិទ្យា nanoe™ X

រូបភាព nanoe™ X កំពុងត្រូវបានបញ្ចេញពីឧបករណ៍ និងមាត់បឹងនិងព្រៃស្ងាត់ជ្រងំដោយមានអ័ព្ទនៅលើផ្ទៃទឹក។

រ៉ាឌីកាល់អ៊ីដ្រុកស៊ីត (ឬរ៉ាឌីកាល់ OH) ត្រូវបានចាត់ទុកថាជាមួយសារធាតុសម្អាតក្នុងធម្មជាតិ ដែលវាគឺជាម៉ូលេគុលប្រតិកម្មជាមួយធាតុផ្សេងទៀតដូចជាអ៊ីដ្រូសែនជាដើម។ ប្រតិកម្មនេះជួយឱ្យរ៉ាឌីកាល់អ៊ីដ្រុកស៊ីតទប់ស្កាត់ការកកើតសារធាតុបំពុល។

បច្ចេកវិទ្យា nanoe™ X របស់ Panasonic ផ្ដល់អត្ថប្រយោជន៍ទាំងនេះដល់អ្នក ដោយបន្សុទ្ធបរិយាកាស និងផ្ទៃវត្ថុនានាខាងក្នុងផ្ទះ ដើម្បីផ្ដល់កន្លែងរស់នៅប្រកបដោយផាសុកភាព និងភាពរីករាយសម្រាប់អ្នក។

nanoe™ X ទប់ស្កាត់វីរុសកូវីដជាក់លាក់ដែលជាប់លើវត្ថុនានាបាន 99.9% ក្នុងរយៈពេលតែពីរម៉ោងប៉ុណ្ណោះ។

រូបភាព nanoe™ X កំពុងកម្ចាត់វីរុសកូវីដ។

បច្ចេកវិទ្យា nanoe™ X របស់ Panasonic ក៏ត្រូវបានរកឃើញផងដែរថាអាចទប់ស្កាត់វីរុសជាក់លាក់ជាង 99.9%* អំឡុងពេលធ្វើតេស្តក្នុងមន្ទីរពិសោធន៍។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងដោយភាគីទីបី និងបង្ហាញពីអានុភាពដ៏អស្ចារ្យរបស់រ៉ាឌីកាល់អ៊ីដ្រុកស៊ីត។

* វីរុសដែលជាប់លើវត្ថុនានា (ប្រភេទរងនៃវីរុសផ្តាសាយ H1N1)។ ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន។ វិធីសាស្ត្រធ្វើតេស្ត៖ បានវាស់ស្ទង់ចំនួនវីរុសដែលតោងជាប់នឹងសាច់ក្រណាត់នៅក្នុងប្រអប់ធ្វើតេស្តបិទជិតទំហំប្រហែល 1 m³។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ វីរុសដែលតោងជាប់។ លទ្ធផលនៃការធ្វើតេស្ត៖ បានទប់ស្កាត់យ៉ាងហោចណាស់ 99.9% ក្នុងរយៈពេល 2 ម៉ោង។ (21_0084_1)

របៀបដែល nanoe™ X ទប់ស្កាត់វីរុសជាក់លាក់

រូបភាពទីមួយបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

nanoe™ X ហោះទៅប៉ះនឹងវីរុសជាក់លាក់។

រូបភាពទីពីរបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

រ៉ាឌីកាល់អ៊ីដ្រុកស៊ីតនៅក្នុងភាគល្អិត nanoe™ X ចាប់យកអ៊ីដ្រូសែនពីស្រោបប្រូតេអ៊ីនរបស់វីរុស។

រូបភាពទីបីបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

វីរុសជាក់លាក់ត្រូវបានទប់ស្កាត់ ដោយប្រែក្លាយរ៉ាឌីកាល់អ៊ីដ្រុកស៊ីតទៅជាម៉ូលេគុលទឹកថេរ។

បច្ចេកវិទ្យា nanoe™ X ជួយឱ្យមជ្ឈដ្ឋានរបស់អ្នកកាន់តែប្រសើរ

បច្ចេកវិទ្យា nanoe™ X ទប់ស្កាត់សារធាតុបំពុលប្រាំប្រភេទបានយ៉ាងមានប្រសិទ្ធភាព (បាក់តេរីនិងវីរុស ផ្សិត សារធាតុបង្កអាលែកហ្ស៊ី លម្អង និងសារធាតុគ្រោះថ្នាក់ផ្សេងទៀត) កម្ចាត់ក្លិនមិនល្អ កាត់បន្ថយសំណល់ថ្នាំសម្លាប់សត្វល្អិត និងផ្ដល់សំណើមដល់សក់និងស្បែក។

រូបភាពផ្សែង។
រូបភាពបាក់តេរី និងវីរុស។
រូបភាពផ្សិត។
រូបភាពសារធាតុបង្កអាលែកហ្ស៊ីនៅជាប់លើកម្រាលព្រំ។
រូបភាពលម្អង។
រូបភាពផ្សែងហោះចេញពីបំពង់ផ្សែង និង PM2.5។
រូបភាពនៃការបញ្ចេញសំណើម ស្ត្រីម្នាក់កំពុងញញឹមដោយប៉ះលើមុខរបស់នាងនៅមុខកញ្ចក់។
រូបភាពបន្លែស្រស់ និងសំណល់ថ្នាំកម្ចាត់សត្វល្អិត។

ស្វែងយល់ពីផលិតផល nanoe™ X របស់ Panasonic

បច្ចេកវិទ្យា nanoe™ X ត្រូវបានរួមបញ្ចូលក្នុងផលិតផល Panasonic ជាច្រើន ដើម្បីជួយឱ្យបរិយាកាសក្នុងអគារមានសុវត្ថិភាពសម្រាប់អ្នក។ មិនថាតម្រូវការ ឬរបៀបរស់នៅរបស់អ្នកមានលក្ខណៈដូចម្ដេចទេ យើងមានដំណោះស្រាយក្នុងការផ្ដល់បរិយាកាសដែលសមស្របបំផុតសម្រាប់អ្នក។

ម៉ាស៊ីនត្រជាក់ភ្ជាប់ជញ្ជាំង

រូបភាពម៉ាស៊ីនត្រជាក់ភ្ជាប់ជញ្ជាំង។

ម៉ាស៊ីនត្រជាក់បង្កប់ក្នុងពិដាន

រូបភាពប្រព័ន្ធម៉ាស៊ីនត្រជាក់រួមដែលមានភាពបត់បែន។

ម៉ាស៊ីនត្រជាក់កាសែតខ្នាតតូច

រូបភាពម៉ាស៊ីនត្រជាក់បំពាក់លើពិតានមានមុខ 4 ទិសខ្នាតតូច។

ម៉ាស៊ីនត្រជាក់កាសែត

រូបភាពម៉ាស៊ីនត្រជាក់បំពាក់លើពិតានមានមុខ 4 ទិស។

ម៉ាស៊ីនត្រជាក់ប្រភេទបញ្ឍរ

រូបភាពផលិតផលបញ្ឈរលើឥដ្ឋ។

ម៉ាស៊ីនត្រជាក់តម្លើងក្រោមពិដាន

រូបភាពពិដាន។

ឧបករណ៍បង្ហាញគំរូនៃការប្រមូលផ្ដុំ nanoe™ X

ទទួលបានការបន្សុទ្ធខ្យល់ដោយ nanoe™ X ក្នុងកន្លែងរបស់អ្នក

រូបភាពនៃការបង្ហាញពីការបញ្ចេញ nanoe™ X។