តើ nanoe™ X គឺជាអ្វី?
សំណួរ
តើអាស៊ីតអ៊ីប៉ូក្លរឺ និង nanoe™ X ខុសគ្នាដូចម្ដេច?
ចម្លើយ
អាស៊ីតអ៊ីប៉ូក្លរឺមានប្រសិទ្ធភាពសម្លាប់មេរោគ និងកម្ចាត់ក្លិនមិនល្អ ប៉ុន្តែត្រូវមានការថែទាំដូចជាការប្រើទឹក និងគ្រាប់អំបិលជាដើម។
nanoe™ X មានរ៉ាឌីកាល់អ៊ីដ្រុកស៊ីតជាច្រើនដែលមានជាតិអាស៊ីតតិចតួច ដូច្នេះវាមិនកាត់ស្បែក និងសក់ទេ។ វាមានប្រសិទ្ធភាពផ្សេងៗជាច្រើនដូចជា ទប់ស្កាត់សារធាតុបង្កការបំពុល និងផ្ដល់សំណើមដល់ស្បែកនិងសក់ជាដើម។ ម្យ៉ាងទៀត ម៉ាស៊ីនផលិត nanoe™ X មិនចាំបាច់មានការថែទាំទេ។
សំណួរ
តើ UV sanitisation និង nanoe™ X ខុសគ្នាដូចម្ដេច?
ចម្លើយ
UV sanitisation មានប្រសិទ្ធភាពលើសារធាតុបង្កការបំពុលក្នុងខ្យល់។ វាគ្មានប្រសិទ្ធភាពសម្រាប់កន្លែងធំទូលាយទេ ដោយសារវាដំណើរការជាបន្ទាត់ត្រង់។ ហើយកាំរស្មី UV អាចប៉ះពាល់ដល់សុខភាពមនុស្ស។ nanoe™ X អាចទប់ស្កាត់សារធាតុបង្កការបំពុលទាំងក្នុងខ្យល់ និងតោងជាប់វត្ថុនានា រួមទាំងបាក់តេរី និងវីរុសមួយចំនួនផងដែរ ព្រមទាំងមានអាយុកាលវែងប្រហែល 10 នាទី។ វាមានប្រសិទ្ធភាពនៅកន្លែងធំទូលាយ និងអាចជ្រាបចូលជ្រៅទៅក្នុងសាច់ក្រណាត់ ដោយសារភាគល្អិតរបស់វាមានទំហំតូច។
សំណួរ
តើតម្រង និង nanoe™ X ខុសគ្នាដូចម្ដេច?
ចម្លើយ
តម្រងអាចស្ទាក់ចាប់សារធាតុបង្កការបំពុលបាន។ nanoe™ X មិនអាចស្ទាក់ចាប់សារធាតុបង្កការបំពុលបានទេ ប៉ុន្តែអាចចូលទៅដល់សារធាតុបង្កការបំពុលក្នុងខ្យល់ដោយផ្ទាល់ ដោយមានសមត្ថភាពទប់ស្កាត់វាបាន។ ហើយ nanoe™ X មានប្រសិទ្ធភាពលើសារធាតុបង្កការបំពុលដែលតោងជាប់ផងដែរ។
សំណួរ
តើ nanoe™ X មានក្លិនទេ?
ចម្លើយ
nanoe™ X គ្មានក្លិនទេ។ ទោះយ៉ាងណា ដោយសារមានអូហ្សូនតិចតួចត្រូវបានបង្កើត នៅពេលផលិត nanoe™ X ដូច្នេះវាជាប់ក្លិនអូហ្សូន។ បរិមាណក្លិនគឺស្មើនឹងបរិមាណដែលមានតាមធម្មជាតិក្នុងព្រៃ និងកន្លែងផ្សេងទៀត ហើយគ្មានផលប៉ះពាល់លើរាងកាយមនុស្សទេ។
សំណួរ
តើ nanoe™ X មានអាយុកាលប៉ុន្មាន?
ចម្លើយ
nanoe™ X មានអាយុកាល 600 វិនាទី ដែលយូរជាងអ៊ីយ៉ុងខ្យល់ធម្មតា 6 ដង។
សំណួរ
តើ nanoe™ X គឺជាអ៊ីយ៉ុងមែនទេ?
ចម្លើយ
nanoe™ X គឺជារ៉ាឌីកាល់អ៊ីដ្រុកស៊ីត (សមាសធាតុដែលមានប្រតិកម្មខ្ពស់) ដែលផ្ទុកក្នុងទឹក។វាមានអាយុកាលវែងជាងអ៊ីយ៉ុងធម្មតា 6 ដង និងមានទឹកច្រើនជាង 1,000 ដង។ វាមានជាតិអាស៊ីតតិចតួច ដូច្នេះវាមិនកាត់ស្បែក និងសក់ទេ។
សំណួរ
តើ nanoe™ X ត្រូវបានផលិតតាមគោលការណ៍អ្វី?
ចម្លើយ
សំណើមក្នុងខ្យល់ត្រូវបានប្រមូលផ្ដុំ និងធ្វើឱ្យខាប់ដល់កម្រិតណាមួយ នៅពេលអេឡិចត្រូតបញ្ចេញការបំបែកឱ្យទៅជាអាតូម តាមរយៈគោលការណ៍នៃឥទ្ធិពល Peltier ហើយអ៊ីយ៉ុងតូចល្អិតទំហំ nanoe ពោលគឺ nanoe™ X ត្រូវបានផលិតដោយប្រើតង់ស្យុងខ្ពស់។
សំណួរ
តើ nanoe™ X មានលក្ខណៈពិសេសអ្វី? (វិធីសាស្ត្របង្កើត ប្រសិទ្ធភាព ។ល។)
ចម្លើយ
nanoe™ X ឈរលើគោលការណ៍ដែលអនុវត្តក្នុងបច្ចេកវិទ្យាដែលប្រើក្នុងការបាចសាចអគ្គិសនីស្តាទិក។
លក្ខណៈពិសេសរបស់ nanoe™ X គឺជាចំណុចពិតដែលរ៉ាឌីកាល់អ៊ីដ្រុកស៊ីតដែលផ្ទុកក្នុងទឹក មានអាយុកាលវែង ហើយ Panasonic ទាញយកអត្ថប្រយោជន៍ពីលក្ខណៈពិសេសនោះ ដើម្បីធ្វើឱ្យគុណភាពខ្យល់ប្រសើរឡើង និងផ្ដល់ការថែរក្សាសម្រស់។
សំណួរ
តើអ្វីជារ៉ាឌីកាល់អ៊ីដ្រុកស៊ីត?
ចម្លើយ
រ៉ាឌីកាល់អ៊ីដ្រុកស៊ីតមានក្នុងធម្មជាតិ ឧទាហរណ៍៖ នៅក្នុងព្រៃ។
រ៉ាឌីកាល់គឺជាអាតូមគ្មានស្ថិរភាព ឬម៉ូលេគុលដែលអេឡិចត្រុងគ្មានគូ។ ដោយសារវាមានប្រតិកម្មខ្ពស់ វាត្រៀមរួចជាស្រេចក្នុងការប្រតិកម្មជាមួយអាតូម ឬម៉ូលេគុលដទៃទៀត ដើម្បីបង្កើតម៉ូលេគុល ឬអ៊ីយ៉ុងស្ថិរភាព។
ដោយសារលក្ខណៈពិសេសនេះ គេអាចប្រើវាដើម្បីចាប់យកអាតូមអ៊ីដ្រូសែនចេញពីលីពីត ដែលនាំឱ្យមានការទប់ស្កាត់វីរុស និងបាក់តេរី។
សំណួរ
តើរ៉ាឌីកាល់អ៊ីដ្រុកស៊ីតចំនួនប៉ុន្មានត្រូវបានផលិតក្នុងមួយវិនាទីដោយ nanoe™, ម៉ាស៊ីនផលិត nanoe™ X ម៉ូដែល 1 និងម៉ាស៊ីនផលិត nanoe™ X ម៉ូដែល 2?
ចម្លើយ
nanoe™ ផលិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីត 480 ពាន់លានក្នុងមួយវិនាទី (0.48 ទ្រីលាន)។ ម៉ាស៊ីនផលិត nanoe™ X ម៉ូដែល 1 ផលិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីត 4.8 ទ្រីលានក្នុងមួយវិនាទី។ ម៉ាស៊ីនផលិត nanoe™ X ម៉ូដែល 2 ផលិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីត 9.6 ទ្រីលានក្នុងមួយវិនាទី។
សំណួរ
តើគេវាស់បរិមាណរ៉ាឌីកាល់អ៊ីដ្រុកស៊ីតនៅក្នុង nanoe™ X ដោយរបៀបណា?
ចម្លើយ
គេវាស់បរិមាណរ៉ាឌីកាល់អ៊ីដ្រុកស៊ីតនៅក្នុង nanoe™ X ដោយប្រើវិធីសាស្ត្រ ESR (រេសូណង់បង្វិលអេឡិចត្រុង)។
ការថែទាំ
សំណួរ
តើតម្រូវឱ្យមានការថែទាំជាប្រចាំ ឬប្ដូរម៉ាស៊ីនផលិត nanoe™ X ថ្មីដែរទេ?
ចម្លើយ
ម៉ាស៊ីនផលិត nanoe™ X មិនចាំបាច់មានការថែទាំឡើយ ដោយសារអេឡិចត្រូតបំបែកឱ្យក្លាយជាអាតូមរបស់វាត្រូវបានស្រោបដោយទឹក ក្នុងអំឡុងដំណើរការផលិត ហើយម៉ាស៊ីននេះផលិតឡើងពីទីតាញ៉ូមដូច្នេះវាមិនសឹករេចរិលឡើយ។
កំណត់ចំណាំ៖ ភាពធន់របស់ម៉ាស៊ីនផលិត nanoe™ X ដែលត្រូវបានដំឡើងក្នុងផលិតផលមួយអាចខុសគ្នាទៅតាមផលិតផលដែលដំឡើងវា និងការប្រើប្រាស់ផលិតផលនោះ។
សុវត្ថិភាព
សំណួរ
តើអូហ្សូនមិនត្រូវបានបង្កើតនៅក្នុងការផលិត nanoe™ X ទេឬ?
ចម្លើយ
ជាគោលការណ៍ អូហ្ស៊ូនត្រូវបានផលិត នៅពេល nanoe™ X ត្រូវបានផលិត ប៉ុន្តែ Panasonic មានវិធីសាស្ត្រក្នុងការកាត់បន្ថយចំនួនអូហ្សូនដែលបានផលិតទៅកម្រិតមួយដែលមិនបង្កឱ្យមានបញ្ហា ដោយប្រើបច្ចេកវិទ្យាគ្រប់គ្រង និងការរចនាម៉ាស៊ីនផលិតកម្រិតខ្ពស់របស់យើង។
សំណួរ
តើអូហ្សូនដែលបង្កើតក្នុងពេលផលិត nanoe™ X មានផលប៉ះពាល់ដូចម្ដេចចំពោះ រាងកាយមនុស្ស?
ចម្លើយ
កំហាប់អូហ្សូនដែលត្រូវបានបង្កើតក្នុងដំណើរការផលិត nanoe™ X មានមិនច្រើនគួរឱ្យកត់សម្គាល់ជាងនៅក្នុងធម្មជាតិ (ដូចជានៅក្នុងព្រៃ) ទេ និងគ្មានផលប៉ះពាល់លើរាងកាយមនុស្សឡើយ។
សំណួរ
តើ nanoe™ X មានផលប៉ះពាល់ជាអវិជ្ជមានលើរាងកាយមនុស្សដែរទេ?
ចម្លើយ
សុវត្ថិភាពរបស់ nanoe™ X ត្រូវបានបញ្ជាក់ដោយភាគីទីបីពាក់ព័ន្ធនឹងបញ្ហាខាងក្រោម៖
A. ផលប៉ះពាល់លើក្រូម៉ូសូម
B. ផលប៉ះពាល់លើសរីរាង្គផ្លូវដង្ហើម
C. ផលប៉ះពាល់ដែលបង្កឱ្យមានជំងឺមហារីក និងសារធាតុពុល
D. ផលប៉ះពាល់លើ DNA
E. ផលប៉ះពាល់លើលទ្ធភាពមានកូនរបស់បុរស ស្ត្រី និងទារកក្នុងផ្ទៃ
សំណួរ
តើរ៉ាឌីកាល់អ៊ីដ្រុកស៊ីតធ្វើសកម្មភាពតែចំពោះលីពីតរបស់ស្បែកមែនទេ? តើវាមិនចូលក្នុងរាងកាយទេ?
ចម្លើយ
រ៉ាឌីកាល់អ៊ីដ្រុកស៊ីតមិនចូលក្នុងរាងកាយទេ។ វាធ្វើសកម្មភាពចំពោះលីពីតលើផ្ទៃនៃស្បែក។ រ៉ាឌីកាល់អ៊ីដ្រុកស៊ីតមិនដកអាតូមអ៊ីដ្រូសែនចេញពីលីពីតទេ។ រ៉ាឌីកាល់អ៊ីដ្រុកស៊ីតធ្វើប្រតិកម្មជាមួយលីពីត ហើយលីពីតដើរតួជាក្រុមរលាយក្នុងទឹកដែលស្រោបស្បែកទាំងស្រុង។ ដោយសារសំណើមក្នុងស្បែកត្រូវបានទប់ស្កាត់មិនឱ្យហួត ទើបវាជួយផ្ដល់សំណើមដល់ស្បែក។ រ៉ាឌីកាល់អ៊ីដ្រុកស៊ីតត្រូវបានចាត់ទុកថាមានសុវត្ថិភាព សូម្បីនៅពេលដកដង្ហើមចូល។
សំណួរ
តើ nanoe™ X ក៏ទប់ស្កាត់បាក់តេរីល្អសម្រាប់មនុស្សដែរមែនទេ?
ចម្លើយ
ដោយសារ nanoe™ X មិនអាចបែងចែកក្នុងចំណោមសារធាតុដែលវាទប់ស្កាត់ វាក៏អាចទប់ស្កាត់បាក់តេរីដែលល្អសម្រាប់រាងកាយមនុស្សផងដែរ។ ទោះយ៉ាងណា វាគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់បាក់តេរីក្នុងរាងកាយមនុស្សទេ។
ប្រសិទ្ធភាព
សំណួរ
តើ nanoe™ X មានប្រសិទ្ធភាពនៅពេលដំឡើងម៉ាស៊ីនត្រជាក់នៅកន្លែងធំទូលាយដែរទេ?
ចម្លើយ
ការដំឡើងម៉ាស៊ីនត្រជាក់ឱ្យបានត្រឹមត្រូវសម្រាប់កន្លែងនីមួយៗស្របតាមសេចក្តីលម្អិតគឺជារឿងសំខាន់។ nanoe™ X ត្រូវបានបញ្ជូនបានឆ្ងាយគួរសមតាមលំហូរខ្យល់ ហើយប្រសិទ្ធភាពរបស់វាត្រូវបានផ្ទៀងផ្ទាត់ដោយភាគីទីបី។
សំណួរ
តើត្រូវការឧបករណ៍ប៉ុន្មានដើម្បីធានាថា nanoe™ X មានប្រសិទ្ធភាពនៅកន្លែងធំទូលាយ?
ចម្លើយ
ប្រសិទ្ធភាពអាចត្រូវបានរំពឹងទុក នៅពេលដំឡើងឧបករណ៍ nanoe™ X ដែលមានចំណុចលម្អិតសមស្រប។
សំណួរ
តើ nanoe™ X មានប្រសិទ្ធភាពដូចម្ដេចខ្លះ?
ចម្លើយ
nanoe™ X មានប្រសិទ្ធភាពក្នុងការទប់ស្កាត់វីរុស ផ្សិត លម្អង សារធាតុគ្រោះថ្នាក់ និងសារធាតុបង្កអាលែកហ្ស៊ី ក៏ដូចជាកម្ចាត់ក្លិនមិនល្អ និងផ្ដល់សំណើមដល់ស្បែក និងសក់ផងដែរ។
សំណួរ
តើ nanoe™ X អាចប្រមូល PM 2.5 បានទេ?
ចម្លើយ
nanoe™ X មិនអាចប្រមូលភាគល្អិត PM 2.5 បានទេ។ ទោះយ៉ាងណា nanoe™ X អាចទប់ស្កាត់សារធាតុគ្រោះថ្នាក់ដែលគេដឹងថាមាននៅក្នុង PM 2.5។
សំណួរ
តើ nanoe™ X បំផ្លាញវត្ថុធាតុដូចជាស្បែកសត្វ ឬសាច់ក្រណាត់ផ្សេងទៀត ឬឧបករណ៍អគ្គិសនីដែរទេ?
ចម្លើយ
ផ្អែកតាមការសិក្សា និងការធ្វើតេស្តរបស់យើងមកទល់បច្ចុប្បន្ន nanoe™ X មិនបំផ្លាញវត្ថុធាតុដូចជាស្បែកសត្វ ឬសាច់ក្រណាត់ផ្សេងទៀត ឬឧបករណ៍អគ្គិសនីទេ។
សំណួរ
តើ nanoe™ X មានឥទ្ធិពលលើបណ្ដាញ LAN ឥតខ្សែ ឬបច្ចេកវិទ្យាហ្វ្រេកង់ខ្ពស់ផ្សេងទៀតដែរឬទេ?
ចម្លើយ
nanoe™ X គ្មានឥទ្ធិពលលើបណ្ដាញ LAN ឥតខ្សែ ឬបច្ចេកវិទ្យាហ្វ្រេកង់ខ្ពស់ផ្សេងទៀតទេ។
សំណួរ
តើ nanoe™ X មានប្រសិទ្ធភាពនៅកន្លែងមានខ្យល់ចេញចូលដែរឬទេ?
ចម្លើយ
nanoe™ X ត្រូវបានរំពឹងថាមានប្រសិទ្ធភាពនៅពេលប្រើផលិតផលដែលមានចំណុចលម្អិតសមស្របនៅកន្លែងណាមួយ រួមទាំងនៅពេលប្រើប្រព័ន្ធខ្យល់ចេញចូលផងដែរ។
សំណួរ
តើ nanoe™ X មានប្រសិទ្ធភាពលើក្លិនដែលមិនទាន់បានធ្វើតេស្តដែរទេ?
ចម្លើយ
ការធ្វើតេស្តរបស់ Panasonic បង្ហាញថា nanoe™ X មានប្រសិទ្ធភាពលើក្លិនជាច្រើនប្រភេទខុសៗគ្នា។ ដោយសាររ៉ាឌីកាល់អ៊ីដ្រុកស៊ីតដែលមានក្នុង nanoe™ X មានប្រតិកម្មខ្ពស់ នោះ nanoe™ X មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ក្លិនសារធាតុសរីរាង្គ។ ទោះយ៉ាងណា មានសារធាតុជាច្រើនដូចជាទឹកអប់ជាដើម ត្រូវបានចាត់ទុកថាមានក្លិនល្អ ដែលមានកំហាប់ និងមានស្ថិរភាពខ្ពស់ ហើយ nanoe™ X មិនមានប្រសិទ្ធភាពកម្ចាត់ក្លិននេះទេ។
ប្រវត្តិ
សំណួរ
តើការអភិវឌ្ឍ nanoe™ បានចាប់ផ្ដើមដោយរបៀបណា?
ចម្លើយ
ដោយសម្គាល់ឃើញថា ទឹកមានលក្ខណៈជាសារធាតុរំលាយដែលបង្កឱ្យមានក្លិន យើងបានចាប់ផ្ដើមធ្វើការសិក្សាអំពីលទ្ធភាពនៃការប្រើលក្ខណៈនេះចំពោះការបន្សុទ្ធខ្យល់នៅក្នុងមជ្ឈដ្ឋានរស់នៅ។
សំណួរ
តើ Panasonic បានអភិវឌ្ឍ nanoe™ អស់រយៈពេលប៉ុន្មានហើយ?
ចម្លើយ
ការស្រាវជ្រាវបានចាប់ផ្ដើមនៅឆ្នាំ 1997 ហើយនៅឆ្នាំ 2001 យើងបានចាប់ផ្ដើមអភិវឌ្ឍបច្ចេកវិទ្យានេះដើម្បីផលិត nanoe™។
សំណួរ
តើ nanoe™ បានវិវឌ្ឍយ៉ាងដូចម្ដេច?
ចម្លើយ
ការអភិវឌ្ឍជាបន្តបន្ទាប់លើប្រព័ន្ធបំបែកឱ្យក្លាយជាអាតូមបានបង្កើនចំនួនរ៉ាឌីកាល់អ៊ីដ្រុកស៊ីតដែលបានផលិត ដែលជាធាតុផ្សំសំខាន់នៃប្រសិទ្ធភាព។
សំណួរ
តើនៅមានលទ្ធភាពសម្រាប់ការវិវឌ្ឍបន្ថែមរបស់ nanoe™ X នាពេលអនាគតដែរទេ?
ចម្លើយ
មាន។ យើងសង្ឃឹមថានឹងបន្តបំពេញតាមតម្រូវការគុណភាពខ្យល់កាន់តែខ្ពស់។