យើងមានចក្ខុវិស័យនៃខ្យល់បរិសុទ្ធតាំងពីឆ្នាំ ១៩៩៧ ហើយយើងបន្តដំណើរស្រាវជ្រាវទៅមុខទៀត

ក្នុងឆ្នាំ 1997 យើងមានទស្សនៈវិស័យសំរាប់ខ្យល់បរិសុទ្ធ។ យើងបានខិតខំធ្វើការអំពីបច្ចេកវិទ្យាnanoeចាប់ពីពេលនោះមក។

ប្រវត្តិនៃឧបករណ៍ដែលផលិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមាននៅក្នុងទឹក
ជីវប្រវត្តិ
ធាតុដើមនៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមាននៅក្នុងទឹក
វាបានចាប់ផ្ដើមនៅក្នុងឆ្នាំ 1997។ ការធ្វើការងារចំពោះគម្រោងរបស់អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្មអំពីការបន្សុទ្ធខ្យល់នៅក្នុងមជ្ឈដ្ឋានរស់នៅ អ្នកស្រាវជ្រាវរបស់ Panasonic មានចំណាប់អារម្មណ៍នៅក្នុងបច្ចេកវិទ្យាសម្រាប់ផលិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមាននៅក្នុងទឹក។ ពួកគេឆ្ងល់ថាតើភាគល្អិតនៃទឹកតូចៗនោះអាចផ្ដល់វិធីថ្មីក្នុងការសម្អាតខ្យល់ដែរឬអត់។ ហើយនៅក្នុងឆ្នាំ 2001 ក្រុមអ្នកស្រាវជ្រាវត្រឹមតែពីរនាក់បានកំណត់ឱ្យធ្វើការ។
នេះគឺជាបច្ចេកវិទ្យាថ្មីបំផុត ហើយបច្ចេកវិទ្យានេះបានបង្ហាញមានបញ្ហាប្រឈមជាខ្លាំង។ ក្រុមការងារត្រូវការបង្កើតវិធីសាស្រ្តផ្ទៀងផ្ទាត់ និងបច្ចេកទេសវាយតម្លៃចាប់ពីពេលចាប់ផ្តើម ហើយបាតុភូតនៃការបញ្ចេញបន្ទុកអគ្គិសនីនៅចំណុចស្នូលនៃដំណើរការគឺពិបាកក្នុងការគ្រប់គ្រង។ ការងារបានបន្តដោយគ្មានលទ្ធផលអស់មួយរយៈ ហើយនៅពេលមួយនោះការស្រាវជ្រាវស្ទើរតែត្រូវបានបោះបង់ចោលទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ នាយកស្រាវជ្រាវនៅពេលនោះបានសម្រេចចិត្តបន្តការងារនេះដោយនិយាយថា “សូមបន្តធ្វើគម្រោងនេះមួយឆ្នាំទៀត!” ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Panasonic ចំពោះបច្ចេកវិទ្យាបានជួយគម្រោងនោះ។ ហើយទីបំផុតនៅឆ្នាំ 2003 ក្រុមការងារបានទទួលជោគជ័យក្នុងការបង្កើតភាគល្អិតនៃទឹកមានទំហំប៉ុនnanoeដែលបន្សុទ្ធខ្យល់។ បច្ចេកវិទ្យានៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមានក្នុងទឹកបានកើតចេញមក។
បញ្ហាប្រឈមកំពុងកើតមាននៃការកែលម្អគុណភាពខ្យល់
ធ្វើការដើម្បីបង្កើនបច្ចេកវិទ្យានៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមានក្នុងទឹកឱ្យមានភាពជឿនលឿនបន្តរហូតមកដល់សព្វថ្ងៃ។ ការផ្តោតសំខាន់មួយគឺការផ្ទៀងផ្ទាត់ពីប្រសិទ្ធភាពក្នុងការទប់ស្កាត់ផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ដល់រាងកាយមនុស្សនៃអតិសុខុមប្រាណបង្កជំងឺ (បាក់តេរី ផ្សិត និងវីរុស) និងសារធាតុបង្កអាលែហ្ស៊ី និងការបំបែកភាគល្អិត PM 2.5។

ឧទាហរណ៍នៅឆ្នាំ 2009 ដោយមានជំនួយពីអង្គភាពធ្វើតេស្តដោយឯករាជ្យ Panasonic បានបង្ហាញពីប្រសិទ្ធភាពនៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមានក្នុងទឹកប្រឆាំងនឹងជំងឺផ្តាសាយបក្សី និងវីរុសផ្តាសាយថ្មី។ ហើយក្នុងឆ្នាំ 2012 ដោយសហការជាមួយស្ថាប័នធ្វើតេស្តដោយឯករាជ្យនៅប្រទេសអាឡឺម៉ង់ យើងបានធ្វើតេស្តសម្អាតមេរោគដែលបង្ហាញពីប្រសិទ្ធភាពនៃបច្ចេកវិទ្យាប្រឆាំងនឹងវីរុសចំនួនបួនប្រភេទ (ដោយមាន និងមិនមានភ្នាស ប្រភេទ DNA និងប្រភេទ RNA)។ ផ្អែកលើបញ្ហានេះ យើងបានប្រកាសថា រ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមាននៅក្នុងទឹកអាចត្រូវបានរំពឹងថានឹងមានប្រសិទ្ធភាពទប់ស្កាត់ទៅលើមេរោគថ្មីដែលមិនស្គាល់។ នៅពេលដែលមើលទៅច្បាស់រួចទៅហើយថា សកម្មភាពនៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមាននៅក្នុងទឹកអាចត្រូវបានរំពឹងថានឹងទប់ស្កាត់សកម្មភាពរបស់វីរុស ការផ្ទៀងផ្ទាត់នេះគឺជាព្រឹត្តិការណ៍សំខាន់មួយ។
ការផ្តោតសំខាន់ផ្សេងទៀតនៃការស្រាវជ្រាវជាបន្តបន្ទាប់របស់យើងគឺការខិតខំ ដើម្បីបង្កើនប្រសិទ្ធភាពនៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមាននៅក្នុងទឹកដោយបង្កើនការប្រមូលផ្តុំរ៉ាឌីកាល់ដែលបានផលិត។ ការធ្វើការ ដើម្បីដោះស្រាយហានិភ័យដែលកំពុងកើនឡើងដែលពាក់ព័ន្ធនឹងគុណភាពខ្យល់ដែលពិភពលោកកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Panasonic កំពុងតែឈានទៅមុខជាមួយនឹងការស្រាវជ្រាវរបស់ខ្លួនទៅលើឧបករណ៍ទំនើបជាងមុន។
តម្រូវការចំពោះការកែលម្អគុណភាពខ្យល់គឺគ្មានព្រំដែនទេ។ Panasonic នឹងបន្តស្វែងរកសក្តានុពលនៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមាននៅក្នុងទឹក ការប្រើបច្ចេកវិទ្យា ដើម្បីបង្កើនគុណភាពខ្យល់ និងរួមចំណែកដល់សុខភាព និងគុណភាពនៃជីវិតរបស់មនុស្សនៅទូទាំងពិភពលោក។
តារាងពេលវេលា

ការស្រាវជ្រាវអំពីការបន្សុទ្ធខ្យល់នៅក្នុងមជ្ឈដ្ឋានរស់នៅត្រូវបានចាប់ផ្តើម

ការអភិវឌ្ឍបច្ចេកវិទ្យានៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមាននៅក្នុងទឹកត្រូវបានចាប់ផ្តើម

ការផលិតគំរូសាកល្បង ដើម្បីបង្កើតរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមាននៅក្នុងទឹក និងការចាប់ផ្តើមធ្វើតេស្

ការបញ្ចប់ការផលិតឧបករណ៍ ដើម្បីផលិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមាននៅក្នុងទឹក [480] (ប្រភេទបំពេញទឹកឡើងវិញ)

ការបញ្ចប់ការផលិតឧបករណ៍ ដើម្បីផលិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមាននៅក្នុងទឹក [480] (ប្រភេទ Peltier)

ការអភិវឌ្ឍឧបករណ៍ប្រតិកម្មខ្ពស់ជំនាន់ក្រោយ ដើម្បីផលិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីលដែលមាននៅក្នុងទឹកចាប់ផ្តើម

បានផ្ទៀងផ្ទាត់ប្រសិទ្ធភាពនៃការទប់ស្កាត់វីរុស និងបាក់តេរី ព្រមទាំងការកាត់បន្ថយកាកសំណល់ថ្នាំកម្ចាត់សត្វល្អិត
បានផ្ទៀងផ្ទាត់ប្រសិទ្ធភាពនៃការទប់ស្កាត់វីរុសបាក់តេរីយ៉ូផាស Φχ174 និងស្តាភីកូកាសអូសរាសដែលតោងជាប់និងចម្លងតាមខ្យល់
បានផ្ទៀងផ្ទាត់ប្រសិទ្ធភាពនៃការទប់ស្កាត់វីរុសផ្ដាសាយដែលដើមកំណើតពីសត្វជ្រូក


បានផ្ទៀងផ្ទាត់ការបំប្លែងប្រតេអ៊ីននៅក្នុងលម្អងដែលបានរកឃើញពេញមួយឆ្នាំ

ការបញ្ចប់ការបង្កើតឧបករណ៍ទំហំតូចជាងមុនដែលផលិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីតបានច្រើនជាងមុន (ប្រភេទ Peltier ជំនាន់ទី 4)
បានផ្ទៀងផ្ទាត់ប្រសិទ្ធភាពនៃការទប់ស្កាត់ផ្សិត


បានផ្ទៀងផ្ទាត់ប្រសិទ្ធភាពនៃការទប់ស្កាត់វីរុសដោយការធ្វើតេស្តសម្អាតវីរុស
បានផ្ទៀងផ្ទាត់ប្រសិទ្ធភាពនៃការទប់ស្កាត់សារធាតុបង្កអាលែហ្ស៊ីដែលពាក់ព័ន្ធនឹងសត្វចិញ្ចឹម បាក់តេរី ផ្សិត និងវីរុស

បានផ្ទៀងផ្ទាត់ការរំលាយសមាធាតុ PM 2.5 និងការទប់ស្កាត់កំណើនផ្សិតដែលតោងជាប់នឹងខ្សាច់ពណ៌លឿង


បានផ្ទៀងផ្ទាត់ប្រសិទ្ធភាពនៃការទប់ស្កាត់វីរុសដោយការធ្វើតេស្តសម្អាតវីរុស
បានផ្ទៀងផ្ទាត់ប្រសិទ្ធភាពនៃការទប់ស្កាត់សារធាតុបង្កអាលែហ្ស៊ីដែលពាក់ព័ន្ធនឹងសត្វចិញ្ចឹម បាក់តេរី ផ្សិត និងវីរុស