ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។ សូមទាក់ទងមកយើងខ្ញុំ
ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។
បរិយាកាសកាន់តែមានសុវត្ថិភាពសម្រាប់សិស្សមត្តេយ្យ
អនាម័យ និងសុវត្ថិភាពគឺជាក្ដីបារម្ភចម្បងសម្រាប់មាតាបិតារបស់សិស្សមត្តេយ្យ។ ជួយឱ្យពួកគេអស់ក្ដីបារម្ភតាមរយៈការបន្សុទ្ធខ្យល់ 24 ម៉ោងដោយប្រើ nanoe™ X ដែលបង្កើតបាននូវបរិយាកាសកាន់តែស្រស់ថ្លាសម្រាប់អ្នកគ្រប់គ្នា។
ហេតុអ្វីបានជាម្ចាស់កន្លែងហាត់ប្រាណប្រើប្រាស់ nanoe™ X?
ករណីសិក្សា
ជួយឱ្យក្មេងៗមានសុខភាពល្អ និងផាសុកភាព
សម្រាប់កុមារដែលរៀន និងលេង ពួកគេត្រូវការបរិយាកាសដែលមានសុវត្ថិភាព និងផាសុកភាព។ នោះហើយជាផ្នែកដែល nanoe™ X អាចជួយបាន។

ការការពារ 24 ម៉ោងកាន់តែប្រសើរដោយបច្ចេកវិទ្យា nanoe™ X
បង្កើតបរិយាកាសក្នុងអគារដែលកាន់តែមានសុវត្ថិភាព
nanoe™ X ការពារអ្នកពីបញ្ហាទូទៅបំផុតមួយចំនួននៅសាលាមត្តេយ្យ។
បញ្ហា៖ សារធាតុបង្កអាលែកហ្ស៊ីដែលលាក់ខ្លួន
សារធាតុបង្កអាលែកហ្ស៊ីដែលមើលមិនឃើញ និងផលប៉ះពាល់របស់វាលើកុមារ
នៅពេលដែលកុមារលេងនៅលើឥដ្ឋ ពួកគេអាចប្រឈមលើហានិភ័យកាន់តែខ្ពស់ក្នុងការប៉ះពាល់ និងស្រូបយកសារធាតុបង្កអាលែកហ្ស៊ីតាមការដកដង្ហើមពីកម្រាលព្រំ និងគ្រឿងសង្ហារិមដែលមានផ្ទៃទន់។

ដំណោះស្រាយ៖ ដំណោះស្រាយដែលមានប្រសិទ្ធភាព
nanoe™ X ទប់ស្កាត់សារធាតុបង្កអាលែកហ្ស៊ី ធ្វើអោយក្មេងមានសុវត្ថិភាពពេលលេងកាន់តែមានសុវត្ថិភាព
បច្ចេកវិទ្យា nanoe™ X ជួយឱ្យអ្នកអស់ក្ដីបារម្ភ ទោះបីជាសារធាតុបង្កអាលែកហ្ស៊ីដែលកប់ជ្រៅនៅក្នុងសាច់ក្រណាត់ក៏គ្មានបញ្ហាដែរ។

របៀបដែល nanoe™ X ដំណើរការ

nanoe™ X ហោះទៅប៉ះនឹងសារធាតុបង្កអាលែកហ្ស៊ី។

រ៉ាឌីកាល់អ៊ីដ្រុកស៊ីតបំបែកប្រូតេអ៊ីនរបស់សារធាតុបង្កអាលែកហ្ស៊ី។

សាច់ក្រណាត់ត្រូវបានកម្ចាត់ក្លិនមិនល្អចេញ។*
ទទួលបានបរិយាកាសកាន់តែប្រសើរនៅគ្រប់ទីកន្លែងដោយប្រើ nanoe™ X

ទប់ស្កាត់បាក់តេរីនៅជាប់លើវត្ថុនានាដែលអាចនឹងប៉ះដោយម្រាមដៃ
nanoe™ X មិនត្រឹមតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសដែលចម្លងតាមខ្យល់ប៉ុណ្ណោះទេ វាក៏មានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវីរុសដែលនៅជាប់លើឧបករណ៍ដែលត្រូវប៉ះសំខាន់ៗដូចជា ប្រដាប់លេង និងបង្កាន់ដៃជណ្ដើរផងដែរ។

កាត់បន្ថយក្លិនមិនល្អក្នុងបន្ទប់ទឹក
nanoe™ X ទប់ស្កាត់ក្លិនមិនល្អក្នុងបន្ទប់ទឹក ដែលបង្កើតបាននូវបរិយាកាសកាន់តែមានផាសុកភាពសម្រាប់អ្នកគ្រប់គ្នា។
ស្វែងយល់ពីផលិតផល nanoe™ X របស់ Panasonic
បច្ចេកវិទ្យា nanoe™ X ត្រូវបានរួមបញ្ចូលក្នុងផលិតផល Panasonic ជាច្រើន ដើម្បីជួយឱ្យបរិយាកាសក្នុងអគារមានសុវត្ថិភាព និងផាសុកភាពសម្រាប់អ្នក។
មិនថាសាលាមត្តេយ្យរបស់អ្នកត្រូវការអ្វីនោះទេ យើងមានដំណោះស្រាយក្នុងការផ្ដល់បរិយាកាសដែលសមស្របបំផុតសម្រាប់អ្នក។
ឧបករណ៍បង្ហាញគំរូនៃការប្រមូលផ្ដុំ nanoe™ X
ទទួលបានការបន្សុទ្ធខ្យល់ដោយ nanoe™ X ក្នុងកន្លែងរបស់អ្នក

*ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រអេឡិចត្រូផូរ៉ូស៊ីសនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23 m³។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ សារធាតុបង្កអាលែកហ្ស៊ី (ដឺម៉ាតូប៉ាហ្គោយភីរ៉ូនីស៊ីនុស ដឺម៉ាតូប៉ាហ្គោយហ៉្វារីណា តាត្រៅ សាយព្រីស ស្មៅផលព្រឹក្ស រេជវីដ អាលនូសជប៉ុនីកា បឺជជប៉ុនពណ៌ស អាធីមីស៊ា អូលីវ ជូនីភើ កាសារីណា មីស្កេនសឺស ស្មៅធីម៉ូធី ហ្យូម៉លលឺសជាផលនីហ្គាស អាល់ធើនេរា អាស្ពឺហ្គីលូស កានឌីដា ម៉ាឡាស៊ីស៊ា កន្លាត មេអំបៅខ្មោច ឆ្កែ (អង្គែរ) ឆ្មា (អង្គែរ))។ លទ្ធផលនៃការធ្វើតេស្ត៖ ឥទ្ធិពលនៃការទប់ស្កាត់ត្រូវបានបញ្ជាក់ក្នុងរយៈពេល 24 ម៉ោង។ (4AA33-160615-F01, 4AA33-170301-F15, 4AA33-151001-F01, 4AA33-151028-F01, 4AA-33-160601-F01, 4AA33-160601-F02, 4AA33-160701-F01, 1V332-180301-F01, 4AA33-160615-F02, 4AA33-160615-F03, 4AA33-160620-F01)
លទ្ធផលអាចខុសគ្នាផ្អែកតាមការប្រើប្រាស់ ព្រមទាំងការប្រែប្រួលនៃមជ្ឈដ្ឋាន និងរដូវកាល (សីតុណ្ហភាព និងសំណើម)។ nanoe™ X និង nanoe™ ទប់ស្កាត់សកម្មភាព ឬការកកើតសារធាតុបង្កអាលែកហ្ស៊ី ប៉ុន្តែមិនការពារការចម្លងទេ។