ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។ សូមទាក់ទងមកយើងខ្ញុំ
ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។
បង្កើតបរិយាកាសមួយដែលជួយដល់ការសិក្សា
និងការផ្ដោតអារម្មណ៍បានល្អ
ជួយឱ្យមាតាបិតាអស់កង្វល់តាមរយៈបច្ចេកវិទ្យាបន្សុទ្ធខ្យល់ nanoe™ X ដែលកម្ចាត់បាក់តេរី វីរុស ក្លិនមិនល្អ និងផ្សិត។ ជួយអ្នកក្នុងការផ្ដល់បរិយាកាសដែលមានសុវត្ថិភាពនិងផាសុកភាពសម្រាប់ទាំងសិស្ស និងគ្រូបង្រៀន។
ហេតុអ្វីបានជាម្ចាស់កន្លែងហាត់ប្រាណប្រើប្រាស់ nanoe™ X?
ករណីសិក្សា
តើហេតុអ្វីបានជាគុណភាពខ្យល់នៅក្នុងអគារមានសារៈសំខាន់?
ការយល់ដឹងអំពីគុណភាពខ្យល់មានការកើនឡើងយ៉ាងឆាប់រហ័ស។ បើគិតពីរយៈពេលដែលយើងចំណាយនៅក្នុងអគារ វាមានភាពចាំបាច់ដែលយើងត្រូវស្រូបយកខ្យល់ស្រស់ថ្លា ដែលជួយឱ្យសុខភាពល្អ និងមានគុណភាពខ្ពស់។

ការការពារ 24 ម៉ោងកាន់តែប្រសើរដោយបច្ចេកវិទ្យា nanoe™ X
ជួយឱ្យអ្នកគ្រប់គ្នានៅក្នុងអគារមានផាសុកភាព
nanoe™ X ការពារអ្នកពីបញ្ហាទូទៅបំផុតមួយចំនួននៅអគារ។
បញ្ហា៖ ក្ដីបារម្ភដែលកំពុងមានការកើនឡើង
មាតាបិតា និងសិស្សមានក្ដីបារម្ភខ្ពស់ពាក់ព័ន្ធនឹងបញ្ហាអនាម័យ
ក្មេងៗចំណាយពេលជាច្រើនម៉ោងនៅសាលារៀន ដែលធ្វើឱ្យមានហានិភ័យខ្ពស់ក្នុងការឆ្លងបាក់តេរី និងវីរុសនានា។

ដំណោះស្រាយ៖ ដំណោះស្រាយដ៏មានប្រសិទ្ធភាព
nanoe™ X ទប់ស្កាត់វីរុសជាក់លាក់ដែលជាប់លើវត្ថុនានា និងដែលចម្លងតាមខ្យល់
nanoe™ X មិនត្រឹមតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសដែលចម្លងតាមខ្យល់ប៉ុណ្ណោះទេ វាក៏មានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវីរុសដែលនៅជាប់លើឧបករណ៍ដែលត្រូវប៉ះសំខាន់ៗដូចជា បង្កាន់ដៃជណ្ដើរ តុ និងកៅអីផងដែរ។

របៀបដែល nanoe™ X ដំណើរការ

nanoe™ X ហោះទៅប៉ះនឹងវីរុស។

រ៉ាឌីកាល់អ៊ីដ្រុកស៊ីតបំបែកប្រូតេអ៊ីនរបស់វីរុស។

សកម្មភាពរបស់វីរុសត្រូវបានទប់ស្កាត់។1–6
ទទួលបានបរិយាកាសកាន់តែប្រសើរនៅគ្រប់ទីកន្លែងដោយប្រើ nanoe™ X

ទប់ស្កាត់លម្អងគ្រប់ពេលវេលា
ការសិក្សាបានបង្ហាញថា នៅពេលដែលជំងឺអាលែកហ្ស៊ីបង្កដោយលម្អងកើតឡើង ហើយសម្រាប់មនុស្សមួយចំនួន រោគសញ្ញាអាចមានភាពធ្ងន់ធ្ងរ។ បច្ចេកវិទ្យា nanoe™ X ទប់ស្កាត់លម្អង 7 13 ប្រភេទដែលត្រូវបានរកឃើញនៅជុំវិញពិភពលោក ដើម្បីជួយឱ្យសិស្សផ្ដោតអារម្មណ៍លើការសិក្សាដោយអស់កង្វល់។

កម្ចាត់ក្លិនមិនល្អក្នុងបន្ទប់ប្ដូរសម្លៀកបំពាក់
nanoe™ X កម្ចាត់ក្លិនក្រោយពេលហាត់ប្រាណរួច ដែលបង្កើតបាននូវបរិយាកាសក្នុងបន្ទប់ប្ដូរសម្លៀកបំពាក់កាន់តែមានផាសុកភាពសម្រាប់ឱ្យអ្នកគ្រប់គ្នាប្រើប្រាស់។
ស្វែងយល់ពីផលិតផល nanoe™ X របស់ Panasonic
បច្ចេកវិទ្យា nanoe™ X ត្រូវបានរួមបញ្ចូលក្នុងផលិតផល Panasonic ជាច្រើន ដើម្បីជួយឱ្យបរិយាកាសក្នុងអគារមានសុវត្ថិភាព និងផាសុកភាពសម្រាប់អ្នក។
មិនថាសាលារៀនរបស់អ្នកត្រូវការអ្វីនោះទេ យើងមានដំណោះស្រាយក្នុងការផ្ដល់បរិយាកាសដែលសមស្របបំផុតសម្រាប់អ្នក។
ឧបករណ៍បង្ហាញគំរូនៃការប្រមូលផ្ដុំ nanoe™ X
ទទួលបានការបន្សុទ្ធខ្យល់ដោយ nanoe™ X ក្នុងកន្លែងរបស់អ្នក

1 បាក់តេរីចម្លងតាមខ្យល់ (ស្តាភីឡូកូកឃូសអ៊ូរូស)។ ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន។ វិធីសាស្ត្រធ្វើតេស្ត៖ ចំនួនបាក់តេរីត្រូវបានវាស់ស្ទង់ បន្ទាប់ពីដាក់នៅក្នុងបន្ទប់ធ្វើតេស្តបិទជិតទំហំប្រហែល 25 m³។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ បាក់តេរីដែលចម្លងតាមខ្យល់។ លទ្ធផលនៃការធ្វើតេស្ត៖ បានទប់ស្កាត់យ៉ាងហោចណាស់ 99.7% ក្នុងរយៈពេល 4ម៉ោង។ (24_0301_1)
2 បាក់តេរីដែលនៅជាប់វត្ថុនានា (O157)។ ស្ថាប័នធ្វើតេស្ត៖ មន្ទីរពិសោធន៍ស្រាវជ្រាវអាហារជប៉ុន វិធីសាស្ត្រធ្វើតេស្ត៖ បានវាស់ស្ទង់ចំនួនបាក់តេរីដែលជាប់លើក្រណាត់ក្នុងប្រអប់ធ្វើតេស្តបិទជិតទំហំប្រហែល 45 L។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ បាក់តេរីដែលជាប់។ លទ្ធផលនៃការធ្វើតេស្ត៖ បានរារាំងយ៉ាងហោចណាស់ 99.99% ក្នុងរយៈពេល 1 ម៉ោង។ (208120880_001)
3 បាក់តេរីដែលនៅជាប់វត្ថុនានា (MRSA)។ ស្ថាប័នធ្វើតេស្ត៖ មន្ទីរពិសោធន៍ស្រាវជ្រាវអាហារជប៉ុន វិធីសាស្ត្រធ្វើតេស្ត៖ បានវាស់ស្ទង់ចំនួនបាក់តេរីដែលជាប់លើក្រណាត់ក្នុងប្រអប់ធ្វើតេស្តបិទជិតទំហំប្រហែល 45 L។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ បាក់តេរីដែលជាប់។ លទ្ធផលនៃការធ្វើតេស្ត៖ បានរារាំងយ៉ាងហោចណាស់ 99.99% ក្នុងរយៈពេល 1 ម៉ោង។ (208120880_002)
4 វីរុសដែលចម្លងតាមខ្យល់ (បាក់តេរីយ៉ូផាស Φχ174)។ ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន។ វិធីសាស្ត្រធ្វើតេស្ត៖ ចំនួនវីរុសត្រូវបានវាស់ស្ទង់ បន្ទាប់ពីដាក់នៅក្នុងបន្ទប់ធ្វើតេស្តបិទជិតទំហំប្រហែល 25 m³។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ មេរោគដែលឆ្លងតាមខ្យល់។ លទ្ធផលនៃការធ្វើតេស្ត៖ បានទប់ស្កាត់យ៉ាងហោចណាស់ 99.7% ក្នុងរយៈពេល 6ម៉ោង។ (24_0300_1)
5 វីរុសដែលនៅជាប់លើវត្ថុនានា (ប្រភេទរងនៃវីរុសផ្តាសាយ H1N1)។ ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន។ វិធីសាស្ត្រធ្វើតេស្ត៖ បានវាស់ស្ទង់ចំនួនមេរោគដែលតោងជាប់នឹងសាច់ក្រណាត់នៅក្នុងប្រអប់ធ្វើតេស្តបិទជិតទំហំប្រហែល 1 m³។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ វីរុសដែលនៅជាប់លើវត្ថុនានា។ លទ្ធផលនៃការធ្វើតេស្ត៖ បានទប់ស្កាត់យ៉ាងហោចណាស់ 99.9% ក្នុងរយៈពេល 2ម៉ោង។ (21_0084_1)
6 វីរុសដែលនៅជាប់លើវត្ថុនានា (វីរុសបង្កជំងឺស្វិតដៃជើងប្រភេទ 1 (Lsc-2ab))។ ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន។ វិធីសាស្ត្រធ្វើតេស្ត៖ បានវាស់ចំនួនបាក់តេរីដែលជាប់នឹងក្រណាត់ក្នុងប្រអប់ធ្វើតេស្តបិទជិតទំហំប្រហែល 45 L។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ វីរុសដែលនៅជាប់លើវត្ថុនានា។ លទ្ធផលនៃការធ្វើតេស្ត៖ បានទប់ស្កាត់យ៉ាងហោចណាស់ 99.7% ក្នុងរយៈពេល 2ម៉ោង។ (22_0096)
លទ្ធផលអាចខុសគ្នាផ្អែកតាមការប្រើប្រាស់ ព្រមទាំងការប្រែប្រួលនៃមជ្ឈដ្ឋាន និងរដូវកាល (សីតុណ្ហភាព និងសំណើម)។ nanoe™ X និង nanoe™ ទប់ស្កាត់សកម្មភាព ឬការកកើតសារធាតុបង្កអាលែកហ្ស៊ី ប៉ុន្តែមិនការពារការចម្លងទេ។
7 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រអេឡិចត្រូផូរ៉ូស៊ីសនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23 m³។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ សារធាតុបង្កអាលែកហ្ស៊ី (ដឺម៉ាតូប៉ាហ្គោយភីរ៉ូនីស៊ីនុស ដឺម៉ាតូប៉ាហ្គោយហ៉្វារីណា តាត្រៅ សាយព្រីស ស្មៅផលព្រឹក្ស រេជវីដ អាលនូសជប៉ុនីកា បឺជជប៉ុនពណ៌ស អាធីមីស៊ា អូលីវ ជូនីភើ កាសារីណា មីស្កេនសឺស ស្មៅធីម៉ូធី ហ្យូម៉លលឺសជាផលនីហ្គាស អាល់ធើនេរា អាស្ពឺហ្គីលូស កានឌីដា ម៉ាឡាស៊ីស៊ា កន្លាត មេអំបៅខ្មោច ឆ្កែ (អង្គែរ) ឆ្មា (អង្គែរ))។ លទ្ធផលនៃការធ្វើតេស្ត៖ ឥទ្ធិពលនៃការទប់ស្កាត់ត្រូវបានបញ្ជាក់ក្នុងរយៈពេល 24 ម៉ោង។ (4AA33-160615-F01, 4AA33-170301-F15, 4AA33-151001-F01, 4AA33-151028-F01, 4AA-33-160601-F01, 4AA33-160601-F02, 4AA33-160701-F01, 1V332-180301-F01, 4AA33-160615-F02, 4AA33-160615-F03, 4AA33-160620-F01)
លទ្ធផលអាចខុសគ្នាផ្អែកតាមការប្រើប្រាស់ ព្រមទាំងការប្រែប្រួលនៃមជ្ឈដ្ឋាន និងរដូវកាល (សីតុណ្ហភាព និងសំណើម)។ nanoe™ X និង nanoe™ ទប់ស្កាត់សកម្មភាព ឬការកកើតសារធាតុបង្កអាលែកហ្ស៊ី ប៉ុន្តែមិនការពារការចម្លងទេ