ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។ សូមទាក់ទងមកយើងខ្ញុំ

ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។

កន្លែងធ្វើការដ៏មានផាសុកភាពដែលបុគ្គលិករបស់អ្នកសមនឹងទទួលបាន

បរិយាកាសបរិសុទ្ធមានតួនាទីសំខាន់ក្នុងលើកស្ទួយដល់ផលិតភាព ការផ្ដោតអារម្មណ៍ និងសុខុមាលភាពនៅកន្លែងការងារ។ ធ្វើឱ្យគុណភាពខ្យល់ប្រសើរឡើងដោយប្រើការបន្សុទ្ធខ្យល់ nanoe™ X ពេញ 24 ម៉ោង។

ហេតុអ្វីបានជាម្ចាស់កន្លែងហាត់ប្រាណប្រើប្រាស់ nanoe™ X?

ករណីសិក្សា

Hub Australia ផ្ដល់ដំណោះស្រាយគុណភាពខ្ពស់សម្រាប់កន្លែងធ្វើការ ដើម្បីជួយឱ្យមនុស្សគ្រប់គ្នាស្រឡាញ់កន្លែងការងាររបស់ពួកគេ។

ផាសុកភាពកាន់តែប្រសើរជួយជំរុញឱ្យមានផលិតភាពកាន់តែខ្ពស់៖ សូមអរគុណដល់បច្ចេកវិទ្យា nanoe™ X ដែលជួយទប់ស្កាត់ក្លិនមិនល្អ និងសារធាតុបំពុលក្នុងអគារ ដែលធ្វើឱ្យបុគ្គលិកអស់ក្ដីបារម្ភនៅកន្លែងការងាររបស់ពួកគេ។

រូបភាព Hub Australia បង្ហាញពីដំណើរការ nanoe™ X នៅក្នុងកន្លែងនានាក្នុងអគារ។

ការការពារ 24 ម៉ោងកាន់តែប្រសើរដោយបច្ចេកវិទ្យា nanoe™ X
ជួយឱ្យបុគ្គលិករបស់អ្នកនៅក្នុងអគារប្រកបដោយសុវត្ថិភាព

nanoe™ X ការពារបុគ្គលិករបស់អ្នកពីបញ្ហាទូទៅបំផុតមួយចំនួន។

បញ្ហា៖ ក្លិនមិនល្អនៅកន្លែងការងារ

ការចែករំលែកកន្លែងការងារក៏មានន័យថាចែករំលែកក្លិនផងដែរ

ក្លិនមិនល្អអាចធ្វើឱ្យប៉ះពាល់ការងារ នៅក្នុងការិយាល័យដែលមានបរិយាកាសបើកចំហ។

រូបភាពបុរសម្នាក់កំពុងបារម្ភពីក្លិនខ្លួនរបស់គាត់។

ដំណោះស្រាយ៖ នៅកន្លែងដែល nanoe™ X ដំណើរការ

កាត់បន្ថយក្លិនមិនល្អឱ្យនៅត្រឹមកម្រិតទាបបំផុត

នៅពេលមានមនុស្សច្រើនមកធ្វើការជាមួយគ្នា វារមែងមានក្លិនមិនល្អដូចជា ក្លិនញើសក្នុងរដូវក្ដៅ និងក្លិនអាហារជាដើម។ បច្ចេកវិទ្យា nanoe™ X មានប្រតិកម្មលើសារធាតុគីមីដែលបង្កឱ្យមានក្លិនទាំងនេះ ដែលបំបែកនិងកាត់បន្ថយឥទ្ធិពលរបស់វា ព្រមទាំងបង្កើតបរិយាកាសការងារដ៏ស្រស់ថ្លាសម្រាប់បុគ្គលិកគ្រប់គ្នា។

រូបភាព nanoe™ X ដែលជ្រាបចូលក្នុងសរសៃអំបោះ និងបញ្ចេញឥទ្ធិពលកម្ចាត់ក្លិន។

របៀបដែល nanoe™ X ដំណើរការ

រូបភាពទីមួយបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

nanoe™ X ហោះទៅប៉ះនឹងក្លិនដែលបង្កប់នៅក្នុងសាច់ក្រណាត់។

រូបភាពទីពីរបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

រ៉ាឌីកាល់អ៊ីដ្រុកស៊ីតទប់ស្កាត់សារធាតុដែលបង្កឱ្យមានក្លិនមិនល្អ។

រូបភាពទីបីបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

សាច់ក្រណាត់ត្រូវបានកម្ចាត់ក្លិនមិនល្អចេញ។ 1-5

ទទួលបានបរិយាកាសកាន់តែប្រសើរនៅគ្រប់ទីកន្លែងដោយប្រើ nanoe™ X

រូបភាព nanoe™ X កំពុងកម្ចាត់លម្អង។

ទប់ស្កាត់លម្អងគ្រប់ពេលវេលា

ការងារអាចជួបការលំបាក នៅពេលដែលជំងឺអាលែកហ្ស៊ីបង្កដោយលម្អងកើតឡើង ហើយសម្រាប់មនុស្សមួយចំនួន រោគសញ្ញាអាចមានភាពធ្ងន់ធ្ងរ។ បច្ចេកវិទ្យា nanoe™ X ទប់ស្កាត់លម្អង 6 13 ប្រភេទដែលត្រូវបានរកឃើញនៅក្នុងពិភពលោក ដើម្បីជួយឱ្យបុគ្គលិកផ្ដោតអារម្មណ៍លើការងារដោយអស់កង្វល់។

រូបភាពមុខងារ nanoe™ X បន្សុទ្ធខ្យល់នៅក្នុងការិយាល័យ។

ការការពារ 24 ម៉ោងដោយបច្ចេកវិទ្យា nanoe™ X

nanoe™ X ធ្វើការបន្សុទ្ធខ្យល់ពេញ 24 ម៉ោង ដូច្នេះកន្លែងការងាររបស់អ្នកនឹងមានអនាម័យ និងអាចប្រើប្រាស់បានគ្រប់ពេលវេលា។

ស្វែងយល់ពីផលិតផល nanoe™ X របស់ Panasonic

បច្ចេកវិទ្យា nanoe™ X ត្រូវបានរួមបញ្ចូលក្នុងផលិតផល Panasonic ជាច្រើន ដើម្បីជួយឱ្យបរិយាកាសក្នុងអគារមានសុវត្ថិភាព និងផាសុកភាពសម្រាប់អ្នក។
មិនថាអាជីវកម្មរបស់អ្នកត្រូវការអ្វីនោះទេ យើងមានដំណោះស្រាយក្នុងការផ្ដល់បរិយាកាសដែលសមស្របបំផុតសម្រាប់អ្នក។

ម៉ាស៊ីនត្រជាក់បង្កប់ក្នុងពិដាន

រូបភាពប្រព័ន្ធម៉ាស៊ីនត្រជាក់រួមដែលមានភាពបត់បែន។

ម៉ាស៊ីនត្រជាក់កាសែតខ្នាតតូច

រូបភាពម៉ាស៊ីនត្រជាក់បំពាក់លើពិតានមានមុខ 4 ទិសខ្នាតតូច។

ម៉ាស៊ីនត្រជាក់កាសែត


រូបភាពម៉ាស៊ីនត្រជាក់បំពាក់លើពិតានមានមុខ 4 ទិស។

ម៉ាស៊ីនត្រជាក់ប្រភេទបញ្ឍរ

រូបភាពផលិតផលបញ្ឈរលើឥដ្ឋ។

ម៉ាស៊ីនត្រជាក់តម្លើងក្រោមពិដាន

រូបភាពពិដាន។

អត្ថបទស្ដីពីបច្ចេកវិទ្យា nanoe™ X

បុគ្គលិករបស់អ្នកកំពុងទាមទារឱ្យមានបរិយាកាសការិយាល័យដែលកាន់តែប្រសើរ៖ នេះជារបៀបធ្វើឱ្យបរិយាកាសកាន់តែប្រសើរ

ការធ្វើការនៅក្នុងការិយាល័យនឹងមិនដូចមុនទៀតទេ។

ជំងឺរាតត្បាត Covid-19 បានផ្លាស់ប្តូរទំនាក់ទំនងរបស់យើង ពាក់ព័ន្ធនឹងការងារ ដោយអត្រានៃការធ្វើដំណើរទៅធ្វើការបានធ្លាក់ចុះខណៈដែល ចំនួនអាជីវកម្មជាច្រើនកំពុងចាប់យកការធ្វើការពីចម្ងាយ ឬការធ្វើការមានភាពបត់បែន …

រូបភាពបុគ្គលិកស្រីម្នាក់កំពុងពាក់ម៉ាស់ធ្វើការ។

ឧបករណ៍បង្ហាញគំរូនៃការប្រមូលផ្ដុំ nanoe™ X

ទទួលបានការបន្សុទ្ធខ្យល់ដោយ nanoe™ X ក្នុងកន្លែងរបស់អ្នក

រូបភាពនៃការបង្ហាញពីការបញ្ចេញ nanoe™ X។

ឥទ្ធិពលរបស់ផលិតផល nanoe™ X អាចត្រូវបានរំពឹងថាមានប្រសិទ្ធភាព នៅក្នុងបន្ទប់ដែលបំពាក់ផលិតផលនេះតែប៉ុណ្ណោះ និងអាចមានភាពខុសគ្នាអាស្រ័យលើទំហំបន្ទប់ បរិស្ថាន និងការប្រើប្រាស់។ អាចចំណាយពេលច្រើនម៉ោង ដើម្បីអាចឱ្យ nanoe ™ X មានប្រសិទ្ធភាពពេញលេញ។ ផលិតផល nanoe ™ X មិនមានជាឧបករណ៍វេជ្ជសាស្ត្រទេ។ ត្រូវគោរពតាមបទបទប្បញ្ញត្តិនៃការរចនា និងអនាម័យនៃអគារក្នុងតំបន់។
1 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ ក្លិនមិនល្អគោលដៅ៖ ក្លិនផ្សែងបារីដែលនៅជាប់លើផ្ទៃនានា។ លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយកម្រិតក្លិនមិនល្អ 2.4 កម្រិតក្នុងរយៈពេល 12 នាទី។ (4AA33-160615-N04)
2 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ ក្លិនមិនល្អគោលដៅ៖ ក្លិនធុរេនដែលជាប់នឹងផ្ទៃ។ លទ្ធផលនៃការធ្វើតេស្ត៖ កម្រិតក្លិនមិនល្អដែលបានកាត់បន្ថយត្រឹមកម្រិត 1 ក្នុងរយៈពេល 0.5 ម៉ោង។ (1V332-180402-K01)
3 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ ក្លិនមិនល្អគោលដៅ៖ ក្លិនសាច់អាំងដែលជាប់នឹងផ្ទៃ។ លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយកម្រិតក្លិនមិនល្អ 1.2 កម្រិតក្នុងរយៈពេល 2 ម៉ោង។ (4AA33-151221-N01)
4 ស្ថាប័នធ្វើតេស្ត៖ វគ្គឌីហ្សាញផ្នែកក្លិនមិនល្អ និងក្លិនក្រអូប ដេប៉ាតឺម៉ង់សមាហរណកម្មព័ត៌មានវិទ្យា មហាវិទ្យាល័យព័ត៌មានវិទ្យា សាកលវិទ្យាល័យដៃដូ។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ សារធាតុធ្វើតេស្ត៖ បានចម្លងក្លិនមិនល្អលើរាងកាយរបស់មនុស្សវ័យកណ្ដាល និងមនុស្សចាស់ដែលនៅជាប់នឹងស្រោមខ្នើយ។ លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយអាំងតង់ស៊ីតេក្លិនមិនល្អកម្រិត 0.65 ក្នុងរយៈពេល 6 ម៉ោង។
5 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ ក្លិនមិនល្អគោលដៅ៖ ក្លិនញើសដែលនៅជាប់ផ្ទៃនានា។ លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយកម្រិតក្លិនមិនល្អ 1.1 កម្រិតក្នុងរយៈពេល 1 ម៉ោង។ (Y16HM016)
6 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រអេឡិចត្រូផូរ៉ូស៊ីសនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23 m³។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ សារធាតុបង្កអាលែកហ្ស៊ី (ដឺម៉ាតូប៉ាហ្គោយភីរ៉ូនីស៊ីនុស ដឺម៉ាតូប៉ាហ្គោយហ៉្វារីណា តាត្រៅ សាយព្រីស ស្មៅផលព្រឹក្ស រេជវីដ អាលនូសជប៉ុនីកា បឺជជប៉ុនពណ៌ស អាធីមីស៊ា អូលីវ ជូនីភើ កាសារីណា មីស្កេនសឺស ស្មៅធីម៉ូធី ហ្យូម៉លលឺសជាផលនីហ្គាស អាល់ធើនេរា អាស្ពឺហ្គីលូស កានឌីដា ម៉ាឡាស៊ីស៊ា កន្លាត មេអំបៅខ្មោច ឆ្កែ (អង្គែរ) ឆ្មា (អង្គែរ))។ លទ្ធផលនៃការធ្វើតេស្ត៖ ឥទ្ធិពលនៃការទប់ស្កាត់ត្រូវបានបញ្ជាក់ក្នុងរយៈពេល 24 ម៉ោង។ (4AA33-160615-F01, 4AA33-170301-F15, 4AA33-151001-F01, 4AA33-151028-F01, 4AA-33-160601-F01, 4AA33-160601-F02, 4AA33-160701-F01, 1V332-180301-F01, 4AA33-160615-F02, 4AA33-160615-F03, 4AA33-160620-F01)