ការគ្រប់គ្រងកម្រិតសំណើមក្នុងបរិយាកាសសម្រាប់ការគេងដ៏ស្ដប់ស្កល់

ការគ្រប់គ្រងកម្រិតសំណើមក្នុងបរិយាកាសសម្រាប់ការគេងដ៏ស្ដប់ស្កល់

ការរក្សាបរិយាកាសក្នុងផ្ទះឱ្យមានផាសុកភាពជានិច្ចគឺជាតក្ដាចាំបាច់ ដើម្បីធ្វើឱ្យផ្ទះរបស់យើងក្លាយជាកន្លែងដែលកាន់តែគួរឱ្យចង់រស់នៅ។ ដើម្បីបង្កើតបរិយាកាសប្រកបដោយផាសុកភាព សីតុណ្ហភាពមិនមែនជាកត្តាតែមួយមុខដែលគួរពិចារណានោះទេ។ ប៉ុន្ដែកម្រិតសំណើមក៏ជាកត្តាដ៏សំខាន់ចំពោះបរិយាកាសទាំងមូលនៅក្នុងបន្ទប់របស់អ្នកផងដែរ។នៅពេលអ្នកប្រៀបធៀបកម្រិតផាសុកភាពក្នុងបន្ទប់ដោយប្រើសីតុណ្ហភាពដូចគ្នា អ្នកនឹងសង្កេតឃើញថាមានបរិយាកាសខុសគ្នា នៅពេលមានកម្រិតសំណើមខ្ពស់ បើប្រៀបធៀបនឹងនៅពេលមានកម្រិតសំំណើមសមស្រប។ ត្រូវតែពិចារណាលើកម្រិតសំណើម នៅពេលបង្កើតបរិយាកាសដ៏ល្អបំផុតនៅក្នុងផ្ទះ។

អំពីកម្រិតសំណើមខ្ពស់

កម្រិតសំណើមគឺជាគោលនៃការវាស់ស្ទង់ទូទៅចំពោះបរិមាណសំណើម (ម៉ូលេគុលទឹក) នៅក្នុងខ្យល់។ កម្រិតសំណើមកាន់តែខ្ពស់នៅក្នុងខ្យល់មានន័យថាផ្ទះរបស់អ្នកមានកម្រិតសំណើមកាន់តែខ្ពស់។ នៅពេលទីកន្លែងមួយមានកម្រិតសំណើមខ្លាំង វាអាចប៉ះពាល់ដល់គុណភាពនៃការគេង ដែលបង្កឱ្យមានបញ្ហាសុខភាព និងបញ្ហាទូទៅ។ 

បញ្ហាដែលបង្កឡើងដោយសំណើមខ្ពស់

បញ្ហាដែលបង្កឡើងដោយសំណើមខ្ពស់

នៅពេលទីកន្លែងមួយមានកម្រិតសំណើមខ្លាំង វាអាចប៉ះពាល់ដល់គុណភាពនៃការគេង ដែលបង្កឱ្យមានបញ្ហាសុខភាព និងបញ្ហាទូទៅ។កម្រិតសំណើមខ្ពស់អាចធ្វើឱ្យបន្ទប់របស់អ្នកមានបរិយាកាសស្អុះស្អាប់ ស្អិត និងក្ដៅជាងធម្មតា។ វាទប់ស្កាត់មិនឱ្យញើសហើរចេញពីរាងកាយរបស់អ្នក ដែលរារាំងដល់ដំណើរការធម្មជាតិនៃការបន្ថយសីតុណ្ហភាពរាងកាយរបស់អ្នក។ ផ្ទះរបស់អ្នកនឹងមានផាសុកភាពជាងមុនខ្លាំង នៅពេលកម្រិតសំណើមនៅបរិវេណខាងក្នុងផ្ទះត្រូវបានកែតម្រូវ និងរក្សាឱ្យស្ថិតនៅក្នុងកម្រិតសមស្របបំផុត។

កម្រិតសំណើម និងសីតុណ្ហភាពសម្រាប់ផាសុកភាពដ៏ប្រសើរបំផុត

ទាំងសីតុណ្ហភាព និងកម្រិតសំណើមមានឥទ្ធិពលលើកម្រិតនៃការផ្ដល់ផាសុកភាពដល់បុគ្គលម្នាក់ៗ។ យោងតាម ANSI/ASHRAE Standard 55-2010 បរិយាកាសដែលមានផាសុកភាពប្រសើរបំផុតផ្សំឡើងដោយកម្រិតសំណើមទាបជាង 60% និងសីតុណ្ហភាពចន្លោះពី 23°C ទៅ 28°C។

បរិយាកាសដែលមានផាសុកភាពគឺផ្អែកលើសីតុណ្ហភាព និងកម្រិតសំណើម

បរិយាកាសដែលមានផាសុកភាពគឺផ្អែកលើសីតុណ្ហភាព និងកម្រិតសំណើម

*បរិយាកាសដែលមានផាសុកភាពត្រូវបានកំណត់ដោយ ANSI/ASHRAE Standard 55-2010

កំណត់ចំណាំ៖ ASHRAE (សមាគមវិស្វករផ្នែកម៉ាស៊ីនត្រជាក់ ទូរទឹកកក និងម៉ាស៊ីនកម្ដៅអាមេរិក) គឺជាសមាគមសកលដែលជួយលើកកម្ពស់សុខមាលភាព តាមរយៈការផ្ដល់បច្ចេកវិទ្យាដែលមាននិរន្តរភាពសម្រាប់បរិស្ថានរស់នៅក្នុងឧស្សាហកម្ម HVAC។ ANSI/ASHRAE Standard 55-2010 គឺជាស្តង់ដារដែលចេញផ្សាយដោយ ASHRAE ស្ដីពីមជ្ឈដ្ឋានជាក់លាក់សម្រាប់កម្រិតកម្ដៅដែលអាចទទួលយកបានសម្រាប់អ្នករស់នៅក្នុងអគារ។ សូមចូលមើល www.ashrae.org ដើម្បីទទួលបានព័ត៌មានបន្ថែម។

កម្រិតសំណើមអាចប៉ះពាល់ដល់ផាសុកភាពរបស់បុគ្គលម្នាក់ៗ ទោះបីជាក្នុងសីតុណ្ហភាពដូចគ្នាក៏ដោយ។ រាងកាយមនុស្សសម្ងួតញើស ដើម្បីបន្ថយសីតុណ្ហភាពរាងកាយ។ នៅពេលកម្រិតសំណើមទាបជាង 60% ញើសអាចហើរចេញពីស្បែកបានយ៉ាងងាយស្រួល ដែលជួយឱ្យអ្នកមានអារម្មណ៍ត្រជាក់ជាងមុនឆាប់រហ័ស។

បម្រែបម្រួលនៃស្បែក

បម្រែបម្រួលនៃស្បែក

ញើសហើរចេញបានយ៉ាងងាយស្រួល

កម្រិតសំណើមសមស្រប នៅក្នុងបរិយាកាសដែលមានផាសុកភាព

កម្រិតសំណើមសមស្រប នៅក្នុងបរិយាកាសដែលមានផាសុកភាព

ផ្ដល់ផាសុកភាពបំផុតដល់អ្នក

ទោះបីជាយ៉ាងណាក៏ដោយ ញើសហើរចេញពីស្បែកក្នុងល្បឿនយឺតនៅពេលមានកម្រិតសំណើមខ្ពស់ ដោយសារបរិយាកាសនៅជុំវិញដែលមានកម្រិតសំណើមខ្ពស់ ទប់ស្កាត់មិនឱ្យបរិយាកាសស្រូបយកសំណើមប្រកបដោយប្រសិទ្ធភាព។ កត្តានេះធ្វើឱ្យញើសបន្តស្ថិតនៅលើផ្ទៃស្បែក ហើយអ្នកនឹងមានអារម្មណ៍ថាក្ដៅ និងបែកញើសស្អិត។ នេះមានន័យថា អ្នកនឹងបែកញើសពេញមួយយប់ និងមិនអាចគេងលក់ស្កប់ស្កល់។

បម្រែបម្រួលនៃស្បែក

បម្រែបម្រួលនៃស្បែក

ញើសហើរចេញបានយ៉ាងងាយស្រួល

កម្រិតសំណើមខ្ពស់មិននៅក្នុងបរិយាកាសដែលមានផាសុកភាព

កម្រិតសំណើមខ្ពស់មិននៅក្នុងបរិយាកាសដែលមានផាសុកភាព

ក្ដៅ ស្អុះស្អាប់

ការរក្សាតុល្យភាពរវាងសីតុណ្ហភាព និងកម្រិតសំណើម ដើម្បីទទួលបានផាសុកភាព៖ ម៉ាស៊ីនត្រជាក់ Panasonic ដែលមានមុខងារ iAUTO-X និងសេនស័រសំណើម

ការរក្សាតុល្យភាពរវាងសីតុណ្ហភាព និងកម្រិតសំណើមគឺជាកត្តាចាំបាច់ក្នុងការបង្កើតបរិយាកាសរស់នៅដែលពោរពេញដោយផាសុកភាពបំផុត។ អ្នកនឹងមានអារម្មណ៍ថាគ្មានផាសុកភាព នៅពេលបន្ទប់មានសីតុណ្ហភាពខ្ពស់។ ហើយកម្រិតសំណើមខ្ពស់នឹងកាន់តែជំរុញឱ្យអ្នកមានអារម្មណ៍ថាគ្មានផាសុកភាព។ ម៉ាស៊ីនត្រជាក់ Panasonic ថ្មីដែលមានមុខងារ iAUTO-X និងសេនស័រសំណើម មិនត្រឹមតែផ្ដល់បរិយាកាសត្រជាក់នៅក្នុងផ្ទះរបស់អ្នកប៉ុណ្ណោះទេ វាក៏កាត់បន្ថយកម្រិតសំណើមផងដែរ។ វាត្រួតពិនិត្យ និងកែតម្រូវកម្រិតសំណើមឱ្យទាបជាង 60% ជានិច្ច ដើម្បីផ្ដល់ផាសុកភាពនៅក្នុងផ្ទះសម្រាប់អ្នក។

ការរក្សាតុល្យភាពរវាងសីតុណ្ហភាព និងកម្រិតសំណើម ដើម្បីទទួលបានផាសុកភាព៖ ម៉ាស៊ីនត្រជាក់ Panasonic ដែលមានមុខងារ iAUTO-X និងសេនស័រសំណើម

របៀបដែលមុខងារគ្រប់គ្រងកម្រិតសំណើមដំណើរការ

នៅពេលបើកម៉ាស៊ីនត្រជាក់ជាមួយមុខងារ iAUTO-X មុខងារថ្មីនេះផ្ដល់បរិយាកាសត្រជាក់យ៉ាងឆាប់រហ័សនៅក្នុងបន្ទប់។ បន្ទាប់ពីបន្ទប់ឈានដល់សីតុណ្ហភាពដែលបានកំណត់ហើយ សេនស័រសំណើមនឹងកំណត់កម្រិតសំណើមនៅក្នុងបន្ទប់។ ប្រសិនបើកម្រិតសំណើមនៅក្នុងបន្ទប់ខ្ពស់ជាង 60% នោះមុខងារគ្រប់គ្រងកម្រិតសំណើមរបស់ម៉ាស៊ីនត្រជាក់នឹងចាប់ផ្ដើម ដើម្បីកាត់បន្ថយសំណើមដែលលើសនៅក្នុងបរិយាកាស ដើម្បីរក្សាកម្រិតសំណើមនៅក្នុងបន្ទប់ឱ្យទាបជាង 60% ជានិច្ច។ ដំណើរការនៃការត្រួតពិនិត្យ និងការកែតម្រូវកម្រិតសំណើមនេះនឹងធ្វើឡើងដដែលៗ គ្រប់ពេលដែលម៉ាស៊ីនត្រជាក់ដំណើរការ។ 

របៀបដែលមុខងារគ្រប់គ្រងកម្រិតសំណើមដំណើរការ

*ការប្រៀបធៀបរវាងមុខងារ iAUTO-X និងមុខងារត្រជាក់ធម្មតា ដោយប្រើម៉ូដែល X-PREMIUM Inverter កម្លាំង 1.5HP

មុខងារ iAUTO-X៖ 
មុខងារ iAUTO-X, សីតុណ្ហភាពខាងក្រៅ៖ 35°C/24°C / ការកំណត់សីតុណ្ហភាពពីចម្ងាយ៖ 25°C, ជាមួយល្បឿនកង្ហារ៖ ស្វ័យប្រវត្តិ / ទិសដៅចរន្តខ្យល់ផ្ដេក៖ ស្វ័យប្រវត្តិ / ទិសដៅចរន្តខ្យល់បញ្ឈរ៖ ត្រង់
មុខងារត្រជាក់ធម្មតា៖ 
មុខងារត្រជាក់, សីតុណ្ហភាពខាងក្រៅ៖ 35°C/24°C / ការកំណត់សីតុណ្ហភាពពីចម្ងាយ៖ 25°C ជាមួយល្បឿនកង្ហារ៖ ខ្ពស់ / ទិសដៅចរន្តខ្យល់ផ្ដេក៖ មធ្យម / ទិសដៅចរន្តខ្យល់បញ្ឈរ៖ ត្រង់

កម្រិតសំណើមនៅក្នុងបន្ទប់ជាមធ្យមត្រូវបានវាស់ស្ទង់រៀងរាល់ 1 ម៉ោងម្ដងរហូតដល់ម៉ោងទី 4 (ក្នុងមជ្ឈដ្ឋានមានស្ថិរភាព)។ នៅបន្ទប់សម្ភារ Panasonic (ទំហំ៖ 16.6m²)។ ឥទ្ធិពលអាចមានភាពខុសគ្នា អាស្រ័យលើស្ថានភាពនៃការដំឡើង និងការប្រើប្រាស់។

នៅពេលចាប់ផ្ដើម

នៅពេលចាប់ផ្ដើម

ខ្យល់ត្រជាក់បាញ់ចេញខ្លាំងនៅពេលចាប់ផ្ដើមតំបូង ដើម្បីផ្ដល់បរិយាកាសត្រជាក់ឆាប់រហ័ស ដោយរក្សាសីតុណ្ហភាពបន្ទប់ក្នុងកម្រិតដែលមានផាសុកភាព។

ឈានដល់ប្រតិបត្តិការមានស្ថិរភាព

ឈានដល់ប្រតិបត្តិការមានស្ថិរភាព

សេនស័រសំណើមនឹងកំណត់កម្រិតសំណើមនៅក្នុងបន្ទប់ នៅពេលសីតុណ្ហភាពក្នុងបន្ទប់ឈានដល់កម្រិតដែលបានកំណត់។ ប្រសិនបើកម្រិតសំណើមខ្ពស់ជាង 60% នោះមុខងារគ្រប់គ្រងកម្រិតសំណើមនឹងចាប់ផ្ដើម ដើម្បីរក្សាកម្រិតសំណើមឱ្យទាបជាង 60%។

អំឡុងប្រតិបត្តិការមានស្ថិរភាព

អំឡុងប្រតិបត្តិការមានស្ថិរភាព

កម្រិតសំណើមនៅក្នុងបន្ទប់ត្រូវបានគ្រប់គ្រងដោយស្វ័យប្រវត្តិ ដើម្បីរក្សាឱ្យវាមានស្ថិរភាព និងផាសុកភាពនៅពេលគេង។

បន្ទាប់ពីឈានដល់សីតុណ្ហភាពដែលបានកំណត់ ក្នុងករណីដែលម៉ាស៊ីនត្រជាក់គ្មានសេនស័រសំណើម កម្រិតសំណើមនឹងកើនឡើងបន្តិចម្ដងៗរហូតលើសកម្រិតដែលសមស្រប ដោយសារការប្រមូលផ្ដុំសំណើមនៅក្នុងខ្យល់។ ហើយនៅពេលដែលកម្រិតសំណើមកើនឡើងខ្ពស់ជាងមុន អ្នកនឹងមានអារម្មណ៍ថាបរិយាកាសបន្ទប់ក្ដៅជាងសីតុណ្ហភាពជាក់ស្ដែង។

អត្ថប្រយោជន៍នៃមុខងារគ្រប់គ្រងកម្រិតសំណើម

កម្រិតសំណើមខ្ពស់នៅក្នុងបន្ទប់គេងបង្កឱ្យគ្មានផាសុកភាព ដែលអាចប៉ះពាល់ដែលគុណភាពនៃការគេងរបស់បុគ្គលម្នាក់ៗយ៉ាងខ្លាំង។ 
ដូច្នេះ ចាំបាច់ត្រូវគ្រប់គ្រង និងរក្សាបរិយាកាសឱ្យបានប្រសើរបំផុតនៅក្នុងបន្ទប់គេង ដើម្បីគេងលក់ស្កប់ស្កល់នៅពេលយប់។

ម៉ាស៊ីនត្រជាក់ដែលគ្មានសេនស័រសំណើម

ម៉ាស៊ីនត្រជាក់ដែលគ្មានសេនស័រសំណើម

បើគ្មានសេនស័រសំណើម កម្រិតសំណើមក្នុងបន្ទប់នឹងកើនឡើងបន្តិចម្ដងៗ ដោយសារការប្រមូលផ្ដុំសំណើមនៅក្នុងខ្យល់ ដែលបង្កើតបាននូវបរិយាកាសសម្រាប់ការគេងដែលគ្មានផាសុកភាព។

ម៉ាស៊ីនត្រជាក់ដែលមានមុខងារ iAUTO-X និងសេនស័រសំណើម

ម៉ាស៊ីនត្រជាក់ដែលមានមុខងារ iAUTO-X និងសេនស័រសំណើម

សេនស័រសំណើមរក្សាកម្រិតសំណើមឱ្យទាបជាង 60% ដោយស្វ័យប្រវត្តិសម្រាប់ការគេងលក់ស្កប់ស្កល់ពេញមួយយប់។

អត្ថប្រយោជន៍នៃមុខងារគ្រប់គ្រងកម្រិតសំណើម

មុខងារ iAUTO-X ថ្មី និងសេនស័រសំណើមដំណើរការជាមួយគ្នាយ៉ាងរលូន ដើម្បីបង្កើតបរិយាកាសក្នុងផ្ទះដ៏សមស្របសម្រាប់ការសម្រាក និងការគេងលក់ស្កប់ស្កល់។ គេងលក់ស្កប់ស្កល់នៅក្នុងបរិយាកាសដែលរួមផ្សំរវាងកម្រិតសំណើម និងសីតុណ្ហភាពដ៏សមស្របបំផុត។ រាងកាយដែលទទួលបានការសម្រាក និងការគេងលក់ស្កប់ស្កល់ គឺជារាងកាយដែលពោរពេញដោយថាមពល និងភាពវិជ្ជមានសម្រាប់ជីវិតប្រចាំថ្ងៃ។

សេចក្ដីប្រកាសទទួលស្គាល់

Applicable to X-PREMIUM INVERTER R32 and PREMIUM INVERTER R32.

ការប្រើប្រាស់ផលិតផលមានក្នុងអត្ថបទនេះ