សមត្ថភាពខ្លាំង ប្រសិទ្ធភាពខ្ពស់
បច្ចុប្បន្ននេះ មជ្ឈដ្ឋានក្នុងអគារដែលមានភាពត្រជាក់ និងផាសុកភាពគឺជារឿងចាំបាច់សម្រាប់កន្លែងរស់នៅរបស់អ្នក។ ចំណុចនេះចាប់ផ្ដើមពីការជ្រើសរើសម៉ាស៊ីនត្រជាក់ដ៏ស័ក្តិសមបំផុតសម្រាប់តម្រូវការ និងរបៀបរស់នៅរបស់អ្នក។ កត្តាសំខាន់បំផុតដែលត្រូវពិចារណាមុននឹងទិញម៉ាស៊ីនត្រជាក់គឺ ការជ្រើសរើសរវាងបច្ចេកវិទ្យាពីរ ពោលគឺ Inverter និង Non-Inverter ។ ជាទូទៅ ម៉ាស៊ីនត្រជាក់ Inverter មានសមត្ថភាពផ្ដល់ភាពត្រជាក់ថេរ ខ្លាំង និងជួយសន្សំសំចៃថាមពល។
តើ Inverter គឺជាអ្វី?
Inverter គឺជាសៀគ្វីគ្រប់គ្រងដំណើរការដែលកែសម្រួលហ្វ្រេកង់អគ្គិសនី។ ក្នុងម៉ាស៊ីនត្រជាក់មួយ Inverter ជាអ្នកកំណត់ថាមពលអគ្គិសនីជាបន្ទាត់ត្រង់ទៅតាមស្ថានភាពបន្ទប់ ដើម្បីសម្រេចឱ្យបាននូវដំណើរការដែលផ្ដល់ផាសុកភាព ខ្យល់ត្រជាក់ និងសន្សំសំចៃថាមពល។ ស្របពេលជាមួយគ្នានេះ ម៉ាស៊ីនត្រជាក់ Non-Inverter មានតែពីរជម្រើសប៉ុណ្ណោះ ពោលគឺដំណើរការក្នុងល្បឿនពេញលេញ ឬឈប់ដំណើរការតែម្ដង ដូច្នេះហើយទើបធ្វើឱ្យប្រើប្រាស់ថាមពលច្រើន។
តើ Inverter ដំណើរការដូចម្ដេច?
វាមិនខុសពីការបើកបររថយន្តប៉ុន្មានទេ។ ការបើកបររថយន្តនឹងកាន់តែមានភាពរលូននៅពេលដែលមិនបញ្ឆេះម៉ាស៊ីនចុះឡើង។
ឧទាហរណ៍ក្នុងករណីយានយន្ត តើស្ថានភាពបើកបរមួយណាជួយសន្សំសំចៃឥន្ធនៈឱ្យអ្នកបានច្រើនជាង? ការបើកបរលើផ្លូវធម្មតាដែលមានស្លាកសញ្ញាចរាចរណ៍ច្រើន ហើយតម្រូវឱ្យអ្នកឈប់ជាញឹកញាប់ ឬការបើកបរលើផ្លូវល្បឿនលឿនដែលអ្នកអាចធ្វើដំណើរដោយមិនឈប់? មិនប្រាប់ក៏ដឹងដែរ ផ្លូវល្បឿនលឿនច្បាស់ជាត្រូវប្រើឥន្ធនៈតិចជាង។
ម៉ាស៊ីនត្រជាក់ក៏មានលក្ខណៈស្រដៀងគ្នានេះដែរ។ ពេលបើកម៉ាស៊ីនត្រជាក់
Inverter ដំណើរការដោយប្រើថាមពលកម្រិតអតិបរមា ដើម្បីផ្ដល់ភាពត្រជាក់បានឆាប់រហ័សក្នុងបន្ទប់។ ពេលឈានដល់សីតុណ្ហភាពដែលបានកំណត់ហើយ Inverter បន្តដំណើរការដែលផ្ដល់ភាពត្រជាក់ឱ្យនៅថេរ ដើម្បីកាត់បន្ថយការផ្លាស់ប្ដូរសីតុណ្ហភាពមកត្រឹមកម្រិតអប្បបរមា។ ដំណើរការបែបនេះអាចបញ្ចៀសការខ្ជះខ្ជាយថាមពលអគ្គិសនី និងរក្សាសីតុណ្ហភាពក្នុងបន្ទប់ឱ្យនៅកម្រិតដែលមានផាសុកភាព។
អត្ថប្រយោជន៍នៃបច្ចេកវិទ្យា Inverter
មត្ថភាពសន្សំសំចៃថាមពលរបស់ Inverter ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា ការផ្ដល់ភាពត្រជាក់បានឆាប់រហ័សនៅពេលបើកដំណើរការ រក្សាសីតុណ្ហភាពដែលបានកំណត់ឱ្យនៅថេរ កម្រិតថាមពលចេញច្រើនជម្រើសជាងមុន និងកម្រិតសំឡេងរំខានតិចជាងមុន។
ត្រជាក់យ៉ាងឆាប់រហ័ស
នៅពេលបើកដំណើរការ
រក្សាសីតុណ្ហភាពឱ្យនៅថេរ បន្ទាប់ពីឈានដល់សីតុណ្ហភាពដែលបានកំណត់
ភាពផ្ដល់ឱ្យ កម្រិតថាមពលសម្របតាមស្ថានភាព
ដំណើរការស្ងាត់ល្អ
ម៉ាស៊ីនត្រជាក់ Inverter ធៀបនឹងម៉ាស៊ីនត្រជាក់ Non-Inverter
ថ្វីបើម៉ាស៊ីនត្រជាក់ Inverter និង Non-Inverter មានគោលដៅផ្ដល់ផាសុកភាពឱ្យអ្នកដូចគ្នាក៏ពិតមែន ប៉ុន្តែម៉ាស៊ីនត្រជាក់ទាំងពីរប្រភេទនេះមានភាពខុសគ្នាត្រង់មុខងារ និងការប្រើប្រាស់ថាមពល។ នេះជាការប្រៀបធៀប៖
ត្រជាក់យ៉ាងឆាប់រហ័សនៅពេលបើកដំណើរការ
ធៀបនឹងម៉ាស៊ីនត្រជាក់ Inverter និង Non-Inverter អាចឈានដល់សីតុណ្ហភាពដែលបានកំណត់លឿនជាង។ បច្ចេកវិទ្យារបស់ Inverter ដំណើរការកុំប្រេស័រក្នុងល្បឿនអតិបរមា ដែលធ្វើឱ្យបន្ទប់ឆាប់ត្រជាក់ជាង និងត្រជាក់ពេញបន្ទប់ស្មើគ្នាល្អជាង ដូច្នេះវាជួយកាត់បន្ថយរយៈពេលរង់ចាំក្រោយត្រឡប់មកផ្ទះវិញ ក្នុងអំឡុងថ្ងៃដែលមានសីតុណ្ហភាពក្ដៅ។
រក្សាសីតុណ្ហភាពឱ្យនៅថេរ បន្ទាប់ពីឈានដល់សីតុណ្ហភាពដែលបានកំណត់
ម៉ាស៊ីនត្រជាក់ Inverter ប្រើថាមពលតិចជាង តាមរយៈការកែសម្រួលល្បឿនរបស់កុំប្រេស័រទៅតាមបម្រែបម្រួលសីតុណ្ហភាពក្នុងបន្ទប់។ ដំណើរនេះធ្វើឱ្យសីតុណ្ហភាពថេរ (ដែលជាធម្មតាធ្វើឱ្យរាងកាយរបស់អ្នកម្ដងរងាខ្លាំង ម្ដងក្ដៅខ្លាំង) និងអាចឱ្យអ្នកទទួលបានភាពត្រជាក់ប្រកបដោយផាសុកភាពជាប់ជានិច្ច។
ម៉ាស៊ីនត្រជាក់ធម្មតា Non-Inverter អាចដំណើរការក្នុងល្បឿនថេរតែប៉ុណ្ណោះ ដែលខ្លាំងជ្រុលក្នុងការរក្សាសីតុណ្ហភាពដែលបានកំណត់។ ដូច្នេះវាបិទបើកកុំប្រេស័រចុះឡើង ដែលជាហេតុបណ្ដាលឱ្យមានការប្រែប្រួលសីតុណ្ហភាពខ្លាំង និងធ្វើឱ្យខ្ជះខ្ជាយថាមពលច្រើនជាង។
ម៉ាស៊ីនត្រជាក់មាន Inverter កែសម្រួលល្បឿនរង្វិលរបស់កុំប្រេស័ដែលជាវិធីច្បាស់លាស់ជាងមុនក្នុងការរក្សាសីតុណ្ហភាពដែលបានកំណត់។ ដូច្នេះម៉ាស៊ីនត្រជាក់ Inverter ជួយសន្សំសំចៃថាមពលបានច្រើនជាង និងផ្ដល់ផាសុកភាពឱ្យអ្នកបានគ្រប់ពេលវេលា។
ភាពផ្ដល់ឱ្យ កម្រិតថាមពលសម្របតាមស្ថានភាព
ម៉ាស៊ីនត្រជាក់ Inverter មានកម្រិតថាមពលផ្តល់អោយច្រើនជាងម៉ាស៊ីនត្រជាក់ Non-Inverter ដែលផ្ដល់ភាពបត់បែននៃការផ្លាស់ប្ដូរតាមស្ថានភាព។ នេះមានន័យថា វាផ្ដល់ផាសុកភាពក្នុងកម្រិតដែលមានតុល្យភាព ដោយអាស្រ័យលើចំនួនមនុស្សនៅក្នុងបន្ទប់។
ពេលចំនួនមនុស្សតិចនៅក្នុងបន្ទប់ កុំប្រេស័រមានល្បឿនរង្វិលយឺតជាងមុន
ដើម្បីកុំឱ្យបន្ទប់ត្រជាក់ខ្លាំងជ្រុល ដែលជួយសន្សំសំចៃថាមពលបានច្រើន។ ប្រសិនបើមានមនុស្សច្រើន ការបញ្ចេញកម្ដៅក្នុងបន្ទប់នឹងមានកាន់តែច្រើន។ ដូច្នេះកុំប្រេស័របង្កើនល្បឿនរង្វិលក្នុងកម្រិតថាមពលអតិបរមា ដើម្បីបន្ថយកម្រិតកម្ដៅនៅក្នុងបន្ទប់។
អ្នកអាចរីករាយជាមួយគ្រួសារ និងមិត្តភ័ក្តិ ជាមួយបរិយាកាសស្រស់ថ្លា និងមានផាសុកភាពជាប់ជានិច្ច។
ដំណើរការស្ងាត់ល្អ
កម្រិតសំឡេងរំខានមានភាពខុសគ្នារវាងម៉ាស៊ីនត្រជាក់ Inverter និងម៉ាស៊ីនត្រជាក់ Non-Inverter ។ ជាធម្មតា ម៉ាស៊ីនត្រជាក់ Non-Inverter បញ្ចេញសំឡេងឮខ្លាំងជាងម៉ាស៊ីនត្រជាក់ Inverter ដោយសារតែការបិទបើកចុះឡើងៗដែលធ្វើ
ឱ្យកុំប្រេស័រដំណើរការក្នុងកម្រិតខ្លាំងជាងមុន ទើបបង្កើតបានជាសំឡេងរំខានខ្លាំងបែបនេះ។ ម៉ាស៊ីនត្រជាក់ Inverter អាចជួយឱ្យកុំប្រេស័ររក្សាល្បឿនថេរ ដោយសារមិនសូវមានការប្រែប្រួលនៃសីតុណ្ហភាព។ ដូច្នេះកុំប្រេស័រមិនចាំបាច់ដំណើរការក្នុងកម្រិតថាមពលខ្ពស់ ដើម្បីរក្សាសីតុណ្ហភាពដែលបានកំណត់នោះទេ ហេតុនេះទើបធ្វើឱ្យមានភាពស្ងប់ស្ងាត់។ ដំណើរការមិនមានសម្លេង របស់ម៉ាស៊ីនត្រជាក់ Inverter មិនបង្កការរំខាន ខណៈពេលដែលអ្នកកំពុងសិក្សានោះទេ ព្រមទាំងជួយឱ្យអ្នកគេងលក់ស្កប់ស្កល់នាពេលរាត្រីទៀតផង។
Inverter របស់ Panasonic ធៀបនឹង Inverter ធម្មតា
Inverter របស់ Panasonic កាត់បន្ថយការប្រើប្រាស់ថាមពលតាមរយៈការកែសម្រួលល្បឿនរបស់កុំប្រេស័រទៅតាមបំរែបំរួលសីតុណ្ហភាព ក្នុងគោលបំណងកាត់បន្ថយការឡើងចុះនៃសីតុណ្ហភាពមកកម្រិតអប្បបរមា ដើម្បីឱ្យអ្នកទទួលបានភាពត្រជាក់ប្រកបដោយផាសុកភាពជាប់ជានិច្ច។
Inverter របស់ Panasonic មាន PAM (ម៉ូឌុលកម្មអំភ្លីទុតអាំពុលស្យុង) និង PWM (រលកម៉ូឌុលកម្មទទឹងអាំពុលស្យុង) មកជាមួយស្រាប់ ដែលផ្ដល់ភាពត្រជាក់លឿនជាងនៅពេលបើកដំណើរការ និងគ្រប់គ្រងល្បឿនរង្វិលរបស់
កុំប្រេស័របានល្អជាង ធៀបទៅនឹង Inverter ធម្មតា។
ខណៈពេលដែល Inverter ធម្មតាផ្ដល់ភាពត្រជាក់បានលឿននៅពេលបើកដំណើរការក៌ពិតមែន តែ Inverter របស់ Panasonic ផ្ដល់ភាពត្រជាក់កាន់តែលឿនជាងនេះនៅពេលបើកដំណើរការ ដោយសារមាន PAM (ម៉ូឌុលកម្មអំភ្លីទុតអាំពុលស្យុង)។ Inverter ធម្មតាប្រហែលជាមានភាពពិបាកក្នុងការគ្រប់គ្រងល្បៀនរបស់កុំប្រេស័រផងដែរ ប៉ុន្តែ Inverter របស់ Panasonic គ្រប់គ្រងល្បឿនបានយ៉ាងល្អ និងច្បាស់លាស់ជាង។
ត្រជាក់លឿន
Inverter របស់ Panasonic ដែលមាន PAM (ម៉ូឌុលកម្មអំភ្លីទុតអាំពុលស្យុង) ផ្ដល់ភាពត្រជាក់រហ័សជាង Inverter ធម្មតា ពីព្រោះវាបង្កើនថាមពលចេញ ដើម្បីបង្កើនល្បឿនកុំប្រេស័រដែលអាចផ្ដល់ខ្យល់ខ្លាំង និងត្រជាក់លៀន។
Inverter របស់ Panasonic ( PAM) មានដំណើរការក្នុងល្បឿនលឿនជាង ធៀបទៅនឹង Inverter ធម្មតា ។
Inverter របស់ Panasonic ( PAM) ផ្ដល់ភាពត្រជាក់រហ័សជាង ធៀបទៅនឹង Inverter ធម្មតា ។
ការផ្ដល់ភាពត្រជាក់ថេរ
ដើម្បីទទួលបានសីតុណ្ហភាពកំណត់ PWM (រលកម៉ូឌុលកម្មទទឹងអាំពុលស្យុង) គ្រប់គ្រង និងធ្វើឱ្យល្បឿនកុំប្រេស័ររក្សាសីតុណ្ហភាពដែលបានកំណត់ឱ្យនៅថេរ ដើម្បីផ្ដល់ផាសុកភាពជាប់ជានិច្ច និងការសន្សំសំចៃថាមពល។
អត្ថប្រយោជន៍នៃបច្ចេកវិទ្យា Inverter របស់ Panasonic
បច្ចេកវិទ្យា Inverter របស់ Panasonic ផ្ដល់នូវផាសុកភាព និងភាពត្រជាក់បានយ៉ាងរហ័សជាង ធៀបនឹង Inverter ធម្មតា។
ទទួលបានផាសុកភាព និងការសន្សំសំចៃថាមពល
បច្ចេកវិទ្យា Inverter របស់ Panasonic ប្រើកុំប្រេស័រ និងម៉ៃក្រូកុំព្យូទ័រ ដែលផលិតដោយ Panasonic ដើម្បីគ្រប់គ្រងសីតុណ្ហភាពឱ្យបានច្បាស់លាស់ និងផ្ដល់នូវកម្រិតផាសុកភាពដែលមានតុល្យភាពក្នុងមជ្ឈដ្ឋាន ជាមួយការជួយសន្សំសំចៃថាមពល។
Panasonic មានលក្ខណៈពិសេស និងគ្រប់គ្រងច្បាស់លាស់
បច្ចេកវិទ្យា Inverter របស់ Panasonic មានការគ្រប់គ្រងច្បាស់លាស់ និងលក្ខណៈពិសេសខុសពីគេ ដែលអាចកំណត់ថាមពលប្រើប្រាស់នៅពេលដំណើរការបន្ទាប់
មកកែសម្រួលការផ្គត់ផ្គង់ថាមពលចេញទៅតាមស្ថានភាព ដើម្បីផ្ដល់ផាសុកភាពក្នុងកម្រិតអតិបរមា។
កុំប្រេស័រ Panasonic មានដំណើរការសន្សឹមៗ ប៉ុន្តែកម្លាំងខ្លាំង
កុំប្រេស័រផលិតដោយ Panasonic ផ្ទាល់ ដែលការបញ្ចេញខ្យល់សន្សឹមៗ ប៉ុន្តែកម្លាំងខ្លាំង។ វាមានសមត្ថភាពខ្ពស់បំផុត ដោយសារមានដែកឆក់ Neodymium ដ៏រឹងមាំ និងដ៏កម្រលើផែនដី រួមជាមួយរូបរាងម៉ូទ័រខុសប្លែកពីគេ។
ដែកឆក់ Neodymium ដ៏កម្រលើផែនដី*
• ប្រើប្រាស់ថាមពលតិច
• កម្លាំងរង្វិលខ្លាំង
• កម្រិតរំញ័រ និងសំឡេងរំខានទាបបំផុត
* អាចប្រើជាមួយម៉ូដែលមួយចំនួន
រូបរាងម៉ូទ័ររចនាជាពិសេស និងងាយស្រួលក្នុងការគ្រប់គ្រង
• ធន់បានយូរ
• ប្រសិទ្ធភាពខ្ពស់
ហេតុផលដែលអ្នកគួរតែជ្រើសរើសម៉ាស៊ីនត្រជាក់
Inverter របស់ Panasonic
នៅពេលជ្រើសរើសម៉ាស៊ីនត្រជាក់ សូមជ្រើសរើសប្រភេទដែលស័ក្តិសមបំផុតសម្រាប់តម្រូវការ កន្លែងរស់នៅ និងរបៀបរស់នៅរបស់អ្នក។
ជួយសន្សំសំចៃអគ្គិសនីរបស់អ្នក
ម៉ាស៊ីនត្រជាក់ Inverter មិនត្រឹមតែទប់ស្កាត់ភាពត្រជាក់ជ្រុល ឬក្ដៅជ្រុល ក្នុងស្ថានភាព ឬបន្ទប់ទំហំខុសគ្នានោះទេ វាថែមទាំងជួយសន្សំសំចៃការប្រើប្រាសថាមពលបានទៀតផង។
ត្រជាក់ពេញ 24 ម៉ោង
ម៉ាស៊ីនត្រជាក់ Inverter ផ្គត់ផ្គង់់ថាមពលដែលអាចរក្សាតុល្យភាពក្នុងការផ្ដល់ផាសុកភាពទោះបីជាមានការប្រែប្រួលនៃសីតុណ្ហភាទៅតាមស្ថានភាព ដូចជាដោយសារចំនួនមនុស្ស ឬបរិក្ខារប្រើប្រាស់ដែលបញ្ចេញកម្ដៅច្រើន។
រីករាយជាមួយការជួបជុំ ដែលមានផាសុកភាព
កាត់បន្ថយរយៈពេលរង់ចាំ
តាមរយៈការបើកម៉ាស៊ីនត្រជាក់ភ្លាម វានឹងដំណើរការរហ័សដែលផ្ដល់ភាពស្រស់ស្រាយ ដោយមិនចាំបាច់ត្រូវរង់ចាំទៀតទេ។ ទោះបីជានៅថ្ងៃក្ដៅខ្លាំងក៏ដោយ គ្រាន់តែបើកម៉ាស៊ីនត្រជាក់ភ្លាម បន្ទប់នឹងត្រជាក់ភ្លែត។
សេចក្ដីសង្ខេប
ការសន្សំសំចៃថាមពលគឺជាអត្ថប្រយោជន៍ដ៏ធំបំផុតរបស់ម៉ាស៊ីនត្រជាក់ Inverter ។ បច្ចេកវិទ្យា Inverter របស់ Panasonic ជួយជំរុញឱ្យម៉ាស៊ីនត្រជាក់ដំណើរការកាន់តែប្រសើរ ប្រសិទ្ធភាពនិងសមត្ថភាពខ្ពស់បំផុត។ ម៉ាស៊ីនត្រជាក់ Inverter ផ្ដល់ភាពត្រជាក់ពេញមួយថ្ងៃ និងគេងលក់ស្កប់ស្កល់នាពេលរាត្រី ជាពិសេសជួយសន្សំសំចៃថវិកាឱ្យអ្នកច្រើនឆ្នាំទៅមុខទៀត។ Panasonic មានម៉ាស៊ីនត្រជាក់ Inverter ជាច្រើនប្រភេទទៅតាមតម្រូវការ និងថវិការបស់អ្នក។ ស្វែងយល់បន្ថែមនៅទីនេះ។