CS/CU-QU9XKH

គុណភាពខ្យល់ 24 ម៉ោង

បច្ចេកវិទ្យា Inverter ស្តង់ដាររបស់ Panasonic ផ្ដល់នូវប្រតិបត្តិការ និងការសន្សំសំចៃថាមពលខ្ពស់។ ទទួលបានបរិយាកាសត្រជាក់ភ្លាមៗ នៅពេលចាប់ផ្ដើមជាមួយមុខងារថាមពលខ្លាំង និងទទួលបានប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលដោយមិនកាត់បន្ថយផាសុកភាពជាមួយមុខងារ ECO បច្ចេកវិទ្យា Inverter និងហ្គាស R32 ដែលជួយដល់បរិស្ថាន។
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

ត្រជាក់ភ្លាមៗដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ

មុខងារថាមពលខ្លាំងធ្វើឱ្យបន្ទប់របស់អ្នកត្រជាក់លឿនជាងមុន 18%* តាមរយៈកុំប្រេស័រ និងកង្ហារខាងក្នុងដំណើរការកម្រិតល្បឿនលឿនបំផុត ដើម្បីផ្ដល់ភាពត្រជាក់ខ្លាំងភ្លាមៗសម្រាប់អ្នកនៅពេលចាប់ផ្ដើមបើក។
* ការប្រៀបធៀបរវាងមុខងារត្រជាក់ខ្លាំង និងមុខងារត្រជាក់ធម្មតា ដោយប្រើម៉ូដែលមាន Inverter កម្លាំង 1.5HP។
ត្រជាក់ភ្លាមៗដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ

ស្លាបធំបញ្ចេញខ្យល់បានឆ្ងាយ

ស្លាបខាងក្រោមមានទំហំធំដែលបញ្ចេញខ្យល់ត្រជាក់ប្រកបដោយផាសុកភាពពេញបន្ទប់ ដើម្បីទទួលបានបរិយាកាសត្រជាក់ជាទីគាប់ចិត្ត។
ស្លាបធំបញ្ចេញខ្យល់បានឆ្ងាយ

រក្សាតុល្យភាពរវាងការសន្សំសំចៃថាមពល និងផាសុកភាពប្រកបដោយភាពឆ្លាតវៃ

មុខងារ ECO ជាមួយការគ្រប់គ្រង A.I. ស្វែងយល់ និងវិភាគលើកម្រិត ECO ដែលសមស្របបំផុត ដើម្បីសន្សំសំចៃថាមពលក្នុងកម្រិតអតិបរមារហូតដល់ 20%* ដោយផ្ដល់នូវបរិយាកាសត្រជាក់ប្រកបដោយផាសុកភាពជានិច្ច។
* ការប្រៀបធៀបរវាងមុខងារ ECO និងមុខងារត្រជាក់ធម្មតា ដោយប្រើម៉ូដែលមាន Inverter កម្លាំង 1.5HP។
រក្សាតុល្យភាពរវាងការសន្សំសំចៃថាមពល និងផាសុកភាពប្រកបដោយភាពឆ្លាតវៃ

សន្សំសំចៃថាមពលជាមួយបច្ចេកវិទ្យា Inverter

បច្ចេកវិទ្យា Inverter របស់ Panasonic ប្រើមីក្រូកុំព្យូទ័រ និងម៉ាស៊ីនបង្ហាប់ខ្យល់ដែលបង្កើតឡើងដោយ Panasonic ដើម្បីគ្រប់គ្រងសីតុណ្ហភាពបានត្រឹមត្រូវ ដែលផ្ដល់ផាសុកភាពប្រកបដោយតុល្យភាព ស្របជាមួយការសន្សំសំចៃថាមពល។
សន្សំសំចៃថាមពលជាមួយបច្ចេកវិទ្យា Inverter

ហ្គាស R32 ជួយដល់បរិស្ថាន

ម៉ាស៊ីនត្រជាក់ Panasonic បានប្ដូរមកប្រើប្រាស់ហ្គាស R32 ដែលជួយដល់បរិស្ថាន។ វាគឺជាវិធីសាស្រ្ដថ្មីក្នុងការផ្ទេរកម្ដៅដ៏ល្អឥតខ្ចោះ ដើម្បីជួយកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល។ វាក៏មានផលប៉ះពាល់ទាបចំពោះការកើនឡើងកម្ដៅផែនដីផងដែរ ដែលកាន់តែសមស្របសម្រាប់បរិស្ថាន។
ហ្គាស R32 ជួយដល់បរិស្ថាន

ប្រើប្រាស់បានគ្រប់ទីកន្លែង

ម៉ាស៊ីនត្រជាក់មានទំហំតូចជាមួយរូបរាងសាមញ្ញ ស័ក្តិសមសម្រាប់ប្រើប្រាស់នៅបរិវេណខាងក្នុងគ្រប់ទីកន្លែង។ ការរចនាពេញនិយមយូរអង្វែង ស័ក្តិសមសម្រាប់កន្លែងតូចចង្អៀត ដូចជានៅពិដានទាប ជញ្ជាំងបិតជិត ខាងលើទ្វារ និងបង្អួចជាដើម ដើម្បីបង្ហាញរូបរាងសម័យ នៅគ្រប់ទីកន្លែងដែលបំពាក់ម៉ាស៊ីនត្រជាក់របស់អ្នក។
ប្រើប្រាស់បានគ្រប់ទីកន្លែង

ព័ត៌មានផលិតផល

រូបភាពរបស់ CS/CU-QU9XKH

ទំហំ និងទម្ងន់

កម្ពស់
290mm
ទទឹង
779mm
ជម្រៅ
209mm
ទម្ងន់
8kg

* សូមពិនិត្យមើលទំហំកន្លែងអប្បបរមាដែលអាចដំឡើងបាន។

មុខងារថាមពលខ្លាំងអនុញ្ញាតឱ្យរីករាយជាខ្យល់ត្រជាក់ភ្លាមៗ

ស្លាបធំខាងក្រោមជួយបញ្ចេញខ្យល់ត្រជាក់ពេញបន្ទប់

រក្សាតុល្យភាពរវាងការសន្សំសំចៃថាមពល និងផាសុកភាពដោយប្រើមុខងារ ECO ជាមួយការគ្រប់គ្រង A.I.

សន្សំសំចៃថាមពល និងគ្រប់គ្រងសីតុណ្ហភាពត្រឹមត្រូវជាមួយបច្ចេកវិទ្យា Inverter

ចំណុចលម្អិតមូលដ្ឋាន

  • ម៉ូដែល

    • មុខម៉ាស៊ីនត្រជាក់ (50 Hz)
      • CS-QU9XKH
    • ក្រៅអគារ
      • CU-QU9XKH
  • សមត្ថភាពផ្ដល់បរិយាកាសត្រជាក់ (អប្បបរមា-អតិបរមា)

    • 2.65 (0.84-2.90) kW
      9,040 (2,860-9,890) Btu/h
  • EER (អប្បបរមា-អតិបរមា)

    • 3.40 (3.73-3.22) W/W
      11.59 (12.71-10.99) Btu/hW
  • ទិន្នន័យអគ្គិសនី

    • វ៉ុល
      • 220-240 V
    • ចរន្ត
      • 3.9-3.6 A
    • ចរន្តចូល (អប្បបរមា-អតិបរមា)
      • 780 (225-900) W
  • ការកម្ចាត់សំណើម

    • 1.6 L/h
      3.4 Pt/h
  • ចរន្តខ្យល់

    • ក្នុងអគារ
      • 10.3 m³/min (365 ft³/min)
    • ក្រៅអគារ
      • 26.7-28.3 m³/min (940-1,000 ft³/min)
  • កម្រិតសំឡេង

    • ក្នុងអគារ (H / L / Q-Lo)
      • 36/26/21 dB(A)
    • ក្រៅអគារ (H)
      • 47-48 dB(A)
  • វិមាត្រ (មុខម៉ាស៊ីនត្រជាក់)

    • កម្ពស់
      • 290 mm (11-7/16 អ៊ីង)
    • ទទឹង
      • 779 mm (30-11/16 អ៊ីង)
    • ជម្រៅ
      • 209 mm (8-1/4 អ៊ីង)
  • វិមាត្រ (កន្ទយម៉ាស៊ីនត្រជាក់)

    • កម្ពស់
      • 511 mm (20-1/8 អ៊ីង)
    • ទទឹង
      • 650 mm (25-19/32 អ៊ីង)
    • ជម្រៅ
      • 230 mm (9-1/16 អ៊ីង)
  • ទម្ងន់សុទ្ធ

    • ក្នុងអគារ
      • 8 kg (18 lb)
    • ក្រៅអគារ
      • 17 kg (37 lb)
  • អង្កត់ផ្ចិតបំពង់ហ្គាសម៉ាស៊ីនត្រជាក់

    • ខាងហ្គាសរាវ
      • ø 6.35 mm (1/4 អ៊ីង)
    • ខាងហ្គាសឧស្ម័ន
      • ø 9.52 mm (3/8 អ៊ីង)
  • ការបន្លាយបំពង់

    • ប្រវែងទុយោស្ពាន់
      • 7.5 m
    • ប្រវែងអតិបរមារបស់ទុយោ
      • 20 m
    • ប្រវែងបង្កើនអតិបរមា
      • 15 m
    • ហ្គាសម៉ាស៊ីនត្រជាក់បន្ថែម*
      • 10 g/m
  • ប្រភពថាមពល

    • ក្នុងអគារ

មុខងារផាសុកភាព

  • ECO Mode With A.I.

    • មាន
  • Sleep Mode

    • មាន
  • មុខងារគ្រប់គ្រងអ៊ីនវើទ័រ

    • មាន
  • មុខងារថាមពលខ្លាំង

    • មាន
  • មុខងារស្ងួតល្មម

    • មាន
  • មុខងារស្ងាត់

    • មាន
  • ការគ្រប់គ្រងទិសដៅចរន្តខ្យល់ (ឡើងលើ និងចុះក្រោម)

    • មាន
  • គ្រប់គ្រងទិសដៅផ្ដេកនៃលំហូរខ្យល់ដោយផ្ទាល់

    • មាន

មុខងារខ្យល់បរិសុទ្ធ

  • មុខងារកម្ចាត់ក្លិនមិនល្អ

    • មាន
  • ផ្ទាំងអាចលាង និងដកចេញបាន

    • មាន

មុខងារផ្ដល់ភាពងាយស្រួល

  • កម្មវិធីកំណត់ម៉ោងបិទបើក 24 ម៉ោង

    • មាន
  • ឧបករណ៍បញ្ជាឥតខ្សែមានអេក្រង់ LCD

    • មាន
  • ឧបករណ៍បញ្ជាមានខ្សែ

    • មាន (ជាជម្រើស)

មុខងារទំនុកចិត្ត (Reliability Features)

  • ចាប់ផ្ដើមឡើងវិញដោយស្វ័យប្រវត្តិ

    • មាន (លំនាំចាប់ផ្ដើមឡើងវិញ 32)
  • ចង្អើរបង្ហាប់ខ្យល់ពណ៌ខៀវ

    • មាន
  • ប្រវែងទុយោស្ពាន់ (អតិបរមា)

    • 20 m
  • អាចបើកផ្ទាំងខាងលើសម្រាប់ការថែទាំ

    • មាន
  • មុខងារវិភាគដោយខ្លួនឯង

    • មាន

កំណត់ចំណាំ

  • * បរិមាណហ្គាសចាំបាច់មានក្នុងម៉ាស៊ីនត្រជាក់រួចហើយ នៅពេលមិនបន្លាយបំពង់ទុយោពីប្រវែងបំពង់ទុយោដែលបញ្ចូលហ្គាសរួចជាស្រេច។
    សូមអានការណែនាំអំពីការដំឡើងដោយប្រុងប្រយ័ត្ន មុនពេលដំឡើង និងអានការណែនាំអំពីរបៀបដំណើរការ មុនពេលប្រើប្រាស់។ ព័ត៌មានលម្អិតអាចមានការផ្លាស់ប្ដូរដោយគ្មានការជូនដំណឹងជាមុន។

ជំនួយបន្ថែម