CS/CU-XU18XKH

គុណភាពខ្យល់ 24 ម៉ោង

ម៉ាស៊ីនត្រជាក់មាន X-Premium Inverter របស់ Panasonic បំពាក់មកជាមួយបច្ចេកវិទ្យា nanoe™ X និងកម្មវិធី Panasonic Comfort Cloud សម្រាប់ផ្ដល់ខ្យល់បរិសុទ្ធ 24 ម៉ោង។ រីករាយជាមួយភាពត្រជាក់នៅក្នុងបរិយាកាសដែលពោរពេញដោយផាសុកភាព តាមរយៈបច្ចេកវិទ្យាដ៏ទំនើបរបស់ Panasonic ដូចជាស្លាប AEROWINGS មុខងារ iAUTO-X និងសេនស័រសំណើមជាដើម។ បច្ចេកវិទ្យា Inverter ហ្គាស R32 និងមុខងារ ECO ផ្ដល់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលដោយមិនកាត់បន្ថយផាសុកភាព ហើយរូបរាងតូចរបស់វាងាយស្រួលបំពាក់នៅកន្លែងតូចចង្អៀត ដោយបង្ហាញពីភាពទាន់សម័យ និងភាពថ្លៃថ្នូរឥតខ្ចោះនៅបរិវេណខាងក្នុងគ្រប់ទីកន្លែង។
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

បច្ចេកវិទ្យា nanoe™ X បន្សុទ្ធខ្យល់ពេញមួយថ្ងៃ

បច្ចេកវិទ្យា nanoe™ X ប្រើគុណប្រយោជន៍នៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីត ដើម្បីកម្ចាត់សារធាតុបង្កគ្រោះថ្នាក់នៅក្នុងខ្យល់ និងនៅជាប់វត្ថុផ្សេងៗយ៉ាងមានប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយក្លិនមិនល្អទូទៅ ដើម្បីរក្សាអនាម័យ និងទទួលបានខ្យលបរិសុទ្ធ។ អាចបើ់កមុខងារ nanoe™ X ដាច់ដោយឡែក (មិនបញ្ចេញខ្យល់ត្រជាក់) ដោយប្រើប្រាស់ថាមពលតិចត្រឹមតែ 25W/ម៉ោង* ដើម្បីបន្សុទ្ធខ្យល់នៅក្នុងបន្ទប់របស់អ្នកគ្រប់ពេលវេលា ទទួលបានកន្លែងរស់នៅប្រកបដោយអនាម័យ ផាសុកភាពសម្រាប់អ្នក និងមនុស្សជាទីស្រលាញ់ ហើយធ្វើឱ្យផ្ទះរបស់អ្នកមានសុវត្ថិភាព 24/7។
* ការប្រើប្រាស់ថាមពលអាចខុសគ្នាទៅតាមម៉ូដែល។
បច្ចេកវិទ្យា nanoe™ X បន្សុទ្ធខ្យល់ពេញមួយថ្ងៃ

បច្ចេកវិទ្យា nanoe™ X មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ វីរុសកូរ៉ូណាប្រភេទថ្មីដែលតោងជាប់លើវត្ថុផ្សេងៗ (SARS-CoV-2)

ស្ថាប័នស្រាវជ្រាវសកល Texcell បានផ្ទៀងផ្ទាត់ឥទ្ធិពលនៃការទប់ស្កាត់របស់បច្ចេកវិទ្យា nanoe™ X ផ្អែកលើគុណប្រយោជន៍នៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីតចំពោះវីរុសកូរ៉ូណាប្រភេទថ្មីដែលតោងជាប់លើវត្ថុផ្សេងៗ (SARS-CoV-2)។ ជាង 91.4% នៃសកម្មភាពវីរុសកូរ៉ូណាប្រភេទថ្មីដែលតោងជាប់លើវត្ថុផ្សេងៗ (SARS-CoV-2) ត្រូវបានទប់ស្កាត់ក្នុងរយៈពេល 8 ម៉ោងក្នុងមជ្ឈដ្ឋានដែលមានទំហំ 6.7m³។
កំណត់ចំណាំ៖ (1) បណ្ដុំវីរុសត្រូវបានវាស់ស្ទង់ និងប្រើប្រាស់ ដើម្បីគណនាកម្រិតនៃការទប់ស្កាត់។ (2) ការផ្ទៀងផ្ទាត់នេះត្រូវបានបង្កើតឡើង ដើម្បីបង្កើតទិន្នន័យស្រាវជ្រាវមូលដ្ឋានស្ដីពីឥទ្ធិពលរបស់បច្ចេកវិទ្យា nanoe™ X ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាប្រភេទថ្មីដែលតោងជាប់លើវត្ថុផ្សេងៗនៅក្នុងមជ្ឈដ្ឋានមន្ទីរពិសោធន៍។ លទ្ធផលជាក់ស្ដែងនឹងមានភាពខុសគ្នាអាស្រ័យលើមជ្ឈដ្ឋាន និងការប្រើប្រាស់ផលិតផល។
បច្ចេកវិទ្យា nanoe™ X មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ វីរុសកូរ៉ូណាប្រភេទថ្មីដែលតោងជាប់លើវត្ថុផ្សេងៗ (SARS-CoV-2)

កម្ចាត់ធូលី (PM2.5) ដោយប្រើ nanoe-G

ឧបករណ៍បង្កើត nanoe-G បញ្ចេញអ៊ីយ៉ុងអវិជ្ជមានទៅក្នុងខ្យល់ ដើម្បីចាប់យកធូលីដែលមានទំហំតូចរហូតដល់ PM2.5 ដោយបញ្ជូនធូលីទាំងនោះទៅក្នុងតម្រង ដើម្បីបង្កើតបរិយាកាសស្រស់ថ្លា និងបរិសុទ្ធសម្រាប់កន្លែងរស់នៅ។
កម្ចាត់ធូលី (PM2.5) ដោយប្រើ nanoe-G

គ្រប់គ្រងជារួមប្រកបដោយភាពងាយស្រួល

គ្រប់គ្រងអ្វីៗគ្រប់យ៉ាងដោយប្រើស្មាតហ្វូនរបស់អ្នកជាមួយកម្មវិធី Panasonic Comfort Cloud និងអាដាប់ទ័រប្រព័ន្ធអ៊ីនធឺណែតមកជាមួយស្រាប់ ដោយអ្នកអាចភ្ជាប់ម៉ាស៊ីនត្រជាក់បានរហូតដល់ 20 គ្រឿងនៅក្នុង 1 ទីតាំង (រហូតដល់ 10 ទីតាំង) បញ្ជាមុខងារម៉ាស៊ីនត្រជាក់ទាំងអស់ពីចម្ងាយ តាមដាននិងត្រួតពិនិត្យការប្រើប្រាស់ម៉ាស៊ីនត្រជាក់ដោយប្រើស្ថិតិលម្អិតអំពីការប្រើប្រាស់ថាមពល និងដឹងអំពីបញ្ហាផ្សេងៗតាមរយៈការជូនដំណឹងអំពីបញ្ហា ដើម្បីដោះស្រាយបញ្ហាទាំងនោះបានយ៉ាងងាយស្រួលបំផុត។
គ្រប់គ្រងជារួមប្រកបដោយភាពងាយស្រួល

សេនស័រសំណើមបង្កើតបរិយាកាសដ៏សមស្របបំផុតសម្រាប់ការគេងលក់ស្កប់ស្កល់

មុខងារ iAUTO-X ថ្មីជាមួយសេនស័រសំណើមរបស់ Panasonic ត្រួតពិនិត្យ និងកែតម្រូវកម្រិតសំណើមជាប្រចាំឱ្យស្ថិតនៅក្រោម 60% ដែលសមស្របបំផុតសម្រាប់ការគេង ដើម្បីអាចឱ្យអ្នកគេងលក់ស្កប់ស្កល់ជាងមុនជាមួយបរិយាកាសត្រជាក់ប្រកបដោយផាសុកភាព។
សេនស័រសំណើមបង្កើតបរិយាកាសដ៏សមស្របបំផុតសម្រាប់ការគេងលក់ស្កប់ស្កល់

ស្លាប AEROWINGS ថ្មីបញ្ចេញខ្យល់ឆ្ងាយរហូតដល់ 15 ម៉ែត្រ

ស្លាប AEROWINGS ថ្មីបញ្ចេញខ្យល់បានឆ្ងាយរហូតដល់ 15 ម៉ែត្រដោយប្រើស្លាបបញ្ជាដាច់ដោយឡែកពីរ។ កង្ហារធំជាងមុន (105mm) និងស្លាបខាងក្រៅធំជាងមុន (103mm) ផ្ដល់ភាពត្រជាក់លឿនបំផុតនៅក្នុងបន្ទប់ដោយបង្កើនចរន្តខ្យល់ 10%* និងល្បឿនខ្យល់ 20%*។ ដូច្នេះអ្នកអាចមានអារម្មណ៍ថាមានផាសុកភាព ទោះបីជាអ្នកនៅកន្លែងណាក៏ដោយនៅក្នុងបន្ទប់។
* ប្រៀបធៀបជាមួយម៉ូដែលគុណភាពខ្ពស់ពីមុន (1.5HP)។
ស្លាប AEROWINGS ថ្មីបញ្ចេញខ្យល់ឆ្ងាយរហូតដល់ 15 ម៉ែត្រ

ត្រជាក់លឿនជាងមុនជាមួយមុខងារ iAUTO-X

មុខងារ iAUTO-X ផ្ដល់ភាពត្រជាក់លឿនជាងមុន 25%* ដោយប្រើបច្ចេកវិទ្យាបន្ដូរកម្ដៅរបស់ Panasonic (P-TECh) ដែលជំរុញឱ្យកុំប្រេស័រដំណើរការដល់ហ្វ្រេកង់អតិបរមាឆាប់រហ័សចាប់ពីពេលចាប់ផ្ដើម ដូច្នេះអ្នកអាចទទួលបានបរិយាកាសត្រជាក់ប្រកបដោយផាសុកភាពភ្លាមៗ ទោះបីជាស្ថិតនៅក្នុងអាកាសធាតុក្ដៅខ្លាំងក៏ដោយ។ មុខងារនេះក៏អាចបើកដំណើរការឡើងវិញផងដែរ នៅពេលសីតុណ្ហភាពក្នុងបន្ទប់កើនឡើង ដោយសារចំនួនមនុស្សកើនឡើង ដើម្បីអាចផ្ដល់ផាសុកភាពសម្រាប់ភ្ញៀវរបស់អ្នកគ្រប់ពេលវេលា។
* ការប្រៀបធៀបរវាងមុខងារ iAUTO-X និងមុខងារត្រជាក់ធម្មតា ដោយប្រើម៉ូដែលមាន Inverter គុណភាពខ្ពស់ (X-PREMIUM) កម្លាំង 1.5HP។
ត្រជាក់លឿនជាងមុនជាមួយមុខងារ iAUTO-X

ជីរិតរស់នៅកាន់តែប្រសើរ
ជាមួយបច្ចេកវិទ្យាដែលមិនប៉ះពាល់បរិស្ថាន

តុល្យភាពដ៏ឆ្លាតវៃរវាងផាសុកភាព និងការសន្សំសំចៃថាមពល

ECO Mode ជាមុខងារឆ្លាតវៃ ( A.I.) គ្រប់គ្រងនិងវិភាគលើកម្រិត ECO ដែលសមស្របបំផុតលើការសន្សំសំចៃថាមពលអគ្គីសនីក្នុងកម្រិតអតិបរមារហូតដល់ 20%*និងផ្ដល់នូវបរិយាកាសត្រជាក់ស្រស់ស្រាយប្រកបដោយផាសុកភាពជានិច្ច។
* ការប្រៀបធៀបរវាងមុខងារ ECO និងមុខងារត្រជាក់ធម្មតា ដោយប្រើម៉ូដែលមាន Inverter កម្លាំង 1.5HP។
តុល្យភាពដ៏ឆ្លាតវៃរវាងផាសុកភាព និងការសន្សំសំចៃថាមពល

សន្សំសំចៃថាមពលជាមួយបច្ចេកវិទ្យា Inverter

បច្ចេកវិទ្យា Inverter របស់ Panasonic ប្រើមីក្រូកុំព្យូទ័រ និងកុំប្រេស័រដែលបង្កើតឡើងដោយ Panasonic ដើម្បីគ្រប់គ្រងសីតុណ្ហភាពបានត្រឹមត្រូវ និងផ្ដល់ផាសុកភាពប្រកបដោយតុល្យភាព ស្របគ្នសជាមួយការសន្សំសំចៃថាមពល។
សន្សំសំចៃថាមពលជាមួយបច្ចេកវិទ្យា Inverter

ហ្គាស R32 ជួយដល់បរិស្ថាន

ម៉ាស៊ីនត្រជាក់ Panasonic បានប្ដូរមកប្រើប្រាស់ហ្គាស R32 ដែលជួយដល់បរិស្ថាន។ វាគឺជាវិធីសាស្រ្ដថ្មីក្នុងការផ្ទេរកម្ដៅដ៏ល្អឥតខ្ចោះ ដើម្បីជួយកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល។ វាក៏មានផលប៉ះពាល់ទាបចំពោះការកើនឡើងកម្ដៅផែនដីផងដែរ ដែលកាន់តែសម
ហ្គាស R32 ជួយដល់បរិស្ថាន

ការឌីហ្សាញទំនើបនិងភាពងាយស្រួលប្រើ

រចនាឡើងដើម្បីសម្របតាមសណ្ឋានបន្ទប់គ្រប់ប្រភេទ

ផ្ទៃរលោង សាមញ្ញ ជាមួយការឌីហ្សាញថ្មី រូបរាងដ៏ទំនើបបានបង្ហាញនូវភាពថ្លៃថ្នូរ ធ្វើឱ្យម៉ាស៊ីនត្រជាក់នេះស័ក្តិសមជាមួយបន្ទប់គ្រប់ប្រភេទ។ រូបរាងឧបករណ៍បញ្ជាថ្មីផ្ដល់ភាពងាយស្រួលក្នុងការកាន់ និងការចុចបញ្ជា។
រចនាឡើងដើម្បីសម្របតាមសណ្ឋានបន្ទប់គ្រប់ប្រភេទ

ប្រើប្រាស់បានគ្រប់ទីកន្លែង

ម៉ាស៊ីនត្រជាក់រាងតូច ដែលអាចប្រើនៅកន្លែងតូចចង្អៀតបានយ៉ាងងាយស្រួល ដូចជានៅពិដានទាប ជញ្ជាំងបិតជិត ខាងលើទ្វារ និងបង្អួចជាដើម។ រូបរាងដ៏ពិសេសរបស់វាផ្ដល់ភាពងាយស្រួលក្នុងការដំណើរការ និងថែទាំ។
ប្រើប្រាស់បានគ្រប់ទីកន្លែង

សមត្ថភាពបញ្ចេញខ្យល់ត្រជាក់
សម្រាប់បន្ទប់ទំហំធំ

រីករាយជាមួយសមត្ថភាពផ្ដល់ភាពត្រជាក់ខ្លាំង និងឆាប់រហ័សនៅក្នុងបន្ទប់ធំដោយប្រើកម្លាំង 2.0HP។ ទទួលបានផាសុកភាពនៅគ្រប់កន្លែងក្នុងបន្ទប់។
សមត្ថភាពបញ្ចេញខ្យល់ត្រជាក់ សម្រាប់បន្ទប់ទំហំធំ

ព័ត៌មានផលិតផល

រូបភាពរបស់ CS/CU-XU18XKH

ទំហំ និងទម្ងន់

កម្ពស់
295mm
ទទឹង
1,040mm
ជម្រៅ
244mm
ទម្ងន់
12kg

* សូមពិនិត្យមើលទំហំកន្លែងអប្បបរមាដែលអាចដំឡើងបាន។

ការការពារពីបច្ចេកវិទ្យា nanoe™ X ពេញ 24 ម៉ោងទប់ស្កាត់សារធាតុបង្កគ្រោះថ្នាក់នៅក្នុងខ្យល់ និងក្លិនមិនល្អជាច្រើនប្រភេទ

គ្រប់គ្រងម៉ាស៊ីនត្រជាក់ដោយប្រើកម្មវិធី Comfort Cloud​ ដែលអាចដំឡើងនៅលើស្មាតហ្វូនរបស់អ្នក

ស្លាប AEROWINGS ថ្មីអាចបញ្ចេញខ្យល់បានឆ្ងាយចម្ងាយ​15 ម៉ែត្រ

មុខងារ iAUTO-X​ និងសេនស័រសំណើមជួយឱ្យអ្នកគេងលក់ស្កប់ស្កល់ជាងមុនជាមួយបរិយាកាសត្រជាក់ប្រកបដោយផាសុកភាពបំផុត

ទទួលបានតុល្យភាពរវាងការសន្សំសំចៃថាមពល និងផាសុកភាពដោយប្រើមុខងារ ECO ជាមួយការគ្រប់គ្រង A.I.

ចំណុចលម្អិតមូលដ្ឋាន

  • ម៉ូដែល

    • មុខម៉ាស៊ីនត្រជាក់ (50 Hz)
      • CS-XU18XKH
    • ក្រៅអគារ
      • CU-XU18XKH
  • សមត្ថភាពផ្ដល់ភាពត្រជាក់ (អប្បបរមា-អតិបរមា)

    • 5.30 (1.10-6.21) kW
      18,100 (3,750-21,200) Btu/h
  • EER (អប្បបរមា-អតិបរមា)

    • 4.02 (4.07-3.65) W/W
      13.71 (13.89-12.47) Btu/hW
  • ទិន្នន័យអគ្គិសនី

    • វ៉ុល
      • 220-240 V
    • ចរន្ត
      • 6.2-5.7 A
    • ចរន្តចូល (អប្បបរមា-អតិបរមា)
      • 1,320 (270-1,700) W
  • ការកម្ចាត់សំណើម

    • 2.9 L/h
      6.1 Pt/h
  • ចរន្តខ្យល់

    • ក្នុងអគារ
      • 18.7 m³/min (660 ft³/min)
    • ក្រៅអគារ
      • 34.9-34.9 m³/min (1,230-1,230 ft³/min)
  • កម្រិតសំឡេង

    • ក្នុងអគារ (H / L / Q-Lo)
      • 44/32/27 dB(A)
    • ក្រៅអគារ (H)
      • 50-50 dB(A)
  • វិមាត្រ (មុខម៉ាស៊ីនត្រជាក់)

    • កម្ពស់
      • 295 mm (11-5/8 អ៊ីង)
    • ទទឹង
      • 1,040 mm (40-31/32 អ៊ីង)
    • ជម្រៅ
      • 244 mm (9-5/8 អ៊ីង)
  • វិមាត្រ (កន្ទយម៉ាស៊ីនត្រជាក់)

    • កម្ពស់
      • 619 mm (24-3/8 អ៊ីង)
    • ទទឹង
      • 824 mm (32-15/32 អ៊ីង)
    • ជម្រៅ
      • 299 mm (11-25/32 អ៊ីង)
  • ទម្ងន់សុទ្ធ

    • ក្នុងអគារ
      • 12 kg (26 lb)
    • ក្រៅអគារ
      • 30 kg (66 lb)
  • អង្កត់ផ្ចិតបំពង់ហ្គាសម៉ាស៊ីនត្រជាក់

    • ខាងហ្គាសរាវ
      • ø 6.35 mm (1/4 អ៊ីង)
    • ខាងហ្គាសឧស្ម័ន
      • ø 12.70 mm (1/2 អ៊ីង)
  • ការបន្លាយបំពង់

    • ប្រវែងទុយោស្ពាន់
      • 10 m
    • ប្រវែងអតិបរមារបស់ទុយោ
      • 30 m
    • ប្រវែងបង្កើនអតិបរមា
      • 20 m
    • ហ្គាសម៉ាស៊ីនត្រជាក់បន្ថែម*
      • 15 g/m
  • ប្រភពថាមពល

    • ក្នុងអគារ

មុខងារផាសុកភាព

  • iAUTO-X

    • មាន
  • សេនស័រសំណើម

    • មាន
  • ECO Mode With A.I.

    • មាន
  • មុខងារគ្រប់គ្រងអ៊ីនវើទ័រ

    • មាន
  • Sleep Mode

    • មាន
  • មុខងារស្ងាត់

    • មាន
  • មុខងារស្ងួតល្មម

    • មាន
  • បង្កើតលំហូរខ្យល់ផ្ទាល់ខ្លួន

    • មាន

មុខងារខ្យល់បរិសុទ្ធ

  • nanoe™ X

    • មាន
  • nanoe-G

    • មាន
  • មុខងារកម្ចាត់ក្លិនមិនល្អ

    • មាន
  • ផ្ទាំងអាចលាង និងដកចេញបាន

    • មាន

មុខងារផ្ដល់ភាពងាយស្រួល

  • កម្មវិធីកំណត់ម៉ោងបិទបើក 24 ម៉ោង

    • មាន
  • ឧបករណ៍បញ្ជាឥតខ្សែមានអេក្រង់ LCD

    • មាន
  • ឧបករណ៍បញ្ជាអាចប្រើ Wi-Fi (សម្រាប់ការតភ្ជាប់អ៊ីនធឺណិត)

    • មាន (ភ្ជាប់មកជាមួយស្រាប់)
  • ឧបករណ៍បញ្ជាមានខ្សែ

    • មាន (ជាជម្រើស)

មុខងារទំនុកចិត្ត (Reliability Features)

  • ចាប់ផ្ដើមឡើងវិញដោយស្វ័យប្រវត្តិ

    • មាន (លំនាំដើមចាប់ផ្ដើមឡើងវិញ 32)
  • ចង្អើរបង្ហាប់ខ្យល់ពណ៌ខៀវ

    • មាន
  • ប្រវែងទុយោស្ពាន់ (អតិបរមា)

    • 30 m
  • អាចបើកផ្ទាំងខាងលើសម្រាប់ការថែទាំ

    • មាន
  • មុខងារវិភាគដោយខ្លួនឯង

    • មាន

កំណត់ចំណាំ

  • * បរិមាណហ្គាសចាំបាច់មានក្នុងម៉ាស៊ីនត្រជាក់រួចហើយ នៅពេលមិនបន្លាយបំពង់ទុយោពីប្រវែងបំពង់ទុយោដែលបញ្ចូលហ្គាសរួចជាស្រេច។
    សូមអានការណែនាំអំពីការដំឡើងដោយប្រុងប្រយ័ត្ន មុនពេលដំឡើង និងអានការណែនាំអំពីរបៀបដំណើរការ មុនពេលប្រើប្រាស់។ ព័ត៌មានលម្អិតអាចមានការផ្លាស់ប្ដូរដោយគ្មានការជូនដំណឹងជាមុន។

ជំនួយបន្ថែម