បង្កើនគុណភាពជីវិតតាមរយៈការរចនាដែលមានលក្ខណៈផ្ទាល់ខ្លួនជាងមុន និងគុណភាពខ្យល់កាន់តែប្រសើរ

តាមលើការគិតមួយរយៈបានជំរុញឱ្យមានការជ្រើសរើសរបៀបរស់នៅដែលកាន់តែមានការគិតគូរ និងមានសន្ទុះ ដោយផ្ដោតលើផ្លូវចិត្ត រាងកាយ និងខ្យល់បរិសុទ្ធជាមូលដ្ឋានគ្រឹះ។

អត្ថបទដោយ David Blecken
រូបថតដោយ Christiaan Hart

បង្កើនគុណភាពជីវិតតាមរយៈការរចនាដែលមានលក្ខណៈផ្ទាល់ខ្លួនជាងមុន និងគុណភាពខ្យល់កាន់តែប្រសើរ

ភាពស្មុគស្មាញនៃការច្នៃប្រឌិតអាចផ្ដល់នូវអ្វីដែលអស្ចារ្យ។ នោះគឺជាអ្វីដែល Maxime Dautresme និយាយដែលបានជំរុញឱ្យលោកចាប់ផ្ដើមក្រុមហ៊ុន A Work of Substance កាលពីដប់ពីរឆ្នាំមុន ដែលជាវិធីមួយក្នុងការរំដោះខ្លួនលោកចេញពីភាពជាប់ស្ទះនឹងការធ្វើការងារដោយផ្ដោតលើផ្នែកតែមួយ។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មលើច្រើនផ្នែក ដែលជាស្ទូឌីយ៉ូបង្កើតការរចនាដោយផ្អែកលើការស្រាវជ្រាវ ដែលផ្ដោតលើការងារជាច្រើនចាប់ពីការអភិវឌ្ឍអត្តសញ្ញាណផលិតផលនិងម៉ាកសញ្ញា រហូតដល់ស្ថាបត្យកម្មនិងការរចនាផ្នែកខាងក្នុងលក្ខណៈពាណិជ្ជកម្ម។

លោក Dautresme ពណ៌នាក្រុមការងាររបស់ Substance ថាជា "បុគ្គលដែលផ្អែកលើបរិបទ" ដែលផ្ដល់ប្រព័ន្ធសម្រាប់ការបង្ហាញគំនិតគ្រប់វិស័យទាំងអស់សម្រាប់អតិថិជនរបស់ពួកគេ។ ខ្លួនលោកផ្ទាល់មានក្ដីស្រឡាញ់ចំពោះការប្រែក្លាយគំនិតទៅជាវិធីដែលមានមាត្រដ្ឋានខុសៗគ្នា ចាប់ពីរៀបចំអក្សរក្នុងរចនារហូតដល់សំណង់អគារ។ ភាពងឿងឆ្ងល់គឺជាកម្លាំងចលករដែលជួយរុញច្រានលោក និងក្រុមហ៊ុន។

លោកនិយាយដោយបង្កប់ការលេងសើចថា “ប្រសិនបើយើងស្ថិតនៅក្នុងសម័យ 200 ឆ្នាំមុន ខ្ញុំនិងក្រុមការងាររបស់ខ្ញុំប្រហែលជាកំពុងស្ថិតនៅលើទូក ដើម្បីព្យាយាមស្វែងរកប្រទេសថ្មីៗទៅហើយ”។    

លោក Dautresme ផ្សារភ្ជាប់អត្តសញ្ញាណរបស់លោកយ៉ាងជ្រាលជ្រៅជាមួយប្រទេសជប៉ុន ដែលមានប្រពៃណីនៃការរចនា និងចម្លាក់ដ៏ល្អឯក ដែលលោកបានរស់នៅកាលពីកុមារភាព។ ប៉ុន្តែលោកនិយាយថា ប្រទេសជាច្រើនដែលលោកបានរស់នៅកាលពីក្មេងបានផ្ដល់ “ឥទ្ធិពលវប្បធម៌ខុសៗគ្នា” ដែលបានដុសខាត់ទស្សនៈរបស់លោកសម្រាប់ការរចនា និងជីវិតរស់នៅ។ លោកនិយាយថា Substance តំណាងឱ្យ “ភាពផ្ទុយគ្នាពីផលិតកម្មទ្រង់ទ្រាយធំ”។

លោកពន្យល់ថា “យើងផ្ដោតលើភាពលម្អិតបំផុត”។ “យើងមិនផ្ដោតលើប្រសិទ្ធភាពនៃបរិមាណជាចាំបាច់នោះទេ។ យើងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ហាញអំពីការរចនារបស់យើង ហើយយើងតំណាងឱ្យស្នាដៃដើម ជំនាញសិល្បៈ និងសិប្បកម្ម”។

A Work of Substance មានការិយាល័យនៅទីក្រុងហុងកុងដែលលោក Dautresme បានផ្ដល់ការសម្ដាសនេះ រួមទាំងទីក្រុងប៉ារីស បាលី និងឆាប់ៗនេះនឹងមាននៅទីក្រុងលីសបូន។ នៅក្នុងការសម្ដាសនេះ លោកពិភាក្សាថាតើទំនោរនៃការរចនា និងតួនាទីរបស់វាសម្រាប់កន្លែងរស់នៅបានផ្លាស់ប្ដូរដូចម្ដេចខ្លះក្នុងរយៈកាលពីរឆ្នាំកន្លងមកនេះ ហើយក្នុងនាមជាអ្នកប្រើប្រាស់ផលិតផលដែលមានបច្ចេកវិទ្យា nanoe™ X របស់​Panasonic តើគុណភាពខ្យល់បានកំពុងក្លាយជាការពិចារណាកាន់តែសំខាន់សម្រាប់អ្នករចនា និងសាធារណៈជនទូទៅយ៉ាងដូចម្ដេច។

បង្កើនគុណភាពជីវិតតាមរយៈការរចនាដែលមានលក្ខណៈផ្ទាល់ខ្លួនជាងមុន និងគុណភាពខ្យល់កាន់តែប្រសើរ
បង្កើនគុណភាពជីវិតតាមរយៈការរចនាដែលមានលក្ខណៈផ្ទាល់ខ្លួនជាងមុន និងគុណភាពខ្យល់កាន់តែប្រសើរ

កាន់តែយកចិត្តទុកដាក់លើទីកន្លែង

តើប្រភេទការងារដែលអ្នកចូលរួមបានរងប៉ះពាល់យ៉ាងដូចម្ដេចខ្លះក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ? តើការផ្លាស់ប្ដូរអ្វីខ្លះដែលអ្នកបានសង្កេតឃើញពាក់ព័ន្ធនឹងសំណើរបស់អតិថិជន ហើយអ្នកកំពុងធ្វើអ្វីកាន់តែច្រើន/កាន់តែតិចជាងមុន?
យើងកំពុងធ្វើការលើគម្រោងបដិសណ្ឋារកិច្ចជាច្រើន ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា យើងទទួលបានសំណើឱ្យធ្វើការរចនាដែលមានខុសប្លែកពីមុន។ វាបានផ្លាស់ប្ដូររបៀបដែលយើងធ្វើការរចនាបន្ទប់ និងសហគមន៍ និយាយរួមគឺអ្វីៗគ្រប់យ៉ាង ដើម្បីបំពេញបំណងប្រាថ្នានៃការធ្វើឱ្យទីកន្លែងនានាមានភាពកក់ក្ដៅដូចគេហដ្ឋាន។ យើងកំពុងបន្តសង្កេតឃើញថាការធ្វើដំណើរលក្ខណៈជំនួញដែលមានរយៈពេលត្រឹមតែមួយ ឬពីរថ្ងៃកាន់តែថយចុះនៅក្នុងទីក្រុង ដូច្នេះយើងត្រូវផ្ដោតលើប្រព័ន្ធដែលជួយគាំទ្រដល់ការផ្លាស់ប្ដូរនេះ។ វាកំពុងតែជំរុញមនុស្សឱ្យស្វែងរកជំនឿថ្មី និងទម្លាប់ប្រចាំថ្ងៃថ្មី។ អ្វីៗកាន់តែមានលក្ខណៈផ្ទាល់ខ្លួន។ ក្រៅពីផ្នែកបដិសណ្ឋារកិច្ច មនុស្សទូទៅកំពុងស្វែងរកការបង្កើតបទពិសោធន៍ ដែលកាន់តែស្របនឹងមនុស្ស មិនថាវាជាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិច ឬសេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុនោះទេ។ ពួកគេកំពុងសង្កេតឃើញពីភាពលម្អិតនៅក្នុងសណ្ឋាគារ និងចង់បញ្ចូលរចនាសម្ព័ន្ធបែបនេះទៅក្នុងអាជីវកម្ម ដើម្បីធ្វើឱ្យវាកាន់តែមានភាពស្វាគមន៍ និងមិនសូវមានទម្រង់ដូចអាជីវកម្ម។

តើអ្នកបានសង្កេតឃើញថាមនុស្សទូទៅពិចារណាឡើងវិញលើកត្តាដែលចាំបាច់សម្រាប់គុណភាពជីវិតដែរទេ?
ប្រាកដណាស់ មានការផ្លាស់ប្ដូរខ្លាំងមែនទែន។ វាមានឥទ្ធិពលលើមជ្ឈដ្ឋានសង្គមគ្រប់ទម្រង់ទាំងអស់។ មនុស្សទូទៅយល់ថា ពួកគេបានព្រងើយកន្តើយចំពោះតុល្យភាពជីវិត ហើយឥឡូវនេះពួកគេកំពុងចំណាយពេលកាន់តែច្រើន ដើម្បីធ្វើឱ្យពួកគេក្លាយជាមនុស្សដែលកាន់តែប្រសើរជាងមុនទាំងផ្លូវចិត្ត ផ្លូវកាយ និងព្រលឹង។ ការធ្វើការពីផ្ទះ និងស្ថិតនៅកាន់តែជិតក្រុមគ្រួសារជួយឱ្យពួកគេបង្កើតភាពជិតស្និទ្ធកាន់តែរឹងមាំ។ ក៏មានមនុស្សដែលកំពុងចំណាយពេលកាន់តែច្រើន ដើម្បីកែលម្អមជ្ឈដ្ឋានរស់នៅរបស់ពួកគេផងដែរ មិនថាជាការផ្លាស់ទីលំនៅ ឬកែតម្រូវកន្លែងរស់នៅដែលមានស្រាប់របស់ពួកគេឡើយ ដើម្បីភាពរីកចម្រើនលក្ខណៈបុគ្គល និងសុខុមាលភាព។

តើអ្នកយល់ថាមនុស្សទូទៅកាន់តែមានភាពជិតស្និទ្ធជាមួយមជ្ឈដ្ឋានជុំវិញរបស់ពួកគេដែរទេ? បើដូច្នោះមែន តើវាកើតឡើងយ៉ាងដូចម្ដេច?
ពួកគេកាន់តែមានភាពជិតស្និទ្ធជាមួយមជ្ឈដ្ឋានជុំវិញ។ វាគឺជាទស្សនៈនៃការរស់នៅដោយផ្ដោតលើបច្ចុប្បន្នភាព។ ញ្ញាណរបស់អ្នកត្រូវបានបិទបាំងដោយសារទម្លាប់ ហើយការឈប់សម្រាកពីទម្លាប់ទាំងនោះ មនុស្សទូទៅកាន់តែយកចិត្តទុកដាក់ខ្លាំងចំពោះមជ្ឈដ្ឋានជុំវិញខ្លួនគ្រប់ចំណុចទាំងអស់។ សម្រាប់ទស្សនៈរបស់ខ្ញុំ ខ្ញុំសង្កេតឃើញថា ខ្ញុំកាន់តែមានភាពច្នៃប្រឌិត និងបំពេញកិច្ចការកាន់តែមានប្រសិទ្ធភាព។ អ្វីៗមានសន្ទុះយឺតជាងមុន វាហាក់ដូចជាខ្ញុំស្ថិតនៅលើម៉ាស៊ីនរត់ហាត់ប្រាណ ហើយមាននរណាម្នាក់បានបន្ថយល្បឿនវាដោយប្រុងប្រយ័ត្នដូច្នេះដែរ។ ឬនៅលើទូកក្ដោង ដែលចំណាយពេលធ្វើដំណើរយូរ ប៉ុន្តែអ្នកដឹងអំពីពេលវេលា និងការធ្វើដំណើរនោះកាន់តែច្បាស់។

បង្កើនគុណភាពជីវិតតាមរយៈការរចនាដែលមានលក្ខណៈផ្ទាល់ខ្លួនជាងមុន និងគុណភាពខ្យល់កាន់តែប្រសើរ

ការរិះរកវិធីបង្កើនគុណភាពជីវិត

អ្នករស់នៅក្នុងទីក្រុងហុងកុង។ តើបរិស្ថានរស់នៅទីនោះមានលក្ខណៈដូចម្ដេចដែរ? ដូចផ្នែកភាគច្រើននៃប្រទេសចិនដែរ ទីក្រុងហុងកុងបានព្យាយាមដោះស្រាយបញ្ហាគុណភាពខ្យល់ក្នុងរយៈកាលកន្លងមក តែបច្ចុប្បន្ននេះ អ្វីៗប្រសើរជាងមុនឆ្ងាយណាស់។
ចិនដីគោក និងទីក្រុងហុងកុងមានភាពប្រសើរជាងមុនឆ្ងាយណាស់។ ការយល់ដឹងសាធារណៈបានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការ ហើយខ្ញុំសង្កេតឃើញភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងពេលដែលខ្ញុំបានមកដល់កាលពីដប់បួនឆ្នាំមុន។ ហុងកុងបច្ចុប្បន្នមានភាពងាយស្រួលក្នុងការរស់នៅច្រើនជាងពេលនោះឆ្ងាយណាស់។ ទោះជាយ៉ាងក៏ដោយ យើងនៅតែប្រើចម្រោះខ្យល់នៅគ្រប់ទីកន្លែង។ ចរន្តខ្យល់នៅតែជាបញ្ហាធំនៅឡើយ ដោយសារហេតុផលនេះ ខ្ញុំបានជ្រើសរើសរស់នៅក្នុងក្បែរមាត់ទឹក។

តើការពិចារណាលើគុណភាពខ្យល់មានឥទ្ធិពលលើការងារក្នុងផ្នែកផ្សេងៗរបស់ Substance ដូចជាផ្នែកស្ថាបត្យកម្មដូចម្ដេចខ្លះ?
គម្រោងរបស់យើងមានភាពខុសៗគ្នា ប៉ុន្តែមូលដ្ឋានគ្រឹះនៃគម្រោងទាំងអស់គឺមានរួមបញ្ចូលសមាសធាតុនិរន្តរភាព ឬបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនគុណភាពជីវិត។ ជាទូទៅ វាផ្ដោតលើចរន្តខ្យល់ ឬសម្ភារ។ យើងប្រើសម្ភារដែលធន់នឹងខ្យល់។ ឧទាហរណ៍ យើងកំពុងធ្វើការជាមួយភោជនីយដ្ឋានក្រោមដីមួយ ដែលប្រើបច្ចេកទេសល្បាយដី។ វាច្រោះខ្យល់ដោយស្រូបយកសារធាតុពុល និងរក្សាទុកសារធាតុទាំងនោះ។ យើងកំពុងប្រើសម្ភារ ដែលបង្ហាញពីអ្វីដែលធម្មជាតិអាចធ្វើបានល្អបំផុត ដូចជារបៀបដែលដើមឈើនិងដីកម្ចាត់សារធាតុពុល និងច្រោះខ្យល់ជាដើម។ យើងបានសាងសង់ការិយាល័យមួយនៅក្នុងទីក្រុងហុងកុង ដែលគ្រប់ផ្នែកទាំងអស់មានផ្ទះកញ្ចក់តូចៗដែលមានរុក្ខជាតិធន់នឹងបរិយាកាសដូចជាបណ្ណង្គជាតិជាដើម និងប្រព័ន្ធខ្យល់ចេញចូលមានកំណត់ម៉ោង ដែលផ្សារភ្ជាប់ជាមួយវដ្តសកម្មភាពប្រចាំថ្ងៃរបស់មនុស្ស។ វាគឺជាប្រព័ន្ធដ៏ស្រស់ស្អាតដែលច្រោះខ្យល់។

តើអ្នកយល់យ៉ាងណាចំពោះបច្ចេកវិទ្យា nanoe™ X របស់ Panasonic?
ខ្ញុំយកចិត្តទុកដាក់ចំពោះខ្យល់ដែលខ្ញុំស្រូបយកណាស់។ តាមរយៈបច្ចេកវិទ្យា nanoe™ X មុខងារបន្សុទ្ធខ្យល់ត្រូវបានរួមបញ្ចូលជាមួយមុខងារដែលខ្ញុំមិនអាចរស់នៅដោយគ្មានបាន ដែលនៅគឺជាមុខងារគ្រប់គ្រងអាកាសធាតុ។ វាគឺជាគុណតម្លៃដ៏ធំធេងដែលមានមុខងារទាំងពីរនេះនៅក្នុងឧបករណ៍តែមួយ។ បច្ចេកវិទ្យាទៅថ្ងៃអនាគតនឹងរួមបញ្ចូលមុខងារគ្រប់គ្រងអាកាសធាតុជាមួយមុខងារគ្រប់គ្រងគុណភាពខ្យល់សម្រាប់ទាំងការប្រើប្រាស់នៅក្នុងគេហដ្ឋាន និងអាជីវកម្ម។ 

បង្កើនគុណភាពជីវិតតាមរយៈការរចនាដែលមានលក្ខណៈផ្ទាល់ខ្លួនជាងមុន និងគុណភាពខ្យល់កាន់តែប្រសើរ
បង្កើនគុណភាពជីវិតតាមរយៈការរចនាដែលមានលក្ខណៈផ្ទាល់ខ្លួនជាងមុន និងគុណភាពខ្យល់កាន់តែប្រសើរ

ស្វែងរកភាពស្រស់ស្អាតនៅក្នុងភាពមិនល្អឥតខ្ចោះ

ខណៈពេលដែលយើងឆ្លងផុតជំងឺឆ្លងជាសកលនេះ តើអ្នកយល់ថាមនុស្សទូទៅមានការយល់ដឹងច្រើនជាងមុនអំពីសារៈសំខាន់នៃគុណភាពខ្យល់ និងតួនាទីនៃបច្ចេកវិទ្យាក្នុងការបង្កើនគុណភាពខ្យល់ដែរទេ?
ខ្ញុំយល់ថានេះគឺជាចំណុចដែលមនុស្សគ្រប់គ្នាគួរតែយកចិត្តទុកដាក់។ ពួកគេត្រូវតែប្រឹងប្រែងរិះរកវិធីកម្ចាត់សារធាតុពុល។ ការស្រាវជ្រាវត្រូវតែជាចំណុចដ៏សំខាន់បំផុតសម្រាប់ការផ្លាស់ប្ដូរនេះ ប៉ុន្តែនៅក្នុងកម្រិតតូចជាងនេះ អ្នកអាចធ្វើឱ្យបរិស្ថានក្នុងគេហដ្ឋាន និងកន្លែងអាជីវកម្មកាន់តែប្រសើរដោយប្រើសម្ភារឆ្លាតវៃ និងការរួមបញ្ចូលប្រព័ន្ធចម្រោះខ្យល់ទៅក្នុងការរចនា ឬបរិក្ខាររបស់អ្នក។

តើបញ្ហាបច្ចុប្បន្នផ្សេងទៀតអ្វីខ្លះ ដែលអ្នកយល់ថាការរចនាដ៏ល្អអាចជួយដោះស្រាយបាន ហើយតើអ្នកមានសុទិដ្ឋិនិយមលើអ្វីបំផុត នៅពេលក្រឡេកមើលក្នុងរយៈពេល 12 ខែបន្ទាប់?
ចំណុចដែលអាចជួយដោះស្រាយបានគឺការអភិរក្ស ដោយយល់ពីអតីតកាល និងធានាថាយើងគោរព និងស្វែងយល់ពីវាឡើងវិញ។ ចំណុចនេះតំណាងឱ្យភាពផ្ទុយគ្នាពីផលិតកម្មទ្រង់ទ្រាយធំ។ យើងមានវត្តមាននៅទីនេះ ដើម្បីអភិរក្សជំនាញសិល្បៈ និងសិប្បកម្ម និងដើម្បីអបអរភាពមិនល្អឥតខ្ចោះរបស់មនុស្ស វាគឺជាភាពស្រស់ស្អាតដែលអ្នកសង្កេតឃើញមាននៅលើវត្ថុទូទៅប្រចាំថ្ងៃ។ 

នៅក្នុងគម្រោងរបស់យើងសម្រាប់ Goodman Westlink ជាកន្លែងដឹកជញ្ជូនទំនើបដែលមានទីតាំងនេះ Greater Bay Area យើងបានធានាថាប្រើប្រាស់ទីកន្លែង និងគុណភាពសម្ភារសាងសង់ឱ្យស្របតាមបរិស្ថានដែលមានស្រាប់។ ឧទាហរណ៍ យើងបានប្រើដីនៅក្នុងទីតាំងនោះ ដើម្បីចាក់លើផ្ទៃនៅផ្នែកខាងក្នុង និងឈើដែលបានមកពីដើមឈើនៅក្នុងដីនោះ ដើម្បីធ្វើគ្រឿងសង្ហារិម។ យើងត្រូវចម្រាញ់កាកសំណល់ឡើងវិញ និងប្រើប្រាស់សម្ភារសាងសង់ក្នុងស្រុក តាមដែលអាចធ្វើបាន។ វាគឺជាការស្វែងរកតុល្យភាពរវាងការកំណត់គោលបំណងជាថ្មី និងការស្វែងយល់ឡើងវិញ ដើម្បីទទួលបានភាពសុខដុមនៅក្នុងអគារដែលមានសកម្មភាពឥតឈប់ឈរ។

ហេតុអ្វីបានជាភាពមិនល្អឥតខ្ចោះរបស់មនុស្សមានសារៈសំខាន់សម្រាប់អ្នក?
ដោយសារវាឆ្លុះបញ្ចាំងពីយើង។ វាមានអារម្មណ៍ សភាវគតិ និងវិចារណញាណ។ ភាពស្រស់ស្អាតរបស់មនុស្សមាននៅក្នុងភាពមិនល្អឥតខ្ចោះទាំងនោះ។ បុរាណវិទូនាំយកវត្ថុផ្សេងៗពីអតីតកាល ដែលអាចមានភាពស្រស់ស្អាតនិងស៊ីមេទ្រី តែវាមានបង្កប់នូវការបង្ហាញអារម្មណ៍របស់មនុស្សជានិច្ច។ ភាពផុយស្រួយគឺជាអ្វីដែលធ្វើឱ្យយើងមានលក្ខណៈពិសេស។ វាផ្ដល់ឱ្យយើងនូវភាពរួបរួម និងការចែករំលែកគ្នាទៅវិញទៅមក ក្នុងនាមជាមនុស្ស។

ប្រវត្តិរូប

Maxime Dautresme
ស្ថាបនិក និងនាយកផ្នែកច្នៃប្រឌិត
A Work of Substance

Maxime Dautresme បានកើតនៅប្រទេសប្រេស៊ីល និងធំធាត់នៅប្រទេសជប៉ុន បារាំង និងប្រទេសផ្សេងទៀត មុនពេលសិក្សានៅសាលា Ecole Nationale Supérieure d’Architecture de Paris-Val-de-Seine។ លោកបានចាប់ផ្ដើមអាជីពនេះនៅក្នុងផ្នែកបង្កើតយុទ្ធសាស្ត្រម៉ាកសញ្ញាដោយបង្កើត A Work of Substance នៅក្នុងឆ្នាំ 2011។ គម្រោងរបស់ក្រុមហ៊ុននេះមានចាប់ពីការបង្កើតយុទ្ធសាស្ត្ររហូតដល់ការវិចខ្ចប់ បទពិសោធន៍ផ្នែកឌីជីថល ការតុបតែងទេសភាព ការរចនាផ្នែកខាងក្នុងនិងផលិតផល និងស្ថាបត្យកម្មជាដើម។ ក្រុមហ៊ុននេះមានការិយាល័យនៅក្នុងទីក្រុងហុងកុង ប៉ារីស និងបាលី ហើយនឹងបើកការិយាល័យមួយទៀតនៅទីក្រុងលីសបូនក្នុងឆ្នាំ 2022។

Maxime Dautresme, ស្ថាបនិក និងនាយកផ្នែកច្នៃប្រឌិត, A Work of Substance

អត្ថបទចុងក្រោយបំផុត

ម៉ាស៊ីនត្រជាក់ដែលសមស្របនឹងការរចនាអគារ

តើបច្ចេកវិទ្យាអាចធ្វើឱ្យកន្លែងមើលថែទាំរបស់អ្នកកាន់តែមានផាសុកភាព និងមានអនាម័យដោយរបៀបណា?

របៀបដែលគុណភាពខ្យល់គឺជាគន្លឹះសំខាន់សម្រាប់គ្លីនិកពេទ្យសត្វដែលមានប្រសិទ្ធភាពខ្ពស់

បុគ្គលិករបស់អ្នកកំពុងទាមទារឱ្យមានបរិយាកាសការិយាល័យដែលកាន់តែប្រសើរ៖ នេះជារបៀបធ្វើវា