CS/CU-PN24XKH

គុណភាពខ្យល់ 24 ម៉ោង

ម៉ាស៊ីនត្រជាក់ Standard Non-Inverter Panasonic ផ្ដល់ភាពត្រជាក់ខ្លាំងភ្លាមៗ នៅពេលចាប់ផ្ដើមដោយប្រើមុខងារថាមពលខ្លាំង (Powerful mode) ។ ទទួលបានភាពត្រជាក់ពីស្លាប AEROWINGS បញ្ចេញខ្យល់បានឆ្ងាយ និងរហ័សជាងមុន។ ហើយសមត្ថភាពបញ្ចេញខ្យល់ត្រជាក់ខ្លាំងរបស់វាផ្ដល់ភាពត្រជាក់រហ័ស ទោះបីជាអ្នកនៅក្នុងបន្ទប់ធំក៏ដោយ ដូច្នេះអ្នកអាចទទួលបានផាសុកភាពនៅគ្រប់កន្លែងក្នុងបន្ទប់។
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

ត្រជាក់ភ្លាមៗដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ

មុខងារថាមពលខ្លាំងធ្វើឱ្យបន្ទប់របស់អ្នកត្រជាក់លឿនជាងមុន 18%* តាមរយៈកុំប្រេស័រ និងកង្ហារខាងក្នុងដំណើរការកម្រិតល្បឿនលឿនបំផុត ដើម្បីផ្ដល់ភាពត្រជាក់ខ្លាំងភ្លាមៗសម្រាប់អ្នកនៅពេលចាប់ផ្ដើមបើក។
* ការប្រៀបធៀបរវាងមុខងារត្រជាក់ខ្លាំង និងមុខងារត្រជាក់ធម្មតា ដោយប្រើម៉ូដែល Inverter កម្លាំង 1.5HP។
ត្រជាក់ភ្លាមៗដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ

ទទួលបានភាពត្រជាក់ដោយ
បញ្ចេញខ្យល់បានឆ្ងាយ និងរហ័សជាងមុន

AEROWINGS ប្រមូលផ្ដុំខ្យល់ត្រជាក់ ដើម្បីបញ្ចេញខ្យល់បានឆ្ងាយ និងរហ័សជាងមុននៅពេញផ្ទៃបន្ទប់ ដោយប្រើស្លាប និងម៉ូទ័រដាច់ដោយឡែក 2។
ទទួលបានភាពត្រជាក់ដោយ បញ្ចេញខ្យល់បានឆ្ងាយ និងរហ័សជាងមុន

ហ្គាស R32 ជួយដល់បរិស្ថាន

ម៉ាស៊ីនត្រជាក់ Panasonic បានប្ដូរមកប្រើប្រាស់ហ្គាស R32 ដែលជួយដល់បរិស្ថាន។ វាគឺជាវិធីសាស្រ្ដថ្មីក្នុងការផ្ទេរកម្ដៅដ៏ល្អឥតខ្ចោះ ដើម្បីជួយកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល។ វាក៏មានផលប៉ះពាល់ទាបចំពោះការកើនឡើងកម្ដៅផែនដីផងដែរ ដែលកាន់តែសមស្របសម្រាប់បរិស្ថាន។
ហ្គាស R32 ជួយដល់បរិស្ថាន

ប្រើប្រាស់បានគ្រប់ទីកន្លែង

ម៉ាស៊ីនត្រជាក់ស៊េរីថ្មី មានទំហំតូចល្មម រូបរាងសាមញ្ញ ស័ក្តិសមសម្រាប់ការប្រើប្រាស់នៅគ្រប់ទីកន្លែង។ ការឌីហ្សាញ ស័ក្តិសមសម្រាប់បន្ទប់តូចចង្អៀត ដូចជានៅពិដានទាប ជញ្ជាំងបិតជិត ខាងលើទ្វារ និងបង្អួចជាដើម ដើម្បីបង្ហាញពីភាពងាយស្រួលរបស់រូបរាងថ្មី នៅគ្រប់ទីកន្លែងដែលបំពាក់ម៉ាស៊ីនត្រជាក់។
ប្រើប្រាស់បានគ្រប់ទីកន្លែង

សមត្ថភាពបញ្ចេញខ្យល់ត្រជាក់ខ្លាំងសម្រាប់បន្ទប់ដែលមានទំហំធំ

រីករាយជាមួយសមត្ថភាពផ្ដល់ភាពត្រជាក់ខ្លាំងនៅក្នុងបន្ទប់ដោយប្រើកម្លាំង 2.5HP។ ទទួលបានផាសុកភាព និងភាពត្រជាក់នៅគ្រប់កន្លែងក្នុងបន្ទប់។
សមត្ថភាពបញ្ចេញខ្យល់ត្រជាក់ខ្លាំងសម្រាប់បន្ទប់ដែលមានទំហំធំ

ព័ត៌មានផលិតផល

រូបភាពរបស់ CS/CU-PN24XKH

ទំហំ និងទម្ងន់

កម្ពស់
295mm
ទទឹង
1,040mm
ជម្រៅ
244mm
ទម្ងន់
12kg

* សូមពិនិត្យមើលទំហំកន្លែងអប្បបរមាដែលអាចដំឡើងបាន។

មុខងារថាមពលខ្លាំងអនុញ្ញាតឱ្យអ្នករីករាយជាមួយខ្យល់ត្រជាក់ភ្លាមៗ

AEROWINGS បញ្ចេញខ្យល់បានឆ្ងាយ និងរហ័សជាងមុននៅពេញផ្ទៃបន្ទប់

ហ្គាស R32 ថាមពលច្រើនជាងមុន ការចំណាយតិចជាងមុន និងមានផលប៉ះពាល់ទាបចំពោះបរិស្ថាន

សមត្ថភាពផ្ដល់ភាពត្រជាក់ខ្លាំងសម្រាប់បន្ទប់ធំ

ចំណុចលម្អិតមូលដ្ឋាន

  • ម៉ូដែល

    • មុខម៉ាស៊ីនត្រជាក់ (50 Hz)
      • CS-PN24XKH
    • កន្ទុយម៉ាស៊ីនត្រជាក់
      • CU-PN24XKH
  • សមត្ថភាពផ្ដល់ភាពត្រជាក់ (អប្បបរមា-អតិបរមា)

    • 6.83-6.87 kW
      23,300-23,400 Btu/h
  • EER (អប្បបរមា-អតិបរមា)

    • 3.15-3.11 W/W
      10.74-10.59 Btu/hW
  • ទិន្នន័យអគ្គិសនី

    • វ៉ុល
      • 220-240 V
    • ចរន្ត
      • 10.0-9.4 A
    • ចរន្តចូល (អប្បបរមា-អតិបរមា)
      • 2,170-2,210 W
  • ការកម្ចាត់សំណើម

    • 3.9 L/h
      8.2 Pt/h
  • ចរន្តខ្យល់

    • មុខម៉ាស៊ីនត្រជាក់
      • 20.5 m³/min (724 ft³/min)
    • កន្ទុយម៉ាស៊ីនត្រជាក់
      • 38.8-41.4 m³/min (1,370-1,460 ft³/min)
  • កម្រិតសំឡេង

    • មុខម៉ាស៊ីនត្រជាក់ (H/L)
      • 47/42 dB(A)
    • កន្ទុយម៉ាស៊ីនត្រជាក់
      • 54-55 dB(A)
  • វិមាត្រ (ផ្នែកខាងក្នុងអគារ)

    • កម្ពស់
      • 295 mm (11-5/8 អ៊ីង)
    • ទទឹង
      • 1,040 mm (40-31/32 អ៊ីង)
    • ជម្រៅ
      • 244 mm (9-5/8 អ៊ីង)
  • វិមាត្រ (ផ្នែកខាងក្រៅអគារ)

    • កម្ពស់
      • 619 mm (24-3/8 អ៊ីង)
    • ទទឹង
      • 824 mm (32-15/32 អ៊ីង)
    • ជម្រៅ
      • 299 mm (11-25/32 អ៊ីង)
  • ទម្ងន់សុទ្ធ

    • មុខម៉ាស៊ីនត្រជាក់
      • 12 kg (26 lb)
    • កន្ទុយម៉ាស៊ីនត្រជាក់
      • 41 kg (90 lb)
  • អង្កត់ផ្ចិតបំពង់ហ្គាសម៉ាស៊ីនត្រជាក់

    • ហ្គាសរាវ
      • ø 6.35 mm (1/4 អ៊ីង)
    • ហ្គាសឧស្ម័ន
      • ø 15.88 mm (5/8 អ៊ីង)
  • ការតទុយោស្ពាន់

    • ប្រវែងទុយោស្ពាន់
      • 7.5 m
    • ប្រវែងអតិបរមារបស់ទុយោ
      • 30 m
    • ប្រវែងបង្កើនអតិបរមា
      • 30 m
    • ហ្គាសម៉ាស៊ីនត្រជាក់បន្ថែម*
      • 25 g/m
  • ប្រភពថាមពល

    • មុខម៉ាស៊ីនត្រជាក់ខាងក្នុង

មុខងារផាសុកភាព

  • Sleep Mode

    • មាន
  • Powerful Mode

    • មាន
  • Soft Dry Operation Mode

    • មាន
  • Quiet Mode

    • មាន
  • Airflow Direction Control (Up & Down)

    • មាន
  • Manual Horizontal Airflow Direction Control

    • មាន

មុខងារខ្យល់បរិសុទ្ធ

  • មុខងារកម្ចាត់ក្លិនមិនល្អ

    • មាន
  • ផ្ទាំងអាចលាង និងដកចេញបាន

    • មាន

មុខងារផ្ដល់ភាពងាយស្រួល

  • កម្មវិធីកំណត់ម៉ោងបិទបើក 24 ម៉ោង

    • មាន
  • ឧបករណ៍បញ្ជាឥតខ្សែមានអេក្រង់ LCD

    • មាន

មុខងារទំនុកចិត្ត (Reliability Features)

  • ចាប់ផ្ដើមឡើងវិញដោយស្វ័យប្រវត្តិ

    • មាន (លំនាំចាប់ផ្ដើមឡើងវិញ 32)
  • Blue Fin Condenser

    • មាន
  • ប្រវែងទុយោស្ពាន់ (អតិបរមា)

    • 30 m
  • អាចបើកផ្ទាំងខាងលើសម្រាប់ការថែទាំ

    • មាន

កំណត់ចំណាំ

  • * បរិមាណហ្គាសចាំបាច់មានក្នុងម៉ាស៊ីនត្រជាក់រួចហើយ នៅពេលមិនបន្លាយបំពង់ទុយោពីប្រវែងបំពង់ទុយោដែលបញ្ចូលហ្គាសរួចជាស្រេច។
    សូមអានការណែនាំអំពីការដំឡើងដោយប្រុងប្រយ័ត្ន មុនពេលដំឡើង និងអានការណែនាំអំពីរបៀបដំណើរការ មុនពេលប្រើប្រាស់។ ព័ត៌មានលម្អិតអាចមានការផ្លាស់ប្ដូរដោយគ្មានការជូនដំណឹងជាមុន។

ជំនួយបន្ថែម