CS/CU-RU18YKH

គុណភាពខ្យល់ 24 ម៉ោង

ម៉ាស៊ីនត្រជាក់ស៊េរី R32 មានអ៊ីនវើទ័រ Deluxe របស់ Panasonic បំពាក់មកជាមួយបច្ចេកវិទ្យា nanoe™ X ដែលទប់ស្កាត់សារធាតុបង្កការបំពុលដែលនៅក្នុងខ្យល់ និងតោងជាប់លើវត្ថុផ្សេងៗ ដើម្បីផ្ដល់ខ្យល់បរិសុទ្ធ 24 ម៉ោងយ៉ាងមានប្រសិទ្ធភាព។ រីករាយជាមួយភាពត្រជាក់ភ្លាមៗ អំឡុងពេលចាប់ផ្ដើមដំណើរការដោយប្រើមុខងារថាមពលខ្លាំង ខណៈពេលដែលស្លាបធំនាំខ្យល់ត្រជាក់ និងមានផាសុកភាពពេញបន្ទប់។ មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពលដោយមិនកាត់បន្ថយផាសុកភាព តាមរយៈបច្ចេកវិទ្យាអ៊ីនវើទ័រ, ហ្គាស R32 និងមុខងារ ECO។
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

បច្ចេកវិទ្យា nanoe™ X បន្សុទ្ធខ្យល់ពេញមួយថ្ងៃ

បច្ចេកវិទ្យា nanoe™ X ប្រើគុណប្រយោជន៍នៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីត ដើម្បីកម្ចាត់សារធាតុបង្កការបំពុលនៅក្នុងខ្យល់ និងនៅតោងជាប់លើវត្ថុ
ផ្សេងៗយ៉ាងមានប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយក្លិនមិនល្អទូទៅ ដើម្បីរក្សាអនាម័យ និងទទួលបានខ្យល់បរិសុទ្ធ។ អាចបើ់កមុខងារ nanoe™ ដាច់ដោយឡែក (មិនបញ្ចេញខ្យល់ត្រជាក់) ដោយប្រើប្រាស់ថាមពល
តិចត្រឹមតែ 25W/ម៉ោង* ដើម្បីបន្សុទ្ធខ្យល់នៅក្នុងកន្លែងរស់នៅរបស់
អ្នកគ្រប់ពេលវេលា ដែលផ្ដល់នូវកន្លែងរស់នៅប្រកបដោយអនាម័យ
និងផាសុកភាពសម្រាប់អ្នក និងមនុស្សជាទីស្រលាញ់ និងធ្វើឱ្យផ្ទះរបស់អ្នកជាកន្លែងដែលមានសុវត្ថិភាព 24/7។

*ការប្រើប្រាស់ថាមពលអាចខុសគ្នាទៅតាមម៉ូដែល។
^ការតភ្ជាប់ជាមួយកម្មវិធី Panasonic Comfort Cloud តម្រូវ
ឱ្យមានអាដាប់ទ័របណ្ដាញជាជម្រើស CZ-TACG1។

បច្ចេកវិទ្យា nanoe™ X បន្សុទ្ធខ្យល់ពេញមួយថ្ងៃ

បច្ចេកវិទ្យា nanoe™ X មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ វីរុសកូរ៉ូណាប្រភេទថ្មីដែលតោងជាប់លើវត្ថុផ្សេងៗ (SARS-CoV-2)

ស្ថាប័នស្រាវជ្រាវសកល Texcell បានផ្ទៀងផ្ទាត់ឥទ្ធិពលនៃការទប់ស្កាត់របស់បច្ចេកវិទ្យា nanoe™ X ផ្អែកលើគុណប្រយោជន៍នៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីតចំពោះវីរុសកូរ៉ូណាប្រភេទថ្មីដែលតោងជាប់លើវត្ថុផ្សេងៗ (SARS-CoV-2)។ ជាង 91.4% នៃសកម្មភាពវីរុសកូរ៉ូណាប្រភេទថ្មីដែលតោងជាប់លើវត្ថុផ្សេងៗ (SARS-CoV-2) ត្រូវបានទប់ស្កាត់ក្នុងរយៈពេល 8 ម៉ោងក្នុងមជ្ឈដ្ឋានដែលមានទំហំ 6.7m³។
កំណត់ចំណាំ៖ (1) បណ្ដុំវីរុសត្រូវបានវាស់ស្ទង់ និងប្រើប្រាស់ ដើម្បីគណនាកម្រិតនៃការទប់ស្កាត់។ (2) ការផ្ទៀងផ្ទាត់នេះត្រូវបានបង្កើតឡើង ដើម្បីបង្កើតទិន្នន័យស្រាវជ្រាវមូលដ្ឋានស្ដីពីឥទ្ធិពលរបស់បច្ចេកវិទ្យា nanoe™ X ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាប្រភេទថ្មីដែលតោងជាប់លើវត្ថុផ្សេងៗនៅក្នុងមជ្ឈដ្ឋានមន្ទីរពិសោធន៍។ លទ្ធផលជាក់ស្ដែងនឹងមានភាពខុសគ្នាអាស្រ័យលើមជ្ឈដ្ឋាន និងការប្រើប្រាស់ផលិតផល។
បច្ចេកវិទ្យា nanoe™ X មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ វីរុសកូរ៉ូណាប្រភេទថ្មីដែលតោងជាប់លើវត្ថុផ្សេងៗ (SARS-CoV-2)

គ្រប់គ្រងជារួមប្រកបដោយភាពងាយស្រួល

តាមរយៈការប្រើអាដាប់ទ័របណ្ដាញជាជម្រើស CZ-TACG1 និងកម្មវិធី Panasonic Comfort Cloud អាចភ្ជាប់ម៉ាស៊ីនត្រជាក់បានរហូតដល់ 20 គ្រឿងនៅ 1 ទីតាំង (រហូតដល់ 10 ទីតាំង) និងបញ្ជាម៉ាស៊ីនទាំងនោះពីកន្លែងណាក៏បាន នៅផ្ទះ ឬពីចម្ងាយ។ សូមប្រើមុខងារម៉ាស៊ីនត្រជាក់ទាំងអស់ពីចម្ងាយ តាមដាន និងត្រួតពិនិត្យការប្រើប្រាស់ម៉ាស៊ីនត្រជាក់ដោយប្រើស្ថិតិថាមពលដ៏ទូលំទូលាយ និងកំណត់បញ្ហាតាមរយៈការជូនដំណឹងអំពីការមិនដំណើរការ ដើម្បីដោះស្រាយបញ្ហាដោយពុំចាំបាច់ចំណាយកម្លាំង។​ រាល់បញ្ហាអាចដោះស្រាយបានដោយគ្រាន់តែប្រើឧបករណ៍ចល័តមួយប៉ុណ្ណោះ។
*តេឡេ LAN ឥតខ្សែសម្រាប់ភ្ជាប់អ៊ីនធឺណិត (អាដាប់ទ័របណ្ដាញជាជម្រើស) អាចប្រើជាមួយ CS-RU18YKH ។
គ្រប់គ្រងជារួមប្រកបដោយភាពងាយស្រួល

ស្លាបធំបញ្ចេញខ្យល់បានឆ្ងាយ

ស្លាបខាងក្រោមមានទំហំធំដែលបញ្ចេញខ្យល់ត្រជាក់ប្រកបដោយផាសុកភាពពេញបន្ទប់ ដើម្បីទទួលបានបរិយាកាសត្រជាក់ជាទីគាប់ចិត្ត។
ស្លាបធំបញ្ចេញខ្យល់បានឆ្ងាយ

ត្រជាក់ភ្លាមៗដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ

មុខងារថាមពលខ្លាំងធ្វើឱ្យបន្ទប់របស់អ្នកត្រជាក់លឿនជាងមុន 18%* តាមរយៈកុំប្រេស័រ និងកង្ហារខាងក្នុងដំណើរការកម្រិតល្បឿនលឿនបំផុត ដើម្បីផ្ដល់ភាពត្រជាក់ខ្លាំងភ្លាមៗសម្រាប់អ្នកនៅពេលចាប់ផ្ដើមបើក។
* ការប្រៀបធៀបរវាងមុខងារត្រជាក់ខ្លាំង និងមុខងារត្រជាក់ធម្មតា ដោយប្រើម៉ូដែល Inverter កម្លាំង 1.5HP។
ត្រជាក់ភ្លាមៗដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ

តុល្យភាពដ៏ឆ្លាតវៃរវាងផាសុកភាព និងការសន្សំសំចៃថាមពល

មុខងារ ECO ជាមួយការគ្រប់គ្រង A.I. ស្វែងយល់ និងវិភាគលើកម្រិត ECO ដែលសមស្របបំផុត ដើម្បីសន្សំសំចៃថាមពលក្នុងកម្រិតអតិបរមារហូតដល់ 20%* ដោយផ្ដល់នូវបរិយាកាសត្រជាក់ប្រកបដោយផាសុកភាពជានិច្ច។
* ការប្រៀបធៀបរវាងមុខងារ ECO និងមុខងារត្រជាក់ធម្មតាដោយប្រើម៉ូដែលមាន Inverter កម្លាំង 1.5HP។
តុល្យភាពដ៏ឆ្លាតវៃរវាងផាសុកភាព និងការសន្សំសំចៃថាមពល

សន្សំសំចៃថាមពលជាមួយបច្ចេកវិទ្យា Inverter

បច្ចេកវិទ្យាអ៊ីនវើទ័ររបស់ Panasonic ប្រើមីក្រូកុំព្យូទ័រជាក់លាក់ និងតែមួយគត់ដែលបង្កើតឡើងដោយ Panasonic និងម៉ាស៊ីនបង្ហាប់ខ្យល់ស្ងាត់ និងថាមពលខ្លាំង ដើម្បីគ្រប់គ្រងសីតុណ្ហភាពបានត្រឹមត្រូវ ដែលផ្ដល់ផាសុកភាពប្រកបដោយតុល្យភាព ស្របជាមួយការសន្សំសំចៃថាមពល។ អ៊ីនវើទ័រក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ភាពងាយស្រួលរបស់អ្នកផងដែរ រួមទាំងភាពត្រជាក់លឿននៅពេលចាប់ផ្តើមដំណើរការ ដោយរក្សាសីតុណ្ហភាពដែលបានកំណត់ថេរ កម្រិតបញ្ចេញថាមពលកាន់តែទូលំទូលាយ និងកាត់បន្ថយកម្រិតសំឡេងរំខាន។
សន្សំសំចៃថាមពលជាមួយបច្ចេកវិទ្យា Inverter

ហ្គាស R32 ជួយដល់បរិស្ថាន

ម៉ាស៊ីនត្រជាក់ Panasonic កំពុងងាកមកប្រើប្រាស់ហ្គាស R32 ដែលជួយដល់
បរិស្ថាន។ ការផ្ទេរកម្ដៅល្អឥតខ្ចោះដែលមានសមត្ថភាពត្រជាក់កាន់តែខ្លាំង
ហ្គាសម៉ាស៊ីនត្រជាក់នេះកាត់បន្ថយការចំណាយថាមពល។ វាក៏មានផលប៉ះពាល់
ទាបចំពោះការកើនឡើងកម្ដៅផែនដីផងដែរ ដែលកាន់តែសមស្របសម្រាប់បរិស្ថាន។
ហ្គាស R32 ជួយដល់បរិស្ថាន

ស័ក្តិសមបំផុតនៅគ្រប់កន្លែង ទោះបីជានៅកន្លែងចង្អៀតក៏ដោយ

ម៉ាស៊ីនត្រជាក់រាងតូច ដែលអាចប្រើនៅកន្លែងតូចចង្អៀតបានយ៉ាងងាយស្រួល ដូចជានៅពិដានទាប ជញ្ជាំងបិតជិត ខាងលើទ្វារ និងបង្អួចជាដើម។ រូបរាងដ៏ពិសេសរបស់វាផ្ដល់ភាពងាយស្រួលក្នុងការដំណើរការ និងថែទាំ។
ស័ក្តិសមបំផុតនៅគ្រប់កន្លែង ទោះបីជានៅកន្លែងចង្អៀតក៏ដោយ

ព័ត៌មានផលិតផល

រូបភាពរបស់ CS/CU-RU18YKH

ទំហំ និងទម្ងន់

កម្ពស់
290mm
ទទឹង
779mm
ជម្រៅ
209mm
ទម្ងន់
9kg

*សូមពិនិត្យមើលលក្ខខណ្ឌតម្រូវទំហំផ្ទុកអប្បបរមាសម្រាប់ការដំឡើង។

ការការពារពីបច្ចេកវិទ្យា nanoe™ X ពេញ 24 ម៉ោងទប់ស្កាត់សារធាតុបង្កគ្រោះថ្នាក់នៅក្នុងខ្យល់ និងក្លិនមិនល្អជាច្រើនប្រភេទ

គ្រប់គ្រងម៉ាស៊ីនត្រជាក់ដោយប្រើកម្មវិធី Comfort Cloud​ដែលអាចដំឡើងនៅលើឧបករណ៍ចល័តរបស់អ្នក (តម្រូវឱ្យមានអាដាប់ទ័របណ្ដាញជាជម្រើស)

ស្លាបធំខាងក្រោមជួយបញ្ចេញខ្យល់ត្រជាក់ពេញបន្ទប់

សន្សំសំចៃថាមពល និងគ្រប់គ្រងសីតុណ្ហភាពត្រឹមត្រូវជាមួយបច្ចេកវិទ្យា Inverter

មុខងារថាមពលខ្លាំងផ្ដល់ភាពត្រជាក់ខ្លាំងភ្លាមៗសម្រាប់អ្នក

ចំណុចលម្អិតមូលដ្ឋាន

  • ម៉ូដែល

    • មុខម៉ាស៊ីនត្រជាក់ (50 Hz)
      • CS-RU18YKH
    • ក្រៅអគារ
      • CU-RU18YKH
  • សមត្ថភាពផ្ដល់បរិយាកាសត្រជាក់ (អប្បបរមា-អតិបរមា)

    • 5.30 (1.10-5.40) kW
      18,100 (3,750-18,400) Btu/h
  • EER (អប្បបរមា-អតិបរមា)

    • 3.21 (3.79-3.00) W/W
      10.97 (12.93-10.22) Btu/hW
  • ទិន្នន័យអគ្គិសនី

    • វ៉ុល
      • 220-240 V
    • ចរន្ត
      • 7.7-7.1 A
    • ចរន្តចូល (អប្បបរមា-អតិបរមា)
      • 1,650 (290-1,800) W
  • ការកម្ចាត់សំណើម

    • 2.9 L/h
      6.1 Pt/h
  • ចរន្តខ្យល់

    • ក្នុងអគារ
      • 12.6 m³/min (445 ft³/min)
    • ក្រៅអគារ
      • 39.3-39.3 m³/min (1,390-1,390 ft³/min)
  • កម្រិតសំឡេង

    • ក្នុងអគារ (H / L / Q-Lo)
      • 44/34/28 dB(A)
    • ក្រៅអគារ (H)
      • 51-51 dB(A)
  • វិមាត្រ (មុខម៉ាស៊ីនត្រជាក់)

    • កម្ពស់
      • 290 mm (11-7/16 អ៊ីង)
    • ទទឹង
      • 779 mm (30-11/16 អ៊ីង)
    • ជម្រៅ
      • 209 mm (8-1/4 អ៊ីង)
  • វិមាត្រ (កន្ទយម៉ាស៊ីនត្រជាក់)

    • កម្ពស់
      • 619 mm (24-3/8 អ៊ីង)
    • ទទឹង
      • 824 mm (32-15/32 អ៊ីង)
    • ជម្រៅ
      • 299 mm (11-25/32 អ៊ីង)
  • ទម្ងន់សុទ្ធ

    • ក្នុងអគារ
      • 9 kg (20 lb)
    • ក្រៅអគារ
      • 28 kg (62 lb)
  • អង្កត់ផ្ចិតបំពង់ហ្គាសម៉ាស៊ីនត្រជាក់

    • ខាងហ្គាសរាវ
      • ø 6.35 mm (1/4 អ៊ីង)
    • ខាងហ្គាសឧស្ម័ន
      • ø 12.70 mm (1/2 អ៊ីង)
  • ការបន្លាយបំពង់

    • ប្រវែងទុយោស្ពាន់
      • 10 m
    • ប្រវែងអតិបរមារបស់ទុយោ
      • 30 m
    • ប្រវែងបង្កើនអតិបរមា
      • 20 m
    • ហ្គាសម៉ាស៊ីនត្រជាក់បន្ថែម*
      • 15 g/m
  • ប្រភពថាមពល

    • ក្នុងអគារ

មុខងារផាសុកភាព

  • មុខងារសន្សំសំចៃដោយប្រើ A.I.

    • មាន
  • មុខងារគ្រប់គ្រងអ៊ីនវើទ័រ

    • មាន
  • មុខងារថាមពលខ្លាំង

    • មាន
  • Sleep Mode

    • មាន
  • មុខងារស្ងាត់

    • មាន
  • មុខងារស្ងួតល្មម

    • មាន
  • ការគ្រប់គ្រងទិសដៅចរន្តខ្យល់ (ឡើងលើ និងចុះក្រោម)

    • មាន
  • គ្រប់គ្រងទិសដៅផ្ដេកនៃលំហូរខ្យល់ដោយផ្ទាល់

    • មាន

មុខងារខ្យល់បរិសុទ្ធ

  • nanoe™ X

    • មាន
  • មុខងារកម្ចាត់ក្លិនមិនល្អ

    • មាន
  • ផ្ទាំងអាចលាង និងដកចេញបាន

    • មាន

មុខងារផ្ដល់ភាពងាយស្រួល

  • កម្មវិធីកំណត់ម៉ោងបិទបើក 24 ម៉ោង

    • មាន
  • ឧបករណ៍បញ្ជាឥតខ្សែមានអេក្រង់ LCD

    • មាន
  • ឧបករណ៍បញ្ជាអាចប្រើ Wi-Fi (សម្រាប់ការតភ្ជាប់អ៊ីនធឺណិត)

    • មាន (ជាជម្រើស)
  • ឧបករណ៍បញ្ជាមានខ្សែ

    • មាន (ជាជម្រើស)

មុខងារទំនុកចិត្ត (Reliability Features)

  • ចាប់ផ្ដើមឡើងវិញដោយស្វ័យប្រវត្តិ

    • មាន (លំនាំចាប់ផ្ដើមឡើងវិញ 32)
  • ចង្អើរបង្ហាប់ខ្យល់ពណ៌ខៀវ

    • មាន
  • ប្រវែងទុយោស្ពាន់ (អតិបរមា)

    • 30 m
  • អាចបើកផ្ទាំងខាងលើសម្រាប់ការថែទាំ

    • មាន
  • មុខងារវិភាគដោយខ្លួនឯង

    • មាន

កំណត់ចំណាំ

  • *បរិមាណហ្គាសចាំបាច់មានក្នុងម៉ាស៊ីនត្រជាក់រួចហើយ នៅពេលបំពង់ទុយោមិនពង្រីកពីប្រវែងទុយោដែលមិនចាំបាច់បញ្ចូលហ្គាស។​ សូមអានការណែនាំអំពីការដំឡើងដោយប្រុងប្រយ័ត្ន មុនពេលដំឡើង និងអានការណែនាំអំពីរបៀបដំណើរការ មុនពេលប្រើប្រាស់។ ព័ត៌មានលម្អិតអាចមានការផ្លាស់ប្ដូរដោយគ្មានការជូនដំណឹងជាមុន។

ផលិតផលទំហំខុសគ្នា

ជំនួយបន្ថែម