គំនិតផ្ដួចផ្ដើមស្ដីពីនិរន្តរភាព

សកម្មភាពរបស់យើង

ក្រុមហ៊ុន Panasonic Cambodia បានបើកយុទ្ធនាការ “រាត្រីភ្លឺជាង
មុនសម្រាប់ថ្ងៃកាន់តែភ្លឺ” ដោយសកម្មក្នុងការបរិច្ចាគអំពូល
ភ្លើងសូឡាចំនួន 2,202 គ្រឿងដល់ស្ថាប័នមិនរកប្រាក់ចំណេញចំនួន
8 នៅទូទាំងប្រទេស និងបានចែកចាយទៅផ្ទះសម្បែងក្នុងទីតាំង
នានានៃប្រទេសកម្ពុជា ដែលអគ្គិសនីត្រូវបានកាត់ផ្ដាច់ ក្នុង
គោលដៅបង្កើតសង្គមដែលគ្មានភាពក្រីក្រទាំងស្រុង។

ក្រុមហ៊ុន Panasonic Cambodia បានសហការជាមួយក្រសួង
បរិស្ថាន ដើម្បីរៀបចំកម្មវិធីស្វែងយល់អំពីអេកូ ក្នុងគោលដៅលើក
កម្ពស់ការយល់ដឹងទូទៅស្ដីពីការប្រើប្រាស់ផលិតផលមិនប៉ះពាល់ដល់
បរិស្ថានសម្រាប់ក្មេងៗជំនាន់ក្រោយ និងលើកកម្ពស់ការរស់នៅ
ប្រកបដោយនិរន្តរភាព ដោយអប់រំប្រជាជនអំពីកំណើនជាសកលនៃ
ការគាំពារសិទ្ធិអ្នកប្រើប្រាស់ និងឥទ្ធិពលរបស់វាចំពោះសង្គម ក៏
ដូចជាបរិស្ថាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រាលបន្ទុក និង
លើកកម្ពស់ផលិតផលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់ទីផ្សារនាពេល
អនាគត។

ក្រុមហ៊ុន Panasonic បានបង្កើតកម្មវិធីអាហារូបករណ៍ Panasonic
Scholarship Asia (PSA) នៅកម្ពុជា ដែលជាសកម្មភាពក្រុមហ៊ុន
ក្នុងនាមជាពលរដ្ឋក្នុងគោលដៅគាំទ្រផ្នែកសេដ្ឋកិច្ច និងការសិក្សា
ដល់និស្សិតសាកលវិទ្យាល័យក្នុងតំបន់អាស៊ី ដោយផ្ដោតលើការបណ្ដុះ
បណ្ដាលអ្នកដឹកនាំជំនាន់ក្រោយ។

Panasonic Cambodia, in collaboration with the non-governmental organization Light with Dignity (LWD), has recently provided 1,050 Panasonic Solar Lanterns to people living in areas without access to electricity, particularly in Battambang and Pursat Provinces.

ក្រុមហ៊ុន Panasonic បានផ្តល់ជូនអាហារូបករណ៍ដល់និស្សិតឆ្នើមចំនួន 6រូប មកពី  វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

និរន្តរភាពរបស់ក្រុមហ៊ុន Panasonic