ក្រុមហ៊ុន Panasonic ផ្តល់ជូនអាហារូបករណ៍ដល់និស្សិតឆ្នើមចំនួន 6 រូប

ក្រុមហ៊ុន Panasonic ផ្តល់ជូនអាហារូបករណ៍ដល់និស្សិតឆ្នើមចំនួន 6 រូប

ភ្នំពេញ ថ្ងៃទី20 ខែធ្នូ ឆ្នាំ 2021៖ ក្រុមហ៊ុន Panasonic បានផ្តល់ជូនអាហារូបករណ៍ដល់និស្សិតឆ្នើមចំនួន 6រូប មកពី

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

កម្មវិធីអាហារូបករណ៍នៃ Panasonic ប្រចាំអាស៊ី ត្រូវបានបង្កើតឡើងដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី 80 របស់ក្រុមហ៊ុន Panasonic នៅក្នុងឆ្នាំ 1998 ដែលជាផ្នែកមួយនៃការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស។ ការផ្តល់អាហារូបករណ៍នេះក៍ជាការរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព និងផ្តល់ឱកាសដល់អ្នកដឹកនាំជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា តៃវ៉ាន់ ឥណ្ឌា ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ 2019 មកPanasonic បានផ្តល់អាហារូបករណ៍ដល់សិស្ស 19នាក់ នៅកម្ពុជា ហើយកម្មវិធីអាហារូបករណ៍នេះនឹងបន្តនៅឆ្នាំក្រោយៗទៀតផងដែរ។

លោក យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ អគ្គនាយក ក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “Panasonic នឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងការពង្រឹងសមត្ថភាពយុវជនកម្ពុជាជំនាន់ក្រោយឲ្យកាន់តែល្អប្រសើរ”។

លោកក៍បានបន្តទៀតថា “ស្ថាបនិករបស់ក្រុមហ៊ុនPanasonic លោក កូណូស៊ូកេ ម៉ាសឹស៊ីតា ធ្លាប់មានប្រសាសន៍ថា "យើងត្រូវអភិវឌ្ឍធនធានមនុស្ស មុនពេលផលិតផលិតផល"។ យើង​បាន​បណ្តុះគំនិតនេះ​ក្នុង​ចិត្ត​ ហើយ​នោះ​ជា​មូលហេតុ​ ដែល​យើង​ប្តេជ្ញា​ត្រូវតែបន្ត​រក្សានូវ​កេរដំណែល​របស់​គាត់ ​ក្នុង​ការ​ពង្រីក​សក្តានុពលធនធានមនុស្សរបស់​យើង ហើយ​ជា​ការឆ្លើយតប ​យើង​នឹងផ្តល់​ការ​បណ្តុះ​បណ្តាលដល់ពួកគេ​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​ជំនាន់​ក្រោយដ៏មានសមត្ថភាព​”។

លោក យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ ក៍សង្ឃឹមថា និស្សិតទាំងអស់ នឹងអាចសម្រេចបាននូវគោលដៅរបស់ខ្លួនឯង ហើយជួយជ្រោមជ្រែងនិងអភិវឌ្ឍនសង្គមវិញនៅពេលក្រោយ​ ក៏ដូចជាដើម្បីឲ្យនិស្សិតទាំងអស់គ្នារួមជាមួយនឹងបុគ្គលិក Panasonic រាប់សែននាក់ អាចបន្តសម្រេចនូវគំនិតផ្តួចផ្តើមរបស់យើងដើម្បីឲ្យ “ជីវិតរស់នៅកាន់តែល្អប្រសើរ ពិភពលោកកាន់តែស្រស់ថ្លា”។ និស្សិតអាហារូបករណ៍ជាទីរាប់អាន មិនថានាពេលអនាគតទៅជាយ៉ាងណា ក្រុមហ៊ុន Panasonic ពិតជាមានមោទនភាព ដែលបានក្លាយជាផ្នែកមួយនៃដំណើរជីវិតរបស់អ្នកទាំងអស់គ្នា។

ជាមួយគ្នានេះដែរ លោក យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ ក៏បានលើកទឹកចិត្តដល់និស្សិតគ្រប់គ្នា ឲ្យបន្តក្តីសុបិនរបស់ខ្លួន ហើយមានតែអ្នកដែលមានការប្តេជ្ញាចិត្តខ្ពស់​ទើបអាចសម្រេចភាពជោគជ័យនោះបាន។ ជាមួយនឹងគោលគំនិតនេះ Panasonic តែងតែមានគំនិតផ្តួចផ្តើមយ៉ាងមុតមាំ ដើម្បីផ្គត់ផ្គង់និងជួយមនុស្សជាតិ ក្នុងការរស់នៅប្រកបដោយផាសុកភាព ស្របតាមពាក្យស្លោករបស់ក្រុមហ៊ុនPanasonic ថា "ជីវិតរស់នៅកាន់តែល្អប្រសើរ ពិភពលោកកាន់តែស្រស់ថ្លា "។

អំពី Panasonic

Panasonic Corporation គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអេឡិចត្រូនិក និងដំណោះស្រាយផ្សេងៗសម្រាប់មនុស្សលោកនៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិក លំនៅដ្ឋាន រថយន្ត និងអាជីវកម្ម។ Panasonic បានប្រារព្ធខួប 100 ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ 2018 ហើយនិងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 522 និងក្រុមហ៊ុនដែលជាប់ទាក់ទងចំនួន 69 នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន 6,698.8 ពាន់លានយ៉េនសម្រាប់ឆ្នាំដែលបានបញ្ចប់នៅថ្ងៃទី 31 ខែមីនា ឆ្នាំ 2021។ ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗតាមរយៈផលិតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរ និងពិភពលោក​កាន់តែស្រស់ថ្លា សម្រាប់អតិថិជនរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែមសូមចូលក្នុងគេហទំព័រ Panasonic Cambodia: www.panasonic.com/kh