Panasonic Cambodia

Panasonic Cambodia

បង្កើតឡើងនៅឆ្នាំ 2010 Panasonic Cambodia គឺជាការិយាល័យតំណាងផ្លូវការរបស់ Panasonic Singapore នៅប្រទេសកម្ពុជា ដែលមានភារកិច្ចត្រូវជួយ និងសម្របសម្រួលដល់ការលក់/ការលក់គ្រឿងបន្លាស់ ការធ្វើទីផ្សារ និងការចែកចាយផលិតផល Panasonic ទាំងនៅផ្នែក B2B និង B2C។ Panasonic Cambodia ក៏ប្រាស្រ័យទាក់ទងតំណាងឱ្យសាខាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ក្នុងការបង្កើតនូវផលវិជ្ជមានជានិរន្តដល់សង្គម និងសហគមន៍ដែលខ្លួនផ្ដល់សេវាកម្ម។
 

ឈ្មោះក្រុមហ៊ុន

Branch of Panasonic Asia Pacific Pte. Ltd.

ទីតាំងការិយាល័យ

ផ្លូវលេខ 106, ជាន់ទី 15, អគារ Exchange Square,
សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, ក្រុងភ្នំពេញ

លេខទូរសព្ទ

+855 (0)23 260 158

នាយកប្រតិបត្តិ និងប្រធានប្រចាំប្រទេស

លោកYasunobu Matsumoto

ការបង្កើត

Panasonic Cambodia ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ 2010 នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា

នាយកប្រតិបត្តិ និងប្រធានប្រចាំប្រទេស ក្រុមហ៊ុន Panasonic Cambodia

នាយកប្រតិបត្តិ និងប្រធានប្រចាំប្រទេស ក្រុមហ៊ុន Panasonic Cambodia

ការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង ដើម្បីផ្តល់ឲ្យប្រទេសកម្ពុជាទទួលបាន «ជីវិតរស់នៅកាន់តែប្រសើរ ពិភពលោកកាន់តែស្រស់ថ្លា»

អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ដែលក្រុមហ៊ុន Panasonic បានសិក្សាពីវិធីដើម្បី ដោះស្រាយបញ្ហាប្រឈមចម្បងៗ ដែលកំពុងកើតមាន និងជះឥទ្ធិពលដល់ការរស់នៅរបស់យើង។ ការចាប់ផ្តើមពីផលិតផល និងការអនុវត្តរបស់យើង វាបានអនុញ្ញាតឱ្យមានឱកាសកែច្នៃ និងផលិតនូវផលិតផលថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីបង្កើតនូវឥទ្ធិពលវិជ្ជមានទៅដល់រស់នៅរបស់មនុស្សក្នុងពិភពលោកទាំងមូល។ ស្ថាបនិករបស់យើងគឺលោក Konosuke Matsushita ក្នុងឆ្នាំ 1918 បានបន្សល់ចក្ខុវិស័យមួយដ៏មុតមាំ និងបន្ដជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់យើងរហូតមកដល់សព្វថ្ងៃ។

ក្រុមហ៊ុន Panasonic Cambodia ត្រូវបានបង្កើតឡើងជាមួយនឹងការប្តេជ្ញាចិត្តក្នុងការធ្វើអាជីវកម្មរបស់ខ្លួន ដោយការបង្កើតផលវិជ្ជមានយូរអង្វែង តាមរយៈការរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសុខុមាលភាពរបស់ប្រជាជន ដែលជាទស្សនៈវិស័យសាជីវកម្មរបស់យើងក្នុងរយៈពេល 100ឆ្នាំកន្លងមក និងបានយកមកអនុវត្តន៍នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 10 ឆ្នាំ ស្របនឹងទស្សនវិស័យរបស់ Panasonic ជីវិតរស់នៅកាន់តែប្រសើរ ពិភពលោកកាន់តែស្រស់ថ្លា” ។

ទស្សនវិស័យនេះគឺជាគោលបំណងនៃការគ្រប់គ្រងមូលដ្ឋានគ្រឹះ ដែលក្រុមហ៊ុនបានបង្កើតឡើង ជាមួយនឹងគោលការណ៍ចំនួន 7 ទៀត។ គោលការណ៍ណែនាំទាំងនេះរួមគ្នាជាត្រីវិស័យមួយ ដើម្បីជួយកំណត់និងរក្សាទិសដៅត្រឹមត្រូវសម្រាប់អាជីវកម្មរបស់យើង។

គោលបំណងនៃការគ្រប់គ្រងមូលដ្ឋានគ្រឹះ អាចឲ្យយើងស្គាល់ពីការលះបង់ ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍសង្គម និងសុខុមាលភាពរបស់ប្រជាជនតាមរយៈបេសកកម្មរបស់យើង។ ភាពរីកចម្រើន និងការអភិវឌ្ឍ អាចត្រូវបានដឹងតាមរយៈការខំប្រឹងប្រែង និងការសហការរបស់និយោជិកទាំងអស់នៅក្នុងក្រុមហ៊ុន ។ នៅក្នុងស្មារតីជាធ្លុងមួយ យើងប្តេជ្ញាចិត្ដក្នុងការបំពេញកាតព្វកិច្ចសាជីវកម្ម ជាមួយការលះបង់ខ្ពស់ ការពុះពារព្យាយាម និងសុចរិតភាព ដោយគោរពតាមគោលការណ៍ 7 ចំណុចខាងក្រោម ដែលជាគោលការណ៍ចម្បងសម្រាប់សម្រេចបាននូវប្រតិបត្តិការបេសកកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជា។

ការចូលរួមចំណែកដល់សង្គម
- យើងនឹងចូលរួមរាល់គ្រប់សកម្មភាពសង្គមស្របជាមួយនឹងគោលបំណងនៃការគ្រប់គ្រងមូលដ្ឋានគ្រឹះ និងមានទំនួលខុសត្រូវខ្ពស់ចំពោះសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការអជីវកម្ម។

ភាពយុត្តិធម៌និងភាពស្មោះត្រង់
- យើងនឹងធ្វើឲ្យប្រាកដថាយើងផ្ដល់ភាពយុត្តិធម៌ និងភាពស្មោះត្រង់ចំពោះការធ្វើជំនួញ និងប្រកាន់ខ្ជាប់ឥរិយាបទល្អ។ យើងទទួលស្គាល់ថា ទោះបីជាយើងមានទេពកោសល្យ សមត្ថភាព និងចំណេះដឹងខ្ពស់យ៉ាងណាក៏ដោយ បើគ្មានភាពស្មោះត្រង់នោះទេ យើងនឹងមិនអាចទទួលបានតម្លៃនៃការគោរពពីអ្នកដទៃនោះទេ។

កិច្ចសហប្រតិបត្តិការ និងស្មារតីក្រុម
- យើងនឹងប្រមូលផ្តុំបុគ្គលដែលមានទេពកោសល្យនិងសមត្ថភាពដើម្បីសម្រេចគោលដៅរួមរបស់ក្រុមហ៊ុន មិនថាយើងមានទេពកោសល្យ និងជំនាញយ៉ាងណា ប្រសិនបើបុគ្គលិកគ្មានការសហការ និងស្មារតីសាមគ្គីនោះទេ យើងនឹងមានតែឈ្មោះជាក្រុមហ៊ុនប៉ុណ្ណោះ។

ការខិតខំប្រឹងប្រែងដើម្បីភាពរីកចម្រើន
- យើងនឹងខិតខំឥតឈប់ឈរ ដើម្បីបង្កើនសមត្ថភាពក្នុងការចូលរួមចំណែកដល់សង្គមតាមរយៈបេសកកម្មអាជីវកម្មរបស់យើង។ តាមរយៈការខំប្រឹងប្រែងឥតឈប់ឈរនេះ យើងអាចសម្រេចបានគោបំណងនៃការគ្រប់គ្រងមូលដ្ឋានគ្រឹះរបស់យើង សន្តិភាព និងវិបុលភាពយូរអង្វែង។

សុជីវធម៌ និងការដាក់ខ្លួន
- យើងនឹងនៅតែប្រកាន់ខ្ជាប់នូវភាពរួសរាយ និងសីលធម៌ ក្នុងការប្រស្រ័យទាក់ទង ការគោរពសិទ្ធិ និងសេចក្តីត្រូវការរបស់អ្នកដទៃ ដើម្បីពង្រឹងទំនាក់ទំនងក្នុងសង្គមឲ្យកាន់តែល្អប្រសើរ និងលើកកម្ពស់គុណភាពជីវិតនៅក្នុងសហគមន៍របស់យើង។

ការសម្របខ្លួន
- យើងនឹងនូវបន្ដសម្របអាកប្បកិរិយា និងការគិតរបស់យើង ដើម្បីឆ្លើយតបនឹងការប្រែប្រួលស្ថានភាព ដែលមិនធ្លាប់មានពីមុន ហើយយើងនឹងយកចិត្តទុកដាក់ក្នុងការឆ្លើយតមតម្រូវការ ដើម្បីធានាបាននូវវឌ្ឍនភាព និងភាពជោគជ័យនៅក្នុងបេសកកម្មរបស់យើង។

ការដឹងគុណ
- យើងនឹងបង្ហាញពីការដឹងគុណចំពោះគុណប្រយោជន៍ទាំងអស់ ដែលយើងបានទទួល ដោយមានទំនុកចិត្ដថា ឥរិយាបថនេះនឹងក្លាយជាប្រភពនៃសេចក្ដីល្អ និងភាពរីកចម្រើន ដែលអាចជួយឲ្យយើងជំនះរាល់ឧបសគ្គទាំងឡាយ។

ទាំងនេះគឺជាមូលហេតុ ដែលយើងនឹងបន្តខំប្រឹងប្រែងធ្វើឲ្យ Panasonic ជួយឲ្យរបៀបរស់នៅប្រចាំថ្ងៃប្រសើរឡើង ជាមួយនឹងការប្ដេជ្ញាចិត្ដមោះមុត និងពង្រឹងសមត្ថភាពរបស់យើង ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជនរបស់យើងអស់ជាច្រើនឆ្នាំកន្លងមកនេះ។

ក្នុងនាមជាក្រុមហ៊ុនជំនួញសាធារណៈ នៅក្នុងសង្គម និងពិភពលោក យើងសន្យាថា យើងនឹងបន្តរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនាពេលអនាគត តាមរយៈបេសកកម្មរបស់យើងឆ្ពោះទៅរកចក្ខុវិស័យរួមតែមួយ ដែលយើងបានបង្កើតឡើង។

យើងប្ដេជ្ញាចិត្តខ្ពស់ជាមួយស្មារតីរបស់យើង ដើម្បីផ្តល់ឲ្យប្រទេសកម្ពុជាទទួលបាននូវ "ជីវិតរស់នៅកាន់តែប្រសើរ ពិភពលោកកាន់តែស្រស់ថ្លា" ហើយសង្ឃឹមថា អ្នកនឹងចូលរួមគាំទ្រពួកយើង ដើម្បីឆ្ពោះទៅរកភាពជោកជ័យសម្រេចបានចក្ខុវិស័យនេះ។

ខែមករា ឆ្នាំ 2020
លោក Yasunobu Matsumoto
នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស នៃក្រុមហ៊ុន Panasonic Cambodia

 

សាខាក្រុមហ៊ុនប្រចាំតំបន់

ការិយាល័យកណ្តាលប្រចាំតំបន់

Panasonic Asia Pacific Pte Ltd.

មានមូលដ្ឋាននៅប្រទេសសិង្ហបុរី Panasonic Asia Pacific ផ្តល់នូវផលិតផល និងដំណោះស្រាយរបស់ម៉ាកយីហោទាំងមូលនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (APAC)។ តំបន់នេះមានកន្លែងផលិតចំនួន 33 ដែលកាន់កាប់ជាមជ្ឈមណ្ឌលសំខាន់សម្រាប់សកម្មភាពផលិតកម្មសកលរបស់ Panasonic ដែលចាំជួយដល់អ្នកប្រើប្រាស់ ផ្តល់ដំណោះស្រាយ និងគ្រឿងបន្លាស់ ព្រមទាំងផ្គត់ផ្គង់ឧបករណ៍សម្រាប់អាជីវកម្ម។

ឈ្មោះក្រុមហ៊ុន

Panasonic Asia Pacific Pte Ltd.

ទីតាំងការិយាល័យ

202 Bedok South Avenue 1 #02-01, សិង្ហបុរី 469332

លេខទូរសព្ទ

+65-6299-8400

ទូរសារ

+65-6299-7600

នាយក​គ្រប់គ្រង

Atsushi Sugishima

បង្កើត 

ខែមិថុនា ឆ្នាំ១៩៧៤

សម្រាប់ព័ត៌មានបន្ថែមអំពីសាខាក្រុមហ៊ុនប្រចាំតំបន់ផ្សេងទៀតនៅអាស៊ីប៉ាស៊ីហ្វិក