ការអភិវឌ្ឍបុគ្គលិក

សមាជិកម្នាក់ៗមានចំណុចខុសប្លែកពីគេរៀងៗខ្លួន ប៉ុន្តែរាល់ការប្រកួតប្រជែងត្រូវបានយល់ឃើញថាជាឱកាសរៀនសូត្រ ដែលបុគ្គលគ្រប់រូបចង់ជម្នះមិនឆ្អែតឆ្អន់ ដើម្បីក្លាយជាបុគ្គលឆ្នើមបំផុតទៅតាមលទ្ធភាព និងពុះពារក្នុងកម្រិតអតិបរមាដើម្បីឈានដល់ចំណុចកំពូលរបស់ខ្លួន។ 

ឱកាសការងារ

ក្រុមហ៊ុន Panasonic Cambodia តែងតែស្វែងរកបុគ្គលិកមានទេពកោសល្យ ដែលចង់អភិវឌ្ឍវិជ្ជាជីវៈ និងទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួន។

អ្នកនឹងទទួលបានឱកាសអភិវឌ្ឍជំនាញ និងបទពិសោធន៍គ្រប់បែបយ៉ាង តាមរយៈការចូលរួមបម្រើការងារក្នុងក្រុមហ៊ុន Panasonic Cambodia team! ប្រសិនបើអ្នកមានការប្ដេជ្ញាចិត្ត និងចង់ពង្រីកសក្ដានុពល សូមទាក់ទងមកយើងខ្ញុំ ដើម្បីអាចឱ្យយើងវាយតម្លៃបានកាន់តែច្បាស់ ថាតើយើងអាចជួយឱ្យការងាររបស់អ្នករីកចម្រើនដោយរបៀបណា!

ឱកាសការងារ

ការអភិវឌ្ឍបុគ្គលិក

ការអភិវឌ្ឍបុគ្គលិក

ស្ថាបនិករបស់យើង លោក Konosuke Matsushita ធ្លាប់មានប្រសាសន៍ថា៖ “អភិវឌ្ឍមនុស្ស មុននឹងបង្កើតផលិតផល”។ មនុស្សគឺជាអ្នកបង្កើតអាជីវកម្ម។ ដូច្នេះការអភិវឌ្ឍធនធានមនុស្សឱ្យបានល្អបំផុតគួរតែជាភារកិច្ចសំខាន់បំផុតរបស់យើង។ ស្មារតីនោះនៅតែមិនប្រួលប្រែ។