គោលការណ៍ 5 យ៉ាងរបស់ក្រុមហ៊ុន Panasonic Cambodia

គោលការណ៍ 5 យ៉ាងរបស់ក្រុមហ៊ុន Panasonic Cambodia

ទំនុកចិត្ត និងសុចរិតភាព៖
លើកទឹកចិត្តឱ្យមានបរិយាកាសការងារបើកចំហ ដើម្បីបង្កើតទំនុកចិត្ត ភក្ដីភាព និងទំនាក់ទំនងយូរអង្វែង
ការងារជាក្រុម៖
ជួយគ្នាទៅវិញទៅមកក្នុងការលើកទឹកចិត្តដល់ការងារជាក្រុម ដើម្បីធ្វើឱ្យទំនាក់ទំនងបានប្រសើរឡើង និងសម្រេចនូវគោលដៅប្រកបដោយចីរភាព
ភាពរីកចម្រើន និងភាពជោគជ័យ៖
លើកទឹកចិត្តដល់ការព្យាយាមធ្វើតាមចំណង់ចំណូលចិត្ត ដែលនាំទៅរកភាពជោគជ័យ និងភាពរីកចម្រើនរបស់ស្ថាប័ន និងបុគ្គល
ភាពជាអ្នកដឹកនាំ៖
បំផុសគំនិតដល់ស្ថាប័នតាមរយៈចក្ខុវិស័យច្បាស់លាស់ និងជំរុញក្រុមការងារតាមទិសដៅដែលត្រឹមត្រូវ ដើម្បីសម្រេចនូវគោលដៅយូរអង្វែង។
ការប្រាស្រ័យទាក់ទង៖ 
ចែករំលែកនូវការយល់ឃើញដោយបើកចំហ និងដោយស្មោះត្រង់ ស្តាប់គំនិតរបស់អ្នកដទៃដោយមិនមានការវិនិច្ឆ័យ។