ជួបជាមួយបុគ្គលិករបស់យើង

ក្រុមហ៊ុន Panasonic អាចជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នក និងអនាគតការងា។ តើអ្នកអន្ទះសារចង់ស្វែងយល់ តើការធ្វើការនៅក្រុមហ៊ុន Panasonic មានអត្ថន័យធំធេងយ៉ាងណាទេ? បុគ្គលិករបស់យើងរីករាយជាមួយរបៀបរស់ ដែលមានលំនឹងស្មើគ្នាបំផុតរវាងគ្រួសារ និងការងារ។ ស្វែងយល់ពីរបៀបដែលយើងរីករាយេធ្វើរការងារនៅក្រុមហ៊ុន Panasonic។

Sam Techkong

Sam Techkong
Assistant General Manager

តើអ្នកបានធ្វើអ្វី មុនពេលចូលរួមជាមួយក្រុមហ៊ុន Panasonic?
ខ្ញុំបានសិក្សាផ្នែកវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ 2010 ខ្ញុំមានសំណាងបានចូលធ្វើការឱ្យក្រុមហ៊ុន Panasonic ភ្លាមៗ។

តើអ្នកធ្វើអ្វីខ្លះនៅក្រុមហ៊ុន Panasonic?
បច្ចុប្បន្នខ្ញុំគឺជាជំនួយការនាយកគ្រប់គ្រងទូទៅ ទទួលបន្ទុកផ្នែកទីផ្សារផលិតផល។ ខ្ញុំទទួលខុសត្រូវខាងស្ទង់មតិទីផ្សារ ដោយធ្វើការស្រាវជ្រាវនិងវិភាគ អភិវឌ្ឍគម្រោងនិការរៀបចំយុទ្ធសាស្ត្រធ្វើទីផ្សារផលិតផល និងជួយបង្កើតក្រុមការងារធ្វើទីផ្សារដ៏រឹងមាំ។ ក្នុងនាមជាមេក្រុម ខ្ញុំជំរុញឱ្យក្រុមការងារផ្នែកទំនាក់ទំនង និងផ្នែកទីផ្សាររបស់ខ្ញុំធ្វើយុទ្ធនាការផ្សព្វផ្សាយ និងផ្សាយពាណិជ្ជកម្ម ដែលបង្កើតលទ្ធផលអាជីវកម្មប្រកបដោយនិរន្តរភាព។ លើសេពីនេះខ្ញុំក៏បង្កើត និងរក្សាទំនាក់ទំនងជាមួយអតិថិជន និងដៃគូបណ្ដាញផងដែរ។

តើអ្នកពេញចិត្តក្រុមហ៊ុន Panasonicត្រង់ចំណុចណាខ្លះ​?
ខ្ញុំពេញចិត្តក្រុមហ៊ុន Panasonic ត្រង់ថាក្រុមហ៊ុននេះជាក្រុមហ៊ុនកម្រិតសកលដែលមានវប្បធម៌ចម្រុះ ដូច្នេះអ្នកអាចជួបមនុស្សពីជុំវិញពិភពលោក។ ក្រុមហ៊ុន Panasonic ផ្ដល់ឱកាសជាច្រើន និងជួយណែនាំមនុស្សឱ្យសម្រេចការងារក្នុងក្ដីស្រមៃរបស់ពួកគេ។

គំនិតរបស់ខ្ញុំចាប់ផ្ដើមផុសផុលយ៉ាងខ្លាំង នៅពេលបានអានសម្រង់សម្ដីមួយឃ្លារបស់ស្ថាបនិកក្រុមហ៊ុន អំឡុងពេលហាត់ការងារក្រុមហ៊ុនជាលើកដំបូង។ លោក Konosuke Matsushita បានមានប្រសាសន៍ថា “អភិវឌ្ឍមនុស្សមុននឹងបង្កើតផលិតផល”។ មនុស្សគឺជាអ្នកបង្កើតអាជីវកម្ម។ ដូច្នេះការអភិវឌ្ឍធនធានមនុស្សឱ្យបានល្អគួរតែជាភារកិច្ចសំខាន់បំផុតរបស់យើង។ ប្រសិនបើអ្នកចង់ឆ្ពោះទៅរកការងារនាពេលអនាគតរបស់អ្នកក្នុងវិស័យនេះ ក្រុមហ៊ុន Panasonic អាចនាំគោលដៅការងាររបស់អ្នកឆ្ពោះទៅរកភាពជោគជ័យ។

Nieleshika Wijenaika

Nieleshika Wijenaika
Brand Manager

តើអ្នកបានធ្វើអ្វី មុនពេលចូលរួមជាមួយក្រុមហ៊ុន Panasonic?
ខ្ញុំបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម ពីមហាវិទ្យាល័យគ្រប់គ្រងនៃសាកលវិទ្យាល័យ Sri Jayewardenepura នៅប្រទេសស្រីលង្កា ហើយក្រោយមកបានបន្តការសិក្សាផ្នែកទីផ្សារ នៅទីក្រុង Cardiff Metropolitan នៃចក្រភពអង់គ្លេស។ ខ្ញុំក៏ទទួលបានសញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុពីវិទ្យាស្ថាន IFS-London ព្រមទាំងបានបំពេញជំនាញផ្នែកទីផ្សារ ដោយធ្វើជាសមាជិកនៃស្ថាប័ន Charted Institute of Marketing នៅចក្រភពអង់គ្លេសផងដែរ។

ខ្ញុំបានចាប់ផ្ដើមការងាររបស់ខ្ញុំនៅក្រុមហ៊ុន FMCG multinational ដ៏ល្បីឈ្មោះមួយកន្លែង ហើយ
ទទួលបានបទពិសោធន៍ដោយផ្ទាល់ជាមួយម៉ាក FMCG ប្រភេទថែទាំផ្ទះសម្បែង។ ក្នុងអំឡុងពេល
កាន់ការងារនេះ ខ្ញុំមានសិទ្ធិចូលរួមក្នុងគំនិតផ្ដួចផ្ដើមជាច្រើន ដូចជាការលក់ផលិតផល បទ
ពិសោធន៍ ចំណេះដឹងយ៉ាងច្រើនក្នុងទិដ្ឋភាពផ្សេងៗនៃយុទ្ធនាការផ្សាយពាណិជ្ជកម្ម ទីផ្សារ និង
ទំនាក់ទំនងសាធារណៈ។ ក្រោយមក ខ្ញុំបានចូលធ្វើការឱ្យក្រុមហ៊ុនប្រេងកាត និងឧស្ម័នធំបំផុត
ប្រចាំប្រទេសស្រីលង្កា ដើម្បិជម្នះខ្លួនឯងទៅធ្វើការក្នុងវិស័យ/ឧស្សាហកម្មខុសពីមុនទាំងស្រុង។
ក្នុងអំឡុងពេលនេះ ខ្ញុំមានជំនាញក្នុងវិស័យជាច្រើន ដូចជាការត្រិះរិះវិភាគ ការគិតប្រកបដោយ
ភាពច្នៃប្រឌិត ដើម្បីបំពេញចន្លោះប្រហោងរវាងបច្ចេកវិទ្យាសម្រាប់ផលិតផល និងការរំពឹងទុក
របស់អតិថិជន។ ភាពជោគជ័យនៃយុទ្ធនាការធ្វើទីផ្សារដែលខ្ញុំបានបង្កើតគឺជាការបញ្ជាក់យ៉ាង
ច្បាស់តាមរយៈភាគហ៊ុនទីផ្សារដ៏មហាសាល ដែលក្រុមហ៊ុននេះសម្រេចបានក្នុងរយៈពេល 2 ទៅ 3
ឆ្នាំ ចាប់តាំងពីធ្វើយុទ្ធនាការមក។

តើអ្នកធ្វើជាអ្វីនៅក្រុមហ៊ុន Panasonic?
ខ្ញុំបានចូលធ្វើការឱ្យក្រុមហ៊ុន Panasonic កាលពីឆ្នាំមុនដែលមានតួនាទីជាអ្នកគ្រប់គ្រងម៉ាក បន្ទាប់ពីផ្លាស់ទៅប្រទេសកម្ពុជានៅឆ្នាំ 2017។ តួនាទីជាចម្បងរបស់ខ្ញុំគឺរក្សាឈ្មោះរបស់ម៉ាកជាមួយគន្លឹះគំនិតផ្ដួចផ្ដើមក្នុងការធ្វើទីផ្សាររបស់ក្រុមហ៊ុន ដោយរៀបចំគម្រោង និងធ្វើសកម្មភាពផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញផ្សេងៗ ជាពិសេសលើប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការងារក្នុងផ្នែកនេះ ខ្ញុំមិនត្រឹមតែធ្វើការពាក់ព័ន្ធនឹងគម្រោងទីផ្សារ B2C ប៉ុណ្ណោះទេ ថែមទាំងកិច្ចការទីផ្សារ B2B ទៀតផង។ ការធ្វើបែបនេះផ្ដល់បទពិសោធន៍ខុសៗពីមុន ដោយសារការធ្វើទីផ្សារ B2B មានលក្ខណៈផ្ទាល់ខ្លួនជាងមុន និងផ្អែកលើទំនាក់ទំនង ដែលផ្ទុយពី B2C ដែលនាំឱ្យមានអ្នកមើលច្រើន។ មនុស្សមួយចំនួនប្រហែលជាគិតថា ផ្នែកម៉ាក/ធ្វើទីផ្សារនៅក្រៅប្រទេសដែលមានជាតិសាសន៍ខុសគ្នាគឺជាការងារដ៏ពិបាក ប៉ុន្តែខ្ញុំមិនយល់ស្របចំពោះការលើកឡើងបែបនេះទេ។ ចំពោះខ្ញុំ ប្រទេសកម្ពុជាគឺជាផ្ទះទីពីររបស់ខ្ញុំ ហើយខ្ញុំស្រឡាញ់ចូលចិត្តប្រជាជនកម្ពុជាណាស់។ តាមមើល ប្រហែលជាយើងមានសាសនា និងវប្បធម៌ស្រដៀងគ្នាហើយ។

តើអ្នកពេញចិត្តក្រុមហ៊ុន Panasonic ត្រង់ចំណុចណា?
ខ្ញុំគិតថាចំណុចល្អបំផុតនៃការធ្វើការឱ្យក្រុមហ៊ុន Panasonic គឺការទទួលបានឱកាស និងបទពិសោធន៍តាមរយៈការធ្វើការជាមួយបុគ្គលិកចម្រុះជាតិសាសន៍ និងក្រុមហ៊ុនប្រចាំតំបន់ផ្សេងៗគ្នាតាមរចនាសម្ព័ន្ធបែបម៉ាទ្រីស។ ដោយសារក្រុមហ៊ុន Panasonic គឺជាស្ថាប័នសកល ក្រុមហ៊ុននេះផ្ដល់នូវឱកាសជាច្រើនក្នុងការធ្វើឱ្យការងាររបស់អ្នករីកចម្រើនតាមរយៈវប្បធម៌សហការ និងចាប់ដៃគូជាមួយគ្នា។  យើងទទួលបានការបណ្ដុះបណ្ដាល និងការអភិវឌ្ឍឥតឈប់ឈរពីសំណាក់សមភាគីជប៉ុនរបស់យើង ក៏ដូចជាគ្រូបណ្ដុះបណ្ដាលអន្តរជាតិផ្សេងទៀតផងដែរ។ ធ្វើការនៅក្រុមហ៊ុន Panasonic គឺមិនចេះនឿយហត់នោះទេ ដោយសារក្រុមហ៊ុននេះតែងលើកទឹកចិត្តឱ្យបុគ្គលិករក្សាលំនឹងការងារ និងជីវិតផ្ទាល់ខ្លួន។ ជាញឹកញាប់ យើងរីករាយជាមួយមិត្តរួមការងារនៅពេលសម្រាកញ៉ាំអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចដែលក្រុមហ៊ុនជាអ្នករៀបចំ ដូច្នេះយើងអាចមានទំនាក់ទំនង និងការជឿទុកចិត្តជាមួយមិត្តរួមការងារ ក៏ដូចជាអតិថិជនផងដែរ។ ខ្ញុំមានទំនុកចិត្តខ្ពស់ក្នុងការណែនាំថា ក្រុមហ៊ុន Panasonic គឺជាក្រុមហ៊ុនដ៏ល្អបំផុតមួយក្នុងប្រទេសកម្ពុជា សម្រាប់ឱ្យយុវជនអភិវឌ្ឍជំនាញឬការងាររបស់ខ្លួន។

Chutinum Yartmi

Chutinum Yartmi
Marketing Assistant Manager

តើអ្នកបានធ្វើអ្វី មុនពេលចូលរួមជាមួយក្រុមហ៊ុន Panasonic?
ខ្ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាសញ្ញាបត្រពីមហាវិទ្យាល័យមនុស្សសាស្ត្រ ជំនាញផ្នែកភាសាជប៉ុន។ ក្នុងអំឡុងពេលសិក្សា ខ្ញុំបានធ្វើការជាគ្រូបង្រៀនភាសាជប៉ុនក្រៅម៉ោងអស់រយៈពេលមួយឆ្នាំ និងធ្វើការងារក្រៅម៉ោងនៅហាងកាហ្វេអូស្ត្រាលីដ៏ល្បីឈ្មោះមួយកន្លែង។ ប៉ុន្មានខែក្រោយមក ខ្ញុំបានឡើងតំណែងជាអ្នកគ្រប់គ្រងក្រៅម៉ោង ហើយ 8 ខែក្រោយមកទៀតខ្ញុំបានឡើងតំណែងជាអ្នកគ្រប់គ្រងទូទៅ។ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំបានទទួលការងារជាលេខានាយកប្រតិបត្តិក្នុងក្រុមហ៊ុនដដែល ហើយក្រុមហ៊ុននេះក៏មានសេវាកម្មថែទាំរថយន្តផងដែរ ដែលជាទំនួលខុសត្រូវន្ថែមសម្រាប់ខ្ញុំ។ ខ្ញុំក៏បានចូលរៀនថ្នាក់ MBA ដោយសិក្សាបណ្ដើរធ្វើការបណ្ដើរ ដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍ក្នុងពេលតែមួយ។

ដើម្បីរៀនសូត្របន្ថែមទៀត ក្រោយធ្វើការក្នុងឧស្សាហកម្មអាហារ និងភេសជ្ជៈបាន 4 ឆ្នាំកន្លះ ខ្ញុំក៏សម្រេចចិត្តចូលរៀននៅសាលាបធ្វើនំមួយកន្លែងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងអំឡុងឆ្នាំសិក្សាថ្នាក់មហាវិទ្យាល័យ ខ្ញុំបានធ្វើការងារក្រៅម៉ោងជាច្រើនកន្លែង។ ខ្ញុំចូលចិត្តប្រាស្រ័យទាក់ទងជាមួយអតិថិជន ហើយការងាររបស់ខ្ញុំភាគច្រើនពាក់ព័ន្ធនឹងការលក់ និងសេវាជំនួយអតិថិជន។ មួយផ្នែកទៀតនៃការងាររបស់ខ្ញុំគឺត្រួតពិនិត្យ និងគ្រប់គ្រងស្តុក ក៏ដូចជាសរសេរប្លក់(Blog) និងរបាយការណ៍ផងដែរ។ ខ្ញុំមានឱកាសជួបអតិថិជនជាតិ និងអន្តរជាតិ ដែលជាឱកាសល្អក្នុងការពង្រឹងភាសារ និងបទពិសោធន៍ផ្នែកដំណើរការលក់ ការគ្រប់គ្រងប្រតិបត្តិការ និងសេវាជំនួយអតិថិជននៅក្នុងវប្បធម៌ដែលមានបរិបទផ្សេងៗជាច្រើន។

តើអ្នកធ្វើជាអ្វីនៅក្រុមហ៊ុន Panasonic?
ខ្ញុំគឺជាជំនួយការអ្នកគ្រប់គ្រងផ្នែកធ្វើទីផ្សារផលិតផល ទទួលបន្ទុកផ្នែកបរិក្ខារប្រើប្រាស់ផ្ទះបាយ សម្រស់ ការរស់នៅ និងទុយោរទឹកផ្កាឈូកតាមផ្ទះជាដើម។ ការងាររបស់ខ្ញុំគឺជួបជាមួយអតិថិជន និងណែនាំផលិតផលរបស់យើងឱ្យពួកគេស្គាល់ បង្កើតយុទ្ធសាស្ត្រធ្វើទីផ្សារឱ្យលក់ដាច់ ដោយចាប់ផ្ដើមពីការពិភាក្សាប្ដូរយោបល់ជាមួយក្រុមការងារ។ បញ្ហាថ្មីៗបានកើតមានជារៀងរាល់ថ្ងៃ ហេតុនេះយើងត្រូវរកនឹកយុទ្ធសាស្ត្រថ្មីៗ ដែលសមស្របទៅតាមស្ថានភាពនីមួយៗទៅតាមការប្រែប្រួលនិន្នាការទីផ្សារបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ខ្ញុំក៏ធ្វើការទំនាក់ទំនងជាមួយការិយាល័យសកលរបស់យើង ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីដំណើរការងារ និងផ្លាស់ប្ដូរចំណេះដឹងអំពីផលិតផលផងដែរ។

តើអ្នកពេញចិត្តក្រុមហ៊ុន Panasonic ត្រង់ចំណុចណា?
ផ្អែកតាមបទពិសោធន៍ការងារពីមុន ក្រុមហ៊ុន Panasonic ខុសប្លែកពីក្រុមហ៊ុនដ៍ទៃទៀត។ នៅទីនេះ យើងទទួលបានឱកាសថ្មីៗ សេរីភាពក្នុងការបង្កើតយុទ្ធសាស្ត្រដែលមានភាពច្នៃប្រឌិតផងដែរ។ ក្រុមហ៊ុននេះក៏ជួយឱ្យជីវិត និងការងាររបស់យើងមានលំនឹងល្អផងដែរ ដែលធ្វើឱ្យមានសម្ពាធការងារ និងសមតម្លៃក្នុងការធ្វើការ។ ជាការពិតណាស់ ខ្ញុំចូលចិត្តក្រុមការងាររបស់ក្រុមហ៊ុន Panasonic ដែលបើកចំហសម្រាប់ការទំនាក់ទំនងជាសកលទៅវិញទៅមក និងមានការផ្លាស់ប្ដូរចំណេះដឹងជាមួយក្រុមការងារ។ ទាំងនេះជាចំណុចដែលខ្ញុំពេញចិត្តនឹងធ្វើការនៅក្រុមហ៊ុន Panasonic។

Sao Kumpheak

Sao Kumpheak
Site Engineer

តើអ្នកបានធ្វើអ្វី មុនពេលចូលរួមជាមួយក្រុមហ៊ុន Panasonic?
ខ្ញុំបានបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាផ្នែកអេឡិចត្រូនិចពីវិទ្យាស្ថានពហុ
បច្ចេកទេសព្រះកុសុមៈ (PPI) នៅឆ្នាំ 2014។ ពីឆ្នាំ 2012 ដល់ឆ្នាំ 2018 ខ្ញុំជាអ្នកមើលការខុសត្រូវ
ផ្នែកបច្ចេកទេសនិងថែទាំម៉ាស៊ីនត្រជាក់ក្នុងអគារ រួមមានម៉ាស៊ីនត្រជាក់ Multi V ឬ HVAC ការ
ជួសជុល និងកត់ត្រាការប្រើប្រាស់ថាមពលពីម៉ូនីទ័រគ្រប់គ្រងម៉ាស៊ីនត្រជាក់ (ACM) ក៏ដូចជាការ
គ្រប់គ្រងកាលវិភាគថែទាំ និងប្រព័ន្ធទំនាក់ទំនងផងដែរ។

តើអ្នកធ្វើជាអ្វីនៅក្រុមហ៊ុន Panasonic?
បច្ចុប្បន្ននេះ ខ្ញុំធ្វើការត្រួតពិនិត្យនៅតាមទីតាំង និងផ្តល់ការបណ្តុះបណ្តាលទៅកាន់អ្នកតំឡើង
អំពីរបៀបដំឡើងទុយោស្ពាន់ ដោយប្រើប្រព័ន្ធបច្ចេកទេសរបស់ក្រុមហ៊ុន Panasonic។ ខ្ញុំក៏រៀបចំ
របាយការណ៍ប្រចាំសប្តាហ៍ ការគ្រប់គ្រងការដំឡើងម៉ាស៊ីនត្រជាក់ និងការធ្វើតេស្ត P-AIMS
(កម្មវិធីរបស់ក្រុមហ៊ុន Panasonic ដែលរចនាឡើងដើម្បីផ្ដល់លទ្ធភាពឱ្យអាចគ្រប់គ្រងមុខម៉ាស៊ីន
ត្រជាក់ទាំងអស់នៅក្នុងអាគារបានដោយប្រើកុំព្យូទ័រ) នៅតាមទីតាំង ផ្ដល់ជំនួយដល់អ្នកដំឡើង
នៅពេលដែលជួបប្រទះនឹងបញ្ហាឬនៅពេលធ្វើតេស្ត និងជ្រើសរើសអ្នកជំនាញ។ លើសពីនេះទៀត
ខ្ញុំក៏ដឹកនាំសេវាកម្មជួសជុលនៅតាមទីតាំង គ្រប់គ្រងសំណើស្នើសុំគ្រឿងបន្លាស់ និងជួយដល់ក្រុម
បច្ចេកទេសនៅតាមទីតាំងដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យ និងតម្រូវការជួសជុល ដើម្បីធានាថា
អគារមានសុវត្ថិភាព និងសន្តិសុខ។

តើអ្នកពេញចិត្តក្រុមហ៊ុន Panasonic ត្រង់ចំណុចណា?

ចំណុចពិសេសនៃការធ្វើការនៅក្រុមហ៊ុន Panasonic គឺយើងទទួលបានឱកាសក្នុងការសិក្សា និងស្វែងយល់អំពីផលិតផលបច្ចេកទេសថ្មីៗ ដើម្បីបង្កើនចំណេះដឹងផ្ទាល់ខ្លួន។ ហើយដោយសារយើងរក្សាបាននូវតុល្យភាពនៃជីវិតការងារ យើងតែងតែពួកគេមានពេលវេលាជួបជុំជាមួយក្រុមការងារ បន្ទាប់ពីធ្វើការរួចជារៀងរាល់ខែ ដើម្បីបង្កើនភាពស្និទ្ធស្នាល ទោះបីជាស្ថិតនៅ ឬមិនស្ថិតនៅក្នុងក្រុមការងារផ្នែកតែមួយក៏ដោយ។

Kung Bora

Kung Bora
Technician

តើអ្នកបានធ្វើអ្វី មុនពេលចូលរួមជាមួយក្រុមហ៊ុន Panasonic?
ខ្ញុំបានបញ្ចប់ថ្នាក់វិទ្យាល័យនៅខេត្តតាកែវ ហើយបានមកភ្នំពេញ ដើម្បីបន្តការសិក្សា។ នេះគឺជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំក្នុងការរស់នៅឆ្ងាយពីគ្រួសារ និងត្រូវខុសត្រូវដោយខ្លួនឯង។

នៅក្នុងឆ្នាំ 2015 ខ្ញុំបានសិក្សាជំនាញបច្ចេកទេសផ្នែកម៉ាស៊ីនត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេស
ឧស្សាហកម្មរយៈពេល 2 ឆ្នាំ នៅវេនយប់ដោយសារខ្ញុំត្រូវធ្វើការតាំងពីព្រឹករហូតដល់ល្ងាច។ ខ្
ញុំតែងតែសុបិនចង់ក្លាយជាវិស្វករម្នាក់តាំងពីខ្ញុំនៅក្មេង ហើយទីបំផុតខ្ញុំបានបញ្ចប់ថ្នាក់
បរិញ្ញាបត្រវិស្វកម្មអគ្គិសនីពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈក្នុងរយៈពេលមួយឆ្នាំក្រោយមក។

មុនពេលដែលខ្ញុំបានចូលរួមជាមួយក្រុមហ៊ុន Panasonic ខ្ញុំបានអនុវត្តជំនាញរបស់ខ្ញុំក្នុងនាមជា
វិស្វករអគ្គិសនីសម្រាប់ម៉ាស៊ីនត្រជាក់រយៈពេល 2 ឆ្នាំ ដោយមើលឃើញថាវាជាឱកាសដ៏ល្អបំផុត
សម្រាប់ខ្ញុំក្នុងការប្រើប្រាស់ចំណេះដឹងដែលខ្ញុំទទួលបាននៅសាលារៀន។ ក្នុងរយៈពេលពីរបីខែ ខ្ញុំ
ត្រូវបានឡើងតំណែងជាអ្នកត្រួតពិនិត្យជំនួយការផ្នែកអគ្គិសនី។

តើអ្នកធ្វើជាអ្វីនៅក្រុមហ៊ុន Panasonic?
ការធ្វើការឱ្យក្រុមហ៊ុនសកលដូចជាក្រុមហ៊ុន Panasonic ពិតជាបទពិសោធន៍មួយដែលមិនគួរឱ្យជឿ។ បច្ចុប្បន្ននេះ ខ្ញុំជាវិស្វករអេឡិចត្រូនិច ហើយខ្ញុំពិតជារីករាយណាស់ដែលធ្វើការនៅទីនេះ។

ខ្ញុំសូមអរគុណដល់ក្រុមការងារផ្នែកគ្រប់គ្រង បុគ្គលិករៀមច្បង និងសមាជិកក្រុមការងារទាំងអស់ ដែលតែងតែធ្វើការបង្រៀន ឬផ្តល់ដំបូន្មានដល់ខ្ញុំដោយផ្ទាល់ និងដោយប្រយោល។។

បន្ទាប់ពីចូលរួមជាមួយក្រុមហ៊ុន Panasonic ទើបខ្ញុំដឹងថា "ការដែលគ្រាន់តែបំពេញការងារ" គឺមិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ ពីព្រោះយើងក៏ត្រូវយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់អតិថិជនយើងផងដែរ។ ខ្ញុំបានដឹងថា ឥរិយាបថ និងអាកប្បកិរិយាគឺពិតជាជះឥទ្ធិពល និងឆ្លុះបញ្ចាំងពីម៉ាក។ ដូចនេះដើម្បីក្លាយជាបុគ្គលិកសេវាកម្មដ៏ល្អម្នាក់ យើងត្រូវមានទាំងជំនាញបច្ចេកទេស និងជំនាញទន់។ យើងម្នាក់ៗត្រូវតែធ្វើការដោយអនុវត្តតាម SOP ដែលក្រុមការងារផ្នែកគ្រប់គ្រងបានកំណត់សម្រាប់បុគ្គលិក។

ឧទាហរណ៍ បន្ទាប់ពីយើងបានទទួលបណ្តឹងទាមទារសេវាកម្មពីអតិថិជនរបស់យើង យើងត្រូវតែស្តាប់ដោយយកចិត្តទុកដាក់អំពីតម្រូវការរបស់ពួកគេ ហើយធ្វើការឆ្លើយតមឱ្យបានត្រឹមត្រូវ បន្ទាប់ពីនោះយើងត្រូវពិនិត្យមើល និងជួសជុលសម្ភារអេឡិចត្រូនិចរបស់ពួកគេដោយយកចិត្តទុកដាក់ និងពន្យល់ឬទាក់ទងជាមួយអតិថិជនឱ្យបានគួរសម និងច្បាស់លាស់។

ជាចុងក្រោយ វាជាគោលដៅរបស់យើងក្នុងការធ្វើឱ្យអតិថិជនក្លាយជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់ក្រុមហ៊ុន Panasonic ដោយផ្តល់ជូនពួកគេនូវដំណោះស្រាយ និងសេវាកម្មដ៏ល្អបំផុត។

តើអ្នកពេញចិត្តក្រុមហ៊ុន Panasonic ត្រង់ចំណុចណា?
ខ្ញុំមានមោទកភាពដែលទទួលបានឱកាសធ្វើការជាមួយក្រុមហ៊ុន Panasonic ពីព្រោះក្រុមហ៊ុននេះមានកេរ្តិ៍ឈ្មោះល្បីកម្រិតសកល ជួយឱ្យការរស់នៅរបស់ខ្ញុំប្រសើរឡើង និងផ្តល់ឱ្យខ្ញុំនូវអត្ថប្រយោជន៍ផ្សេងៗដូចជា ការធានារ៉ាប់រងជិវិត បរិយាកាសការងារដ៏ល្អ និងឱកាសជាច្រើនក្នុងការអភិវឌ្ឍខ្លួន តាមរយៈការបណ្តុះបណ្តាលឬសិក្ខាសាលា ក្នុងការបង្កើននូវចំណេះដឹង និងអភិវឌ្ឍជំនាញផ្ទាល់ខ្លួន។ ក្រុមហ៊ុន Panasonic ក៏ផ្តល់ជូននូវប្រាក់លើកទឹកចិត្ត ផ្អែកតាមបទពិសោធន៍ ការអនុវត្តការងារ និងសមត្ថភាពរបស់បុគ្គលិកផងដែរ។ ទោះបីជាខ្ញុំបានប្រឈមនឹងបញ្ហាជាច្រើនក៏ដោយ ក៏ខ្ញុំនៅតែទទួលបានការបង្រៀន ការគាំទ្រ និងលើកទឹកចិត្តឥតឈប់ឈរពីសំណាក់ក្រុមការងារ។

ឧទាហរណ៍ ក្រុមការងារដែលឈរជើងនៅមជ្ឈមណ្ឌលសេវាកម្មគឺមានទឹកចិត្តល្អខ្លាំងណាស់ តែងតែជួយគ្នាទៅវិញទៅមកជានិច្ច។ យើងចងចាំជានិច្ចថាយើងគឺជាក្រុមតែមួយ មានគោលដៅរួមគឺបម្រើសេវាដល់អតិថិជនឱ្យបានល្អបំផុត។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុន Panasonic អាចបន្តផ្តល់ភាពរីករាយក្នុងជីវិតដល់អតិថិជនបាន តាមរយៈឧបករណ៍អេឡិចត្រូនិចដ៏ទំនើប ព្រមទាំងផ្តល់ឱ្យបុគ្គលិកនូវភាពរីករាយក្នុងជីវិតតាមរយៈការអភិវឌ្ឍសមត្ថភាពរបស់ពួកគេផងដែរ។

Sar Dymang

Sar Dymang
B2B Sale Executive

តើអ្នកបានធ្វើអ្វី មុនពេលចូលរួមជាមួយក្រុមហ៊ុន Panasonic?
ខ្ខ្ញុំបានរស់នៅក្នុងប្រទេសចិនអស់រយៈពេល 8 ឆ្នាំ ដើម្បីបញ្ចប់ថ្នាក់វិស្វកម្មមេកានិច។ អំឡុងពេលខ្ញុំសិក្សាឆ្នាំទី 7 ខែមេសា ឆ្នាំ 2018 ខ្ញុំត្រូវបានគេជ្រើសរើសឱ្យធ្វើជានាយកផ្នែកលក់នៅក្រុមហ៊ុនរ៉ូបូត ដែលផលិតគ្រឿងម៉ាស៊ីនកសិកម្មឆ្លាតវៃ ដូចជា ម៉ាស៊ីនដាំស្រូវដែលដំណើរការដោយគ្មានមនុស្ស ត្រាក់ទ័រ និងស្ប៉ាយបាញ់ថ្នាំជាដើម។ ខ្ញុំទទួលខុសត្រូវចំពោះការលក់នៅក្រៅប្រទេសដែលផ្តោតលើបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងការបង្កើតទីផ្សារនៅទូទាំងតំបន់។

តើអ្នកធ្វើជាអ្វីនៅក្រុមហ៊ុន Panasonic?
បច្ចុប្បន្ននេះ ខ្ញុំជាអ្នកប្រតិបត្តិផ្នែកលក់របស់ក្រុម B2B ដែលទទួលខុសត្រូវក្នុងការលក់ម៉ាស៊ីនត្រជាក់សម្រាប់ពាណិជ្ជកម្មរបស់ Panasonic ទៅគម្រោងសាងសង់នានានៅក្នុងប្រទេសកម្ពុជា។ ការងាររបស់ខ្ញុំគឺជាតំណាងឱ្យក្រុមហ៊ុន Panasonic ចុះទៅមើលទីតាំងគម្រោងដោយផ្ទាល់ និងផ្តួចផ្តើមនូវភាពជាដៃគូអាជីវកម្មជាមួយបុគ្គលិកសំខាន់ៗរបស់អតិថិជនគោលដៅ។ ខ្ញុំក៏ជួយដល់ក្រុមការងារផ្នែកទីផ្សារ និងចូលរួមក្នុងកិច្ចប្រជុំប្រចាំខែជាមួយតំណាងចែកចាយ ដើម្បីពិភាក្សាអំពីខ្លឹមសារទីផ្សារ និងដើម្បីរៀបចំផែនការយុទ្ធសាស្ត្រលក់ផងដែរ។

តើអ្នកពេញចិត្តក្រុមហ៊ុន Panasonic ត្រង់ចំណុចណា?
អ្វីដែលខ្ញុំចូលចិត្តបំផុតនៅក្រុមហ៊ុន Panasonic គឺការដោះស្រាយបញ្ហាប្រឈមដែលខ្ញុំជួបរាល់ថ្ងៃ។ការងាររបស់ខ្ញុំ តែងតែមានបញ្ហាប្រឈមថ្មីៗជានិច្ចនៅ ហើយខ្ញុំតែងស្វាគមន៍ចំពោះបញ្ហាទាំងនោះ ពីព្រោះខ្ញុំជឿជាក់ថាការឆ្លងកាត់កិច្ចការលំបាកទាំងនេះអាចធ្វើឱ្យមនុស្សម្នាក់កាន់តែរឹងមាំ និងស្វាហាប់ជាងមុន។ ខ្ញុំក៏ចូលចិត្ដក្រុមការងារដែលបម្រើការងារនៅទីនេះដែរ។ ក្រុមហ៊ុន Panasonic គឺជាកន្លែងដែលមានគុណភាព និងមនុស្សឆ្លាតវៃមានសមត្ថភាពជាច្រើនដែលប្រឹងប្រែងធ្វើការជាមួយគ្នា។ យើងធ្វើការយ៉ាងជិតស្និទ្ធជាក្រុម យើងស្តាប់ និងយល់ពីគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត ការធ្វើការជាមួយក្រុមហ៊ុន Panasonic គឺជាផ្នែកដ៏សំខាន់នៃក្តីសុបិនក្នុងវ័យកុមាររបស់ខ្ញុំ ដែលចង់ផ្តល់ឱ្យប្រទេសកម្ពុជាទទួលបានបទពិសោធន៍នៃសីតុណ្ហភាពត្រជាក់នៅគ្រប់ទីកន្លែង។ ឥឡូវនេះ ខ្ញុំបានចាប់ផ្តើមធ្វើឱ្យមានភាពប្រសើរជាងមុន ដោយក្លាយខ្លួនជាផ្នែកមួយនៃម៉ាកដែលផ្តល់នូវប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលប្រើបច្ចេកវិទ្យាខ្ពស់ និងមានប្រសិទ្ធភាពដូចជាក្តីសុបិនក្នុងវ័យកុមាររបស់ខ្ញុំ។

Vichet Keovorleak

Vichet Keovorleak
Marketing Communication Executive

តើអ្នកបានធ្វើអ្វី មុនពេលចូលរួមជាមួយក្រុមហ៊ុន Panasonic?
ខ្ញុំបានបញ្ចប់ការសិក្សាសញ្ញាបត្រផ្នែកគ្រប់គ្រងកសិពាណិជ្ជកម្មពីសាកលវិទ្យាល័យកសិកម្មនៅ
ទីក្រុងតូក្យូ។ ការសិក្សានិក្ខេបបទរបស់ខ្ញុំមួយដែលមានចំណងជើងថា “ការសិក្សាបែបប្រៀបធៀប
ប្រសិទ្ធភាពសេដ្ឋកិច្ចរវាងចម្ការកៅស៊ូខ្នាតតូច និងមធ្យមនៅខេត្តត្បូងឃ្មុំ” បានទទួលរង្វាន់ជាការ
សិក្សាល្អបំផុតសម្រាប់ការលើកកម្ពស់ប្រកបដោយនិរន្តរភាព។ លើសពីនេះទៅទៀត នៅពេលដែល
ខ្ញុំកំពុងសិក្សានៅប្រទេសជប៉ុន ខ្ញុំបានធ្វើការជាគ្រូបង្រៀន និងជំនួយការគ្រូបង្រៀន
ភាសាអង់គ្លេសនៅសាកលវិទ្យាល័យរបស់ខ្ញុំ។ បន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សា ខ្ញុំបានចូលរួមជាមួយ
ក្រុមហ៊ុន Panasonic Cambodia។

តើអ្នកធ្វើជាអ្វីនៅក្រុមហ៊ុន Panasonic?
បច្ចុប្បន្ននេះ ខ្ញុំកំពុងធ្វើជាអ្នកប្រតិបត្តិផ្នែកទីផ្សារ និងទំនាក់ទំនងក្នុងក្រុមការងារឌីជីថល ដែលផ្តោតសំខាន់លើទំព័រ Facebook B2C របស់ Panasonic។ ក្នុងនាមជាសមាជិក MARCOMM ខ្ញុំក៏ចូលរួមក្នុងការផ្សាយពាណិជ្ជកម្មនៅលើប្រព័ន្ធអ៊ីនធឺណិត សកម្មភាព PR គេហទំព័រអ៊ីនធឺណិត និងការងារជាច្រើនទៀតផងដែរ។ កិច្ចការចម្បងរបស់ខ្ញុំគឺត្រូវប្រាកដថា រាល់ព័ត៌មានដែលពាក់ព័ន្ធទាំងអស់នឹងបានទៅដល់អតិថិជនចុងក្រោយរបស់យើង។

តើអ្នកពេញចិត្តក្រុមហ៊ុន Panasonic ត្រង់ចំណុចណា?
មុនពេលចូលរួមក្នុងក្រុមហ៊ុននេះ ខ្ញុំបានដឹងព៍តមានអំពីគម្រោងមួយចំនួនដែលក្រុមហ៊ុន Panasonic បានធ្វើនៅក្នុងប្រទេសកម្ពុជា ដែលបានជំរុញឱ្យខ្ញុំចូលរួមនៅក្នុងស្ថាប័ននេះ។ គោលដៅរបស់ខ្ញុំគឺដើម្បីអាចចូលរួមចំណែកដល់សង្គមវិញ។ នៅក្រុមហ៊ុន Panasonic យើងមានគោលបំណងធ្វើឱ្យការរស់នៅរបស់ប្រជាជនប្រសើរឡើង ដោយប្រើបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់ និងទំនើប។ ខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ដែលបានចូលរួមនៅក្នុងក្រុមហ៊ុន Panasonic Cambodia យើងប្រឹងប្រែងមិនត្រឹមតែដើម្បីធ្វើឱ្យការបង្កើតឡើងប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីចូលរួមចំណែកដល់សង្គមផងដែរ។

Yann Yarina

Yann Yarina
Marketing Executive

តើអ្នកបានធ្វើអ្វី មុនពេលចូលរួមជាមួយក្រុមហ៊ុន Panasonic?
មុនពេលចូលរួមជាមួយក្រុមហ៊ុន Panasonic ខ្ញុំធ្លាប់ធ្វើជាអ្នកលក់ និងអ្នកគ្រប់គ្រងស្តុកនៅ
ក្នុងហាងលក់សម្លៀកបំពាក់ឯកជនមួយដែលមានទីតាំងនៅរាជធានីភ្នំពេញ។ បន្ទាប់ពីនោះមក
ខ្ញុំបានផ្លាស់ប្តូរវិស័យការងារ ហើយបានធ្វើការជាអ្នកនិពន្ធបែបច្នៃប្រឌិតក្រៅម៉ោងសម្រាប់ទំព័រ
Facebook ដ៏ពេញនិយមមួយ។ បន្ទាប់ពីទទួលបានបទពិសោធន៍រយៈពេល 2 ឆ្នាំ ខ្ញុំសម្រេចចិត្ត
ដាក់ពាក្យធ្វើជាអ្នកទីផ្សារ ហើយបានជ្រើសរើសឱ្យអោយបំរើការនៅក្រុមហ៊ុន Panasonic។

តើអ្នកធ្វើជាអ្វីនៅក្រុមហ៊ុន Panasonic?
នៅពេលដែលខ្ញុំចូលរួមក្នុងក្រុមហ៊ុន Panasonic ដំបូង ខ្ញុំត្រូវទទួលខុសត្រូវផ្នែកខ្សែសង្វាក់ផលិតផលថែរក្សាសម្រស់ដោយធ្វើការជាអ្នកទីផ្សារផលិតផល។ ឥឡូវនេះ ខ្ញុំទទួលបន្ទុកផ្នែកសម្ភារប្រើប្រាស់ខ្នាតតូចដូចជា ផលិតផលថែរក្សាសម្រស់ និងការរស់នៅ ក៏ដូចជាផលិតផលសម្រាប់បន្ទប់ទឹក។ ខ្ញុំមានឱកាសជាច្រើនក្នុងការអភិវឌ្ឍជំនាញដែលខ្ញុំមានផងដែរ។ ការធ្វើជាអ្នកទីផ្សារផលិតផលបានបង្រៀនខ្ញុំថា ទទួលខុសត្រូវចម្បងគឺមិនមែនត្រឹមតែលក់ផលិតផលដល់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងលំហូរភាគហ៊ុន ដោយគ្រប់គ្រងសកម្មភាពទីផ្សារដែលមានប្រសិទ្ធភាព ទាំងនៅក្រៅបណ្តាញ និងនៅលើអ៊ីនធឺណិត និងធ្វើឱ្យមនុស្សដឹងអំពីលក្ខណៈពិសេសនៃផលិតផលរបស់យើងផងដែរ បើប្រៀបធៀបទៅនឹងម៉ាកផ្សេងទៀត។

តើអ្នកពេញចិត្តក្រុមហ៊ុន Panasonic ត្រង់ចំណុចណា?
ក្រុមហ៊ុន Panasonic គឺជាក្រុមហ៊ុនសកលមួយដែលផ្តល់នូវបរិយាកាសការងារទូលំទូលាយ ដែលបុគ្គលិកទាំងអស់ធ្វើការឆ្ពោះទៅកាន់គោលដៅតែមួយ។ ក្រុមហ៊ុន Panasonic តែងតែលើកទឹកចិត្ត និងជំរុញទឹកចិត្តបុគ្គលិកឱ្យផ្លាស់ប្តូរគំនិត និងកែលម្អស្ថាប័នជាមួយគ្នា ដែលខ្ញុំកោតសរសើរយ៉ាងខ្លាំង។

Seom Sreynorng

Seom Sreynorng
Accounting Executive

តើអ្នកបានធ្វើអ្វី មុនពេលចូលរួមជាមួយក្រុមហ៊ុន Panasonic?
ការងារតំបូងរបស់ខ្ញុំធ្វើជាអ្នកទទួលភ្ញៀវ និងជំនួយការគណនេយ្យករនៅក្នុងសាកលវិទ្យាល័យមួយ
នៅទីក្រុងភ្នំពេញ។ បន្ទាប់មក ខ្ញុំបានប្តូរទៅធ្វើជាភ្នាក់ងារអចលនទ្រព្យដែលខ្ញុំត្រូវបានគេចាត់
តាំងឱ្យគ្រប់គ្រងរាល់គណនីទាំងអស់ដែលទទួលបាន។ បន្ទាប់មក ខ្ញុំបានផ្លាស់ទៅក្រុម
ហ៊ុនសាងសង់អាងហែលទឹកមួយនៅប្រទេសកម្ពុជា។ នៅឆ្នាំ 2019 ខ្ញុំបានចូលរួមជាមួយក្រុមហ៊ុន
Panasonic ដោយធ្វើជាជំនួយការគណនេយ្យ។

តើអ្នកធ្វើជាអ្វីនៅក្រុមហ៊ុន Panasonic?
នៅក្រុមហ៊ុន Panasonic ខ្ញុំគ្រប់គ្រង AR/AP ប្រមូលចំណូលពីការលក់ ធ្វើការទូទាត់ប្រាក់ កត់ត្រាចរន្តសាច់ប្រាក់ និងបង្កើតរបាយការណ៍ធនាគារ។ ខ្ញុំក៏រៀបចំ និងចាត់ចែងកិច្ចការសម្រាប់សាច់ប្រាក់ របាយការណ៍ប្រចាំខែដែលយើងផ្ញើទៅទីស្នាក់ការកណ្តាលប្រចាំតំបន់នៅប្រទេសសិង្ហបុរី រៀបចំការប្រកាសពន្ធប្រចាំខែ ក៏ដូចជាឯកសារ និងការទូទាត់ប្រាក់ដើម្បីដាក់ជូនទៅ NSSF ផងដែរ។ ខ្ញុំពិនិត្យមើលរាល់ការចំណាយ / ចំណូល ធ្វើកិច្ចការរដ្ឋបាល រក្សាទុកនិងរៀបចំឯកសារ ទូទាត់ប្រាក់តាមធនាគារ និងប្រមូលរបាយការណ៍ធនាគារ ផ្ដល់ជំនួយ និងឆ្លើយតបរាល់សំណើរបស់បុគ្គលិក ឬសំណួរណាមួយពីក្រុមការងារគណនេយ្យនៅប្រទេសសិង្ហបូរី និងគ្រប់គ្រងកិច្ចការលទ្ធកម្មផងដែរ។ លើសពីនេះ ខ្ញុំក៏ជួយសម្របសម្រួលដល់ដំណើរការយ៉ាងរលូនរបស់គណនេយ្យ ការរាយការណ៍អំពីប្រតិបត្តិការ PACB និងកិច្ចការរដ្ឋបាលមួយចំនួនផងដែរ។

តើអ្នកពេញចិត្តក្រុមហ៊ុន Panasonic ត្រង់ចំណុចណា?
ខ្ញុំពិតជាពេញចិត្តនឹងធ្វើការនៅក្រុមហ៊ុន Panasonic ខ្លាំងណាស់ ពីព្រោះសមាជិកទាំងអស់មានភាពរួសរាយរាក់ទាក់ចំពោះគ្នាទៅវិញទៅមក។ អ្នកគ្រប់គ្នាចេះជួយគ្នាទៅវិញទៅមក នៅពេលដែលយើងត្រូវការជំនួយណាមួយ ហើយក្រុមការងារផ្នែកគ្រប់គ្រងមានទំនាក់ទំនងយ៉ាងល្អជាមួយបុគ្គលិកទាំងអស់។ លើសពីនេះទៅទៀត ផ្នែកគ្រប់គ្រងពិតជាយកចិត្តទុកដាក់ចំពោះបុគ្គលិកយ៉ាងខ្លាំង។ ឧទាហរណ៍ នៅពេលដែលខ្ញុំឈឺ ពួកគេបានសំដែងការព្រួយបារម្ភ នៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុករបស់ខ្ញុំមិនបានរ៉ាប់រងលើការចំណាយរបស់ខ្ញុំ គណៈគ្រប់គ្រងជនជាតិជប៉ុនរបស់យើងបានស្នើសុំឱ្យជូនខ្ញុំទៅមន្ទីរពេទ្យជប៉ុនជំនួសវិញ។ នេះបង្ហាញពីឥរិយាបថនៃការគ្រប់គ្រងដ៏ល្អចំពោះបុគ្គលិកទាំងអស់ ហើយខ្ញុំពិតជារីករាយខ្លាំងណាស់។