ក្រុមហ៊ុន Panasonic កម្ពុជាបានជាក្លាយជាដៃគូសហករណ៍ជាមួយនឹងក្លឹបបាល់ទាត់ ISI ដង្កោសែនជ័យក្នុងការផ្តល់និងបំពាក់នូវម៉ាស៊ីនត្រជាក់ដែលមានបច្ចេកវិទ្យាសម្អាតខ្យល់ ” nanoeX”

ក្រុមហ៊ុន Panasonic កម្ពុជាបានក្លាយជាដៃគូសហករណ៍ជាមួយនឹងក្លឹបបាល់ទាត់ ISI ដង្កោសែនជ័យដែលជាក្លឹបមួយមានភាពល្បីល្បាញនៅក្នុងលីគទីពីរតាមរយះការផ្តល់នូវបច្ចេកវិទ្យា nanoeX នៅក្នុងម៉ាស៊ីនត្រជាក់ដែលនឹងបំពាក់នៅក្នុងបន្ទប់កីឡាករនៅឯកីឡដ្ឋាន AIA Stadium, KMH Park
ពិធីនៃការចុះអនុស្សរណៈយោគយល់បានប្រព្រឹត្តឡើងនៅក្នុងកិច្ចសម្ពោធកីឡាដ្ឋាន AIA Stadium, KMH Park រវាងលោក កាំង សេន អគ្គនាយកក្លឹបបាល់ទាត់ ISI ដង្កោសែនជ័យ និង លោក Yasunobu Matsumoto អគ្គនាយក ក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជាព្រមជាមួយដៃគូសហករណ៍ជាច្រើនទៀត។
បច្ចេកវិទ្យា nanoeX តែមួយគត់របស់ក្រុមហ៊ុន មិនត្រឹមតែការពារកីឡាករ និងបុគ្គលិកពីវីរុស និងបាក់តេរីនោះទេតែថែមទាំងបំបាត់ក្លិនមិនល្អនៅក្នុងបន្ទប់ប្តូរសម្លៀកបំពាក់ទៀតផង។

បច្ចេកវិទ្យា nanoeX របស់ក្រុមហ៊ុន Panasonic
បច្ចេកវិទ្យា nanoeX ត្រូវបានបង្កើតឡើងដើម្បីបំបាត់នូវការបំពុលទាំងប្រាំប្រភេទដោយប្រើប្រាស់តំនក់ទឹកដែលមានផ្ទុករ៉ាឌីកាល់អ៊ីដ្រុកស៊ីល (radical OH)។ បច្ចេកវិទ្យា nanoeX របស់ Panasonic មួយនេះទទួលបាននូវទំនុកចិត្ត ព្រមជាមួយនឹងការប្រើប្រាស់ដោយក្រុមហ៊ុនជាច្រើនជុំវិញពិភពលោក។ ស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា nanoeX nanoeX | Panasonic Cambodia
លោក Yasunobu Matsumoto អគ្គនាយក ក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជាបាននិយាយថា “ក្រុមហ៊ុនមានកិត្តិយសខ្លាំងណាស់ដែលបានក្លាយជាដៃគូសហករណ៍ជាមួយនឹងក្លឹបបាល់ទាត់ឈានមុខមួយនេះ តាមរយះការផ្តល់នូវសុវត្ថិភាពជូនកីឡាករដោយម៉ាស៊ីនត្រជាក់ Panasonic ដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុតគឺ nanoeX អាចការពារកីឡាករពីវីរុស និងបាក់តេរីមិនល្អបាន”

បន្ថែមពីនេះទៀតលោកបានមានប្រសាសន៍ថា “ការចាប់ដៃគូសហករណ៍នេះបានអនុញ្ញតអោយក្រុមហ៊ុន Panasonic កម្ពុជាពង្រឹងចំណងមិត្តភាពជាមួយនឹងខេមបូឌានព្រីមៀរលីគក៏ដូចជាសម្ព័ន្ធភាពរបស់ក្រុមហ៊ុន Panasonicដែលយកចិត្តទុកដាក់ក្នុងវិស័យកីឡាអោយកាន់តែទូលំទូលាយ ”
ការជួយជ្រោមជ្រែងចំពោះខេមបូឌានព្រីមៀរលីគ
Panasonic កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង ខេមបូឌានព្រីមៀរលីគ (CPL) តាំងពីចាប់ផ្តើមដំណើរការដំបូងរហូតមកដល់ពេលបច្ចុប្បន្ន។ ពួកយើងនឹងបន្តគាំទ្រកីឡាករ និងវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជាដើម្បីអភិវឌ្ឍន៍សមត្ថភាព និងសក្តានុពុលតាមរយះការឧបត្ថម្ភកម្មវិធីនិងការប្រកួតផ្សេងៗដែលជាចក្ខុវិស័យរបស់ក្រុមហ៊ុន។
Panasonic Corporation បានក្លាយជាអ្នកឧបត្ថម្ភផ្តាច់មុខនៅកីឡាអូឡាំពិច និងប៉ារ៉ាអូឡាំពិចដែលប្រព្រឹត្តទៅនាទីក្រុងប៉ារីសឆ្នាំ២០២៤ ហើយទទឹមនឹងនោះក៏បានក្លាយជាម្ចាស់ឧបត្ថម្ភព្រឹត្តិការណ៍ប៉ារ៉ាអូឡាំពិច និងអូឡាំពិចដែលធ្វើឡើងនៅទីក្រុងតូក្យូនាពេលថ្មីៗនេះ។
ណែនាំទំព័រ
មិនមានអត្ថបទព័ត៌មានដែលពាក់ព័ន្ធ
-
Panasonic applauses the best of Cambodia’s real-estate sector in Property Guru Cambodia Property Awards 2022
-
Panasonic Solar lanterns light up rural Cambodia
-
ទទួលបានការការពារប្រកបដោយផាសុកភាព ពេញ 24 ម៉ោង ជាមួយនឹងម៉ាស៊ីនត្រជាក់ Panasonic ស៊េរីថ្មី XU
-
ក្រុមហ៊ុន Panasonic ផ្តល់ជូនអាហារូបករណ៍ដល់និស្សិតឆ្នើមចំនួន 6 រូប
-
ប្រសិទ្ធភាពនៃការទប់ស្កាត់មេរោគកូរ៉ូណា (SARS-CoV-2) ជាមួយម៉ាស៊ីនត្រជាក់ Panasonic ដែលបំពាក់នូវបច្ចេកវិទ្យា nanoe™ X
-
ការបើកដំណើរការឡើងវិញនូវមជ្ឃមណ្ឌលសេវាកម្ម Panasonic ចាប់ពីថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២១
-
ការផ្អាកដំណើរការ មជ្ឈមណ្ឌលសេវាកម្ម Panasonic រហូតដល់មានការជូនដំណឹងពេលក្រោយ
-
Panasonic ប្រគល់រង្វាន់អាំងប៉ាវ ៨,៨៨៨,៨០០ រៀល និង ៨៨៨,៨០០រៀល ជូនអ្នកឈ្នះរង្វាន់ដោយជោគជ័យ នៃកម្មវិធីប្រូម៉ូសិនបុណ្យចូលឆ្នាំចិន