ងាយស្រួលដំឡើង*⁴

ងាយស្រួលដំឡើង*⁴

ងាយស្រួលដំឡើងដោយមិនមានភាពស្មុគស្មាញ ជាមួយនិងការរចនាមានរូបរាងតូច ប្រកបដោយសុវត្ថិភាព

ការដំឡើងប្រព័ន្ធម៉ាស៊ីនទឹកក្តៅរបស់យើងគឺមានភាពងាយស្រួល រហ័សនិងមិនស្មុគស្មាញឡើយ។ ការរចនាមានរាងតូចនិងទម្ងន់ស្រាល ភ្ចាប់រួចជាស្រេចជាមួយនឹងគ្រឿងបន្លាស់សុវត្ថិភាពផ្សេងៗ កាត់បន្ថយហានិភ័យចំពោះការដំឡើងមិនត្រឹមត្រូវ

ងាយស្រួលតម្រឹម ដើម្បីបែរបានយ៉ាងងាយស្រួល
ងាយស្រួលដំឡើង តាមរយៈសញ្ញាសម្គាល់យ៉ាងច្បាស់

ងាយស្រួលដំឡើង តាមរយៈសញ្ញាសម្គាល់យ៉ាងច្បាស់

• ភ្ជាប់ឧបករណ៍បានយ៉ាងងាយស្រួល ដោយគ្រាន់តែតម្រឹមសញ្ញាសម្គាល់ជាមួយនឹងទំពក់ជញ្ជាំងរាងអក្សរ A ជាការស្រេច។

ការដំឡើងមានភាពងាយស្រួល និងចំណេញពេលវេលាជាមួយ ELB ដែលមានស្រាប់
សន្សំសំចៃទីកន្លែង និងដំឡើងបានយ៉ាងសាមញ្ញ

សន្សំសំចៃកន្លែង និងងាយស្រួលដំឡើង

• មិនត្រូវការកន្លែង និងការដំឡើងបន្ថែមសម្រាប់ ELB ដែលភ្ជាប់មកជាមួយស្រាប់នោះទេ។
• អាចប្រើបានភ្លាមៗ តាមរយៈ ELB ដែលភ្ជាប់មកជាមួយស្រាប់។

មានទំពក់សុវត្ថិភាពបន្ថែម
ជាប់បានយ៉ាងល្អទៅនឹងជញ្ជាំង

ជាប់បានយ៉ាងល្អទៅនឹងជញ្ជាំង

• ឧបករណ៍ត្រូវបានភ្ជាប់បានយ៉ាងល្អទៅនឹងជញ្ជាំង។

សុវត្ថិភាពថ្ម ដោយមានទម្រជំនួយ 3 ចំណុច

មានសុវត្ថិភាពជាមួយទម្រជំនួយទាំង 3 ចំណុច

• ទម្រកម្រិតអតិបរមាកាត់បន្ថយហានិភ័យដែលឧបករណ៍ធ្លាក់ចេញពីជញ្ជាំង។

ងាយស្រួលតម្រឹមកម្ពស់ ដើម្បីកុំឱ្យដំឡើងដោយមានភាពទេរ

ងាយស្រួលតម្រឹមកម្ពស់ ដើម្បីកុំឱ្យដំឡើងដោយមានភាពទេរ

• ទំពក់សុវត្ថិភាពបន្ថែមអាចធានាបាននូវភាពស្មើគ្នា។

របៀបដំឡើងប្រព័ន្ធម៉ាស៊ីនទឹកក្ដៅ Panasonic ស៊េរី DH-30HAM | ការណែនាំអំពីការដំឡើង

សូមមើលវីដេអូអំពីការដំឡើងនេះ និងរៀនរបៀបដំឡើងប្រព័ន្ធម៉ាស៊ីនកម្ដៅ Panasonic (DH-30HAM) បានយ៉ាងងាយស្រួល។ ការណែនាំអំពីការដំឡើងនេះបង្ហាញពីឧបករណ៍ដែលត្រូវមាន និងជំហានដែលត្រូវធ្វើក្នុងការភ្ជាប់ ដំឡើងទុយោ និងត្រៀមប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនទឹកក្ដៅ។
ផ្នែកទី 1៖ គ្រឿងបន្លាស់ និងប្លង់ឧបករណ៍ (0:12 – 0:45)
ផ្នែកទី 2៖ កន្លែងដែលត្រូវដំឡើងគ្រឿងបរិក្ខារ (0:46 – 1:15)
ផ្នែកទី 3៖ របៀបភ្ជាប់ប្រព័ន្ធម៉ាស៊ីនទឹកក្ដៅ (1:16 – 4:13)
ផ្នែកទី 4៖ ការដំឡើងទុយោ (4:14 – 5:17)
ផ្នែកទី 5៖ ការត្រៀមប្រើប្រាស់ (5:18 – 6:48)

#storagewaterheater #panasonic #installation #homeshower #JapanTechnology #JapanQuality

*គ្រឿងបរិក្ខារនេះគួរតែដំឡើងដោយមជ្ឈមណ្ឌលសេវាកម្មដែលទទួលបានសិទ្ធិអនុញ្ញាត និងគួរប្រើតែគ្រឿងបន្លាស់ពិតប៉ុណ្ណោះ។
*រង្វាស់នៃការដំឡើងមានភាពខុសគ្នាទៅតាមម៉ូដែល។


សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សូមចូលមើល https://www.panasonic.com/kh/ ឬទាក់ទងទៅភ្នាក់ងារចែកចាយក្នុងតំបន់របស់អ្នក។

របៀបសម្អាត និងថែទាំប្រព័ន្ធម៉ាស៊ីនទឹកក្ដៅ Panasonic | ការណែនាំអំពីការថែទាំ

ប្រព័ន្ធម៉ាស៊ីនទឹកក្ដៅ Panasonic មានភាពងាយស្រួលក្នុងការសម្អាត និងថែទាំ។ វីដេអូអំពីការថែទាំជាជំហានៗនឹងណែនាំអ្នកអំពីដំណើរការទាក់ទងនឹងរបៀបសម្អាតធុងទឹកបានត្រឹមត្រូវ និងសុវត្ថិភាព ដោយមានការត្រួតពិនិត្យនៅលើ ELB ដែលមានស្រាប់។
ចំណុចដំបូង៖ ការថែទាំនិងសម្អាតទូទៅ
ផ្នែកទី 1៖ ការសម្អាតធុងទឹក (0:48 – 1:51)
ផ្នែកទី 2៖ ការត្រួតពិនិត្យនៅលើ ELB ដែលមានស្រាប់ (1:52 – 2:13)

ប្រព័ន្ធម៉ាស៊ីនទឹកក្ដៅច្នៃបង្កើតថ្មីដែលមិនចាំបាច់មានការថែទាំទី 1 របស់ក្រុមហ៊ុន Panasonic ដែលរចនាដោយប្រើបច្ចេកវិទ្យាលំដាប់ខ្ពស់របស់ជប៉ុន ផ្ដល់បទពិសោធងូតទឹកផ្កាឈូកដោយគ្មានការព្រួយបារម្ភ។

#storagewaterheater #panasonic #maintenance #homeshower #JapanTechnology #JapanQuality

*សូមយកចិត្តទុកដាក់ជាពិសេសចំពោះការប្រុងប្រយ័ត្នផ្នែកសុវត្ថិភាព។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សូមចូលមើល https://www.panasonic.com/kh/ ឬទាក់ទងភ្នាក់ងារចែកចាយក្នុងតំបន់របស់អ្នក

សេចក្តីណែនាំ

*⁴ យើងសូមណែនាំ​ឲ្យទទួលការដំឡើងឧបករណ៍និងសេវាកម្មជួសជុលពីមជ្ឈមណ្ឌលសេវាកម្មដែលមានការទទួលស្គាល់ ហើយអ្នកគួរតែប្រើប្រាស គ្រឿងបន្លាស់ដែលពិតប្រាកដតែប៉ុណ្ណោះ។