Panasonic nanoeX Generator Mark 3

បែបបទរស់នៅថ្មីជាមួយ nanoe™ X

nanoe X Generator Mark 3

ផ្លាស់ប្ដូរខ្យល់។ ជួយឱ្យបរិស្ថានរបស់អ្នកប្រសើរឡើង។

បច្ចេកវិទ្យា nanoe™ X ដែលបានស្រាវជ្រាវ និងអភិវឌ្ឍដោយ Panasonic ក្នុងរយៈពេលជាង 20 ឆ្នាំមកនេះ អាចទប់ស្កាត់សារធាតុបំពុលដែលនៅជាប់លើវត្ថុនានា និងក្នុងខ្យល់ កាត់បន្ថយក្លិនមិនល្អ ព្រមទាំងជួយផ្ដល់សំណើមដល់ស្បែកនិងសក់បានយ៉ាងមានប្រសិទ្ធភាពបំផុត។

វាគឺជាបច្ចេកវិទ្យាដើមរបស់ Panasonic ដែលប្រើទឹកដើម្បីសម្អាតខ្យល់។

nanoe™ X បានវិវត្តម្ដងទៀត
អំពី nanoe X Generator Mark 3

សូមណែនាំ nanoe X Generator Mark 3 ជាបច្ចេកវិទ្យា nanoe™ X ចុងក្រោយបំផុតដែលមានការវិវត្តជាបន្តបន្ទាប់ វាមានកម្រិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីតខ្ពស់បំផុតនៅក្នុងប្រវតិសាស្ត្រ nanoe™ ដែលបង្កើតរ៉ាឌីកាល់អ៊ីដ្រុកស៊ីត 48 ទ្រីលានក្នុងមួយវីនាទី ដែលមានរ៉ាឌីកាល់អ៊ីដ្រុកស៊ីត 100 ដងច្រើនជាងនៅក្នុង nanoe™ ធម្មតា។ ចំនួនកើនឡើងនៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីតនេះគឺជាចំណុចសំខាន់នៃថាមពលសម្អាតរបស់ nanoe™ ដែលមានន័យថា អ្នកអាចរំពឹងថានឹងទទួលបានកម្រិតប្រតិបត្តិការកាន់តែខ្ពស់ (មានប្រសិទ្ធភាពប្រឆាំងបាក់តេរី, វីរុស, ផ្សិត, PM2.5, សារធាតុបង្កអាលែកហ្ស៊ី និងក្លិនមិនល្អ)។ 
nanoe X Generator Mark 3 ដែលជាចំណេះដឹង និងបច្ចេកវិទ្យាខ្ពស់បំផុតរបស់យើង នឹងជួយការពារមជ្ឈដ្ឋានរបស់អ្នក និងធ្វើឱ្យបន្ទប់របស់អ្នកមានអនាម័យគ្រប់ផ្នែក និងមានភាពស្រស់ថ្លាគ្រប់ពេលវេលា។

តើមានអ្វីថ្មីនៅក្នុង nanoe X Generator Mark 3

បានបង្កើតរ៉ាឌីកាល់អ៊ីដ្រុកស៊ីត 48 ទ្រីលាន

ចំនួនរ៉ាឌីកាល់អ៊ីដ្រុកស៊ីតដែលបានបង្កើតមានការកើនឡើង 100 ដងបើប្រៀបធៀននឹង nanoe™ ដើម។

កត្តាកំណត់ចំពោះឥទ្ធិពលនៃការសម្អាតគឺស្ថិតលើចំនួនរ៉ាឌីកាល់អ៊ីដ្រុកស៊ីត ដែលមានភាគល្អិត nanoe™ X។

ការប្រមូលផ្ដុំខ្ពស់ ទោះជានោះកន្លែងធំក៏ដោយ

មានប្រសិទ្ធភាពខ្ពស់ជាងមុន ទោះជានោះក្នុងកន្លែងធំជាង 100 ㎡ ក៏ដោយ។

ស្ថានភាពនៃការបង្ហាញពីគំរូប្រតិបត្តិការ៖ ការត្រួតពិនិត្យ / ម៉ូដែល៖ ម៉ាស៊ីនត្រជាក់បំពាក់លើពិតានមានមុខ 4 ទិស / ទំហំបន្ទប់៖ 112㎡ / កម្ពស់បន្ទប់៖ 2.4m / ទីតាំងរបស់ IDU៖ ចំណុចកណ្ដាលនៃបន្ទប់ / 
ខ្យល់ចេញចូល៖ 3 ដង/ម៉ោង

តើ nanoe™ X អាចជួយដោះស្រាយបញ្ហាផ្សេងៗបានដូចម្ដេច

សម្រាប់ម្ចាស់ផ្ទះ

បច្ចេកវិទ្យា nanoe™ X ឆ្លើយតបនឹងក្ដីបារម្ភ ដែលពាក់ព័ន្ធនឹងគុណភាពខ្យល់នៃបរិវេណខាងក្នុង។

ទី 1 វីរុស / បាក់តេរី

ក្ដីបារម្ភរបស់អ្នកប្រើប្រាស់ពាក់ព័ន្ធនឹង IAQ៖ បាក់តេរី វីរុស

ទី 2 ធូលី

ក្ដីបារម្ភរបស់អ្នកប្រើប្រាស់ពាក់ព័ន្ធនឹង IAQ៖ ធូលី

ទី 3 ក្លិនមិនល្អ

ក្ដីបារម្ភរបស់អ្នកប្រើប្រាស់ពាក់ព័ន្ធនឹង IAQ៖ ក្លិនមិនល្អ

ក្ដីបារម្ភដែលពាក់ព័ន្ធនឹងខ្យល់ (ជម្រើសទី 1-3) / ទី 1៖ វីរុស និងបាក់តេរី ទី 2៖ ធូលី ទី 3៖ ក្លិនមិនល្អ ទី 4៖ ផ្សិត
ការស្ទង់មតិលើអ៊ីនធឺណិត / អំឡុងពេល៖ 26 វិច្ឆិកា - 6 ធ្នូ​ឆ្នាំ 2021 តំបន់៖ វៀតណាម (ហូជីមិញ និងហាណូយ) n=415, ម៉ាឡេស៊ី (ទូទាំងប្រទេស) n=430, ហ្វីលីពីន (ទូទាំងប្រទេស) n=432

ដំណោះស្រាយ IAQ ដោយប្រើ nanoe™ X

សម្រាប់ម្ចាស់អាជីវកម្ម

បច្ចេកវិទ្យា nanoe™ X ផ្ដល់នូវដំណោះស្រាយសម្រាប់បញ្ហាប្រឈមចំពោះការគ្រប់គ្រង និងស្ថានភាពក្នុងពេលអនាគតនៃកន្លែងនានា។

ការិយាល័យ

របៀបសម្រេចបង្កើតបាននូវការិយាល័យមាននិរន្តរភាព

“យើងមិនត្រឹមតែចង់មានការិយាល័យដែលមានផាសុកភាពតែប៉ុណ្ណោះទេ យើងក៏ចង់បានការិយាល័យដែលមាននិរន្តរភាពផងដែរ។ 
យើងបានសាកល្បងប្រើផលិតផលជាច្រើនសម្រាប់ការសម្អាត ហើយ 95% នៃផលិតផលទាំងនោះមិនមាននិរន្តរភាព ឬប្រើប្រាស់សារធាតុគីមី។
វានឹងសម្លាប់បាក់តេរី ប៉ុន្តែវាក៏នឹងសម្លាប់គ្រឿងសង្ហារិមរបស់យើងផដដែរ​បន្ទាប់ពីប្រើបានមួយខែ។”

ដំណោះស្រាយ IAQ ដោយប្រើ nanoe™ X របស់ Panasonic សម្រាប់ការិយាល័យ

ខ្យល់គុណភាពខ្ពស់ជំរុញឱ្យផាសុកភាព និងផលិតភាពកាន់តែប្រសើរ។

- ការរចនាការិយាល័យដែលមាននិរន្តរភាព
- កន្លែងធ្វើការរួមគ្នា
បុគ្គលិករបស់អ្នកចង់បានមជ្ឈដ្ឋានការងារដែលប្រសើរជាងមុន។

គ្លីនិកពេទ្យសត្វ

បញ្ហាចំពោះសត្វចិញ្ចឹម

“សត្វមានញាណដឹងក្លិនខ្ពស់។ ឧទាហរណ៍ ឆ្កែមានប្រតិកម្មចំពោះក្លិនលើសពីមនុស្ស 100,000 ដង ដូច្នេះហើយបានជាវាមានប្រតិកម្មខ្លាំងចំពោះក្លិនដែលបន្សល់ដោយសត្វផ្សេងទៀត។”

ដំណោះស្រាយ IAQ ដោយប្រើ nanoe™ X របស់ Panasonic សម្រាប់គ្លីនិកពេទ្យសត្វ

ការកម្ចាត់ក្លិនដែលមិនបង្កឱ្យសត្វមានភាពតានតឹង

- ការកម្ចាត់ក្លិនសម្រាប់សត្វចិញ្ចឹមគឺមានភាពចាំបាត់
- ម៉ាស៊ីនបញ្ចេញចំហាយក្លិនបង្កឱ្យសត្វដែលប្រតិកម្មចំពោះក្លិនមានភាពតានតឹង
គុណភាពខ្យល់គឺជាគន្លឹះសំខាន់សម្រាប់គ្លីនិកពេទ្យសត្វ

ផ្សារទំនើប

រក្សាឱ្យកន្លែងទុកឬចម្អិនអាហារ/ភេសជ្ជៈមានអនាម័យ

“ទោះជាយ៉ាងក៏ដោយ ផលិតផលរបស់យើងមានក្លិនជាក់លាក់។ នៅពេលដែលអ្នកទៅហាងលក់ផលិតផលធម្មជាតិ វាមានក្លិនធម្មជាតិ ហើយអតិថិជនចូលចិត្តក្លិននោះ។ ដូច្នេះយើងប្រើផលិតផលសម្អាតបែបធម្មជាតិដោយគ្មានសារធាតុគីមីតែប៉ុណ្ណោះ យើងប្រើវាសម្រាប់ការសម្អាតហាង។”

ដំណោះស្រាយ IAQ ដោយប្រើ nanoe™ X របស់ Panasonic សម្រាប់ផ្សារទំនើប

គុណភាពកាន់តែប្រសើរបែបធម្មជាតិដែលស័ក្តិសមបំផុតសម្រាប់ហាងលក់អាហារ

- ការស្ថិតនៅក្នុងហាងយូរជាងមុន ហើយចំនួនអតិថិជនមានការកើនឡើងដោយសារជំងឺ COVID-19

របៀបធ្វើឱ្យបទពិសោធន៍អតិថិជនផ្សារទំនើបរបស់អ្នកមានភាពល្អឥតខ្ចោះ

ភោជនីយដ្ឋាន

ជំរុញឱ្យកេរ្តិ៍ឈ្មោះកាន់តែប្រសើរតាមរយៈអតិថិជន

“អនាម័យសម្រាប់ភោជនីយដ្ឋានគឺជាចំណុចសំខាន់បំផុតសម្រាប់សោភ័ណភាពនៃច្រកចូល និងមជ្ឈដ្ឋានជុំវិញ។ 
ទោះបីជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបានរកឃើញថា ភ្ញៀវមានចំណាប់អារម្មណ៍បំផុតចំពោះអនាម័យនៃគ្រឿងចានឆ្នាំង និងក្លិននៅក្នុងភោជនីយដ្ឋាន។”

ដំណោះស្រាយ IAQ ដោយប្រើ nanoe™ X របស់ Panasonic សម្រាប់ភោជនីយដ្ឋាន

កម្ចាត់ក្លិន និងគ្រប់គ្រងម៉ាស៊ីនត្រជាក់ 24 ម៉ោងដោយប្រើមុខងារ Comfort Cloud

- ភ្ញៀវមានប្រតិកម្មខ្លាំងចំពោះក្លិនមិនល្អនៅក្នុងភោជនីយដ្ឋាន
- ម្ចាស់ហាងមិនសូវយកចិត្តទុកដាក់ចំពោះក្លិនមិនល្អនៅក្នុងហាង
អតិថិជនក្នុងភោជនីយដ្ឋានរបស់អ្នកយកចិត្តទុកដាក់ចំពោះក្លិនមិនល្អលើសពីការគិតរបស់អ្នក

និន្នាការនៃគុណភាពខ្យល់ក្នុងអគារ (IAQ) និងដំណោះស្រាយនៃខ្យល់ស្អាតសម្រាប់អាជីវកម្ម និងជីវិតរស់នៅប្រចាំថ្ងៃ

ការវិវត្តនៃឥទ្ធិពលរបស់ nanoe™ X

មានប្រសិទ្ធភាពនៅកន្លែងធំដោយប្រើ generator mark 3

ទប់ស្កាត់វីរុស

ម៉ាស៊ីនត្រជាក់ដែលបំពាក់ nanoe X Generator Mark 3 ទប់ស្កាត់សកម្មភាពវីរុសដែលនៅជាប់លើវត្ថុនានា (បាក់តេរីយ៉ូផាស) បាន 98.81% ក្នុងរយៈពេល 4 ម៉ោង។

ស្ថាប័នធ្វើតេស្ត៖ SGS Inc / វត្ថុនៃការធ្វើតេស្ត៖ បាក់តេរីយ៉ូផាសដែលនៅជាប់លើវត្ថុនានា / កម្រិតនៃការធ្វើតេស្ត៖ ប្រហែល 139m ទំហំធំ (6.6×8.9x2.48m)
លទ្ធផលនៃការធ្វើតេស្ត៖ បានទប់ស្កាត់ 98.81% ក្នុងរយៈពេល 4 ម៉ោង

លេខរបាយការណ៍នៃការធ្វើតេស្ត៖ SHES210901902583

មជ្ឈដ្ឋានជុំវិញនៃការធ្វើតេស្ត

ប្រហែល 139m3 (1)៖ 6.6m (2)៖ 8.9m (3)៖ 2.48m

លទ្ធផលនៃការធ្វើតេស្ត

បាក់តេរីយ៉ូផាស

កម្ចាត់ក្លិនមិនល្អ*1*2

ម៉ាស៊ីនត្រជាក់ដែលបំពាក់ nanoe X Generator Mark 3 កាត់បន្ថយកម្រិតក្លិនផ្សែងបារី 1.7 កម្រិតក្នុងរយៈពេល 30 នាទី។

ស្ថាប័នធ្វើតេស្ត៖ SGS Inc / វត្ថុនៃការធ្វើតេស្ត៖ ក្លិនផ្សែងបារីដែលនៅជាប់ / កម្រិតនៃការធ្វើតេស្ត៖ ប្រហែល 139m ទំហំធំ (6.6×8.9x2.48m)
លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយកម្រិតក្លិនមិនល្អ 1.7 កម្រិតក្នុងរយៈពេល 30 នាទី។
លេខរបាយការណ៍នៃការធ្វើតេស្ត៖ SHES210901902478

មជ្ឈដ្ឋានជុំវិញនៃការធ្វើតេស្ត

ប្រហែល 139m3 (1)៖ 6.6m (2)៖ 8.9m (3)៖ 2.48m

លទ្ធផលនៃការធ្វើតេស្ត

ក្លិនផ្សែងបារី

លទ្ធផលកម្ចាត់ក្លិនមិនល្អបានប្រសើរជាងការប្រើប្រាស់
Generator Mark 2

ក្លិនញើស *3

ល្បឿននៃការកម្ចាត់ក្លិនមិនល្អលឿនជាងមុនខ្លាំង
 

ក្លិនទឹកនោម *4

ក្លិនលាមក *5

កម្រិតក្លិនមិនល្អ៖ 5-ក្លិនមិនល្អខ្លាំងបំផុត 4-ក្លិនមិនល្អខ្លាំង 3-ដឹងក្លិនមិនល្អបានយ៉ាងងាយ
2-ខ្សោយ ពិបាកដឹងថាមានក្លិនមិនល្អ (ចំណុចដែលអាចញាណដឹងក្លិន) 1-ស្ទើរតែមិនដឹងថាមានក្លិនមិនល្អ (ចំណុចដែលអាចដឹងក្លិន) 0-គ្មានក្លិនមិនល្អ

ទប់ស្កាត់លម្អ

លទ្ធផលរបស់ nanoe X Generator Mark 3
ទប់ស្កាត់លម្អងក្នុងរយៈពេល 1/4 នៃ nanoe X Generator Mark 2*7

ការប្រៀបធៀប៖ mark 1, mark 2, mark3 ដោយ panasonic

ទប់ស្កាត់ផ្សិត

ទប់ស្កាត់ការកកើតផ្សិតនៅក្នុងកង្ហារ និងឧបករណ៍បញ្ជូនកម្ដៅ*6
មុខងារសម្អាតផ្នែកខាងក្នុង
បន្ទាប់ពីបើកមុខងារត្រជាក់/ស្ងួត ផ្នែកខាងក្នុងនៃឧបករណ៍នៅក្នុងអគារត្រូវបានសម្ងួតដោយស្វ័យប្រវត្តិ។

រយៈពេលដំណើរការ nanoe™ X

ការដំណើរការ

បើក

ការបន្សុទ្ធខ្យល់ដោយប្រើ nanoe™ X

បិទ

មុខងារសម្អាតផ្នែកខាងក្នុង

រយៈពេលដំណើរការ

បើក

ត្រជាក់ / ក្ដៅ / ស្ងួត / កង្ហារ

បិទ

ដំណើរការមុខងារត្រជាក់ / ស្ងួត

បានសម្ងួតដោយប្រើកង្ហារ ដើម្បីកម្ចាត់កម្ដៅនៅផ្នែកខាងក្នុង

ការបង្កើតចរន្តខ្យល់របស់ nanoe™ X​ដោយប្រើកង្ហារ

លទ្ធផលនៃការធ្វើតេស្តក្នុងការទប់ស្កាត់ផ្សិត

ការប្រៀបធៀបរវាងការប្រើ និងមិនប្រើមុខងារសម្អាតផ្នែកខាងក្នុង។

វិធីសាស្ត្រធ្វើតេស្ត៖ សេនស័រចាប់ដឹងថាមានផ្សិតដែលបានមកពីមន្ទីរពិសោធន៍សម្រាប់ការប៉ាន់ស្មានផ្សិតត្រូវបានដំឡើងនៅក្នុងម៉ាស៊ីនផ្នែកខាងក្នុង (CS-P80U7H) ហើយការកកើតផ្សិតត្រូវបានប្រៀបធៀបក្រោយពេល 9 ថ្ងៃនៃដំណើរការធ្វើឱ្យត្រជាក់ (3 ម៉ោងនៃដំណើរការធ្វើឱ្យត្រជាក់ និង 21 ម៉ោងនៃការបិទ) ដោយប្រើ និងមិនប្រើមុខងារសម្អាតផ្នែកខាងក្នុង។
ស្ថានភាពមជ្ឈដ្ឋាន៖ សីតុណ្ហភាព 25°C, សំណើម 70%
ស្ថាប័នធ្វើតេស្ត៖ មន្ទីរពិសោធន៍សម្រាប់ការប៉ាន់ស្មានផ្សិត
ឈ្មោះរបាយការណ៍នៃការធ្វើតេស្ត៖ 210804, 210810, 210805, 210811

លក្ខណៈពិសេសនៃបច្ចេកវិទ្យា nanoe™ X

ជាមួយលក្ខណៈពិសេសរបស់វា nanoe™ X ដំណើរការយ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់សារធាតុបំពុលដែលនៅជាប់លើវត្ថុនានា និងក្នុងខ្យល់ កាត់បន្ថយក្លិនមិនល្អ និងផ្ដល់សំណើមដល់ស្បែកនិងសក់។ 

លក្ខណៈពិសេស 6 យ៉ាងនៃបច្ចេកវិទ្យា nanoe™ X របស់ Panasonic៖ បរិមាណច្រើនខ្លាំង

បរិមាណច្រើនខ្លាំង

nanoe™ X បង្កើតរ៉ាឌីកាល់អ៊ីដ្រុកស៊ីត 48 ទី្រលានក្នុងមួយវីនាទី*។ បរិមាណដ៏ច្រើនរបស់រ៉ាឌីកាល់អ៊ីដ្រុកស៊ីតដែលមាននៅក្នុង nanoe™ X ជំរុញឱ្យការទប់ស្កាត់សារធាតុបំពុលមានប្រសិទ្ធភាពបំផុត។

*nanoe X Generator Mark 3

លក្ខណៈពិសេស 6 យ៉ាងនៃបច្ចេកវិទ្យា nanoe™ X របស់ Panasonic៖ អាយុកាលយូរជាងមុន

អាយុកាលយូរជាងមុន

បច្ចេកវិទ្យា nanoe™ X បង្កើតរ៉ាឌីកាល់អ៊ីដ្រុកស៊ីតដែលមាននៅក្នុងទឹក ដើម្បីបង្កើនអាយុកាលរបស់វាពីមួយវិនាទីរហូតដល់ 600 វិនាទី (10 នាទី) ដើម្បីសាយភាយនៅក្នុងចម្ងាយឆ្ងាយ។

លក្ខណៈពិសេស 6 យ៉ាងនៃបច្ចេកវិទ្យា nanoe™ X របស់ Panasonic៖ បំពេញក្នុងបរិយាកាសយ៉ាងសកម្ម

បំពេញក្នុងបរិយាកាសយ៉ាងសកម្ម

nanoe™ X បំពេញក្នុងបរិយាកាសបន្ទប់យ៉ាងសកម្ម និងមានមុខងារលើសពីតម្រង ដើម្បីទប់ស្កាត់សារធាតុបំពុលដែលនៅលើជាប់លើវត្ថុនានា និងក្នុងខ្យល់។

លក្ខណៈពិសេស 6 យ៉ាងនៃបច្ចេកវិទ្យា nanoe™ X របស់ Panasonic៖ មិនចាំបាច់ថែទាំ

មិនចាំបាច់ថែទាំ

មិនចាំបាច់ថែទាំ មិនចាំបាច់ផ្លាស់ប្ដូរ។ nanoe™ X គឺជាដំណោះស្រាយដែលមិនប្រើតម្រង ដោយប្រើអេឡិចត្រូដែលធ្វើអាតូមកម្មធ្វើពីតាទីញ៉ូម ដែលមិនតម្រូវឱ្យមានការថែទាំទេ។

លក្ខណៈពិសេស 6 យ៉ាងនៃបច្ចេកវិទ្យា nanoe™ X របស់ Panasonic៖ ប្រសិទ្ធភាពលើសាច់ក្រណាត់ និងផ្ទៃនានា

ប្រសិទ្ធភាពលើសាច់ក្រណាត់ និងផ្ទៃនានា

nanoe™ X មានទំហំតូចជាងតំណក់ចំហាយទឹក ដោយជ្រាបចូលយ៉ាងជ្រៅទៅក្នុងសាច់ក្រណាត់ ដើម្បីទប់ស្កាត់ និងកម្ចាត់ក្លិនយ៉ាងមានប្រសិទ្ធភាព។

លក្ខណៈពិសេស 6 យ៉ាងនៃបច្ចេកវិទ្យា nanoe™ X របស់ Panasonic៖ មានសុវត្ថិភាពក្នុងការប្រើប្រាស់

មានសុវត្ថិភាពក្នុងការប្រើប្រាស់

សុវត្ថិភាពរបស់ nanoe™ X ត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ និងវិទ្យាស្ថាននានា។

ផលិតផលដែលបំពាក់បច្ចេកវិទ្យា nanoe™ X

*1 នេះមិនមែនជាឥទ្ធិពលដែលមានការទទួលស្គាល់សម្រាប់កន្លែងដំណើរការជាក់ស្ដែងទេ។ ឥទ្ធិពលនៃការកម្ចាត់ក្លិនមិនល្អគឺអាស្រ័យលើទំហំនៃកន្លែងធ្វើតេស្ត មជ្ឈដ្ឋានជុំវិញ (សីតុណ្ហភាព និងសំណើម) រយៈពេលប្រតិបត្តិការ និងប្រភេទក្លិនដែលស្រូបចូលក្នុងសាច់ក្រណាត់។
*2 ប្រសិទ្ធភាពនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 230 m3។ តម្លៃនេះមិនមែនជាលទ្ធផលនៃការធ្វើតេស្តនៅក្នុងកន្លែងដំណើរការជាក់ស្ដែងទេ។
*3 [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រនៃការធ្វើតេស្ត] ការផ្ទៀងផ្ទាត់នៅក្នុងបន្ទប់ធ្វើតេស្ត (ប្រហែល 230 m3) ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិន 6 ជំហាន [វិធីសាស្ត្រនៃការកម្ចាត់ក្លិនមិនល្អ] ដំណើរការម៉ាស៊ីនធ្វើតេស្តដូចគ្នានឹង CS-P160U6 ដែលបំពាក់ nanoe X Generator Mark 3 និងបញ្ចេញ nanoe™ [គោលដៅ] ក្លិនញើសដែលនៅជាប់ (អាស៊ីតហ៊ិចស៊ីណូអ៊ិច) [លទ្ធផលនៃការធ្វើតេស្ត] កម្រិតក្លិនត្រូវបានកាត់បន្ថយមកត្រឹមកម្រិត 1.0 ក្នុងរយៈពេល 2 ម៉ោង (R21HM004-0) [វិធីសាស្ត្រនៃការកម្ចាត់ក្លិនមិនល្អ] ដំណើរការម៉ាស៊ីនត្រជាក់បំពាក់លើពិតានមានមុខ 4 ទិស CS-P80U6 ដែលបំពាក់ nanoe X Generator Mark 2 និងបញ្ចេញ nanoe™ [គោលដៅ] ក្លិនញើសដែលនៅជាប់ (អាស៊ីតហ៊ិចស៊ីណូអ៊ិច) [លទ្ធផលនៃការធ្វើតេស្ត] កម្រិតក្លិនត្រូវបានកាត់បន្ថយមកត្រឹមកម្រិត 3.1 ក្នុងរយៈពេល 2 ម៉ោង (L19YK032-11)
*4 [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រនៃការធ្វើតេស្ត] ការផ្ទៀងផ្ទាត់នៅក្នុងបន្ទប់ធ្វើតេស្ត (ប្រហែល 230 m3) ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិន 6 ជំហាន [វិធីសាស្ត្រនៃការកម្ចាត់ក្លិនមិនល្អ] ដំណើរការម៉ាស៊ីនធ្វើតេស្តដូចគ្នានឹង CS-P160U6 ដែលបំពាក់ nanoe X Generator Mark 3 និងបញ្ចេញ nanoe™ [គោលដៅ] ក្លិនទឹកនោមដែលនៅជាប់ (ទ្រីមេទីលីមីន) [លទ្ធផលនៃការធ្វើតេស្ត] កម្រិតក្លិនត្រូវបានកាត់បន្ថយមកត្រឹមកម្រិត 1.0 ក្នុងរយៈពេល 2 ម៉ោង (R21HM005-0)
*5 [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រនៃការធ្វើតេស្ត] ការផ្ទៀងផ្ទាត់នៅក្នុងបន្ទប់ធ្វើតេស្ត (ប្រហែល 230 m3) ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិន 6 ជំហាន [វិធីសាស្ត្រនៃការកម្ចាត់ក្លិនមិនល្អ] ដំណើរការម៉ាស៊ីនធ្វើតេស្តដូចគ្នានឹង CS-P160U6 ដែលបំពាក់ nanoe X Generator Mark 3 និងបញ្ចេញ nanoe™ [គោលដៅ] ក្លិនលាមកដែលនៅជាប់ (មេទីលម៊ែកាប់តាន) [លទ្ធផលនៃការធ្វើតេស្ត] កម្រិតក្លិនត្រូវបានកាត់បន្ថយមកត្រឹមកម្រិត 1.0 ក្នុងរយៈពេល 2 ម៉ោង (R21HM006-0)
*6 ទោះបីជាមុខងារនេះមានប្រសិទ្ធភាពការទប់ស្កាត់ការកកើតផ្សិតក៏ដោយ វាមិនបង្ការមិនឱ្យផ្សិតកើតឡើងឡើយ។ ឥទ្ធិពលនៃការទប់ស្កាត់ការកកើតផ្សិតអាចមានភាពខុសគ្នាអាស្រ័យលើមជ្ឈដ្ឋាននៃការដំឡើង និងរយៈពេលដំណើរការ។ *តម្រូវឱ្យប្រើតេឡេបញ្ជាមានខ្សែពហុមុខងារ (CZ-10RT4C) នៅពេលប្រើមខុងារ nanoe X Generator Mark 3។ (អាចប្រើប្រភេទម៉ាស៊ីនបញ្ឈរលើឥដ្ឋដែលមានបំពាក់តេឡេបញ្ជាខាងក្នុងនៅក្នុងម៉ាស៊ីនចម្បង។) *អាចដំណើរការមុខងារបើក/បិទតែប៉ុណ្ណោះនៅក្នុងតេឡេបញ្ជាមានខ្សែពហុភាសា (CZ-10RTF4)។ ក៏តម្រូវឱ្យមានការរៀបចំបណ្ដាញកុំព្យូទ័រមូលដ្ឋាន ដើម្បីប្រើប្រាស់ nanoe X Generator Mark 3 ផងដែរ។
*7 ឥទ្ធិពលក្រោយពេល 3 នៅក្នុងបន្ទប់ធ្វើតេស្តទំហំ 24 m3។ តម្លៃនេះមិនមែនជាលទ្ធផលនៅក្នុងកន្លែងដំណើរការជាក់ស្ដែងទេ។
*8 <nanoe X Generator Mark 1> [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រនៃការធ្វើតេស្ត] វិធីសាស្ត្រ ELISA នៃការវាស់ស្ទង់សារធាតុបង្កអាលែកហ្ស៊ី ដែលនៅជាប់លើសាច់ក្រណាត់នៅក្នុងបន្ទប់ធ្វើតេស្ត (ប្រហែល 24 m3) [វិធីសាស្ត្រនៃការទប់ស្កាត់] បញ្ចេញ nanoe™ [គោលដៅ] សារធាតុបង្កអាលែកហ្ស៊ីដែលនៅជាប់លើវត្ថុនានា (លំអងផ្កាតាត្រៅ) [លទ្ធផលនៃការធ្វើតេស្ត] ទប់ស្កាត់បានលើសពី 99% ក្នុងរយៈពេល 24 ម៉ោង (4AA33-151001-F01) <nanoe X Generator Mark 2>
[ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រនៃការធ្វើតេស្ត] វិធីសាស្ត្រ ELISA នៃការវាស់ស្ទង់សារធាតុបង្កអាលែកហ្ស៊ី ដែលនៅជាប់លើសាច់ក្រណាត់នៅក្នុងបន្ទប់ធ្វើតេស្ត (ប្រហែល 24 m3) [វិធីសាស្ត្រនៃការទប់ស្កាត់] បញ្ចេញ nanoe™ [គោលដៅ] សារធាតុបង្កអាលែកហ្ស៊ីដែលនៅជាប់លើវត្ថុនានា (លំអងផ្កាតាត្រៅ) [លទ្ធផលនៃការធ្វើតេស្ត] ត្រូវបានបញ្ជាក់ថាអាចទប់ស្កាត់បានលើសពី 99% ក្នុងរយៈពេល 12 ម៉ោង (L19YA009) <nanoe X Generator Mark 3> [ស្ថាប័នធ្វើតេស្ត] មជ្ឈមណ្ឌលវិភាគផលិតផល Panasonic [វិធីសាស្ត្រនៃការធ្វើតេស្ត] វិធីសាស្ត្រ ELISA នៃការវាស់ស្ទង់សារធាតុបង្កអាលែកហ្ស៊ី ដែលនៅជាប់លើសាច់ក្រណាត់នៅក្នុងបន្ទប់ធ្វើតេស្ត (ប្រហែល 24 m3) [វិធីសាស្ត្រនៃការទប់ស្កាត់] បញ្ចេញ nanoe™ [គោលដៅ] សារធាតុបង្កអាលែកហ្ស៊ីដែលនៅជាប់លើវត្ថុនានា (លំអងផ្កាតាត្រៅ) [លទ្ធផលនៃការធ្វើតេស្ត] ទប់ស្កាត់បានលើសពី 99% ក្នុងរយៈពេល 3 ម៉ោង (H21YA017-1)