ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។ សូមទាក់ទងមកយើងខ្ញុំ
ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។
បរិស្ថានកាន់តែប្រសើរ គ្រួសារកាន់តែរីករាយ
គុណភាពខ្យល់កាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ បច្ចេកវិទ្យា nanoe™ X technology កម្ចាត់វីរុស បាក់តេរី សារធាតុពុល និងសារធាតុបង្កអាលែកហ្ស៊ី ដើម្បីបង្កើតបរិយាកាសដែលកាន់តែមានអនាម័យ និងផាសុកភាព។
ការការពារ 24 ម៉ោងកាន់តែប្រសើរដោយបច្ចេកវិទ្យា nanoe™ X
ជួយឱ្យអ្នកនៅក្នុងអគារប្រកបដោយផាសុកភាព
nanoe™ X ការពារអ្នកពីបញ្ហាទូទៅបំផុតមួយចំនួននៅផ្ទះ។
បញ្ហា៖ ហានិភ័យផ្អែកលើកម្ពស់
កាន់តែនៅជិតបញ្ហា
ទំនាញធ្វើឱ្យផ្សិត បាក់តេរី លម្អង និងរោមសត្វមានការប្រមូលផ្ដុំខ្ពស់ នៅជិតកន្លែងដែលកុមារតូចៗដកដង្ហើម។

ដំណោះស្រាយ៖ នៅកន្លែងដែល nanoe™ X ដំណើរការ
មានទំនុកចិត្តដោយសារដឹងថា កូនៗរបស់អ្នកអាចលេងបានយ៉ាងមានសុវត្ថិភាព
ផ្នែក 30 សង់ទីម៉ែត្រផុតពីឥដ្ឋគឺជាកន្លែងដែលក្មេងតូចៗសកម្មបំផុត។ វាក៏ជាកន្លែងដែលមាន PM10 និងធូលីផងដែរ។ ម៉ាស៊ីនបន្សុទ្ធខ្យល់គឺជាវីធីល្អក្នុងការស្រូបយកសារធាតុគ្រោះថ្នាក់ទាំងនេះដែលស្ថិតនៅក្នុងកម្ពស់ទាបជិតផ្ទៃឥដ្ឋ។ nanoe™ X បន្សុទ្ធខ្យល់ និងកម្ចាត់ PM2.5។

របៀបដែល nanoe™ X ដំណើរការ

nanoe™ X ហោះទៅប៉ះនឹងសារធាតុបង្កអាលែកហ្ស៊ី។

រ៉ាឌីកាល់អ៊ីដ្រុកស៊ីតបំបែកប្រូតេអ៊ីនរបស់សារធាតុបង្កអាលែកហ្ស៊ី។

សារធាតុបង្កអាលែកហ្ស៊ីត្រូវបានទប់ស្កាត់។*
ទទួលបានបរិយាកាសកាន់តែប្រសើរនៅគ្រប់ទីកន្លែងដោយប្រើ nanoe™ X

nanoe™ X ជួយឱ្យកន្លែងរស់នៅរបស់អ្នកមានភាពស្រស់ថ្លា។
ខ្យល់មានសំណើមខ្ពស់ សីតុណ្ហភាពខ្ពស់ចេញពីផ្ទះបាយបន្ទាប់ពី ចម្អិនអាហារ ឬចេញពីបន្ទប់ទឹក បន្ទាប់ងូតទឹកហើយទំនោរជាជ្រាបចេញ ទៅបន្ទប់ទទួលភ្ញៀវ ឬបន្ទប់គេង ដែលអាចបង្កឱ្យ មានការកកើតផ្សិតជាបន្តបន្ទាប់។ ការបង្កើតចរន្តខ្យល់នៅក្នុងបន្ទប់ទាំងនេះ អាចឱ្យ nanoe™ X ទប់ស្កាត់ការកកើតផ្សិត។

nanoe™ X កាត់បន្ថយក្លិនសំរាម និងក្លិនអាហារ
បច្ចេកវិទ្យា nanoe™ X បំបែកសារធាតុដែលបង្កក្លិនមិនល្អ ដោយកម្ចាត់ក្លិនសំរាម និងក្លិនអាហារមិនល្អ ដែលចេញពីផ្ទះបាយ។ ដោយសារភាគល្អិត nanoe™ X ត្រូវបានស្រោបក្នុងទឹក វាងាយស្រួលហោះទៅឆ្ងាយ និងក្នុងបរិវេណធំទូលាយ ដោយកម្ចាត់ក្លិនមិនល្អឱ្យនៅកម្រិតទាបបំផុត នៅគ្រប់ទៅកន្លែងដែលអ្នកទៅ។ ជាលទ្ធផល អ្នកអាចទទួលបានបរិយាកាសបរិសុទ្ធជាងមុន ដើម្បីទទួលបានពេលវេលាសម្រាកជាមួយគ្រួសារកាន់តែប្រសើរ។
ស្វែងយល់ពីផលិតផល nanoe™ X របស់ Panasonic
បច្ចេកវិទ្យា nanoe™ X ត្រូវបានរួមបញ្ចូលក្នុងផលិតផល Panasonic ជាច្រើន ដើម្បីជួយឱ្យបរិយាកាសក្នុងអគារមានសុវត្ថិភាព និងផាសុកភាពសម្រាប់អ្នក។
មិនថាតម្រូវការ ឬរបៀបរស់នៅរបស់អ្នកមានលក្ខណៈដូចម្ដេចទេ យើងមានដំណោះស្រាយក្នុងការផ្ដល់បរិយាកាសដែលសមស្របបំផុតសម្រាប់អ្នក។
ឧបករណ៍បង្ហាញគំរូនៃការប្រមូលផ្ដុំ nanoe™ X
ទទួលបានការបន្សុទ្ធខ្យល់ដោយ nanoe™ X ក្នុងកន្លែងរបស់អ្នក

*ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រអេឡិចត្រូផូរ៉ូស៊ីសនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23 m³។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ សារធាតុបង្កអាលែកហ្ស៊ី (ដឺម៉ាតូប៉ាហ្គោយភីរ៉ូនីស៊ីនុស ដឺម៉ាតូប៉ាហ្គោយហ៉្វារីណា តាត្រៅ សាយព្រីស ស្មៅផលព្រឹក្ស រេជវីដ អាលនូសជប៉ុនីកា បឺជជប៉ុនពណ៌ស អាធីមីស៊ា អូលីវ ជូនីភើ កាសារីណា មីស្កេនសឺស ស្មៅធីម៉ូធី ហ្យូម៉លលឺសជាផលនីហ្គាស អាល់ធើនេរា អាស្ពឺហ្គីលូស កានឌីដា ម៉ាឡាស៊ីស៊ា កន្លាត មេអំបៅខ្មោច ឆ្កែ (អង្គែរ) ឆ្មា (អង្គែរ))។ លទ្ធផលនៃការធ្វើតេស្ត៖ ឥទ្ធិពលនៃការទប់ស្កាត់ត្រូវបានបញ្ជាក់ក្នុងរយៈពេល 24 ម៉ោង។ (4AA33-160615-F01, 4AA33-170301-F15, 4AA33-151001-F01, 4AA33-151028-F01, 4AA-33-160601-F01, 4AA33-160601-F02, 4AA33-160701-F01, 1V332-180301-F01, 4AA33-160615-F02, 4AA33-160615-F03, 4AA33-160620-F01)
លទ្ធផលអាចខុសគ្នាផ្អែកតាមការប្រើប្រាស់ ព្រមទាំងការប្រែប្រួលនៃមជ្ឈដ្ឋាន និងរដូវកាល (សីតុណ្ហភាព និងសំណើម)។ nanoe™ X និង nanoe™ ទប់ស្កាត់សកម្មភាព ឬការកកើតសារធាតុបង្កអាលែកហ្ស៊ី ប៉ុន្តែមិនការពារការចម្លងទេ។