រូបភាពស្ត្រីម្នាក់កំពុងរត់លើម៉ាស៊ីនរត់នៅកន្លែងហាត់ប្រាណ។

ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។ សូមទាក់ទងមកយើងខ្ញុំ

ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។

ផ្ដល់កន្លែងហាត់ប្រាណដែលមានអនាម័យ និងសុវត្ថិភាពសម្រាប់អតិថិជន

នៅកន្លែងដែលមានមនុស្សច្រើនហាត់ប្រាណ បច្ចេកវិទ្យា nanoe™ X ទប់ស្កាត់បាក់តេរី វីរុស និងក្លិនមិនល្អ ដើម្បីជួយឱ្យអតិថិជនរបស់អ្នកផ្ដោតអារម្មណ៍លើការហាត់ប្រាណប្រកបដោយផាសុកភាព។

ហេតុអ្វីបានជាម្ចាស់កន្លែងហាត់ប្រាណប្រើប្រាស់ nanoe™ X?

ករណីសិក្សា

ផ្ដល់កន្លែងដែលមានអនាម័យ និងផាសុកភាព ដើម្បីជួយឱ្យអតិថិជនផ្ដោតលើការហាត់ប្រាណរបស់ពួកគេ។

nanoe™ X ទប់ស្កាត់បាក់តេរី វីរុស លម្អង សារធាតុបង្កអាលែកហ្ស៊ី និងផ្សិតជាក់លាក់ ព្រមទាំងកម្ចាត់សារធាតុគ្រោះថ្នាក់ដែលមាននៅក្នុង PM2.5។ nanoe™ X ក៏ចូលរួមចំណែកជួយដល់អាជីវកម្មរបស់អ្នកក្នុងការដោះស្រាយបញ្ហាក្លិនមិនល្អក្នុងកន្លែងហាត់ប្រាណតាមរយៈមុខងារកម្ចាត់ក្លិនផងដែរ។

រូបភាពស្ត្រីម្នាក់កំពុងហាត់ប្រាណដោយប្រើម៉ាស៊ីនហាត់ប្រាណ។

ការការពារ 24 ម៉ោងកាន់តែប្រសើរដោយបច្ចេកវិទ្យា nanoe™ X ជួយឱ្យអតិថិជនរបស់អ្នកនៅកន្លែងហាត់ប្រាណប្រកបដោយផាសុកភាព

nanoe™ X ការពារអ្នកពីបញ្ហាទូទៅបំផុតមួយចំនួននៅកន្លែងហាត់ប្រាណ។

បញ្ហា៖ បញ្ហាក្លិនមិនល្អទូទៅ

ញើស និងក្លិននៅក្នុងកន្លែងហាត់ប្រាណ

ក្លិនមិនល្អគឺជាក្ដីបារម្ភចម្បងសម្រាប់អ្នកហាត់ប្រាណ ហើយការលាងសម្អាតតែមួយមុខពិបាកក្នុងការកម្ចាត់ក្លិននៅកន្លែងហាត់ប្រាណ បន្ទប់ប្ដូរសម្លៀកបំពាក់ និងបន្ទប់ទឹក។

រូបភាពស្ត្រីម្នាក់កំពុងបែកញើសពេលកំពុងហាត់ប្រាណ។

ដំណោះស្រាយ៖ ការកម្ចាត់ក្លិនមិនល្អដោយ nanoe™ X

កម្ចាត់ក្លិនមិនល្អដែលជួបប្រទះញឹកញាប់

ភាគល្អិត nanoe™ X ដែលតូចជាងចំហាយទឹកជ្រាបចូលជ្រៅទៅក្នុងសាច់ក្រណាត់ ដែលអាចកម្ចាត់ក្លិនមិនល្អយ៉ាងមានប្រសិទ្ធភាព។

រូបភាព nanoe™ X ដែលជ្រាបចូលក្នុងសរសៃអំបោះ និងបញ្ចេញឥទ្ធិពលកម្ចាត់ក្លិន។

របៀបដែល nanoe™ X ដំណើរការ

រូបភាពទីមួយបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

nanoe™ X ហោះទៅប៉ះនឹងក្លិនដែលបង្កប់នៅក្នុងសាច់ក្រណាត់។

រូបភាពទីពីរបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

រ៉ាឌីកាល់អ៊ីដ្រុកស៊ីតទប់ស្កាត់សារធាតុដែលបង្កឱ្យមានក្លិនមិនល្អ។

រូបភាពទីបីបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

សាច់ក្រណាត់ត្រូវបានកម្ចាត់ក្លិនមិនល្អចេញ។ 1-5

ទទួលបានបរិយាកាសកាន់តែប្រសើរនៅគ្រប់ទីកន្លែងដោយប្រើ nanoe™ X

រូបភាព nanoe™ X កំពុងដំណើរការកម្ចាត់វីរុសនៅលើបង្កាន់ដៃអាងហែលទឹក និងបន្ទប់យូហ្គា។

nanoe™ X មានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវីរុសដែលនៅជាប់លើវត្ថុនានា និងដែលចម្លងតាមខ្យល់

nanoe™ X មិនត្រឹមតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសដែលចម្លងតាមខ្យល់ប៉ុណ្ណោះទេ វាក៏មានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវីរុសដែលនៅជាប់លើឧបករណ៍ដែលត្រូវប៉ះសំខាន់ៗដូចជា ឧបករណ៍ហាត់ប្រាណ និងដៃទ្វារផងដែរ។

រូបភាពបន្ទប់ដាក់សម្ភារនៅកន្លែងហាត់កីឡា។

nanoe™ X ទប់ស្កាត់ផ្សិត ដើម្បីធ្វើឱ្យបន្ទប់ទឹកកាន់តែងាយស្រួលសម្អាត

បន្ទប់ទឹកជាកន្លែងដែលមានសំណើម​ខ្ពស់ ដែលអាចជំរុញដល់ការកកើតផ្សិត។ nanoe™ X ជួយទប់ស្កាត់ការកកើតផ្សិតតាមរយៈការរក្សាលំហូរខ្យល់។

ស្វែងយល់ពីផលិតផល nanoe™ X របស់ Panasonic

បច្ចេកវិទ្យា nanoe™ X ត្រូវបានរួមបញ្ចូលក្នុងផលិតផល Panasonic ជាច្រើន ដើម្បីជួយឱ្យបរិយាកាសក្នុងអគារមានសុវត្ថិភាព និងផាសុកភាពសម្រាប់អ្នក។
មិនថាកន្លែងហាត់ប្រាណរបស់អ្នកត្រូវការអ្វីនោះទេ យើងមានដំណោះស្រាយក្នុងការផ្ដល់បរិយាកាសដែលសមស្របបំផុតសម្រាប់អ្នក។

ម៉ាស៊ីនត្រជាក់បង្កប់ក្នុងពិដាន

រូបភាពប្រព័ន្ធម៉ាស៊ីនត្រជាក់រួមដែលមានភាពបត់បែន។

ម៉ាស៊ីនត្រជាក់កាសែតខ្នាតតូច

រូបភាពម៉ាស៊ីនត្រជាក់បំពាក់លើពិតានមានមុខ 4 ទិសខ្នាតតូច។

ម៉ាស៊ីនត្រជាក់កាសែត


រូបភាពម៉ាស៊ីនត្រជាក់បំពាក់លើពិតានមានមុខ 4 ទិស។

ម៉ាស៊ីនត្រជាក់ប្រភេទបញ្ឍរ

រូបភាពផលិតផលបញ្ឈរលើឥដ្ឋ។

ម៉ាស៊ីនត្រជាក់តម្លើងក្រោមពិដាន

រូបភាពពិដាន។

អត្ថបទស្ដីពីបច្ចេកវិទ្យា nanoe™ X

វិធីធ្វើឱ្យកន្លែងហាត់ប្រាណរបស់អ្នកក្លាយជាកន្លែងសំណព្វរបស់អតិថិជនអ្នក

ប្រតិបត្តិករកន្លែងហាត់ប្រាណកំពុងរស់នៅក្នុងគ្រាលំបាកណាស់។ ក្នុងអំឡុងពេលប្រាំខែដំបូងនៃការរីករាយដាល Covid-19 ជាសាកលតែមួយប៉ុណ្ណោះ វិស័យក្លឹបសុខភាព និងកន្លែងហាត់ប្រាណនៅសហរដ្ឋអាមេរិកបានខាតបង់ $13.9 ពាន់លាន*1

ជំងឺឆ្លងជាសាកលនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កន្លែងហាត់ប្រាណប៉ុណ្ណោះទេ’ …

រូបភាពស្ត្រីម្នាក់កំពុងបែកញើសពេលកំពុងប្រើម៉ាស៊ីនរត់។

ឧបករណ៍បង្ហាញគំរូនៃការប្រមូលផ្ដុំ nanoe™ X

ទទួលបានការបន្សុទ្ធខ្យល់ដោយ nanoe™ X ក្នុងកន្លែងរបស់អ្នក

រូបភាពនៃការបង្ហាញពីការបញ្ចេញ nanoe™ X។

ឥទ្ធិពលរបស់ផលិតផល nanoe™ X អាចត្រូវបានរំពឹងថាមានប្រសិទ្ធភាព នៅក្នុងបន្ទប់ដែលបំពាក់ផលិតផលនេះតែប៉ុណ្ណោះ និងអាចមានភាពខុសគ្នាអាស្រ័យលើទំហំបន្ទប់ បរិស្ថាន និងការប្រើប្រាស់។ អាចចំណាយពេលច្រើនម៉ោង ដើម្បីអាចឱ្យ nanoe ™ X មានប្រសិទ្ធភាពពេញលេញ។ ផលិតផល nanoe ™ X មិនមានជាឧបករណ៍វេជ្ជសាស្ត្រទេ។ ត្រូវគោរពតាមបទបទប្បញ្ញត្តិនៃការរចនា និងអនាម័យនៃអគារក្នុងតំបន់។
1 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ ក្លិនមិនល្អគោលដៅ៖ ក្លិនផ្សែងបារីដែលនៅជាប់លើផ្ទៃនានា។ លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយកម្រិតក្លិនមិនល្អ 2.4 កម្រិតក្នុងរយៈពេល 12 នាទី។ (4AA33-160615-N04)
2 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ ក្លិនមិនល្អគោលដៅ៖ ក្លិនធុរេនដែលជាប់នឹងផ្ទៃ។ លទ្ធផលនៃការធ្វើតេស្ត៖ កម្រិតក្លិនមិនល្អដែលបានកាត់បន្ថយត្រឹមកម្រិត 1 ក្នុងរយៈពេល 0.5 ម៉ោង។ (1V332-180402-K01)
3 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ ក្លិនមិនល្អគោលដៅ៖ ក្លិនសាច់អាំងដែលជាប់នឹងផ្ទៃ។ លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយកម្រិតក្លិនមិនល្អ 1.2 កម្រិតក្នុងរយៈពេល 2 ម៉ោង។ (4AA33-151221-N01)
4 ស្ថាប័នធ្វើតេស្ត៖ វគ្គឌីហ្សាញផ្នែកក្លិនមិនល្អ និងក្លិនក្រអូប ដេប៉ាតឺម៉ង់សមាហរណកម្មព័ត៌មានវិទ្យា មហាវិទ្យាល័យព័ត៌មានវិទ្យា សាកលវិទ្យាល័យដៃដូ។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ សារធាតុធ្វើតេស្ត៖ បានចម្លងក្លិនមិនល្អលើរាងកាយរបស់មនុស្សវ័យកណ្ដាល និងមនុស្សចាស់ដែលនៅជាប់នឹងស្រោមខ្នើយ។ លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយអាំងតង់ស៊ីតេក្លិនមិនល្អកម្រិត 0.65 ក្នុងរយៈពេល 6 ម៉ោង។
5 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ ក្លិនមិនល្អគោលដៅ៖ ក្លិនញើសដែលនៅជាប់ផ្ទៃនានា។ លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយកម្រិតក្លិនមិនល្អ 1.1 កម្រិតក្នុងរយៈពេល 1 ម៉ោង។ (Y16HM016)