រូបភាពបន្ទប់សម្រាប់ភ្ញៀវនៅសណ្ឋាគារ។

ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។ សូមទាក់ទងមកយើងខ្ញុំ

ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។

ផ្ដល់ការស្នាក់នៅដែលកាន់តែមានផាសុកភាពសម្រាប់អ្នកមកសួរសុខទុក្ខ និងភ្ញៀវរបស់អ្នក

ការរំពឹងទុករបស់ភ្ញៀវចំពោះបញ្ហាផាសុកភាពបានវិវត្តក្នុងរយៈកាលច្រើនឆ្នាំមកនេះ។ បង្កើតបរិយាកាសដែលកាន់តែមានសុវត្ថិភាព និងអនាម័យនៅក្នុងបន្ទប់សណ្ឋាគាររបស់អ្នកជាមួយការពារ និងការបន្សុទ្ធខ្យល់ 24 ម៉ោងរបស់ nanoe™ X ដើម្បីធានាបាននូវបទពិសោធន៍ស្នាក់នៅសណ្ឋាគារប្រកបដោយផាសុកភាពសម្រាប់ភ្ញៀវគ្រប់រូប។

ហេតុអ្វីបានជាម្ចាស់កន្លែងហាត់ប្រាណប្រើប្រាស់ nanoe™ X?

ករណីសិក្សា

ផ្ដល់បរិយាកាសស្អាត និងមានសុវត្ថិភាព។

nanoe™ X ទប់ស្កាត់បាក់តេរី វីរុស លម្អង សារធាតុបង្កអាលែកហ្ស៊ី និងផ្សិតជាក់លាក់ ព្រមទាំងកម្ចាត់សារធាតុគ្រោះថ្នាក់ដែលមាននៅក្នុង PM2.5។ nanoe™ X ក៏ចូលរួមចំណែកជួយដល់អាជីវកម្មរបស់អ្នកក្នុងការដោះស្រាយបញ្ហាក្លិនមិនល្អក្នុងកន្លែងហាត់ប្រាណតាមរយៈមុខងារកម្ចាត់ក្លិនផងដែរ។

រូបភាពបុរសម្នាក់សម្រាកលើសាឡុងក្នុងបន្ទប់ដោយកាន់កុំព្យូទ័ររបស់គាត់។

ការការពារ 24 ម៉ោងកាន់តែប្រសើរដោយបច្ចេកវិទ្យា nanoe™ X
ជួយឱ្យអតិថិជនរបស់អ្នកនៅក្នុងអគារប្រកបដោយសុវត្ថិភាព

nanoe™ X ការពារអ្នកពីបញ្ហាទូទៅបំផុតមួយចំនួននៅសណ្ឋាគារ។

បញ្ហា៖ ការយល់ដឹងខ្ពស់លើបញ្ហាអនាម័យ

តើអ្នកប្រាកដដូចម្ដេចថា បាក់តេរី និងវីរុសត្រូវបានកម្ចាត់?

បើមើលមួយភ្លែត បន្ទប់សណ្ឋាគារមានអនាម័យ។ ទោះជាយ៉ាងណាក៏ដោយ ភ្ញៀវមានក្ដីបារម្ភខ្ពស់ពាក់ព័ន្ធនឹងថាតើបាក់តេរី និងវីរុសដែលមើលមិនឃើញត្រូវបានកម្ចាត់ចេញឬអត់។

រូបភាពបុគ្គលិកស្រីកំពុងដាក់កន្សែងពោះគោបន្ថែមនៅក្នុងបន្ទប់សម្រាប់ភ្ញៀវ។

ដំណោះស្រាយ៖ ដំណោះស្រាយដែលងាយស្រួល

nanoe™ X មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងវីរុសជាក់លាក់ដែលនៅជាប់លើវត្ថុនានា និងដែលចម្លងតាមខ្យល់

nanoe™ X ក៏ទប់ស្កាត់វីរុសដែលនៅជាប់លើឧបករណ៍ដែលត្រូវប៉ះសំខាន់ៗដូចជា ប្រដាប់លេង និងបង្កាន់ដៃជណ្ដើរផងដែរ។

រូបភាព nanoe™ X កំពុងដំណើរការកម្ចាត់វីរុសដែលជាប់គ្រែ ឬដៃទ្វារនៅក្នុងបន្ទប់សម្រាប់ភ្ញៀវ។

របៀបដែល nanoe™ X ដំណើរការ

រូបភាពទីមួយបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

nanoe™ X ហោះទៅប៉ះនឹងវីរុស។

រូបភាពទីពីរបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

រ៉ាឌីកាល់អ៊ីដ្រុកស៊ីតបំបែកប្រូតេអ៊ីនរបស់វីរុស។

រូបភាពទីបីបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

សកម្មភាពរបស់វីរុសត្រូវបានទប់ស្កាត់។​1–6

ទទួលបានបរិយាកាសកាន់តែប្រសើរនៅគ្រប់ទីកន្លែងដោយប្រើ nanoe™ X

រូបភាពអតិថិជនប្រុសម្នាក់កំពុងទទួលកាហ្វេពីអ្នករត់តុ។

កាត់បន្ថយក្លិនមិនល្អដែលបានបន្សល់ដោយភ្ញៀវមុនបានយ៉ាងមានប្រសិទ្ធភាព

បច្ចេកវិទ្យា nanoe™ X កម្ចាត់សារធាតុដែលបង្កក្លិនមិនល្អ រួមមានក្លិនដែលប៉ះពាល់ដល់ភោជនីយដ្ឋាន និងបានីយដ្ឋាន ដូចជាក្លិនបារីជាដើម។ nanoe™ X ស្រោបដោយម៉ូលេគុលទឹកដោយហោះទៅគ្រប់ផ្នែកទាំងអស់ក្នុងបន្ទប់បានយ៉ាងងាយស្រួល ដោយកម្ចាត់ក្លិនមិនល្អ ដើម្បីបង្កើតបរិយាកាសដ៏ស្រស់ថ្លាបំផុត។

រូបភាពបន្ទប់ទឹកសណ្ឋាគារដែលមានសណ្ដាប់ធ្នាប់។

ទប់ស្កាត់ផ្សិត ដើម្បីធ្វើឱ្យបន្ទប់ទឹកកាន់តែងាយស្រួលសម្អាត។

បន្ទប់ទឹកទំនោរជាមានសំណើមខ្ពស់ ដែលអាចជំរុញដល់ការកកើតផ្សិត។ nanoe™ X ជួយទប់ស្កាត់ការកកើតផ្សិតតាមរយៈការរក្សាលំហូរខ្យល់។

ស្វែងយល់ពីផលិតផល nanoe™ X របស់ Panasonic

បច្ចេកវិទ្យា nanoe™ X ត្រូវបានរួមបញ្ចូលក្នុងផលិតផល Panasonic ជាច្រើន ដើម្បីជួយឱ្យបរិយាកាសក្នុងអគារមានសុវត្ថិភាព និងផាសុកភាពសម្រាប់អ្នក។
មិនថាអាជីវកម្មរបស់អ្នកត្រូវការអ្វីនោះទេ យើងមានដំណោះស្រាយក្នុងការផ្ដល់បរិយាកាសដែលសមស្របបំផុតសម្រាប់អ្នក។

ម៉ាស៊ីនត្រជាក់បង្កប់ក្នុងពិដាន

រូបភាពប្រព័ន្ធម៉ាស៊ីនត្រជាក់រួមដែលមានភាពបត់បែន។

ម៉ាស៊ីនត្រជាក់កាសែតខ្នាតតូច

រូបភាពម៉ាស៊ីនត្រជាក់បំពាក់លើពិតានមានមុខ 4 ទិសខ្នាតតូច។

ម៉ាស៊ីនត្រជាក់កាសែត


រូបភាពម៉ាស៊ីនត្រជាក់បំពាក់លើពិតានមានមុខ 4 ទិស។

ម៉ាស៊ីនត្រជាក់ប្រភេទបញ្ឍរ

រូបភាពផលិតផលបញ្ឈរលើឥដ្ឋ។

ម៉ាស៊ីនត្រជាក់តម្លើងក្រោមពិដាន

រូបភាពពិដាន។

អត្ថបទស្ដីពីបច្ចេកវិទ្យា nanoe™ X

តើគុណភាពខ្យល់ប៉ះពាល់ដល់សុភមង្គលរបស់បុគ្គលិកសណ្ឋាគារអ្នកយ៉ាងដូចម្តេច?

សណ្ឋាគារកំពុងប្រឈមនឹងការលំបាកច្រើនជាងពេលណាៗទាំងអស់។

ចាប់ពីការរំពឹងកាន់តែខ្ពស់របស់ភ្ញៀវពាក់ព័ន្ធនឹងអនាម័យរហូតដល់តម្រូវការកើនឡើងនៃការសម្អាត និងការរក្សាអនាម័យប្រចាំថ្ងៃ ព្រមទាំងការងារអន្តរជាតិដែលតម្រូវឱ្យមានភាពហ្មត់ចត់ …

រូបភាពស្ត្រីម្នាក់កំពុងទទួលឯកសារ។

ឧបករណ៍បង្ហាញគំរូនៃការប្រមូលផ្ដុំ nanoe™ X

ទទួលបានការបន្សុទ្ធខ្យល់ដោយ nanoe™ X ក្នុងកន្លែងរបស់អ្នក

រូបភាពនៃការបង្ហាញពីការបញ្ចេញ nanoe™ X។

1 បាក់តេរីចម្លងតាមខ្យល់ (ស្តាភីឡូកូកឃូសអ៊ូរូស)។ ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន។ វិធីសាស្ត្រធ្វើតេស្ត៖ ចំនួនបាក់តេរីត្រូវបានវាស់ស្ទង់ បន្ទាប់ពីដាក់នៅក្នុងបន្ទប់ធ្វើតេស្តបិទជិតទំហំប្រហែល 25 m³។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ បាក់តេរីដែលចម្លងតាមខ្យល់។ លទ្ធផលនៃការធ្វើតេស្ត៖ បានទប់ស្កាត់យ៉ាងហោចណាស់ 99.7% ក្នុងរយៈពេល 4​ម៉ោង។ (24_0301_1)
2 បាក់តេរីដែលនៅជាប់វត្ថុនានា (O157)។ ស្ថាប័នធ្វើតេស្ត៖ មន្ទីរពិសោធន៍ស្រាវជ្រាវអាហារជប៉ុន វិធីសាស្ត្រធ្វើតេស្ត៖ បានវាស់ស្ទង់ចំនួនបាក់តេរីដែលជាប់លើក្រណាត់ក្នុងប្រអប់ធ្វើតេស្តបិទជិតទំហំប្រហែល 45 L។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ បាក់តេរីដែលជាប់។ លទ្ធផលនៃការធ្វើតេស្ត៖ បានរារាំងយ៉ាងហោចណាស់ 99.99% ក្នុងរយៈពេល 1 ម៉ោង។ (208120880_001)
3 បាក់តេរីដែលនៅជាប់វត្ថុនានា (MRSA)។ ស្ថាប័នធ្វើតេស្ត៖ មន្ទីរពិសោធន៍ស្រាវជ្រាវអាហារជប៉ុន វិធីសាស្ត្រធ្វើតេស្ត៖ បានវាស់ស្ទង់ចំនួនបាក់តេរីដែលជាប់លើក្រណាត់ក្នុងប្រអប់ធ្វើតេស្តបិទជិតទំហំប្រហែល 45 L។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ បាក់តេរីដែលជាប់។ លទ្ធផលនៃការធ្វើតេស្ត៖ បានរារាំងយ៉ាងហោចណាស់ 99.99% ក្នុងរយៈពេល 1 ម៉ោង។ (208120880_002)
4 វីរុសដែលចម្លងតាមខ្យល់ (បាក់តេរីយ៉ូផាស Φχ174)។ ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន។ វិធីសាស្ត្រធ្វើតេស្ត៖ ចំនួនវីរុសត្រូវបានវាស់ស្ទង់ បន្ទាប់ពីដាក់នៅក្នុងបន្ទប់ធ្វើតេស្តបិទជិតទំហំប្រហែល 25 m³។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ មេរោគដែលឆ្លងតាមខ្យល់។ លទ្ធផលនៃការធ្វើតេស្ត៖ បានទប់ស្កាត់យ៉ាងហោចណាស់ 99.7% ក្នុងរយៈពេល 6​ម៉ោង។ (24_0300_1)
5 វីរុសដែលនៅជាប់លើវត្ថុនានា (ប្រភេទរងនៃវីរុសផ្តាសាយ H1N1)។ ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន។ វិធីសាស្ត្រធ្វើតេស្ត៖ បានវាស់ស្ទង់ចំនួនមេរោគដែលតោងជាប់នឹងសាច់ក្រណាត់នៅក្នុងប្រអប់ធ្វើតេស្តបិទជិតទំហំប្រហែល 1 m³។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ វីរុសដែលនៅជាប់លើវត្ថុនានា។ លទ្ធផលនៃការធ្វើតេស្ត៖ បានទប់ស្កាត់យ៉ាងហោចណាស់ 99.9% ក្នុងរយៈពេល 2​ម៉ោង។ (21_0084_1)
6 វីរុសដែលនៅជាប់លើវត្ថុនានា (វីរុសបង្កជំងឺស្វិតដៃជើងប្រភេទ 1 (Lsc-2ab))។ ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន។ វិធីសាស្ត្រធ្វើតេស្ត៖ បានវាស់ចំនួនបាក់តេរីដែលជាប់នឹងក្រណាត់ក្នុងប្រអប់ធ្វើតេស្តបិទជិតទំហំប្រហែល 45 L។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ វីរុសដែលនៅជាប់លើវត្ថុនានា។ លទ្ធផលនៃការធ្វើតេស្ត៖ បានទប់ស្កាត់យ៉ាងហោចណាស់ 99.7% ក្នុងរយៈពេល 2​ម៉ោង។ (22_0096)
លទ្ធផលអាចខុសគ្នាផ្អែកតាមការប្រើប្រាស់ ព្រមទាំងការប្រែប្រួលនៃមជ្ឈដ្ឋាន និងរដូវកាល (សីតុណ្ហភាព និងសំណើម)។ nanoe™ X និង nanoe™ ទប់ស្កាត់សកម្មភាព ឬការកកើតសារធាតុបង្កអាលែកហ្ស៊ី ប៉ុន្តែមិនការពារការចម្លងទេ។