រូបភាពបន្ទប់ទទួលភ្ញៀវ។

ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។ សូមទាក់ទងមកយើងខ្ញុំ

ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។

បរិស្ថានកាន់តែប្រសើរ គ្រួសារកាន់តែរីករាយ

គុណភាពខ្យល់កាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ បច្ចេកវិទ្យា nanoe™ X technology កម្ចាត់វីរុស បាក់តេរី សារធាតុពុល និងសារធាតុបង្កអាលែកហ្ស៊ី ដើម្បីបង្កើតបរិយាកាសដែលកាន់តែមានអនាម័យ និងផាសុកភាព។

ហេតុអ្វីបានជាម្ចាស់កន្លែងហាត់ប្រាណប្រើប្រាស់ nanoe™ X?

ករណីសិក្សា

លាហើយស្ព្រាយ​បាញ់សម្រាប់អ្នកជំងឺហឺត

កាត់បន្ថយបរិយាកាសដែលគ្មានផាសុកភាពដោយប្រើបច្ចេកវិទ្យា nanoe™ ដែលជួយសម្អាតខ្យល់។

ការការពារ 24 ម៉ោងកាន់តែប្រសើរដោយបច្ចេកវិទ្យា nanoe™ X
ជួយឱ្យអ្នកនៅក្នុងអគារប្រកបដោយផាសុកភាព

nanoe™ X ការពារអ្នកពីបញ្ហាទូទៅបំផុតមួយចំនួននៅផ្ទះ។

បញ្ហា៖ ការអាលែកហ្ស៊ីដែលធ្វើឱ្យគ្មានផាសុកភាព

សម្រាប់កុមារ បញ្ហាអាលែកហ្ស៊ីអាចជាបញ្ហាដ៏រំខាន

ផ្ទះនានាគឺពោរពេញដោយសារធាតុដែលអាចបង្កអាលែកហ្ស៊ី ដូចជាសត្វល្អិតចង្រៃ ផ្សិត បាក់តេរី លម្អង និងរោមសត្វជាដើម។ សារធាតុទាំងនេះអណ្ដែតក្នុងខ្យល់ ហើយទៅជាប់លើផ្ទៃវត្ថុនានា ដែលអាចបង្កឱ្យមានប្រតិកម្មដោយសារការអាលែកហ្ស៊ី។

រូបភាពក្មេងស្រីម្នាក់កំពុងគេងលើគ្រែជូតច្រមុះដោយប្រើក្រដាសជូតមាត់។

ដំណោះស្រាយ៖ នៅកន្លែងដែល nanoe™ X ដំណើរការ

ទប់ស្កាត់សារធាតុបង្កអាលែកហ្ស៊ី ដែលអាចបង្កជំងឺហឺត

nanoe™ X ជ្រាបចូលជ្រៅទៅក្នុងសាច់ក្រណាត់ ដើម្បីទប់ស្កាត់សារធាតុបង្កអាលែកហ្ស៊ី ដែលកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺហឺត និងការប្រតិកម្មចំពោះបញ្ហាអាលែកហ្ស៊ី។ nanoe™ X ក៏ជួយផ្ដល់បរិយាកាសដកដង្ហើមដែលមានសុខភាពល្អសម្រាប់កុមារ និងអ្នកដែលងាយប្រតិកម្មនឹងបរិយាកាសផងដែរ។

រូបភាព nanoe™ X ដែលជ្រាបចូលក្នុងសរសៃអំបោះ និងបញ្ចេញឥទ្ធិពលកម្ចាត់ក្លិន។

របៀបដែល nanoe™ X ដំណើរការ

រូបភាពទីមួយបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

nanoe™ X ហោះទៅប៉ះនឹងសារធាតុបង្កអាលែកហ្ស៊ី។

រូបភាពទីពីរបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

រ៉ាឌីកាល់អ៊ីដ្រុកស៊ីតបំបែកប្រូតេអ៊ីនរបស់សារធាតុបង្កអាលែកហ្ស៊ី។

រូបភាពទីបីបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

សារធាតុបង្កអាលែកហ្ស៊ីត្រូវបានទប់ស្កាត់។*

ទទួលបានបរិយាកាសកាន់តែប្រសើរនៅគ្រប់ទីកន្លែងដោយប្រើ nanoe™ X

រូបភាព nanoe™ X កំពុងទប់ស្កាត់វីរុសកូវីដ។

nanoe™ X ទប់ស្កាត់វីរុសកូរ៉ូណាប្រភេទថ្មី (SARS-CoV-2) ដែលនៅជាប់លើវត្ថុនានាបាន 99.9% ក្នុងរយៈពេលពីរម៉ោង។

ស្ថាប័នស្រាវជ្រាវជាប់កិច្ចសន្យាសាកលមួយបានផ្ទៀងផ្ទាត់ពីឥទ្ធិពលនៃការទប់ស្កាត់មេរោគរបស់បច្ចេកវិទ្យា nanoe™ X ដែលបង្ហាញពីឥទ្ធិពលរបស់រ៉ាឌីកាល់អ៊ីដ្រុកស៊ីតលើវីរុសកូវីដ (SARS-CoV-2) នៅជាប់លើវត្ថុនានា ដោយបានទប់ស្កាត់វីរុសនេះជាង 99% ក្នុងរយៈពេលពីរម៉ោង។

កម្មវត្ថុនៃការធ្វើតេស្តនេះគឺដើម្បីកំណត់ថាតើបច្ចេកវិទ្យា nanoe™ X ទប់ស្កាត់សកម្មភាពវីរុស SARS-CoV-2 ឬអត់។ ក្រណាត់ជ្រលក់សូលុយស្យុងដែលមានវីរុស SARS-CoV-2 ត្រូវបានដាក់ឱ្យត្រូវឧបករណ៍បង្កើត nanoe™ X ចម្ងាយ 15cm ក្នុងប្រអប់ទំហំ 45L រយៈពេល 2 ម៉ោង។ សកម្មភាពវីរុស SARS-CoV-2 ជាង​99.99% ត្រូវបានទប់ស្កាត់។

រូបភាពស្ត្រីម្នាក់ និងបុរសម្នាក់កំពុងរីករាយចម្អិនអាហារនៅក្នុងបន្ទប់ទទួលទានអាហារ។

nanoe™ X កាត់បន្ថយក្លិនមិនល្អ

បច្ចេកវិទ្យា nanoe™ X បំបែកសារធាតុដែលបង្កក្លិនមិនល្អ ដោយកម្ចាត់ក្លិនសំរាម និងក្លិនអាហារមិនល្អ ដែលចេញពីផ្ទះបាយ។ ដោយសារភាគល្អិត nanoe™ X ត្រូវបានស្រោបក្នុងទឹក វាងាយស្រួលហោះទៅឆ្ងាយ និងក្នុងបរិវេណធំទូលាយ ដោយកម្ចាត់ក្លិនមិនល្អឱ្យនៅកម្រិតទាបបំផុត នៅគ្រប់ទៅកន្លែងដែលអ្នកទៅ។ ជាលទ្ធផល អ្នកអាចទទួលបានបរិយាកាសបរិសុទ្ធជាងមុន ដើម្បីទទួលបានពេលវេលាសម្រាកជាមួយគ្រួសារកាន់តែប្រសើរ។ 

កំណត់ចំណាំ៖ (1) ការចម្លងរបស់វីរុសត្រូវបានវាស់ស្ទង់ និងប្រើប្រាស់ ដើម្បីគណនាកម្រិតនៃការទប់ស្កាត់។ (2) ការផ្ទៀងផ្ទាត់នេះត្រូវបានបង្កើតឡើង ដើម្បីបង្កើតទិន្នន័យស្រាវជ្រាវមូលដ្ឋានស្ដីពីឥទ្ធិពលរបស់បច្ចេកវិទ្យា nanoe™ X ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងមជ្ឈដ្ឋានមន្ទីរពិសោធន៍។ វាមិនត្រូវបានបង្កើតឡើង ដើម្បីវាយតម្លៃលើប្រតិបត្តិការរបស់ផលិតផលទេ។ (1) ស្ថាប័នធ្វើតេស្ត៖ Texcell (បារាំង) (2) វត្ថុនៃការធ្វើតេស្ត៖ វីរុសកូរ៉ូណាប្រភេទថ្មីដែលនៅជាប់លើវត្ថុនានា (SARS-CoV-2) (3) កម្រិតនៃការធ្វើតេស្ត៖ ប្រអប់បិទជិតទំហំ 45L (400mm×350mm×350mm) (4) លទ្ធផលនៃការធ្វើតេស្ត៖ សកម្មភាពវីរុសត្រូវបានទប់ស្កាត់ជាង 99.99% ក្នុងរយៈពេល 2 ម៉ោង (5) លេខរបាយការណ៍៖ 1140-01 A1

ស្វែងយល់ពីផលិតផល nanoe™ X របស់ Panasonic

បច្ចេកវិទ្យា nanoe™ X ត្រូវបានរួមបញ្ចូលក្នុងផលិតផល Panasonic ជាច្រើន ដើម្បីជួយឱ្យបរិយាកាសក្នុងអគារមានសុវត្ថិភាព និងផាសុកភាពសម្រាប់អ្នក។
មិនថាតម្រូវការ ឬរបៀបរស់នៅរបស់អ្នកមានលក្ខណៈដូចម្ដេចទេ យើងមានដំណោះស្រាយក្នុងការផ្ដល់បរិយាកាសដែលសមស្របបំផុតសម្រាប់អ្នក។

ម៉ាស៊ីនត្រជាក់បង្កប់ក្នុងពិដាន

រូបភាពប្រព័ន្ធម៉ាស៊ីនត្រជាក់រួមដែលមានភាពបត់បែន។

ម៉ាស៊ីនត្រជាក់កាសែតខ្នាតតូច

រូបភាពម៉ាស៊ីនត្រជាក់បំពាក់លើពិតានមានមុខ 4 ទិសខ្នាតតូច។

ម៉ាស៊ីនត្រជាក់កាសែត


រូបភាពម៉ាស៊ីនត្រជាក់បំពាក់លើពិតានមានមុខ 4 ទិស។

ម៉ាស៊ីនត្រជាក់ប្រភេទបញ្ឍរ

រូបភាពផលិតផលបញ្ឈរលើឥដ្ឋ។

ម៉ាស៊ីនត្រជាក់តម្លើងក្រោមពិដាន

រូបភាពពិដាន។

ឧបករណ៍បង្ហាញគំរូនៃការប្រមូលផ្ដុំ nanoe™ X

ទទួលបានការបន្សុទ្ធខ្យល់ដោយ nanoe™ X ក្នុងកន្លែងរបស់អ្នក

រូបភាពនៃការបង្ហាញពីការបញ្ចេញ nanoe™ X។

*ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រអេឡិចត្រូផូរ៉ូស៊ីសនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23 m³។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ សារធាតុបង្កអាលែកហ្ស៊ី (ដឺម៉ាតូប៉ាហ្គោយភីរ៉ូនីស៊ីនុស ដឺម៉ាតូប៉ាហ្គោយហ៉្វារីណា តាត្រៅ សាយព្រីស ស្មៅផលព្រឹក្ស រេជវីដ អាលនូសជប៉ុនីកា បឺជជប៉ុនពណ៌ស អាធីមីស៊ា អូលីវ ជូនីភើ កាសារីណា មីស្កេនសឺស ស្មៅធីម៉ូធី ហ្យូម៉លលឺសជាផលនីហ្គាស អាល់ធើនេរា អាស្ពឺហ្គីលូស កានឌីដា ម៉ាឡាស៊ីស៊ា កន្លាត មេអំបៅខ្មោច ឆ្កែ (អង្គែរ) ឆ្មា (អង្គែរ))។ លទ្ធផលនៃការធ្វើតេស្ត៖ ឥទ្ធិពលនៃការទប់ស្កាត់ត្រូវបានបញ្ជាក់ក្នុងរយៈពេល 24 ម៉ោង។ (4AA33-160615-F01, 4AA33-170301-F15, 4AA33-151001-F01, 4AA33-151028-F01, 4AA-33-160601-F01, 4AA33-160601-F02, 4AA33-160701-F01, 1V332-180301-F01, 4AA33-160615-F02, 4AA33-160615-F03, 4AA33-160620-F01)
លទ្ធផលអាចខុសគ្នាផ្អែកតាមការប្រើប្រាស់ ព្រមទាំងការប្រែប្រួលនៃមជ្ឈដ្ឋាន និងរដូវកាល (សីតុណ្ហភាព និងសំណើម)។ nanoe™ X និង nanoe™ ទប់ស្កាត់សកម្មភាព ឬការកកើតសារធាតុបង្កអាលែកហ្ស៊ី ប៉ុន្តែមិនការពារការចម្លងទេ។