រូបភាពផ្នែកខាងក្នុងភោជនីយដ្ឋាន។

ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។ សូមទាក់ទងមកយើងខ្ញុំ

ប្រសិនបើអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា nanoe™ X ឬផលិតផលដែលមានបច្ចេកវិទ្យានេះ សូមកុំអល់អែកក្នុងការទាក់ទងមកយើងខ្ញុំ។

ផ្ដល់ឱ្យអតិថិជននូវបរិយាកាសទទួលទានអាហារពេលល្ងាយដែលកាន់តែមានផាសុកភាព

ការធ្វើឱ្យភោជនីយដ្ឋានរបស់អ្នកមានសុវត្ថិភាព និងសុខភាពល្អកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ការការពារ 24 ម៉ោងដោយបច្ចេកវិទ្យា nanoe™ X ប្រឆាំងនឹងវីរុសជាក់លាក់ ដើម្បីបង្កើតបរិយាកាសកាន់តែមានអនាម័យសម្រាប់បុគ្គលិក និងអតិថិជន។

ហេតុអ្វីបានជាម្ចាស់កន្លែងហាត់ប្រាណប្រើប្រាស់ nanoe™ X?

ករណីសិក្សា

Starbucks Conezion Putrajaya

Starbucks Conezion Putrajaya បានប្រើប្រាស់បច្ចេកវិទ្យារបស់អ្នក ដើម្បីធ្វើឱ្យបរិយាកាសក្នុងហាងមានភាពត្រជាក់ និងផាសុកភាព។ រួមជាមួយប្រព័ន្ធខ្យល់ចេញចូលដែលមានតុល្យភាព បច្ចេកវិទ្យា nanoe™ X ជំរុញឱ្យមានបរិយាកាសដែលមានអនាម័យ និងសុខភាពល្អ ដោយផ្ដល់នូវខ្យល់ស្រស់ថ្លាពេញមួយថ្ងៃ។

រូបភាពផ្នែកខាងក្រៅ Starbucks Conezion Putrajaya។

ការការពារ 24 ម៉ោងកាន់តែប្រសើរដោយបច្ចេកវិទ្យា nanoe™ X
ជួយឱ្យអតិថិជនរបស់អ្នកនៅក្នុងអគារប្រកបដោយសុវត្ថិភាព

nanoe™ X ការពារអ្នកពីបញ្ហាទូទៅបំផុតមួយចំនួននៅភោជនីយដ្ឋានរបស់អ្នក។

បញ្ហា៖ ការកម្ចាត់ក្លិនមិនល្អ

បញ្ហាក្លិនគឺជាក្ដីបារម្ភចម្បងរបស់អតិថិជននៅក្នុងភោជនីយដ្ឋាន

អតិថិជនមានប្រតិកម្មខ្ពស់ចំពោះក្លិនមិនល្អ ជាពិសេសក្លិនដែលបង្កប់ជាប់ក្នុងសាច់ក្រណាត់ ដូច្នេះការយកចិត្តទុកដាក់លើបញ្ហានេះគឺជារឿងចាំបាច់។

រូបភាពអតិថិជនប្រុសម្នាក់ខ្ទប់មាត់ ហើយរអ៊ូរអំពីក្លិនមិនល្អនៅក្នុងភោជនីយដ្ឋាន។

ដំណោះស្រាយ៖ នៅកន្លែងដែល nanoe™ X ដំណើរការ

ក្លិនមិនល្អដែលនៅជាប់លើកៅអី

ភាគល្អិត nanoe™ X ជ្រាបចូលជ្រៅទៅក្នុងសាច់ក្រណាត់ ដើម្បីទប់ស្កាត់បាក់តេរី​ដែលជាប់លើកៅអី និងកាត់បន្ថយក្លិនមិនល្អឱ្យមានកម្រិតទាបបំផុត។

រូបភាព nanoe™ X ដែលជ្រាបចូលក្នុងសរសៃអំបោះ និងបញ្ចេញឥទ្ធិពលកម្ចាត់ក្លិន។

របៀបដែល nanoe™ X ដំណើរការ

រូបភាពទីមួយបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

nanoe™ X ហោះទៅប៉ះនឹងក្លិនដែលបង្កប់នៅក្នុងសាច់ក្រណាត់។

រូបភាពទីពីរបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

រ៉ាឌីកាល់អ៊ីដ្រុកស៊ីតទប់ស្កាត់សារធាតុដែលបង្កឱ្យមានក្លិនមិនល្អ។

រូបភាពទីបីបង្ហាញពីយន្តការនៃឥទ្ធិពលរបស់ nanoe™ X។

សាច់ក្រណាត់ត្រូវបានកម្ចាត់ក្លិនមិនល្អចេញ។ 1-5

ទទួលបានបរិយាកាសកាន់តែប្រសើរនៅគ្រប់ទីកន្លែងដោយប្រើ nanoe™ X

រូបភាពថ្លែងអំណរគុណដល់ nanoe™ X ដែលជួយឱ្យខ្យល់មានភាពបរិសុទ្ធនៅជុំវិញតុក្នុងភោជនីយដ្ឋានពេលគ្មានអតិថិជន។

ចាប់ផ្ដើមពេលព្រឹកជាមួយបរិយាកាសស្រស់ថ្លាដោយប្រើប្រព័ន្ធ 24 ម៉ោង

ប្រើមុខងារ Comfort Cloud ដើម្បីគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់របស់អ្នកពីចម្ងាយ តាមរយៈការតភ្ជាប់ស្មាតហ្វូនជាមួយអាដាប់ទ័រឧបករណ៍តភ្ជាប់អ៊ីនធឺណិតរបស់អ្នក។ ទោះបីជាបិទមុខងារនេះក៏ដោយ អ្នកនៅតែអាចរក្សាគុណភាពខ្យល់ដោយបន្តប្រើមុខងារកង្ហារ nanoe™ X បានផងដែរ។ (ការប្រើប្រាស់ថាមពលរបស់មុខងារកង្ហារ/nanoe™ X៖ 63 w/H)

រូបភាពឧបករណ៍បង្កើត nanoe™ X។

មិនចាំបាច់ថែទាំ

មិនតម្រូវឱ្យមានការថែទាំឧបករណ៍បង្កើត nanoe™ X ទេ។ ឧបករណ៍នេះធ្វើពីតាទីញ៉ូម ហើយអេឡិចត្រូអាតូមកម្មរបស់វាត្រូវបានស្រោបដោយទឹក នៅអំឡុងពេលដំណើរការ ដូច្នេះវាមិនងាយខូចខាតទេ។

ស្វែងយល់ពីផលិតផល nanoe™ X របស់ Panasonic

បច្ចេកវិទ្យា nanoe™ X ត្រូវបានរួមបញ្ចូលក្នុងផលិតផល Panasonic ជាច្រើន ដើម្បីជួយឱ្យបរិយាកាសក្នុងអគារមានសុវត្ថិភាព និងផាសុកភាពសម្រាប់អ្នក។
មិនថាអាជីវកម្មរបស់អ្នកត្រូវការអ្វីនោះទេ យើងមានដំណោះស្រាយក្នុងការផ្ដល់បរិយាកាសដែលសមស្របបំផុតសម្រាប់អ្នក។

ម៉ាស៊ីនត្រជាក់បង្កប់ក្នុងពិដាន

រូបភាពប្រព័ន្ធម៉ាស៊ីនត្រជាក់រួមដែលមានភាពបត់បែន។

ម៉ាស៊ីនត្រជាក់កាសែតខ្នាតតូច

រូបភាពម៉ាស៊ីនត្រជាក់បំពាក់លើពិតានមានមុខ 4 ទិសខ្នាតតូច។

ម៉ាស៊ីនត្រជាក់កាសែត


រូបភាពម៉ាស៊ីនត្រជាក់បំពាក់លើពិតានមានមុខ 4 ទិស។

ម៉ាស៊ីនត្រជាក់ប្រភេទបញ្ឍរ

រូបភាពផលិតផលបញ្ឈរលើឥដ្ឋ។

ម៉ាស៊ីនត្រជាក់តម្លើងក្រោមពិដាន

រូបភាពពិដាន។

អត្ថបទស្ដីពីបច្ចេកវិទ្យា nanoe™ X

អតិថិជនរបស់អ្នកខ្វាយខ្វល់ចំពោះក្លិនមិនល្អលើសពីការគិតរបស់អ្នក៖ នេះជាមូលហេតុ

ជំងឺរាតត្បាត Covid-19 គឺជាពេលវេលាដ៏លំបាកខ្លាំងសម្រាប់ប្រតិបត្តិករភោជនីយដ្ឋាន។

ដោយគិតតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ ចំនួនអតិថិជនទទួលអាហារពេលល្ងាចនៅភោជនីយដ្ឋានមានការធ្លាក់ចុះចំនួន 65.91%*1 ពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹម …

រូបភាពបុគ្គលិកស្រីកំពុងលើកអាហារ និងអតិថិជនប្រុស។

ឧបករណ៍បង្ហាញគំរូនៃការប្រមូលផ្ដុំ nanoe™ X

ទទួលបានការបន្សុទ្ធខ្យល់ដោយ nanoe™ X ក្នុងកន្លែងរបស់អ្នក

រូបភាពនៃការបង្ហាញពីការបញ្ចេញ nanoe™ X។

ឥទ្ធិពលរបស់ផលិតផល nanoe™ X អាចត្រូវបានរំពឹងថាមានប្រសិទ្ធភាព នៅក្នុងបន្ទប់ដែលបំពាក់ផលិតផលនេះតែប៉ុណ្ណោះ និងអាចមានភាពខុសគ្នាអាស្រ័យលើទំហំបន្ទប់ បរិស្ថាន និងការប្រើប្រាស់។ អាចចំណាយពេលច្រើនម៉ោង ដើម្បីអាចឱ្យ nanoe ™ X មានប្រសិទ្ធភាពពេញលេញ។ ផលិតផល nanoe ™ X មិនមានជាឧបករណ៍វេជ្ជសាស្ត្រទេ។ ត្រូវគោរពតាមបទបទប្បញ្ញត្តិនៃការរចនា និងអនាម័យនៃអគារក្នុងតំបន់។
1 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ ក្លិនមិនល្អគោលដៅ៖ ក្លិនផ្សែងបារីដែលនៅជាប់លើផ្ទៃនានា។ លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយកម្រិតក្លិនមិនល្អ 2.4 កម្រិតក្នុងរយៈពេល 12 នាទី។ (4AA33-160615-N04)
2 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ ក្លិនមិនល្អគោលដៅ៖ ក្លិនធុរេនដែលជាប់នឹងផ្ទៃ។ លទ្ធផលនៃការធ្វើតេស្ត៖ កម្រិតក្លិនមិនល្អដែលបានកាត់បន្ថយត្រឹមកម្រិត 1 ក្នុងរយៈពេល 0.5 ម៉ោង។ (1V332-180402-K01)
3 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ ក្លិនមិនល្អគោលដៅ៖ ក្លិនសាច់អាំងដែលជាប់នឹងផ្ទៃ។ លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយកម្រិតក្លិនមិនល្អ 1.2 កម្រិតក្នុងរយៈពេល 2 ម៉ោង។ (4AA33-151221-N01)
4 ស្ថាប័នធ្វើតេស្ត៖ វគ្គឌីហ្សាញផ្នែកក្លិនមិនល្អ និងក្លិនក្រអូប ដេប៉ាតឺម៉ង់សមាហរណកម្មព័ត៌មានវិទ្យា មហាវិទ្យាល័យព័ត៌មានវិទ្យា សាកលវិទ្យាល័យដៃដូ។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ សារធាតុធ្វើតេស្ត៖ បានចម្លងក្លិនមិនល្អលើរាងកាយរបស់មនុស្សវ័យកណ្ដាល និងមនុស្សចាស់ដែលនៅជាប់នឹងស្រោមខ្នើយ។ លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយអាំងតង់ស៊ីតេក្លិនមិនល្អកម្រិត 0.65 ក្នុងរយៈពេល 6 ម៉ោង។
5 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញកម្រិតក្លិនមិនល្អប្រាំមួយកម្រិតនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ ក្លិនមិនល្អគោលដៅ៖ ក្លិនញើសដែលនៅជាប់ផ្ទៃនានា។ លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយកម្រិតក្លិនមិនល្អ 1.1 កម្រិតក្នុងរយៈពេល 1 ម៉ោង។ (Y16HM016)