EH-NA45-W685
nanoe ជ្រាបចូលក្នុងស្រទាប់សក់ជួយផ្ដលនិងរក្សាតុល្យភាពសំណើមដល់សក់ ស្របពេលដែលអ៊ីយ៉ុងផ្លាកទីនស្រោបស្រទាប់សក់ខាងក្រៅនិងជួយបន្ដឹងសរសៃសក់។ ទន្ទឹមនឹងនេះ អ៊ីយ៉ុងទ្វេរ មានមុខងារជួយបង្កើនសំណើម ដើម្បីជួយឱ្យសក់មានស្រស់ស្អាត។1. nanoe™បញ្ចេញសំណើមជ្រាបចូលជ្រៅទៅដល់បណ្ដូលសក់។* អ៊ីយ៉ុងផ្លាទីនគឺជាអ៊ីយ៉ុងដែលបញ្ចេញដោយអេឡិចត្រូតផ្លាទីន។
កាំរស្មី UV(អ៊ុលត្រាវិយូឡេត) អាចធ្វើឱ្យស្រទាប់សក់ខាងក្រៅងាយខូច។ អ៊ីយ៉ុងផ្លាទីន ជ្រាបចូលទៅក្នុងសក់ដែលការពារ មិនឱ្យសក់ខូច។រូបភាព៖ ស្ថានភាពសក់ បន្ទាប់ពីត្រូវកាំរស្មីអ៊ុលត្រាវិយូឡេតរយៈពេល៦ខែ។1. មិនមានអ៊ីយ៉ុងផ្លាទីន*¹មើលមិនឃើញពីការរបកស្រទាប់សក់ខាងក្រៅយ៉ាងច្បាស់ នៅពេលមិនប្រើអ៊ីយ៉ុងផ្លាទីន។2. មានអ៊ីយ៉ុងផ្លាទីន*²មិនមានការរបកស្រទាប់សក់ខាងក្រៅយ៉ាងច្បាស់ នៅពេលប្រើអ៊ីយ៉ុងផ្លាទីន។
nanoe ដែលសម្បូរជាតិផ្ដល់សំណើមដល់ស្បែកក្បាលរបស់អ្នកនិងការពារពីភាពស្ងួតនិងតានតឹង។ សំណើមទាំងនេះបានជួយកាត់បន្ថយជាតិប្រង ហើយផ្ដល់សុខភាពល្អដល់ស្បែកក្បាល។1. មិនមាន nanoeរូបភាពស្បែកក្បាលដែលបានពង្រីក2. មាន nanoe (បន្ទាប់ពីប្រើរយៈពេល2សប្ដាហ៌) ស្បែកក្បាលមានសំណើមបានយ៉ាងល្អ** វិធីសាស្ត្រធ្វើតេស្តម៉ូដែលម៉ាស៊ីនផ្លុំសក់ត្រូវបានប្រើ រហូតទាល់តែសក់ស្ងួតដូចទំលាប់ប្រចាំថ្ងៃ បន្ទាប់ពីកក់សក់រួច។ ឧទាហរណ៍នៃស្ថានភាពស្បែកក្បាល នៅពេលមិនប្រើ nanoe ពីម៉ាស៊ីនផ្លុំសក់ និងបន្ទាប់ពីប្រើ nanoe រយៈពេល 2 សប្ដាហ៍។ (ការអង្កេតផ្ទៃក្នុង)
nanoe និងអ៊ីយ៉ុងងាយនឹងបាត់បង់សំណើមដោយសារ ខ្យល់ក្ដៅពីម៉ាស៊ីនផ្លុំសក់។ ដើម្បីរក្សាជាតិទឹកទាំងនេះ Panasonic បានញែករន្ធ nanoe និងអ៊ីយ៉ុងឱ្យដាច់ចេញពីរន្ធខ្យល់ក្ដៅ។ រន្ធខាងក្រៅនេះគឺមានបច្ចេកវិទ្យាពិសេសរបស់ Panasonic ។
ក្បាលភ្ជាប់ផ្លុំសម្ងួតសក់រហ័សដ៏ពិសេសរបស់ Panasonic បង្កើតចរន្ដខ្យល់កម្រិតខ្ពស់ និងខ្សោយដើម្បីជួយឱ្យ សក់ញែកចេញពីគ្នាក្នុងការបង្កើនផ្ទៃរបស់សក់សម្រាប់ សម្ងួតបានយ៉ាងរហ័ស។
មុខងារការពារសក់ខូចកម្រិត 50°C សម្រាប់ការសម្ងួតសក់រហ័ស ដើម្បីការពារសក់មិនឱ្យខូចពីកម្ដៅហួសកម្រិត។
អ្នកអាចជ្រើសរើសល្បឿន និងសីតុណ្ហភាពឱ្យត្រូវនឹងស្ថានភាពសក់ ឬការលេងម៉ូតសក់ដែលត្រូវតាមចិត្តអ្នក។