ម៉ាស៊ីនកោរអគ្គិសនីម៉ូដែលES-LT2B-K751មានផ្លែឡាម 3ជាន់ មិនជ្រាបទឹក មានម៉ូទ័រលីនេអ៊ែរលឿនបំផុត

ម៉ាស៊ីនកោរមានផ្លែឡាម 3ជាន់
ES-LT2B

ម៉ាស៊ីនកោរអគ្គិសនីដែលមានផ្លែឡាមធ្វើពីដែកអ៊ីណុក 3ជាន់ ដែលធន់សម្រាប់ប្រើប្រាស់ជារៀងរាល់ថ្ងៃ

ម៉ាស៊ីនកោររបស់យើងរួមបញ្ចូលនូវម៉ូទ័រលីនេអ៊ែរលឿនបំផុត និងឧបករណ៍ចាប់ដឹងពីពុកចង្កា ដែលធានាបាននូវបទពិសោធនៃការកោរយ៉ាងមានសុវត្ថិភាព និងប្រកបដោយផាសុកភាព។ ផ្លែឡាម3ជាន់មុតល្អដោយមិនចាំបាច់សង្កត់ដៃធ្ងន់។
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

ប្រព័ន្ធកាត់ផ្លែឡាម 3ជាន់
ផលិតពីដែកអ៊ីណុករបស់ប្រទេសជប៉ុន

ម៉ាស៊ីនកោរអគ្គិសនីដ៏ពិសេសរបស់យើងមានផ្លែឡាមដែកអ៊ីណុកជប៉ុន 3ជាន់ ដែលធន់ និងត្រូវបានរចនាឡើងសម្រាប់ប្រើលើពុកចង្កាគ្រប់ប្រភេទ។
ប្រព័ន្ធកាត់ផ្លែឡាម 3ជាន់ ផលិតពីដែកអ៊ីណុករបស់ប្រទេសជប៉ុន

ផ្លែឡាម និងបន្ទះដែកអ៊ីណុកដែលធន់និងមុតបំផុតរបស់ Panasonic

ការរួមបញ្ចូលសារធាតុដែកអ៊ីណុកប្រភេទសម្រាប់វះកាត់ និងដាវសាមូរ៉ៃប្រពៃណីរបស់ជប៉ុន ធ្វើអោយផ្លែឡាមរបស់ម៉ាស៊ីនកោររបស់យើងមានគុណភាពខ្ពស់បំផុត។ ផ្លែឡាមខាងក្នុងត្រូវបានសម្រួចកម្រិតណាណូទៅមុំ 30 ដឺក្រេ ដែលធ្វើអោយវាមុតបំផុត។
ផ្លែឡាម និងបន្ទះដែកអ៊ីណុកដែលធន់និងមុតបំផុតរបស់ Panasonic

លឿន និងខ្លាំង

ម៉ូទ័រលីនេអ៊ែរដែលមានល្បឿនលឿនបំផុតរបស់យើងផ្តល់នូវកោរស្អាត និងប្រើប្រាស់បានយូរជាមួយនឹងល្បឿនកាត់ថេរ។ ម៉ាស៊ីនកោរអគ្គិសនីនេះមានមេដែកខ្លាំងដែលផ្តល់នូវសកម្មភាពកាត់ 39,000 ដងក្នុងមួយនាទី ដើម្បីធានាបាននូវកោរស្អាតជានិច្ច។
លឿន និងខ្លាំង

មានផាសុកភាពល្អចំពោះស្បែកជាមួយបច្ចេកវិទ្យាសេនស័រ

ម៉ាស៊ីនកោរអគ្គិសនីនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាសេនស័រចាប់ពុកចង្កា ដែលសម្របទៅតាមដង់ស៊ីតេ និងកម្រាស់ពុកចង្កាតាមទម្រង់មុខរបស់អ្នក សម្រាប់បទពិសោធនៃការកោរសម្របតាមបុគ្គល។
មានផាសុកភាពល្អចំពោះស្បែកជាមួយបច្ចេកវិទ្យាសេនស័រ

សម្របទៅតាមទម្រង់មុខរបស់អ្នក

ក្បាលម៉ាស៊ីនកោរត្រូវបានរចនាឱ្យមានភាពបត់បែន ដែលអាចឱ្យបម្លាស់ទីក្នុងទិសដៅពីរ គឺឆ្វេងនិងស្ដាំ។ ផ្លែឡាមអណ្តែតដាច់ដោយឡែក 3 ធ្វើការរួមគ្នាដើម្បីកោរពុកចង្កាប្រកបដោយប្រសិទ្ធភាពដោយមិនចាំបាច់សង្កត់បន្ថែម ដែលនាំឱ្យកោរដោយមានប្រសិទ្ធភាព។
សម្របទៅតាមទម្រង់មុខរបស់អ្នក

ងាយស្រួលប្រើ

ភ្ជាប់មកជាមួយឧបករណ៍តម្រឹម

ឧបករណ៍តម្រឹមអាចកាត់មុនកោរសក់បានរហ័ស និងកោរបានល្អិតល្អន់។ វាមានបន្ទះដែកអ៊ីណុកធន់ជាមួយគែម 45°។ ថ្វីបើវាជាឧបករណ៍តម្រឹមដែលតភ្ជាប់ក៏ដោយ ក៏វាផ្តល់នូវការកាត់យ៉ាងមុត។
ភ្ជាប់មកជាមួយឧបករណ៍តម្រឹម

ងាយស្រួលសម្អាត

ម៉ាស៊ីនកោរអគ្គិសនីមិនជ្រាបទឹក ដែលអាចឱ្យងាយស្រួលក្នុងការថែទាំ និងសម្អាតដោយលាងជម្រះវាជាមួយទឹក។ សម្រាប់ការសម្អាតរហ័ស គ្រាន់តែបើកទឹកនៅខាងមុខក្បាលរបស់ម៉ាស៊ីនកោរ ហើយលាងជម្រះជាមួយទឹកហូរជាការស្រេច។
ងាយស្រួលសម្អាត

ប្រើបានទាំងសើមនិងស្ងួត

ការរចនាមិនជ្រាបទឹកអាចឱ្យអ្នកកោរស្ងួត ឬប្រើជែលនិងហ្វូម ហើយសូម្បីតែពេលកំពុងងូតទឹកក៏អាចប្រើបានដែរ។ តាមរយៈការកោរដ៏រលូន និងថ្នមៗរាល់ពេលអ្នកប្រើប្រាស់ ធានាបាននូវការកាត់បន្ថយការប៉ះពាល់លើស្បែករបស់អ្នក។
ប្រើបានទាំងសើមនិងស្ងួត

ម៉ូដប្រើហ្វូមសម្រាប់កោរ

ការបម្លាស់ទីបានល្អបង្កើតបានជាហ្វូមពីសាប៊ូយ៉ាងងាយស្រួល ដែលធ្វើអោយការកោរមានភាពរលូន និងលឿនជាងពេលកោរដោយដៃ។
ម៉ូដប្រើហ្វូមសម្រាប់កោរ

ការរចនាងាយស្រួលប្រើ និងសាមញ្ញបំផុត

ES-LT2B ថែមទាំងផ្តល់នូវការរចនាស្អាត ងាយស្រួលកាន់ជាមួយរូបរាងសាមញ្ញបំផុតដែលអាចទុកដាក់ក្នុងបន្ទប់របស់អ្នក។
ការរចនាងាយស្រួលប្រើ និងសាមញ្ញបំផុត

ព័ត៌មានផលិតផល

រូបភាពរបស់ ម៉ាស៊ីនកោរអគ្គិសនីម៉ូដែលES-LT2B-K751មានផ្លែឡាម 3ជាន់ មិនជ្រាបទឹក មានម៉ូទ័រលីនេអ៊ែរលឿនបំផុត

ទំហំ និងទម្ងន់

កម្ពស់
155mm
ទទឹង
64mm
ជម្រៅ
50mm
ទម្ងន់
145g

*1 ដោយផ្អែកលើការប្រើប្រាស់ស្ងួតនៅ 20-30 °C ** ដោយគ្មានគម្រប

  • ផ្លែឡាមដែកអ៊ីណុកចំនួន 3ជាន់ផ្លែឡាមដែកអ៊ីណុកចំនួន 3ជាន់
  • សេនស័រចាប់ដឹងពុកចង្កាសេនស័រចាប់ដឹងពុកចង្កា
  • សាកថ្មល្បឿនលឿនត្រឹម 3 នាទីសាកថ្មល្បឿនលឿនត្រឹម 3 នាទី
  • ការប្រើប្រាស់ឥតខ្សែបានរយះ​ពេល45 នាទីការប្រើប្រាស់ឥតខ្សែបានរយះ​ពេល45 នាទី
  • ឥតខ្សែឥតខ្សែ
  • ឧបករណ៍តម្រឹមឧបករណ៍តម្រឹម
  • សើម/ស្ងួតសើម/ស្ងួត
  • សោសម្រាប់ការធ្វើដំណើរសោសម្រាប់ការធ្វើដំណើរ
  • កម្លាំងវ៉ុលត៍ជាសកលកម្លាំងវ៉ុលត៍ជាសកល
  • ផលិតនៅប្រទេសជប៉ុនផលិតនៅប្រទេសជប៉ុន

ផ្លែឡាម 3ជាន់ ដែលផលិតពីដែកអ៊ីណុករបស់ប្រទេសជប៉ុន

ផ្លែឡាមមុតបំផុតរបស់ Panasonic និងបន្ទះដែកអ៊ីណុកដែលធន់

លឿន និងខ្លាំង

មានផាសុកភាពល្អចំពោះស្បែកជាមួយបច្ចេកវិទ្យាសេនស័រ

សម្របទៅតាមទម្រង់មុខរបស់អ្នក

ការរចនាងាយស្រួលប្រើ និងសាមញ្ញបំផុត

គ្រឿងបង្គុំ

  • ទេ

ប្រភេទម៉ូទ័រ

  • ប្រហែល 13,000 cpm / ម៉ូទ័រលីនេអ៊ែរ

សមត្ថភាពកាត់ឆ្លង

  • សកម្មភាពកាត់ឆ្លង 39,000 ដង/នាទី

ប្រភេទស្លាប

  • ផ្លែឡាមចំនួន 3ជាន់

ផ្លែឡាមថ្មីក្រាស់

  • ទេ

ស្លាបខាងក្នុង

  • ផ្លែឡាមសម្រួចកម្រិតណាណូ 30°

ម៉ាស៊ីនតម្រឹម

  • ម៉ាស៊ីនឈូសតម្រឹម

ផ្លែឡាមឧបករណ៍តម្រឹម

  • ផ្លែឡាម 45°

ស្លាប

  • ផ្លែឡាមកោងអាចកាត់ច្រើនកន្លែង

ក្បាលម៉ាស៊ីនកោរមានភាពបត់បែន

  • ទេ

ប្រព័ន្ធស្លាបអណ្ដែត

  • មាន

សេនស័រសម្រាប់កោរ

  • មាន

ប្រេកង់សេនស័រ

  • 216 ដង/វិនាទី

សោបិទបើក

  • មាន

សើម/ស្ងួត

  • មាន

អាចលាងសម្អាតបាន

  • មាន

កាបូប

  • ទេ

ភ្លើងសញ្ញាសាកថ្ម

  • អំពូលភ្លើងបង្ហាញស្ថានភាពសាកថ្ម

រយៈពេលសាកថ្ម

  • 1 ម៉ោង

រយៈពេលដំណើរការ

  • 45 នាទី

សាកថ្មរហ័ស

  • ការសាកថ្មរហ័សរយៈពេល 3 នាទី

ប្រភេទថ្ម

  • Li-ion

វ៉ុលផ្គត់ផ្គង់ថាមពល

  • 100-240 V

ផ្លែឡាមសម្រាប់ប្ដូរ (ខាងក្រៅ)

  • WES9087

ផ្លែឡាមសម្រាប់ប្ដូរ (ខាងក្នុង)

  • WES9068

ផ្លែឡាមសម្រាប់ប្ដូរ (ឈុត)

  • WES9013

ខ្នាត (ទ x ជ x ក)

  • ប្រហែល 155 x 64 x 50 mm

ទម្ងន់តួម៉ាស៊ីន

  • ប្រហែល 145 g (មិនគិតខ្សែ)

គ្រឿងបន្ថែម

Blades

WES9013

ភ្ជាប់មកជាមួយឡាមមួយឈុតសម្រាប់ផ្លាស់ប្តូរក្នុងម៉ូដែល ES-LT4B, ES-LT2B

រូបភាពរបស់ WES9013

WES9087

ភ្ជាប់មកជាមួយឡាមខាងក្រៅសម្រាប់ផ្លាស់ប្តូរក្នុងម៉ូដែល ES-LT4B, ES-LT2B

រូបភាពរបស់ WES9087

WES9068

ភ្ជាប់មកជាមួយឡាមខាងក្នុងសម្រាប់ផ្លាស់ប្តូរក្នុងម៉ូដែល ES-LT4B, ES-LT2B

រូបភាពរបស់ WES9068

ជំនួយបន្ថែម

ម៉ាស៊ីនកោរអគ្គិសនីម៉ូដែលES-LT2B-K751មានផ្លែឡាម 3ជាន់ មិនជ្រាបទឹក មានម៉ូទ័រលីនេអ៊ែរលឿនបំផុត